29 C
Phnom Penh

មនុស្សមួយ​ក្រុម​ចូលវាយ​​​អ្នក​​​តវ៉ាហូរឈាម តែ​​​មន្រ្តីប៉ូលិសឈរមើល​ធ្វើ​មិន​ដឹង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​វ័យ​កណ្តាល​មួយ​ក្រុម​ដែល​​ពាក់​ម៉ាស់​ពេទ្យ ប្រដាប់​ដោយ​ដំបង​ឈើ​និង​ដំបង​​​​​​​ឆក់ បាន​សម្រុក​មក​រក​ពួក​យើង​។ អំពូល​ភ្លើង​ទាំង​អស់​នៅ​តាម​ផ្លូវ​ជុំ​វិញ​វត្ត​ភ្នំ​ត្រូវ​​​បាន​​​​ពន្លត់ ងងឹត​ឈឹង។ ច្បាស់​ណាស់​ថា​ ការ​ធ្វើ​បែប​នេះ​​​​​​​គឺ​ជាការ​ត្រៀម​សម្រាប់​ការ​វាយ​ប្រ​ហារ​មួយ​ដែល​ជិត​កើត​មានឡើង។

បុរស​ពាក់​ម៉ាស់​ទាំង​នោះ​ ដែល​ភាគ​ច្រើន​​​​​​​​​ស្លៀក​ខោ​ជើង​វែង​ធម្មតា ពាក់​​​អាវ​​​កឹបឡេវ​ដៃ​វែង​​និង​ពាក់​គ្រឿង​អលង្ការ​ បា​ន​ចាប់​ផ្តើម​រត់សំដៅ​​​មក​​​ពួក​​​យើង​​​​ទាំង​​​កំហឹង។ បុរស​មួយ​​​​​​​ក្រុម​មាន​គ្នា​ប្រហែល​១៥​នាក់​​​បាន​រត់​សំដៅ​មករកខ្ញុំ​និង​អ្នក​កាសែត​​​ដូច​គ្នា​ម្នាក់​ទៀត។

ច្បាស់​ណាស់​ថា​បុរស​ទាំង​នោះ​សំដៅ​វាយ​ប្រហារ​មនុស្ស​គ្រប់​គ្នា​ដែល​ចូល​រួម ឬ​​​ឃ្លាំ​មើល​ការ​តវ៉ាអហិង្សា​នៅ​វត្ត​ភ្នំ​ កាល​ពី​យប់​ថ្ងៃ​អាទិត្យសប្តាហ៍​កន្លង​ទៅនេះ​​​។ ​វា​ក៏​ច្បាស់​​​ដែរថា មន្ត្រី​ប៉ូលិស​និង​កង​រាជ​អាវុធ​ហត្ថ​ជា​ច្រើន​នៅ​ក្បែរ​នោះនឹងមិន​បញ្ឈប់​ការ​​​វាយ​ប្រហារនេះ​ឡើយ។ ជាក់​​​ស្តែង​​​​​ប៉ូលិស​​​នៅ​វត្ត​ភ្នំគឺ​​​ជា​អ្នក​ជួយ​សម្រួល​ ហើយ​ទំនង​ជា​បាន​ឃុប​ឃិត​គ្នា​ជា​មួយក្រុម​បុរស​ដែល​បាន​​​​​​ហ៊ុម​​​ព័ទ្ធ​ពួក​យើង។

បុរស​ពាក់​ម៉ាស់ទាំង​នោះ​​បាន​ស្រែក​​​​គំហក​​​​​​ ហើយ​​​​​​​យក​ដំបង​ឆក់​សហ​ការី​របស់​ខ្ញុំ​ជាច្រើន​ដង។ មន្ត្រី​ប៉ូលិស​​​​​ស្លៀក​​​ពាក់​​​ឯក​​​សណ្ឋាន​​​​​​​​​​ម្នាក់​​​​ដែល​ដើរ​​​​មក​​​ជាមួយ​បុរស​ទាំង​​នេះ​ បាន​កញ្ឆក់​​​​យក​ម៉ាសីុនថត​របស់​សហ​ការី​ខ្ញុំ​។​ខ្ញុំ​បាន​​​បង្ហាញ​​​​ប័ណ្ណ​ព័ត៌​មាន​របស់​ខ្ញុំ ដែល​​​បញ្ជាក់​​​ថា​ខ្ញុំ​ជា​អ្នក​កាសែត។ ពួកគេ​បាន​ប្រើ​ដំបង​ឆក់។

សហការី​របស់​ខ្ញុំ​បានរត់ បន្ទាប់​ពី​​ស្រែក​​ដោយ​សារត្រូវ​ដំបង​ឆក់​​រាង​កាយ​ប៉ុន្មាន​​​ដង។ ខ្ញុំ​បាន​ងាក​មុខដើរ​ចេញ។ពេល​នោះ​បុរស​ម្នាក់​ក្នុង​ចំណោម​​​​​​​បុរស​ពាក់​ម៉ាស់​ទាំង​នេះ​បាន​ឆក់ខ្ញុំពី​ក្រោយ​ខ្នង​ ខណៈ​ពេល​ខ្ញុំ​កំពុង​ព្យាយាម​​ចាក​ចេញ វា​​​ពិតជា​​​​កំសាក​ណាស់ ។

​​​ខ្ញុំ​​​ឈឺ ហើយ​​​ខ្ញុំ​ក៏​​​ស្រែកឡើង។របួស​របស់​​​​​​​ខ្ញុំ​មិន​ធំដុំ​ទេ ហើយ​ក៏​មិន​ឈឺ​ចុក​ចាប់​អីខ្លាំង​​​ដែរ​ បន្ទាប់​ពី​ការ​​​ឆក់​​​លើក​​​ដំបូង ហើយវា​មិន​អាច​​​​​​​​​​ប្រៀប​ធៀប​​​ទៅ​នឹង​​របួស​ដែល​អ្នក​ផ្សេងៗ​ទៀត​​​​​ទទួល​រង​នៅ​យប់​នោះ​​​បានទេ។

អ្នក​ឃ្លាំមើល​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ និង​សកម្ម​ជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​មួយ​ចំនួន​​ដែល​ធ្វើការ​តវ៉ា​ដោយ​អហិង្សា ត្រូវ​បាន​បុរស​ពាក់​ម៉ាស់​មួយ​ក្រុម​ផ្សេង​ទៀត​​នៅប៉ែក​​ម្ខាង​ទៀត​នៃ​វត្ត​ភ្នំជិត​ការិយា​ល័យ​​​អគ្គិស​​​​​​​​​នី​កម្ពុជា វាយ​​​ប្រហារ។​

ស្ត្រី​បី​នាក់​ ដោយ​ពីរ​នាក់​ក្នុង​ចំណោម​នោះ​ជាស្ត្រី​ចំណាស់ ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ដើម្បី​ទទួល​ការ​ព្យាបាល។​​​​​​ស្ត្រី​ម្នាក់​បាន​រង​របួស​ត្រង់​ថ្ងាស​លើ​ភ្នែក​បន្តិច​ដោយ​សារថ្ម​​​មួយ​​​​ដុំ​ធំ​ដែលបុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​នោះ​​​​​​​បាន​​​គប់។ស្ត្រី​ម្នាក់​ទៀត​ដែល​មានវ័យ​ខ្ទង់៧០​ឆ្នាំ​​​បាន​​​រង​របួស​ត្រង់ដើម​ទ្រូង​ដោយ​សារ​ថ្ម​មួយ​ដុំ។ស្ត្រី​ទី៣​ត្រូវ​បាន​រុញ​ផ្ទុប​ទៅ​នឹង​ដី ហើយទាត់​​ធាក់ធ្វើ​ឲ្យ​ក្បាល​របស់​គាត់​បែកចេញ​​​ឈាម​​​​ត្រូវ​ដេររ​ជា​ច្រើន​ថ្នេរ។

អ្នក​កាសែត​ និង​អ្នក​ឃ្លាំ​មើល​ស្ថាន​ភាព​សិទ្ធិ​មនុ​​​ស្ស​ចំនួន​ប្រាំ​ពីរ​នាក់​​បាន​រង​របួស​ស្រាល​ជាង​នេះ​ រួម​ទាំង​សហ​ការី​របស់​ខ្ញុំ​ដែល​ត្រូវរបួសកញ្ចឹង​ក​ដោយ​សារ​​​ថ្មមួយ​​​ដុំ​ផងដែរ បន្ទាប់ពី​គាត់​ត្រូវ​បាន​​​​បុរស​​​​ម្នាក់​ក្នុង​ចំណោមបុរស​ពាក់​ម៉ាស់ឆក់។អ្នក​កាសែត​​​​​​​អន្តរជាតិ​ម្នាក់​ទៀត​​ត្រូវ​បានវាយ​នឹង​ដំបង​ឈើ​ចំ​ក​និង​ខ្នង ហើយ​បន្ទាប់​មក​ត្រូវ​បាន​គេ​​​ឆក់​​​បន្ថែម​​​ទៀត។​នាង​ក៏​​បាន​បែរ​ខ្នង​ដាក់​បុរស​ដែ​ល​បាន​វាយប្រហារ​​​​​​​នាង​ដែរ។

គណៈ​កម្មាធិការ​ដើម្បី​ការ​ពារ​អ្នក​កាសែត (Committee to Protect Journalists) ជា​អង្គការ​មួយ​​​​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ​ក្លឹប​​​សារព័ត៌​មាន​បរទេស​មួយ​ចំនួន​ ព្រម​ទាំង​ប្រព័ន្ធ​​​​​​​​​​ផ្សព្វ​ផ្សាយ​អន្តរជាតិផ្សេងៗ​ទៀត​ បាន​ថ្កោ​ល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​នេះ។

មន្ត្រី​ខណ្ឌ​ដូន​ពេញ​បាន​បដិសេធ​ថា ​ខ្លួន​មិន​បាន​ឃុប​ឃិត​​​គ្នា​​​នៅ​ក្នុង​ហេតុការណ៍​វាយ​ប្រហារ​នេះ​ទេ ប៉ុន្តែ​អ្នក​កាសែត​ខេមបូឌា​​​ ដេលី ម្នាក់​បាន​ឃើញ​រថ​យន្ត​ដឹក​ទំនិញ​មួយ​គ្រឿងដឹក​​​បុរស​ពាក់​ម៉ាស់​​​ប្រដាប់​​​​​​​ដោយ​ដំបង​​​ចេញពីច្រក​ទ្វារសាលា​ខណ្ឌ​​​ដូន​​​ពេញ​​​​​​​​​​នៅ​ម៉ោង​​​​​​​១១និង​៤៥​នាទី​យប់ថ្ងៃ​កើត​ហេតុ។ រថ​យន្ត​នេះ​​បាន​មក​ទទួល​បុរស​ពាក់​ម៉ាស់​ទាំង​នេះ​​​​ដែល​​​ចេញ​​​ពី​តាម​ដើម​ឈើ​នៅ​ចំណុច​វត្ត​ភ្នំ​ ហើយ​ដឹក​ពួកគេ​ទៅ​សាលា​ខណ្ឌ​វិញ។

​ជាយូរ​មក​ហើយដែល​អ្នកតវ៉ា​អហិង្សា​បាន​ក្លាយជាគោល​ដៅ​នៃ​ការ​បង្ក្រាប​ពី​​​សំណាក់​​​​ប៉ូលិស​​​​ប្រដាប់​អាវុធ​ ហើយ​នោះប្រហែល​ជា​​​​​​អាច​ពន្យល់​បាន​ពី​មូលហេតុ​​គ្មានអ្នក​កាសែត​ ឬ​សកម្ម​ជន​ណា​​ម្នាក់​​​ដែល​បាន​រង​របួស​នៅ​ក្នុង​​ហេតុ​ការណ៍​វាយ​ប្រហារ​នៅ​វត្ត​ភ្នំ​កាល​​​​​​​​​ពី​យប់​ថ្ងៃ​អាទិត្យ​សប្តាហ៍​កន្លង​ទៅ​​ដាក់​ពាក្យ​បណ្តឹង​​​ទាក់​ទិន​នឹង​ការ​វាយ​ប្រហារ​​​ដោយ​​​​​​​​បុរស​ពាក់​ម៉ាស់​ទាំងនេះ។ ប៉ុន្តែ​នៅពេល​គ្មាន​ពាក្យ​​បណ្តឹង ក៏​គ្មាន​បទ​​​​​​​​​​ល្មើស​​ត្រូវ​ស៊ើប​អង្កេត​ដែរ។

​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ខ្ញុំ​បាន​ទៅ​​អធិកា​​​​​​រដ្ឋាន​នគរ​បាល​ខណ្ឌ​ដូនពេញដើម្បី​ដាក់​ពាក្យ​ប្តឹង​បុរសពាក់​ម៉ាស់​ដែល​បាន​វាយខ្ញុំ​នឹង​ដំបង​ឆក់។ មន្ត្រី​ប៉ូលិស​ម្នាក់​នៅ​ទី​នោះ​បាន​និយាយ​​​ថា ពាក្យ​បណ្តឹង​ត្រូវ​ដាក់​នៅ​កន្លែង​កើតមាន​ការ​វាយ​ប្រហារ​នេះ​។ខ្ញុំ​​បាន​ទៅ​ប៉ុស្តិ៍​នគរ​បាល​​​​​​​​សង្កាត់វត្ត​ភ្នំ​ ពេល​នោះ​មនុស្ស​ពីរ​នាក់​កំពុង​ដេក ម្នាក់​កំពុង​មើល​​​កីឡា​​​​ប្រដាល់​ ហើយ​ក្នុង​ចំណោម​ពួកគេ​គ្មាន​នរណា​ម្នាក់​ស្លៀកពាក់​ឯក​​​​​​​សណ្ឋាន ឬ​​​​មាន​​​អ្វី​សម្រាប់​សម្គាល់​ខ្លួន​​​​​​ឡើយ។

ប៉ូលិស​ដែល​កំពុង​មើល​ទូរទស្សន៍​បាន​សួរ​​​​​​​​ថា​ តើ​​​មាន​​​​រឿង​អី​កើត​ឡើង​ចំពោះ​ខ្ញុំ? តើ​ខ្ញុំ​​​មាន​បាត់​បង់​​ទ្រព្យ​សម្បត្តិ​អ្វី​ទេ? បន្ទាប់​មក​ប៉ូលិស​នោះ​ក៏ចេញ​ទៅ​ក្រៅ​ដើម្បី​ទូរស័ព្ទ។ គាត់​បាន​និយាយថា “​បទៅ​រក​នគរ​បាល​ទេសចរ​​​ទៅ” បន្ទាប់​ពីគាត់​ទូរស័ព្ទ​រួច។​ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ចម្ងាយ​តែ​ពីរ​​​បី​រយ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ប៉ុស្តិ៍​​រដ្ឋ​​បាល​របស់​គាត់ ដូច្នេះ​ខ្ញុំ​ក៏​ប្រាប់​គាត់​ថា ខ្ញុំ​​ចង់​ដាក់​ពាក្យ​បណ្តឹង​នៅ​​កន្លែង​របស់​គាត់។​គាត់​បាន​​​​​​និយាយថា “ ទេ ​​​អ្នក​ឯង​ត្រូវ​តែ​ទៅ​ជួប​នគរ​​ទេស​ចរ​” ដោយ​លើក​ឡើង​ថា ការិយា​ល័យ​នគរ​បាលអន្តោ​ប្រ​វេសន៍​ស្ថិត​នៅ​ជិត​​​អាកាស​​​​​​​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំ​ពេញ។​គាត់​បាន​និយាយ​​​​​​​ថា “ ពួកគេ​ដោះ​ស្រាយ​​​​​រឿង​​​ជន​បរទេស។​នគរ​បាល​អន្តោ​ប្រ​វេសន៍​អាច​បញ្ជូន​ពាក្យ​បណ្តឹង​របស់​អ្នក​ឯង​ទៅ​តុលាការ​បាន”។​​​

ដោយ​​​ទទូច​​​ថា ខ្ញុំ​​​ចង់​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​នៅ​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​សង្កាត់​​​​​​​​​នៅ​​​ក្នុង​​​តំបន់​​​ដែល​​​កើត​​​មាន​​​ការ​​​វាយ​​​ប្រហារ​​​នេះ ខ្ញុំ​​​បាន​​​សួរ​​​ថា តើ​​​មាន​​​ច្បាប់​​​​ជំទាស់​​​នឹង​​​ការ​​​ដាក់​​​ពាក្យ​​​បណ្ដឹ​​​ង​​​បែប​​​នេះ​​​ទេ។ នគរ​​​បាល​​​ដែល​​​​​​បាន​​​ក្រោក​​​ឡើង​​​ ហើយ​​​ចា​​​ក​​​​​​​​​ចេញ​​​ពី​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​ឡើង​​​ជិះ​​​ម៉ូតូ​​​បាន​​​និយាយ​​​ថា “ទេ វា​​​មិន​​​ខុស​​​ច្បាប់​​​ទេ។ ប៉ុន្តែ​​​អ្នក​​​ឯង​​​​​​​​​​​​​​​​​​ត្រូវ​​​តែ​​​ទៅ​​​ជួប​​​​​​នគរ​​​បាល​​​អន្តោ​​​ប្រវេសន៍”។ នៅ​​​មុន​​​ពេល​​​ចាក​​​ចេញ​​​ មន្ត្រី​​​នគរ​​​បាល​​​រូប​​​នោះ​​​​​​​​​បាន​​​អះអាង​​​ថា វាជា “សិទ្ធិ” និង​​​ “​​​សេរីភាព”​​​ របស់​​​​​​​​​គាត់​​​ក្នុងការ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ ឬ​​​ឋានន្តរ​​​ស័ក្ដិ​​​របស់​​​ខ្លួន​​​។

ខ្ញុំ​​​ក៏​​​បាន​​​វិល​​​​​​ត្រឡប់​​​ទៅ​​​អធិការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខណ្ឌ​​​ដូន​​​ពេញ​​​វិញ​​​។ នគរ​​​បាល​​​ម្នាក់​​​​​​និយាយ​​​ថា អ្នក​​​គ្រប់​​​គ្នា​​​ជាប​​​់​​​រវល់​​​ធ្វើការ​​​នៅ​​​រដ្ឋសភា។​​​ពេ​​​ល​​​សួរ​​​ឈ្មោះ និង​​​ឋានន្តរស័ក្តិ​​​របស់​​​គាត់​​​ គាត់​​​ក៏​​​ឆ្លើយ​​​ដែរ​​​ថា វា​​​ជា​​​ “សេរី​​​ភាព” របស់​​​គាត់​​​​​​​​​​​​ក្នុងការ​​​មិន​​​ប្រាប់​​​ឈ្មោះ ឬ​​​ឋានន្តរស័ក្ដិ​​​របស់​​​ខ្លួន​​​។ គាត់​​​​​និយាយ​​​ថា ស្អែក​​​ចាំ​​​មក​​​ទៀត​​​។

ខ្ញុំ​​​បាន​​​ត្រឡប់​​​ទៅ​​​វិញ​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​ គឺ​​​នៅ​​​ម៉ោង​​​ជាង៨​​​ព្រឹក។ បន្ទាប់ពី​​​រង់​​​ចា​​​ំ អស់​​​រយៈ​​​ពេល​​​មួយ​​​ម៉ោង លោក ប៊ុន ថែ​​​ល នាយរង​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​​​​ខណ្ឌ​​​ដូ​​ន​​​ពេញ​​​  បាន​​​ទៅ​​​ដល់​​​ដើម្បី​​​ធ្វើការ​​​សាក​​​​​​សួរ។ ខ្ញុំ​​​បាន​​​បង្ហាញ​​​រូប​​​ថត ដែល​​​សហការី​​​របស់​​​ខ្ញុំ​​​បាន​​​ថត​​​ផ្ដិត​​​យក​​​ស្នាម​​​​​​ក្រហមជាំ​​​​​​នៅ​​​លើ​​​ខ្នង​​​របស់​​​ខ្ញុំ​​​ បន្ទាប់​​​ពី​​​បុរស​​​ពាក់​​​ម៉ាស់​​​​​​​​​បាន​​​ឆក់​​​ខ្ញុំ​​​។ ខ្ញុំ​​​ក៏​​​មាន​​​វីដេអូឃ្លីប​​​ខ្លី​​​មួយ​​​បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​វាយ​​​ប្រហារ​​​នោះ​​​ដែរ​​​។

នៅ​​​ក្នុង​​​វីដេអូ​​​នោះ បុរស​​​ម្នាក់​​​ស្លៀក​​​ពាក់​​​ឯក​​​សណ្ឋាន​​​នគរ​​​បា​​​ល​​​ពណ៌អាចម៍​​​សេះ ដែល​​​មាន​​​ស្លាក​​​សម្គាល់​​​ខ្លួន​​​​​​នៅ​​​ស្មា​​​ខាង​​​ស្ដាំ​​ និង​​​មាន​​​​​​កាន​​​់​​​អាយកូម បា​​​ន​​​ដើរ​​​តាម​​​សហការី​​​របស់​​​ខ្ញុំ​​​ ហើយ​​​ខ្ញុំ​​​ក៏​​​ត្រូវ​​​បាន​​​ក្រុម​​​បុរស​​​ពាក់​​​ម៉ាស់​​​ឆក់​​​។

ទោះ​​​បី​​​​​​ជា​​​វីដេអូ​​​នោះ​​​បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​ឆក់​​​​​​ និង​​​មន្ត្រី​​​នគរ​​​បាល​​​ឯក​​​សណ្ឋាន​​​​​​​​​ម្នាក់​​​មាន​​​វត្តមាន​​​នៅ​​​កន្លែងនោះ​​​យ៉ាង​​​ណា​​​ក្តី ក៏​​​នគរ​​​បាល​​​ខណ្ឌ​​​ដូន​​​ពេញ​​​ ​​​និយាយ​​​ថា គុណ​​​ភាព​​​នៃ​​​វីដេអូ​​​នោះ​​​មិន​​​ល្អ​​​ទេ​​​។ ហើ​​​យ​​​ពួក​​​គេ​​​មើល​​​នគ​​​រ​​​​​​​​​​​​បាល​​​ម្នាក់នៅ​​​ក្នុង​​​រូប​​​ភាព​​​នោះ​​​មិន​​​ឃើញ​​​ទេ។ ខ្ញុំ​​​បាន​​​ចាក់​​​វីដេអូ​​​នោះ​​​ឡើង​​​វិញ​​​ប៉ុន្មាន​​​ដង ​​​​​​ហើយ​​​​​​នគរ​​​បាល​​​ដែល​​​មើល​​​វីដេអូ​​​នោះ​​​នៅ​​​តែ​​​មើល​​​​​​​​​មិន​​​ឃើញ​​​មន្ត្រី​​​នគរ​​​បាល​​​ដែល​​​យើង​​​អា​​​ច​​​មើល​​​ឃើញ​​​ច្បាស់​​​នៅ​​​លើ​​​អេក្រង់​​​។ នៅ​​​មុន​​​ពេល​​​ថ្ងៃ​​​ត្រង់​​​បន្តិច ​​​ខ្ញុំ​​​បាន​​​ឆ្លើយ​​​រាល់​​​សំណួរ​​​ទាំង​​​អស់​​​ បាន​​​សរសេរ​​​ពាក្យ​​​បណ្ដឹង​​​ និង​​​ផ្ដិត​​​មេដៃ​​​លើ​​​ពាក្យ​​​បណ្ដឹង​​​នោះ។

កាលពី​​​ថ្ងៃ​​​អង្គារ​​​ លោក ព្រាប បុរី ​​​អធិការ​​​រង​​​ខណ្ឌ​​​ដូន​​​ពេញ បាន​​​មាន​​​ប្រសាសន៍​​​ថា ពាក្យ​​​បណ្ដឹង​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ថ្នាក់​​​លើ​​​របស់​​​លោកហើយ  ហើយ​​​ថា លោក​​​កំពុង​​​រង់​​​ចាំ​​​ប​​​ទ​​​បញ្ជា​​​​​​ឲ្យ​​​​​​​​​ស៊ើប​​​អង្កេត​​​ករណី​​​វាយ​​​ប្រហារ​​​នៅ​​​វត្តភ្នំនេះ។ ពេល​​​ទាក់​​​ទង​​​បាន​​​កាលពី​​​ថ្ងៃ​​​សុក្រ លោក​​​ ព្រាប បុរី បាន​​​មាន​​​ប្រសាសន៍​​​ថា លោកនៅ​​​មិន​​​ទាន់​​​ដឹង​​​ថា តើ​​​ពាក្យ​​​បណ្ដឹង​​​នេះ​​​នឹង​​​ត្រូវ​​​ស៊ើប​​​អង្កេត​​​ឬយ៉ាងណា​​​ទេ ប៉ុន្តែ​​​លោក​​​​​​ប្រាកដ​​​ថា ​​​វា​​​កំពុង​​​តែ​​​ដំណើរ​​​ការ​​​។

ឧត្តម​​​សេនីយ៍​​​ឯក​​​ ខៀ​​វ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​បក​​​ស្រាយ​​​តិច​​​តួច​​​ថា កូន​​​ចៅ​​​របស់​​​លោក​​​ទំនង​​​ជា​​​មិន​​​ដឹង​​​រឿង​​​នេះ​​​ទេ។

លោក​​​ ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​​​​អ្នក​​​ឯង​​​ជា​​​ជន​​​បរទេស​​​ អ្នក​​​ឯង​​​អាច​​​ទៅ​​​រក​​​នគរ​​​បាល​​​ប៉ុស្តិ៍​​​ នគរ​​​បាល​​​ខណ្ឌ នគរ​​​បាល​​​អន្តោ​​​ប្រវេសន៍​​​បាន​​​ វា​​​មិន​​​បញ្ហា​​​ទេ​​​។ គ្រប់​​​​​​កន្លែង​​​នគរ​​​បាល​​​ទាំង​​​អស់​​​ពួកគេ​​​ត្រូវ​​​តែ​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​របស់​​​អ្នក​​​ឯង​​​”។

ពេល​​​សាក​​​សួរ​​​ថា តើ​​​ក្រសួង​​​មហាផ្ទៃ​​​កំពុង​​​ស៊ើប​​​អង្កេត​​​ករណី​​​វាយ​​​ប្រហារ​​​នៅ​​​វត្ត​​​ភ្នំ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ ឧត្តម​​​សេនីយ៍​​​ឯក​​​ ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថា ទំនង​​​ជា​​​អត់​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​តវ៉ា​​​នៅ​​​វត្ត​​​ភ្នំ​​​​​​ ​​គ្មាន​​​ច្បាប់​​​​​​អនុញ្ញាត​​​ទេ ហើយ​​​ថា អ្នក​​​កាសែត​​​មិន​​​គួរ​​​ចូលរួម​​​ក្នុង​​​ព្រឹត្តិការណ៍​​​ណា​​​មួយ​​​ដែល​​​គ្មាន​​​ច្បាប់​​​​​​​​​​​​​​​អនុញ្ញាត​​​ឡើយ។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​តវ៉ា​​​ទាំ​​​ង​​​នេះ​​​ “គួរ​​តែ​​​ជាប់​​​ខ្នោះ​​​ ប្រសិន​​​បើ​​​ពួកគេ​​​​​​គ្មាន​​​ច្បាប់​​​អនុញ្ញាត​​​ទេ​​​នោះ”។ លោក​​​​​​មាន​​​ប្រសាសន៍​​​​​​ទៀត​​​ថា អ្នក​​​កាសែត​​​ក៏​​​ត្រូវ​​​សុំ​​​ច្បាប់​​​អនុញ្ញាត​​​ដោយ​​​ផ្ទាល់​​​ពី​​​អាជ្ញាធរ​​​ដែរ ​​​មុន​​​ពេល​​​ពួកគេ​​​អាច​​​ទៅ​​​កន្លែង​​​ណាមួយ​​​។

លោក​​​ ខៀវ សុភ័គ ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្ន​​​ក​​​កាសែត​​​ “គួរ​​​តែ​​​ប្រាប់​​​ខ្ញុំ​​​​​​ពី​​​កន្លែង​​​ដែល​​​អស់​​​​​​លោក​​​ត្រូវ​​​ទៅ​​​ ទៅ​​​យូរ​​​ប៉ុណ្ណា នៅ​​​ពេល​​​​​ណា និ​​​ង​​​ទៅ​​​កន្លែង​​​ណា។ សេរីភាព​​​ត្រូវ​​​តែ​​​នៅ​​​ក្រោម​​​ច្បាប់​​​។ នៅ​​​ក្រៅ​​​ច្បាប់​​​អ្នក​​​ឯង​​​គ្មាន​​​សេរីភាព​​​ទេ។ ពួកគេ​​​រង​​​របួស​​​ដោយសារ​​​តែ​​​ពួកគេ​​​គ្មាន​​​ច្បាប់​​​ការ​​​ពារខ្លួន​​​”៕

(រាយការណ៍​​​បន្ថែម​​​ដោយ ឃួន ណារីម​​​)
ប្រែសម្រួល​​​ដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស