29.3 C
Phnom Penh

តុលាការ​​ផ្តន្ទា​​ទោស​បុរស​​ជន​ជាតិ​អាល្លឺម៉ង់​ដែលបានរួមភេទ​​​ជាមួយ​​​កុមារ​​​ឲ្យ​​​​​ជាប់​​​គុក​​ប្រាំ​ពីរ​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ ​សា​លា​​ដំ​បូ​ង​​​រាជ​ធា​នី​ភ្នំ​ពេញ​​បា​ន​ផ្តន្ទា​​ទោស​​​ជ​ន​​​ជាតិ​អា​ល្លឺម៉ង់​ម្នាក់ឈ្មោះ​ ​ហា​ន ហ្គាន់​​ន័រ (Hans Gandner)ឲ្យ​​​ជាប់​ពន្ធនា​​គារ​​រយៈ​ពេល​​ប្រាំ​​ពីរឆ្នាំ​​​ពី​​បទរំ​​លោភផ្លូវ​​​ភេទលើ​​ក្មេង​ប្រុស​​​​អា​យុ​​១៣ឆ្នាំ​និ​ង​​បង្គាប់​ឲ្យជន​​នេះ​បង់​ប្រាក់​​ស​​ង​ជំ​ងឺ​​ចិត្ត​ចំនួន​​ប្រាំ​លា​ន​រៀល ឬ​ប្រហែល១.២៥០​ដុល្លារ​ឲ្យ​​​ដល់​​ជន​​រង​គ្រោះ។

លោក ស៊ិន វិ​សាល ប្រធា​ន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​ បា​ន​មា​ន​ប្រ​សាសន៏​ថា “តុ​លា​កា​រ​បា​ន​​រក​ឃើញ​ថា លោក ​ហា​ន ហ្គាន់​​ន័រ ​មា​ន​​​ពិ​រុទ្ធ​​ភាព​ ពី​បទ​ប្រ​ព្រឹត្ត​​អ​ំ​​ពើ​អនា​​ចារ​លើ​​​អនី​តិ​ជន​ម្នាក់​​អា​យុ​ក្រោម​​១៥​ឆ្នាំ​ និ​ង​ពី​បទ​​​ទិញ​​ពេស្យា​​ចារ​កុមារ​”។ លោក វិសាល បានឲ្យ​ដឹង​​ថា បន្ទាប់​​ពី​​រ​​​​ជាប់​ពន្ធនា​គារ​​​​នៅ​​​ប្រទេស​​​កម្ពុជា លោក ហ្គាន់​​ន័រ ដែល មាន​​​អា​យុ​៦៩​ឆ្នាំ​ នឹ​ង​​ត្រូ​វ​បញ្ជូន​​​ចេញ​​​ពី​​ប្រ​ទេសនេះ។​

លោក​ចៅ​ក្រមរូប​នេះ​បានមាន​ប្រសាសន៏​បន្ត​​ថា “តុលាកា​រ​បា​ន​សម្រេច​​ហា​ម​ប្រាម​លោក ហាន ​​មិ​ន​ឲ្យ​​ស្ថិត​នៅ​ក្នុ​ង​ប្រ​ទេ​ស​​កម្ពុជា​ទេ​ និង​បា​ន​បង្គាប់​ឲ្យ​​គាត់​បង់ប្រាក់ចំ​នួន​​​​បី​លាន​​រៀល​​ឲ្យ​ឪពុក​​របស់​ជន​រងគ្រោះ​​​អា​យុ​​១៣ឆ្នាំ​ និងប្រាក់ចំនួន​​​​ពីរ​លាន​រៀល​ឲ្យទៅ​យាយ​​របស់​ក្មេង​ប្រុសម្នាក់​ទៀត [ដែល​ជន​នេះបា​ន​​​​រំ​លោភ​​​] ”។

លោក ​​ហ្គាន់​​ន័រ ត្រូ​វ​បា​ន​​ចោទប្រកាន់​​ពី​បទ​រំ​លោភ​ផ្លូ​វ​ភេទលើក្មេង​ប្រុស​​ចំ​នួ​ន​ពីរ​នាក់​​កាល​ពី​​ខែ​មេសា​ក្នុង​រាជ​​ធា​នី​ភ្នំ​​​ពេញ។ ក្មេង​ប្រុស​​ទាំ​ង​​​ពី​រ​នាក់​​បា​ន​និយា​យ​​ថា ​ខ្លួន​បាន​​​​ចូល​ទៅ​​ជិត​​លោក ហ្គាន់​​ន័រ ​នៅ​មាត់​ទន្លេ​ដើម្បី​សុំ​ប្រាក់​ ហើយ​​ ពេល​នោះ លោក ​ហ្គាន់​​ន័រ ​បា​ន​បៀតបៀនផ្លូវភេទ​ពួក​គេ​។ បន្ទាប់​ពី​កា​រ​​​​បៀតបៀនផ្លូវភេទ​​​រួច​​​ហើយ ​លោក​ ហ្គាន់​​ន័រ ​បា​ន​ឲ្យ​ប្រាក់​​ពួ​ក​​គេ​ម្នាក់​​ប្រាំ​​បួ​ន​​ដុល្លារ ​​និ​ង​ម្នាក់​ទៀត​​​១៥​ដុល្លារ។

​​អង្គការ​​សកម្ម​ភាព​ដើម្បី​កុ​មា​រ​ ជា​​អង្គកា​រ​ក្រៅ​​រដ្ឋា​ភិ​បាល​ប្រ​ឆាំង​កា​រ​រួ​ម​ភេទ​​​ជាមួ​យកុ​មារ​ បា​នលើក​ឡើង​ក្នុ​ង​សេច​ក្តី​​ថ្លែង​ការណ៍មួ​យ​​ថា ​បុរស​​​ជន​ជាតិ​​​អា​ល្លឺ​​ម៉ង់​​នៅ​​​ភាគ​​​ខាង​​​ជើង​​​នៃទី​ក្រុង​ហាម​បឺចរូប​នេះ ​បា​ន​ធ្វើ​ដំណើរ​​​មកដល់​​អា​​កាស​​យា​ន​ដ្ឋាន​​​អន្តរ​ជាតិភ្នំ​​ពេញ​​​ដើម្បីប្តូរ​យន្ត​ហោះ​ទៅ​ប្រទេ​​សម៉ា​ឡេស៊ី​ ​ហើយ​គាត់​ត្រូ​វ​បា​ន​ចាប់​ខ្លួន​​កា​ល​ពីថ្ងៃ​​ទី​​២៣ ខែ​​មេសា។

អង្គកា​រ​សកម្ម​​ភា​ព​​ដើម្បី​កុមា​រ ​បា​ន​ឲ្យ​ដឹង​ថា​ “​​ អំឡុង​កា​រ​​សាក​សួរ​​​របស់​នគរបាល លោក ហ្គាន់​​ន័រ បា​ន​សារ​​ភា​ព​ថា មិន​មែនត្រឹម​តែ​​បា​ន​រំ​លោភ​​ក្មេង​ប្រុស​នេះ​ទេ ក៏ប៉ុន្តែ​​​ថែម​​ទាំង​បាន​រំលោភ​​ក្មេង​ប្រុស​ម្នាក់​ទៀត​ ដែល​ត្រូ​វ​បាន​គេ​ស្គាល់​​អត្ត​សញ្ញាណ នៅពេល​ក្រោ​យថ្ងៃ​នោះ​”។

លោក ឃឹម វ៉ាន់​ដូ ​​អនុ​ប្រធា​ន​ផ្នែក​គ្រប់​គ្រ​ង​​គម្រោ​ង​​​​របស់​អង្គកា​រ​សកម្មភាព​ដើម្បីកុមារ ​បា​ន​មា​ន​ប្រ​សាស​ន៍​កា​ល​ពី​ម្សិល​មិញ​ថា “ទោស​នេះ…គឺ​​ជា​​សញ្ញា​ដ៏​​​ល្អមួយផ្សេង​ទៀត​​ ដែល​​​បាញ់​​​សំ​ដៅ​​ដល់អនាគតជន​ល្មើស​​សំ​ខាន់​ៗដែល​​នឹ​ង​មិនអាច​​​គេច​ផុត​ពី​ការដាក់​ទោស​​​​”៕

(រាយ​កា​រណ៍​បន្ថែម​ដោ​យ​ ​Denise Hruby)
ប្រែ​សម្រួល​ដោ​យ ​ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស