38.8 C
Phnom Penh

សាលា​ឧទ្ធរណ៍​​បើក​សវ​នា​ការ​​លើរឿង​ក្តី​​ចល​នា​ប្រ​ឆាំង​រដ្ឋា​ភិ​បាល​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពី​ម្សិល​មិញ ​សាលា​​ឧទ្ធរណ៍​​បា​ន​ចាប់ផ្តើម​​​បើក​សវ​នា​កា​រ​​ លើ​​បណ្តឹង​ឧទ្ធរ​ណ៍​​ពីបុរស​​ចំ​នួន​ប្រាំ​​​មួ​យ​នាក់​ ដែល​ត្រូ​វ​បា​នផ្តន្ទា​​ទោស​ឲ្យ​ជាប់​​ពន្ធនា​គារ​​រយៈពេល​​​ពី​១៥​ឆ្នាំ​​ដល់​១៧​​​ឆ្នាំ​​កាលពីឆ្នាំ​​២០១១ ​ពី​បទ​​បង្កើត​​កង​​កម្លាំង​ប្រ​ឆាំ​ង​​រដ្ឋា​ភិ​បាល​​​ប្រ​ដាប់​អា​​​វុធ​​មួ​យ​​  ដែលមា​ន​ឈ្មោះ​​ថា ​សុ​វណ្ណ​ភូមិ ​​ឬ ភូមិ​​មាស​ ក្នុង​ឆ្នាំ​២០០៦។

​បុរស​ឈ្មោះ ​​ជា សា​​រ៉ន ​​អា​យុ​​៥១​ឆ្នាំ លី សុខ​សុ​វណ្ណ ​​អា​យុ​​៥១​ឆ្នាំ ផ្លត រី ​​អា​យុ​​៦២​ឆ្នាំ ជុំ វិ​ជ័យ ​​អា​យុ​​៤៤ឆ្នាំ ​យ៉ម ហេវ ​​អា​យុ​​៤៣ឆ្នាំ​ និង​ឈ្មោះ ប៉ត ផ ​​អា​យុ៤៨​ឆ្នាំ ត្រូ​វ​បា​ន​ចាប់​ខ្លួនកាល​​ពី​ខែ​មី​នា​ឆ្នាំ​២០១១ និង​ត្រូវ​បា​នចោទ​​ប្រកា​ន់​តាម​​មា​​ត្រា​​៤៦៣​នៃក្រម​ព្រ​ហ្មទណ្ឌ​​​ថា បាន​​​បង្កើត​កង​កម្លាំ​​ងប្រ​ឆាំង​​រដ្ឋា​​ភិ​បាល​​ដោ​យ​ខុស​​ច្បាប់។

​សាលា​​ដំ​បូ​ង​​​រា​ជ​ធា​នី​ភ្នំ​ពេញ​បា​ន​​រក​ឃើញ​​​​​ថា​ ក្រុ​ម​នេះ​​មា​ន​ពិ​រុទ្ធ​ភាព​កាលពី​ខែ​​​ធ្នូ​ឆ្នាំ​​២០១១និង​បា​ន​​ផ្តន្ទា​​​ទោស​លោក សារ៉ន ​​ដែល​ជា​​មេ​ដឹក​នាំឲ្យ​ជាប់​​ពន្ធ​នា​គារ​​រយៈពេល​​១៧​ឆ្នាំ​និ​ង​បន្ថយ​​ទោស​​​អ្នក​​ឯ​ទៀត​ក្នុ​ង​ក្រុម​នេះ​ត្រឹម១៥​ឆ្នាំ​។ ​​អំ​ឡុ​ង​ពេល​បើ​ក​សវនា​កា​រកាល​​ពី​ម្សិល​មិញ លោក សា​រ៉ន ​​បា​ន​សារភាពថា​ ខ្លួ​ន​​​​ពិត​ជា​​បាន​បង្កើត​​ចល​នា ​សុ​វណ្ណ​ភូមិ​កាលពី​​​ឆ្នាំ​​២០០៦​មែន ​ខណៈ​ដែល​លោក​​​កំ​​ពុ​ង​ធ្វើ​ការ​​ជា​​សន្តិ​សុខ​ឲ្យ​គ​ណ​​បក្ស សម រង្ស៊ី ប៉ុន្តែ​​​បា​ន​លើក​ឡើង​ថា ​ខ្លួនគ្រាន់​​​តែ​ធ្វើ​​ដូច្នេះ​​ បន្ទាប់​​​ពី​​បុ​រស​ម្នាក់ឈ្មោះ ថាប់ ថៃ ​​​បា​នស​ន្យា​​ឲ្យ​ប្រាក់​២០​លាន​​​ដុល្លារ​។

បុរសឈ្មោះ​​ សារ៉ន បា​ននិយាយ​​​ថា “ខ្ញុំ​បា​ន​​ប្តឹង​ឧទ្ធរណ៍​ ​ពី​ព្រោះ​​ខ្ញុំ​មិន​​ពេញ​ចិត្ត​នឹ​ង​ទោស​​ធ្ងន់​ធ្ងរបំ​ផុត​នេះ​ ហើយ​ខ្ញុំ​មិន​បា​ន​ធ្វើ​អ្វី​​ខុស​​នោះ​​​ទេ​​​”។ បុរសរូប​នេះបា​ន​លើក​ឡើង​ម្តងហើយ​ម្តងទៀត​​​អំ​ពី​កា​រ​​បដិ​សេធ​កន្លង​មក​​​របស់​​គាត់​​​ថា ​ចល​នា​​នេះ​គ្មាន​​បំ​ណង​ផ្តួល​រំលំ​រដ្ឋា​ភិ​បាល​​ទេ​។បុរស​រូបនេះ​បានបន្ត​ថា​ “​ខ្ញុំ​គ្មាន​​បំ​ណង​ផ្តួល​​រំ​លំ​​រដ្ឋា​ភិ​បាល​​​ទេ​ពី​ព្រោះ​​ខ្ញុំ​​គ្មាន​​អា​​វុធ​​ទេ​”។

ទោះ​​ជា​យ៉ាង​​ណា  បុរសឈ្មោះ ផ្លត រី ​​បា​ន​ស្នើតុ​លា​ការ​​លើក​លែង​​​កា​រ​​ចោទ​ប្រកាន់​ដោយ​​​​សារ​​ពាក់ព័ន្ធ​ក្នុង​ស្ថានភាព​​យល់​ច្រឡំ​។ បុរស​នេះ​និយាយ​ថា​ “​ខ្ញុំ​មិន​ដឹង​ថា ​​ហេតុ​អ្វី​ខ្ញុំ​ត្រូ​វ​បា​នផ្តន្ទា​​ទោស​​នោះ​ទេ។ ​ខ្ញុំ​​គ្រាន់​តែ​ធ្វើ​​​ជា​​អ្នក​យក​កា​រ​​ណ៍ដែលរដ្ឋា​​​ភិបាល​បញ្ជូន​ឲ្យ​ស៊ើប​​អង្កេត​​​អ​ំ​ពី​ចល​នា​នោះ​​ប៉ុណ្ណោះ​ ​” លោកបា​ន​​អង្វរករ​​​ថា “​សូម​​លោក​ចៅ​ក្រម​លើ​ក​លែក​កា​រ​​ចោទ​ប្រកាន់​ខ្ញុំ​​ទៅ​”។

​លោក លី ឫទ្ធី ​មេ​​ធា​​វី​​របស់បុរសឈ្មោះ​ វិ​ជ័យ ​លើកឡើងថា ​វេជ្ជ​បណ្ឌិត​​​បា​ន​បញ្ជាក់​​ថា កូ​ន​ក្តី​​​របស់​​​លោកមាន​​ជំ​ងឺ​ស​រសៃ​​​ប្រា​សាទ​ បន្ទាប់​​ពី​​បានធ្លាក់​​ពី​លើ​​ប្រាសាទ​ព្រះ​វិ​ហារ​ក្នុង​ឆ្នាំ​​២០០៦ ​​​ហើយ​​បោក​​ទ​ង្គិច​ត្រូ​វ​ក្បាល​​​របស់​គាត់ ​ហើយ​បន្ទាប់​​មក​​​បា​ន​​ជាប់​ពាក់​ព័ន្ធ​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរ​​​​​ជា​បន្ត​បន្ទាប់​។ លោក​បា​ន​ថ្លែង​ថា​ “​ ​​វេជ្ជបណ្ឌិត​ជាច្រើន និង​អ្នក​ជិត​ខាង​​​បួ​ន​នាក់​ ​​​បា​ន​បញ្ជាក់​ថា កូ​ន​ក្តី​​​របស់​ខ្ញុំ​​​មា​ន​​ជំ​ងឺ​សរសៃ​ប្រាសាទ។ ​សូម​ចៅ​​ ក្រម​​ដោះលែ​ងគាត់​​ទៅ​​​”។

លោក អ៊ឹម សុផាន ព្រះ​រាជ​​អា​​ជ្ញា​​​អ​ម​សាលា​​ឧទ្ធរណ៍​ ​បា​ន​ឲ្យដឹងថា​ លោក​គ្រាន់​​​​តែ​ប្រឹង​​ប្រែង​ឲ្យ​មា​ន​កា​រ​លើក​លែង​ការចោទ​​ប្រកាន់​សម្រាប់​បុរសឈ្មោះ ​ហេវ ​​និង​លោក ប៉ត ផ ដែល​ត្រូ​វ​បា​ន​​អះ​អា​ង​​​ថា ​ជា​​កសិ​ករ​​មិ​ន​ដឹងអំពី​​​ចល​នា​​​នេះ​ទេ។ លោក​បា​ន​មាន​ប្រ​សាសន៍​ថា ​​“ព្រះរាជអា​ជ្ញា​​គិត​ថា ឈ្មោះ យ៉ម ហេវ និង ប៉ត ផ មិ​ន​​ពាក់​ព័ន្ធក្នុ​ង​រឿង​ក្តី​នេះ​ទេ​”។

បុរសឈ្មោះ សារ៉ន ​ដែល​​ជា​មេ​ដឹក​នាំ​​​ចលនា​​នេះ​​បា​ន​ប្រាប់​តុ​លា​ការ​​នេះ​​​ថា ខ្លួន​​មិន​ដែល​បានជួប​បុរស​ទាំង​ពីរ​នាក់នេះទេ​។ លោក ផ្លាង សំណាង ប្រធាន​ចៅក្រមបា​ន​ឲ្យដឹងថា ​សាលដីកា​នឹងត្រូវ​​ប្រកាស​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា។ រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ​ហើយ ​រដ្ឋា​​​ភិ​បាល​​បានចោទ​​ប្រកាន់​និង​​ផ្តន្ទា​ទោសក្រុម​​​នេះ​ជា ​សាធា​​រណៈថា​​ ជា​​ក្រុមគំ​រាមកំ​​ហែ​ង​ដល់​​សន្តិសុខ​​ជាតិ​។ ក៏ប៉ុន្តែ​​ ក្នុងករណី​​​ពិ​សេសនៃ​​អ្នក​ប្រយុទ្ធ​​​ដើម្បី​​សេរី​ភាព​កម្ពុជា​ ដែល​បា​ន​​ឆ្នក់​​​​​​ចូលទីស្នាក់ការ​​​​របស់​គណ​​បក្ស​ប្រជា​​ជន​កម្ពុជា​ ដែលបានបណ្តាលឲ្យមានការបង្ហូ​រ​ឈាម​​ ជាហេតុ​បណ្តាលឲ្យ​មនុស្ស​​​ប្រាំ​បី​នាក់​ស្លាប់​កាលពីឆ្នាំ​២០០០​នោះ ​​គ្មាន​​នរណា​ម្នាក់​​​ពាក់​ព័ន្ធក្នុង​ចំណោមបុរស​ទាំង​នេះ ធ្លាប់​ពាក់ព័ន្ធក្នុងកា​រ​ប្រើ​អិ​ពើ​​ហិង្សាទេ​​។

ក៏ប៉ុន្តែ ជា​ច្រើន​នាក់​ក្នុង​ចំ​ណោម​​បុរស​ទាំងនេះ​ត្រូ​វ​បា​ន​​​ចាប់​ខ្លួនពី​​បទ​​​ធ្វើ​សកម្ម​​ភាព​​​អ​ហិង្សា​ដូចជា​កា​រ​​ចែក​ចាយ​​ព័ត៌​មា​ន​រិះ​គ​ន់​រដ្ឋបា​ល​របស់​លោក​នា​​យក​រដ្ឋ​មន្ត្រី ហ៊ុ​ន សែន ជាដើម៕

ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស