26 C
Phnom Penh

គ​ណ​បក្ស​សង្គ្រោះ​​ជាតិ៖ ​លោក សម រង្ស៊ី ​នឹ​ង​វិ​ល​ត្រឡប់​មកកាន់ប្រទេ​ស​កម្ពុជា​វិញនៅថ្ងៃនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ​ណ​​បក្ស​​សង្គ្រោះ​ជាតិ​​បា​ន​​​បដិ​សេធ​​សេចក្តី​រាយ​ការ​ណ៍​​​នៅ​តា​ម​​គេហ​ទំព័រ​​​​ជា​ភា​សា​​ខ្មែរ​កា​ល​​ពី​ម្សិល​មិញ​​​ដែល​ថា លោក សម រង្ស៊ី​ មេដឹក​នាំ​គ​ណ​​បក្ស​ប្រឆាំ​ង​ បា​នធ្វើ​ដំ​ណើរ​​​​​​​​​​​តា​មយន្ត​ហោះ​​​ទៅ​អឺ​​រ៉ុប និង​​អា​មេ​រិក​ ដើម្បី​​ស្វែង​​រក​​កា​រ​ធ្វើ​អន្តរា​​គមន៍​​​ពីអន្តរ​​ជាតិ​ ក្នុ​ង​បញ្ហា​​​​​​​​​​ជាប់គាំ​ងដែល​កំពុង​បន្តកើត​ឡើងចំពោះ​កា​រ​​​​​​​​​​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាសកា​ល​ពី​​ខែ​កក្កដា។

លោក យឹម សុ​វណ្ណ ​​អ្នក​នាំ​​ពាក្យគ​ណ​​​បក្ស​សង្គ្រោះ​​​ជាតិ​ ​​​បាន​​ឲ្យដឹងថា លោក សម រង្ស៊ី ​គ្រាន់​តែ​បំ​ពេញ​​បេសក​កម្ម​​កា​រ​​ទូ​ត​រយៈ​ពេល​មួ​យ​​ថ្ងៃ​​​ទៅក្រៅ​ប្រទេសប៉ុណ្ណោះ។​ លោក​​ សុវណ្ណ ​​បា​ន​​មាន​ប្រសាសន៍ថា “គាត់​​​​​​​​​​​កំ​ពុងចេញ​ក្រៅ​ប្រ​ទេស​​ដើម្បី​​​ធ្វើ​កិច្ច​កា​រ​​កា​រ​​​ទូ​ត​។ ខ្ញុំ​មិន​ដឹង​​​​ថា​​ គាត់​នៅ​ទី​ណា​​​ទេ​ ប៉ុន្តែ​​គាត់​​​​​​​​​​​​​នឹ​ង​ត្រឡប់​មក​វិ​ញ​នៅ​ថ្ងៃ​​ស្អែក [ថ្ងៃនេះ]”។

ក៏ប៉ុន្តែ លោកស្រី មូរ សុខហួរ បាន​​លើក​ឡើងថា សមា​​​ជិក​សភា​គ​ណ​​បក្ស​សង្គ្រោះ​ជាតិ​​​បានមា​ន​ប្រ​សាស​ន៍​ថា លោក រង្ស៊ី ស្ថិត​​ក្នុង​ប្រទេស​សិង្ហ​បុ​រី​​ ដើម្បី​ពិនិត្យ​​សុខ​ភាព។ លោកស្រី សុខ​ហួរ ​បា​នឲ្យដឹង​ទៀត​ថាមេដឹក​នាំមួយ​​ចំ​នួន​​​​របស់​គ​ណ​​បក្ស​សង្គ្រោះ​​​ជាតិ​ បច្ចុប្បន្ន​​កំ​ពុ​ង​​​​ចុះ​តា​ម​​ខេត្ត​​​ដែល​រង​ផលប៉ះ​​ពាល់​​ដោ​យ​សារទឹក​ជំ​នន់​​ក្នុ​ង​​រយៈ​ពេល​​​ពីរ​សប្តាហ៍​មក​នេះ​ ក៏ប៉ុន្តែ​​នឹ​ង​​មក​​ចូ​ល​រួ​ម​ “សមាជ​មហា​​ជន​” ​​របស់​​គ​ណ​បក្ស​ប្រ​ឆាំ​ង​នៅ​ក្នុង​រាជ​ធា​​​នី​ភ្នំ​ពេញ​​នៅថ្ងៃ​​អា​ទិត្យ​៕

ប្រែ​សម្រួលដោយ ចេវ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស