28 C
Phnom Penh

អភិបាល​​​រាជធានី​​​ និង​​​មន្ត្រី​​​ខណ្ឌ​​​ចុះ​​​ពិនិត្យ​​​អំពីស្ថាន​​​ភាព​​​តាម​​​ទន្លេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាណូត​​​ចំនួន​​​ប្រាំ​​​គ្រឿង​​​បាន​​​ចាក​​​ចេញពី​​​​​​ច្រាំង​​​ទន្លេ​​​ក្បែ​​​រតីរវិថី​​​ស៊ីសុវត្ថិ​​​ កាលពី​​​រសៀល​​​ថ្ងៃម្សិលមិញ ​​​ក្រោម​​​វត្តមាន​​​​​​អភិបាល​​​រាជធានី​​​ភ្នំពេញ មន្ត្រី​​​​​​មូល​​​ដ្ឋាន​​​ចំនួន​​​១៩​​​រូប អង្គ​​​រក្ស​​​​​​មួយ​​​ចំនួន​​​ និង​​​អ្នក​​​សារព័ត៌មាន​​​ចំនួន​​​មួយ​​​ក្រុម​​​ ពេល​​​ផែន​​​ការ​​​របស់​​​អាជ្ញាធរ​​​រាជ​​​ធានី​​​ភ្នំពេញ ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទឹក​​​ជំនន់​​​នៅ​​​ក្នុ​​​ង​​​ខណ្ឌ​​​មួយ​​​ចំនួន​​​​​​ ចាប់​​​ផ្ដើម​​​ជា​​​លើ​​​ក​​​ដំបូង​​​។

ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​សប្ដាហ៍​​​ចុង​​​ក្រោយ​​​​​​នេះ​​​ព្យុះ​​​បាន​​​បង្ក​​​ឲ្យ​​​​​​មាន​​​​​​ទឹក​​​ជំនន់​​​យ៉ាង​​​ខ្លាំង​​​នៅ​​​ក្នុង​​​ខេត្ត​​​ចំនួន​​​១០​​​ ខណៈ​​​កម្រិត​​​ទឹក​​​នៅ​​​តាម​​​ទន្លេ​​​មេគង្គ​​​ និង​​​ដៃ​​​ទន្លេ​​​មេគង្គ​​​កើន​​​ឡើង​​​ ដោយ​​​បាន​​​ឆក់យក​​​ជីវិត​​​មនុស្ស​​​យ៉ាង​​​តិច​​​៣០​​​នាក់​​​ និង​​​បាន​​​បង្ខំ​​​ឲ្យ​​​ប្រជា​​​ជន​​​ជិត​​​១ម៉ឺន​​​គ្រួសារ​​​ចាក​​​ចោល​​​ផ្ទះ​​​សំបែង​​​របស់ខ្លួន​​​ នេះ​​​បើ​​​យោង​​​​​​តាម​​​តួលេខ​​​បាន​​​មក​​​ពី​​​គណៈកម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្តរាយ​​​កាលពី​​​ថ្ងៃ​​ច័ន្ទ​​​។

លោក គួច ចំរើន អភិបាល​​​ខណ្ឌ​​​មាន​​​ជ័យ​​​ដែល​​​តំបន់​​​មួយ​​​ចំនួន​​​បាន​​​រង​​​ការ​​​លិច​​​លង់​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​សុក្រ​​​មក​​​​​​នោះ មាន​​​វត្ត​​​មាន​​​នៅ​​​លើ​​​កាណូត​​​មួយ​​​ក្នុ​​​ង​​​ចំណោម​​​កាណូត​​​ដែល​​​បាន​​​ដឹក​​​មន្ត្រី​​​ និង​​​អ្នក​​​សារព័ត៌មាន​​​ក្នុង​​​ដំណើរ​​​រយៈ​​​ពេល​​​ពីរ​​​ម៉ោង​​​កន្លះ នៅ​​​ជុំ​​​វិញ​​​ព្រំ​​​ប្រទល់​​​ធម្ម​​​ជាតិ​​​នៃ​​​រាជ​​​ធានីភ្នំពេញ ​​​ដោយ​​​ដំបូង​​​គឺ​​​បានឡើង​​​ទន្លេ​​​សាប​​​​​​ រួច​​​​​​ចុះ​​​មក​​​ទន្លេ​​​មេគង្គ​​​វិញ​​​។ ក្បួន​​​កាណូត​​​ដឹក​​​គណៈប្រតិភូ​​​នេះ​​​ គឺ​​​បាន​​​ឈប់​​​តែ​​​ម្ដង​​​ប៉ុណ្ណោះ ពេល​​​កាណូត​​​មួយ​​​គ្រឿង​​​ខូច​​​បន្ទាប់ពី​​​អស់​​​ប្រេង​​​។

ទោះ​​​បីជា​​​មើល​​​ពី​​​សំបក​​​ក្រៅ​​​គ្រាន់​​​តែ​​​ដូច​​​​​​ជាការ​​​ចុះ​​​ថត​​​រូប​​​ក៏ពិត​​​មែន​​​ ប៉ុន្តែ​​​លោក​​​ ប៉ា សុជាតិ​​​វង្ស បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ធ្វើ​​​ដំណើរ​​​តាម​​​ទូក​​​នៅ​​​ពេល​​​រសៀល​​​នេះ គឺមាន​​​គោល​​​ដៅ​​​​​​ច្បាស់​​​លាស់​​​។ លោក​​​ ប៉ា សុជាតិវង្ស បាន​​​មាន​​​ប្រសាសន៍​​​ថា “គោល​​​ដៅ​​​របស់​​​យើង​​​គឺ​​​ចុះ​​​ពិនិត្យ​​​ការ​​​ប្រែ​​​ប្រួល​​​នៃ​​​ទឹក​​​ទន្លេ​​​ដែល​​​បាន​​​ឡើង​​​​​​ដោយ​​​សារ​​​ភ្លៀង​​​ធ្លាក់​​​ខ្លាំង​​​ និង​​​ទឹក​​​ជំនន់​​​នៅ​​​តំបន់​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​កម្ពុជា​​​​​​” ដោយលោក​​​​​​បាន​​​បន្ត​​​ថា គណៈប្រតិភូ​​​ក៏​​​បាន​​​ចុះ​​​ពិនិត្យ​​​ដើម្បី​​​ឲ្យ​​​ដឹង​​​ថា តើ​​​ការ​​​បូម​​​ខ្សាច់​​​បាន​​​រួម​​​ចំណែក​​​ដល់​​​ការ​​​បង្ក​​​ឲ្យ​​​មាន​​​ទឹក​​​ជំនន់​​​នេះ​​​ឬអត់​​​ផង​​​ដែរ​​​។

លោក ប៉ា សុជាតិវង្ស បាន​​​ឲ្យ​​​ដឹង​​​ថា សា​​​លា​​​រាជធានី​​​បាន​​​ត្រៀម​​​ខ្លួន​​​ឆ្លើយ​​​តប​​​នឹង​​​គ្រោះ​​​មហន្តរាយ​​​ដែល​​​អាច​​​កើត​​​មាន​​​​​​រួច​​​ហើយ​​​ ទោះ​​​បីជា​​​វា​​​មិនទំនង​​​ថា កម្រិត​​​ទឹកទន្លេ​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​ ​​​នឹង​​​កើន​​​ឡើង​​​លើ​​​ស​​​ពីកម្រិត​​​ប្រកាស​​​អាសន្ន​​​​​​១០,៥០​​​ម៉ែត្រ​​​ក៏ដោយ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ក្រុម​​​អ្នក​​​ជំនាញ​​​​​​​​​បាន​​​សន្និដ្ឋាន​​​ថា កម្រិត​​​ទឹក​​​នឹង​​​​​​មិន​​​កើន​​​ឡើង​​​លើស​​​កម្រិត​​​​​​ប្រកាស​​​អាសន្ន​​​ទេ ឥឡូវ​​​នេះ​​​​​​ទឹក​​​​​​​​​​​​​​​មាន​​​កម្ពស់​​​ត្រឹម​​​តែ​​​១០,៣០​​​ម៉ែត្រ​​​ប៉ុណ្ណោះ ហើយ​​​នៅ​​​ថ្ងៃ​​​ខាន​​​ស្អែក​​​ វា​​​នឹង​​​ចាប់​​​ផ្ដើម​​​ស្រក​​​ចុះ​​​វិញ ដូច្នេះ​​​​​​លទ្ធភាព​​​នៃការ​​​កើត​​​​​​មាន​​​ទឹក​​​ជំនន់​​​ខ្លាំង​​​ មើល​​​ទៅ​​​គឺ​​​មិន​​​អាច​​​​​​ទេ​​​”។

លោក​​​បន្ថែម​​​ថា គោល​​​ដៅ​​​ផ្សេ​​​ង​​​ទៀត​​​​​​​​​នៃការ​​​ចុះ​​​ពិនិត្យ​​​តាម​​​កាណូត​​​នេះ​​​ គឺ​​​ដើម្បី​​​ពិនិត្យ​​​មើល​​​​​​ស្ថាន​​​ភាព​​​របស់​​​ប្រជា​​​ជន​​​ដែល​​​រស់​​​នៅ​​​តាម​​​បណ្ដោយ​​​ច្រាំង​​​ទន្លេ​​​។
លោក​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិនអា​​​ក្រក់​​​​​​ខ្លាំង​​​ទេ​​​ឆ្នាំ​​​នេះ​​​ ប៉ុន្តែ​​​វា​​​អាច​​​ជា​​​កត្តា​​​ប្រឈម​​​សម្រាប់​​​ប្រជា​​​ជន​​​រស់​​​នៅ​​​ក្នុង​​​ផ្ទះ​​​ក្បែរ​​​ទន្លេ​​​ពេលកម្រិត​​​ទឹកឡើង​​​​​​ខ្ពស់​​​ ដូច្នេះ​​​យើង​​​មាន​​​គោលការណ៍​​​ជម្លៀស​​​ពួក​​​គាត់​​​ទៅ​​​កន្លែង​​​មាន​​​សុវត្ថិភាព​​​” ដោយ​​​បាន​​​បន្ថែម​​​ថា ប្រជា​​​ជន​​​​​​ចំនួន​​​១៦០​​​គ្រួសារ​​​នៅ​​​ក្នុងខណ្ឌ​​​មានជ័យ​​​ត្រូវ​​​បាន​​​ជម្លៀស​​​ទៅ​​​កាន់​​​តំបន់​​​មាន​​​សុវត្ថិភាព​​​​​​​រួច​​​ហើយ ហើយ​​​គ្មាន​​​នរណា​​​ម្នាក់​​​នៅ​​​ក្នុង​​​ភូមិ​​​ទាំង​​​នេះ​​​ប្រឈម​​​នឹង​​​គ្រោះ​​​ថ្នាក់​​​បណ្ដាល​​​មក​​​​​​ពី​​​ទឹក​​​ជំនន់​​​ទេ​​​។

ប៉ុន្តែ​​​ប្រជា​​​ជន​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​វាល​​​ទំនាប​​​​​​​​​តាម​​​បណ្ដោយ​​​ច្រាំង​​​ទន្លេ​​​​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​​​​​​​​កំពុង​​​តែ​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​កម្រិត​​​ទឹក​​​កើន​​​ឡើង​​​​​។​ នៅ​​​ក្នុង​​​ខណ្ឌ​​​មានជ័យ​​​ ប្រជា​​​ជន​​​ជាង​​​១៧០​​​គ្រួសារ​​​​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​មាន​​​សុវត្ថិភាព​​​ក្រៅ​​​ផ្លូវ​​​ការ ​​​បន្ទាប់​​​ពី​​​ពួកគាត់​​​និយាយ​​​ថា ខ្លួន​​​បាន​​​សម្រេច​​​ចិត្ត​​​ជម្លៀស​​​ខ្លួន​​​ឯង​​​ទៅ​​​ទី​​​ទួល​​​មាន​​​សុវត្ថិភាព​​​កាលពី​​​សប្ដាហ៍​​​មុន​​​ ហើយ​​​ពួក​​​គាត់​​​នៅ​​​មិន​​​ទាន់​​​បានទទួល​​​ជំនួយ​​​សង្គ្រោះ​​​នៅ​​​ឡើយ​​​ទេ។

លោក អ៊ុល សារ័ត្ន ​​​អាយុ​​​៣៣​​​ឆ្នាំ ដែល​​​ស្ថិតនៅ​​​ក្នុង​​​ចំណោម​​​​​​ប្រជា​ជន​​​រាប់​រយ​​​នាក់​​​ ដែល​​​បាន​​​ចាក​​​ចោល​​​ផ្ទះ​​​សំបែង​​​ក្នុង​​​សង្កាត់​​​ច្បារ​​​អំពៅ​​​​​​​​​​​​​​​​​​​​​២ បាន​​​និយាយ​​​ថា “ យើង​​​នៅ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​អំណោយ​​​ទេ ហើយ​​​យើង​​​កំពុងរស់​​​នៅ​​​​​​​​​​​​​​​​​​ដោយ​​​​​​​​​គ្មាន​​​បង្គន់​​​ ឬ​​​ទឹក​​​ស្អាត​​​ប្រើ​​​ប្រាស់​​​ឡើយ”។​ ឆ្លើយ​​​តប​​​ទៅ​​​នឹ​​​ងសំណួរ​​​ពីការ​​​ផ្ដល់​​​ជំនួយ​​​​​​ដល់​​​ប្រជា​​​ជន​​​​​​ក្នុង​​​ខណ្ឌ​​​នេះ​​​ លោក ប៉ា សុជាតិ​​​​​​​​​វង្ស បាន​​​ឲ្យ​​​ដឹង​​​ថា ជំនួយ​​​គ្រា​​​អាសន្ន​​​ត្រូវ​​​បាន​​​ផ្ដល់​​​ឲ្យ​​​គ្រួសារ​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ទឹក​​​ជំនន់​​​រៀង​​​រាល់​​​ឆ្នាំ​​​ ហើយ​​​ប្រជា​​​ជន​​​ទាំង​​​នោះ​​​នឹង​​​ទទួល​​​បាន​​​ជំនួយ​​​ក្នុង​​​ពេល​​​ឆាប់ៗ​​​នេះ​​​​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​គឺ​​​ជា​​​បញ្ហា​​​​​​មនុស្ស​​​ធម៌​​​ និង​​​សង្គម​​​ ប៉ុន្តែ​​​គណៈកម្មា​​​ធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្តរាយ និង​​​សា​​​លា​​​រាជធានីភ្នំពេញ​​​​​​តែ​​​ង​​​តែ​​​ផ្ដល់​​​ជំនួយ​​​ជា​ស្បៀង​​​អាហារ និង​​​សម្ភារ​​​ផ្សេងៗ​​​ ដើម្បី​​​ជួ​​យ​​​ប្រជា​​​ជន​​​ទាំង​​​ឡាយ​​​ដែល​​​ត្រូ​​​វ​​​​​​​​​បាន​​​ជម្លៀស​​​ចេញ​​​”។

មន្ត្រី​​​កាក​​​បាទ​​​ក្រហម​​​កម្ពុជា​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ម្សិល​​​មិញ​​​ថា ខ្លួន​​​កំពុង​​​សម្រប​​​សម្រួល​​​ជាមួយ​​​អាជ្ញាធរ​​​ក្នុង​​​​​​មូល​​​ដ្ឋាន​​​ ប៉ុន្តែ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណាក​​់​​​កាល​​​រៀប​​​ចំ​​​ផែនការ​​​ជួយ​​​ដល់​​​ប្រជា​​​ជន​​​​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​​​​នៅ​​​ឡើយ​​​ទេ។

លោក ស្តាវ ហ្សូតាលីស (Stav Zotalis) នាយក​​​ប្រចាំ​​​ប្រទេស​​​នៃ​​​អង្គការ​​​ឃែរ​​​ អន្តរ​​​ជាតិ​​​ (Care International) ដែល​​​ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​កំពុង​​​ផ្ដល់​​​ជំនួយ​​​នៅ​​​បណ្ដាខេត្ត​​​រង​​​ការ​​​ប៉ះពាល់​​​ខ្លាំង​​​បំផុត​​​ រួម​​​មាន​​​ខេត្ត​​​កំពង់​​​ចាម ក្រចេះ រតនៈគិរី ព្រៃ​​​វែង និងបន្ទាយ​​​មាន​​​​​​ជ័យ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អង្គការ​​​របស់​​​លោក​​​មិន​​​ទាន់​​​​​​បាន​​​ទទួល​​​ព័ត៌មាន​​​ពី​​​ខណ្ឌ​​​មាន​​​ជ័យ​​​ទេ​​​ ប៉ុន្តែ​​​បាន​​​បញ្ជូន​​​​​​មនុស្ស​​​​​​មួយ​​​ក្រុមឲ្យ​​​ទៅ​​​វាយ​​​តម្លៃ​​​ស្ថាន​​​ការណ៍​​​រួច​​​ហើយ​​​។ លោក​​​​​​បន្ថែម​​​ថា អង្គការ​​​ឃែរ​​​ អន្តរជាតិ សង្ឃឹម​​​ថា​​​អាច​​​ចាប់​​​ផ្ដើម​​​ផ្ដល់​​​ជំនួយ​​​ដល់​​​ប្រជា​​​ជន​​​នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​នេះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​អាច​​​ផ្ដល់​​​ព័ត៌មាន​​​ថ្មី​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ ប៉ុន្តែពេល​​​នេះ​​​យើង​​​កំពុង​​​ផ្ដោតលើ​​​ខេត្ត​​​ចំនួន​​​ប្រាំ ក្នុង​​​នោះ​​​រួ​​​ម​​​មាន​​​ទាំង​​​ខេត្ត​​​កំពង់​​​ចាម​​​ផង​​​ដែរ​​​។ តំបន់​​​សុវត្ថិភាព​​​នៅ​​​ទីនោះ​​​គឺធំ​​​ ដោយ​​​មាន​​​ប្រជា​​​ជន​​​ជាង​​​១.០០០​​​គ្រួសារ​​​ និង​​​ជា​​​កន្លែង​​​ដែល​​​យើង​​​បាន​​​ពាំនាំទៅ​​​ជា​​​មួយ​​​នូវ​​​រថយន្ត​​​ដឹក​​​ទឹក​​​បង្គន់​​​អនាម័យ​​​ចល័ត ហើ​​​យ​​​បា​​​ន​​​ផ្ដល់​​​ភួយ​​​សម្ភារ​​​អនាម័យ​​​ អង្ករ​​​ ត្រីខ​​​កំប៉ុង និង​​​ទឹក​​​២០​​​លីត្រ ដល់​​​គ្រួសារ​​​នីមួយៗ”។

ទឹក​​​ជំនន់​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ គឺ​​​មិន​​ខ្លាំង​​​ដូច​​​នៅ​​​តាម​​​បណ្ដា​​​ខេត្ត​​​នានា ដូច​​​ជា​​​ខេត្ត​​​កំពង់​​​ចាម ដែល​​​ប្រជា​​​ជន​​​ចំនួន​​​១៨​​​នាក់​​​បាន​​​បាត់​​​បង់​​​ជីវិត​​​ ក្នុង​​​នោះ​​​មាន​​​ទាំង​​​កុមារ​​​ចំនួន​​​១០​​​នាក់​​​ទេ ហើយ​​​បើ​​​ទោះបីជា​​​កម្រិត​​​ទឹក​​​បាន​​​​​​កើន​​​​​​ឡើង​​​ជិត​​​ដល់​​​កម្រិត​​​ប្រកាស​​​អាសន្ន​​​ក្នុង​​​រយៈពេល​​​មួយ​​​ស​​​ប្ដាហ៍​​​ចុង​​​ក្រោយ​​​នេះ​​​ក៏​​​ដោយ​​​ ក៏​​​វា​​​មិន​​​ទំនង​​​ថា​​​ រាជធានីភ្នំពេញនឹង​​​ជួប​​​គ្រោះ​​​ទឹក​​​ជំនន់​​​រាល​​​ដាល​​​ឡើយ​​​៕

ប្រែសម្រួល​​​ដោយ​​​ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស