29.3 C
Phnom Penh

បរិមាណ​​​នាំ​​​ចេញ​​​ដំឡូង​​​មី​​​ធ្លាក់​​​ចុះយ៉ាង​​​គំហុក​​​ក្នុង​​​រយៈពេល​​​ប្រាំបីខែ​​​ដើមឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​តួលេខ​​​ដែល​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​ដែល​​​ចេញ​​​ផ្សាយ​​​កាលពី​​​ម្សិលមិញ បាន​​​បង្ហាញ​​​ថា បរិមាណ​​​នាំចេញ​​​ដំឡូង​​​មី​​​ បាន​​​ធ្លាក់​​​ចុះ​​​៥៦ភាគរយ​​​ មក​​​នៅ​​​ប្រហែល​​​២៨៨.០០០​​​តោន ក្នុង​​​រយៈពេល​​​ប្រាំបីខែ ដើម​​​ឆ្នាំ​​​នេះបើ​​​ធៀប​​​នឹង​​​រយៈពេល​​​ដូច​គ្នា​​​កាលពី​​​ឆ្នាំ​​​មុន។ មន្ត្រី​​​នានា​​​បាន​​​ស្តី​​​បន្ទោស​​​ថា បញ្ហា​​​ធ្លាក់​​​ចុះយ៉ាង​​​គំហុក​​​​​​នេះ គឺបណ្តា​​​លមក​​​ពី​​​​​​ការ​​​ដាំ​​​ដំណាំ​​​ដំឡូង​​​មីច្រើនលើសពីតម្រូវការកាលពី​​​ឆ្នាំ​​​២០១១។

លោក រុន សុខផាណារ៉ា ប្រធាន​​​ការិយាល័យ​​​ក្សេត្រ​​​សាស្ត្រនៃ​​​មន្ទីរ​​​កសិកម្ម​​​ខេត្ត​​​បន្ទាយ​​​មា​​ន​​​ជ័យ​​​ ដែល​​​មាន​​​សកម្ម​​​ភាព​​​ដាំ​​​ដំឡូង​​​មី​​​ច្រើន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “កាលពី​​​ឆ្នាំ​​​២០១២ បរិ​​​មាណ​​​នាំចេញ​​​ដំឡូង​​​មី​​​​​​ បាន​​​កើន​​​ឡើង​​​ ដោយ​​​សារ​​​តែ​​​មាន​​​ដំឡូង​​​មី​​​ច្រើន​​​លើស​​​ធម្មតា​​​ក្នុង​​​ឆ្នាំ​​​២០១១។ ឥឡូវ​​​នេះ ​​​កសិករ​​​ថៃ​​​នៅ​​​តែ​​​សល់​​​ ដំឡូង​​​មី​​​សម្រាប់​​​លក់​​​”។

ក្នុង​​​ឆ្នាំ​​​២០១២ បរិមាណ​​​នាំ​​​ចេញ​​​ដំឡូង​​​មី​​​បាន​​​កើន​​​ឡើង​​​៧២២.២៧៣តោន​​​ ហើយ​​​មាន​​​តម្លៃ​​ប្រហែល​​​៣៨,៧លាន​​​ដុល្លារ​​​ ពោល​​​​​​គឺ​​​បាន​​​កើន​​​ឡើង​​១៦០ភាគ​​​រយ​​​ បើ​​​ធៀប​​​នឹង​​​ឆ្នាំ​​​២០១១។ តម្លៃ​​​នៃ​​​បរិមាណ​​​នាំ​​​ចេញ​​​ដំឡូង​​​មី​​​គិត​​​ពី​​​ខែ​​​មករា ដល់​​​ខែ​​​កក្កដា​​​ ឆ្នាំនេះ ក៏​​​បាន​​​ធ្លាក់​​​​​​ចុះ​​​ពាក់​​​កណ្តាល​​​ ពោល​​​គឺ​​​ធ្លាក់​​​ពី​​​៣៥លាន​​​ដុល្លារ​​​ ក្នុង​​​រយៈពេល​​​ប្រាំពី​​រ​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​២០១២ មក​​​១៥,១លាន​​​ដុល្លា​​រ​​​សម្រាប់​​​ឆ្នាំ​​​នេះ​​​។

កសិករ​​​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ម្សិលមិញ​​​ថា តម្លៃ​​​​​​នេះ​​​ប្រហែល​​​ជា​​​ធ្លាក់​​​ចុះ​​​បន្ត​​​ទៀត​​​ ដោយ​​​​​​សារ​​​​​​តែ​​​ដី​​​រាប់​​​រយ​​​ហិកតា​បន្ត​​​រង​​​គ្រោះ​​​ដោយ​​​សា​​​រ​​​ទឹក​​​ជំនន់​​​កើត​​​មក​​​ពី​​​ទឹក​​​ភ្លៀង​​។ លោក គួ សុង​​​ហ៊ីង កសិករ​​​ដាំ​​​ដំឡូង​​​មី​​​នៅ​​​ស្រុក​​​ថ្មពួក ខេត្ត​​​បន្ទាយមាន​​​ជ័យ​​​ បាន​​​និយាយ​​​ឲ្យ​​​ដឹង​​​ថា “យើង​​​​​​​​​មិន​​​បា​​​ន​​​ចាប់​​​ផ្ដើម​​​ប្រមូល​​​ផល​​​នៅ​​​ឡើយ​​​ទេ​​​។ យើង​​​នឹង​​​ប្រមូល​​​ផល​​​បាន​​​ច្រើន​​​ចាប់​​​ពី​​​ខែ​​​មករា ដល់​​​ខែមីនា”។

លោក សុផាណារ៉ា បាន​​​ឲ្យ​​​ដឹង​​​ថា ដី​​​ជាង​​​៧០០ហិកតា ត្រូវ​​​បាន​​​ទឹក​​​ជន់​​​លិច ​​​បើ​​​គិត​​​ត្រឹម​​​ពេល​​​នេះ ឆ្នាំនេះ សម្រាប់​​​ខេត្ត​​​នេះ ហើយ​​​ ក្នុង​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ​​​ ដី​​​៤៧.០០០ហិកតា ត្រូវ​​​បា​​ន​​​ប្រើប្រាស់​​​សម្រាប់​​​ដាំ​​​ដំណាំ​​​ដំឡូង​​​មី​​​ ។ កសិករ​​​កម្ពុជា​​​ពឹង​​​ផ្អែក​​​ទៅលើ​​​ទីផ្សារ​​​របស់​​​ប្រទេស​​​ថៃ​​​ ដើម្បី​​​នាំ​​​ដំឡូង​​​មី​​​ទៅ​​​ផ្គត់​​​ផ្គង់​​​លើ​​​ទីផ្សារ​​​ប្រទេស​​​ចិន​​​។ លោក សុផាណារ៉ា បាន​​​​បន្ត​​​​​​ថា “ ដំឡូង​​​មី​​​របស់​​​យើង​​​ត្រូវ​​​បាន​​​នាំ​​​ចេញ​​​ជា​​​សំខាន់​​​ទៅ​​​ប្រទេស​​​ចិន​​​ តាម​​​រយៈ​​​ឈ្មួញ​​​កណ្តាល​​​​​​ថៃ ដែល​​​មក​​​ទិញ​​​ដំឡូង​​​មី​​​ពី​​​កសិករ​​​យើង​​​។ ប្រទេស​​​ចិន​​​ប្រើ​​​ដំឡូង​​​មី​​​ ដើម្បី​​​​​​ផលិត​​​អាហារ​​​សត្វ​​​ និង​​​អេតា​​​ណុល​​​”៕

ប្រែសម្រួលដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស