35 C
Phnom Penh

ADB ព្យាករណ៍​ថា ​​សេដ្ឋ​កិច្ច​ឆ្នាំនេះ​​កើន​ឡើង​៧,២​ភាគ​រយ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (Asian Deve​l​o​pment Bank​ ឬក៏​ហៅកាត់​ថា ADB​) ​កា​ល​ពី​ម្សិល​មិញ​ បាន​រក្សា​អត្រា​ព្យាករ​ណ៍​រប​ស់​ខ្លួន​ ដោយ​បាន​លើកឡើងថា ​ប្រទេស​ក​ម្ពុជា​ ប្រហែល​ជា​សម្រេច​បាន​កំណើន​សេ​ដ្ឋកិច្ច​៧,២ភាគរយ​សម្រាប់​ឆ្នាំនេះ ​ទោះ​បី​ជា​សេដ្ឋ​វិទូ​មួយចំនួន​​បាន​បង្ហាញ​ក្តីបារម្ភ​ថា ​​វិនិ​យោគ​ផ្ទាល់​ពី​បរទេស​ នឹង​ទទួលរង​នូវ​ផ​ល​ប៉ះ​ពាល់​ ប្រសិន​បើ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​បច្ចុប្បន្ន​ មិន​ត្រូវ​បាន​ដោះស្រា​យ​ឲ្យ​បាន​ឆាប់​​រហ័ស​ទេនោះ​ក៏ដោយ។​

​ធនា​គារ​អភិវឌ្ឍ​ន៍​អាស៊ី​​​បាន​លើកឡើង​​នៅ​ក្នុង​របាយ​ការណ៍​ពិនិត្យ​ស្ថានភាព​សេដ្ឋកិច្ច​ឡើង​វិញ​​របស់ខ្លួន​ថា ​កំណើន​ខ្ពស់​នៅ​ក្នុង​​វិស័យ​កាត់​ដេរ​ ​និង​សំណង់​ នឹង​ជួយ​ជំរុ​ញ​ឲ្យ​អត្រា​កំណើន​នៃ​ផលិត​ផល​ក្នុងស្រុក​ស​រុ​ប (ជីឌីភី​) ​កើន​ឡើង​ខ្ពស់​ជាង​មុន​ ពោល​គឺ​៧,៥​ភាគរយ​សម្រាប់ឆ្នាំ​២០១​៤​។

​យោង​តាមរបាយ​ការណ៍​របស់​ធនា​គា​រ​អភិវឌ្ឍន៍​អាស៊ី​ បរិមា​ណនាំ​ចេញ​​ផលិត​ផ​ល​សម្លៀ​ក​បំពាក់​ និង​ស្បែក​ជើង​ ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុ​ប (EU​) ​បាន​កើនឡើង​១១,៣​ភាគរយ ​ដល់​២,៣​ពាន់​លាន​ដុល្លារ​ ​អំឡុង​រយៈ​ពេល​ប្រា​ំ​មួយ​ខែ​ដើម​​ឆ្នាំ​នេះ​ ​បើ​ធៀប​នឹង​រយៈពេ​លប៉ុនគ្នា​កាល​ពី​ឆ្នាំ​២០១២​ ខណៈ​ដែល​ប​រ​ិមាណ​នាំចេញ​អង្ករ ​បាន​កើនឡើង​ទ្វេដង​ដល់១២២​លាន​ដុល្លារ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ធនាគា​រ​អភិវឌ្ឍន៍​អាស៊ី ​មានខ្លឹមសារថា “ ​តម្លៃអនុ​ម័ត​គម្រោង​សំណង់​ បាន​កើនឡើង​យ៉ាង​គំ​ហុក​ដល់​១,៩​ពាន់​លានដុល្លារ​ អំឡុង​រយៈ​ពេល​ប៉ុនគ្នា​នេះ​។ ចំណែកឯ​ឥណទាន​ស​ម្រា​ប់​វិ​ស័យ​សំណង់​ បាន​កើនឡើង​៤៦​ភា​គរយ​ក្នុង​ខែ​មិថុនា​ បើ​ធៀប​នឹង​ខែ​នេះ​កា​ល​ពីឆ្នាំ​មុន​”​។​
​ទិន្ន័យ​សេដ្ឋកិច្ច​ថ្មី​នេះ​ ក៏​បាន​បង្ហាញ​ផ​ង​ដែរថា ​ចំនួន​ភ្ញៀវ​ទេស​ចរ​ដែល​មក​ទស​្ស​នា​ប្រទេស​កម្ពុជា ​បា​ន​កើនឡើង​ដល់​២,១​លាន​នាក់ ​សម្រាប់​រយៈ​ពេល​ប្រាំ​មួយ​ខែ​ដើ​ម​ឆ្នាំ​នេះ ពោលគឺ​បាន​កើនឡើង​១៩,១​ភាគរយ​ បើ​ធៀបនឹង​រយៈ​ពេល​ស្មើ​គ្នា​កា​ល​ពីឆ្នាំ​មុន​។ ក្នុងឆ្នាំ​២០១៣​ ​វិស័យ​សេវា​កម្ម​ទាំងមូល​ ត្រូវ​បាន​ព្យាករ​ថា ​នឹង​កើន​ឡើង​៧ភាគរយ​ ​ខណៈ​ដែល​ទិន្នផល​កសិ​ក​ម្ម​​​បាន​កើនឡើង​ប្រហែល​​៤ភាគរយ​។​

​អត្រា​ព្យាករ​ណ៍​កំណើន​សេដ្ឋកិច្ច​នេះ​​បាន​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ ក្លាយ​ជា​ប្រទេស​ដែល​សម្រេច​បាន​ នូវ​​អត្រា​កំណើន​ផលិត​ផ​ល​ក្នុង​​ស្រុក​សរុប​ខ្ពស់​បំផុត​ នៅ​ក្នុង​តំបន់​​លើក​​លែង​​តែ​ប្រទេស​ឡាវ​ ដែល​ត្រូវ​បា​ន​ព្យាករ​ថា ​ផលិត​ផល​ក្នុងស្រុកសរុប​របស់​ប្រ​ទេស​នេះ​ប្រហែល​​​កើនឡើង​ដល់​៧,​៦​ភាគរយ​សម្រាប់ឆ្នាំ​នេះ​។

​លោក អេរីក ​ស៊ីជ​វីក (Eric ​Sidgwick​) ​នាយក​ប្រចាំប្រទេស​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីប្រកា​ស​ព័ត៌​មាន​ដដែល​ថា អត្រា​​កំណើន​សេដ្ឋកិ​ច្ច​បា​ន​ធ្លាក់​ចុះ​យ៉ាងច្រើន​សំខាន់​​នោះ​គឺ​ដោ​យ​សារ​តែ​ ប​រិ​មាណ​តម្រូវការ​នៅ​លើទីផ្សា​រ​សហរដ្ឋ​អាមេរិក ​និង​តំបន់​អឺរ៉ុប​ កើន​ឡើ​ង​សម្រាប់​ទំនិញ​នាំចេញ​ពីប្រទេស​កម្ពុជា​ក៏​ដូច​ជា​ ការ​អនុ​វត្ត​កម្ម​វិធី​កំណែ​ទម្រង់​ជា​ប​ន្ត​បន្ទាប់​ ​ជា​ហេតុ​បណ្តាល​ឲ្យ​បរិយាស​អា​ជី​វកម្ម​មានភាព​អំ​ណោ​យ​ផល​កាន់តែ​ខ្លាំ​ង​​។

លោក​ ​អេរីក​ ​ស៊ីជវីក​ ​បាន​មាន​ប្រ​សា​សន៍​ថា “សេដ្ឋកិច្ច​របស់ប្រទេស​កម្ពុជា​ត្រូវ​​បាន​រំពឹងថា នឹងនៅតែ​ខ្លាំង​ដដែល​ ក្នុងរ​យៈ​ពេល​​ពី​រ​ឆ្នាំខាង​មុខ​នេះ​ ហើយ​ចំណុច​នេះ​ឆ្លុះ​បញ្ចាំង​​ឲ្យឃើញ​ ពី​​សកម្មភាព​អនុវ​ត្ត​កម្មវិធី​កំណែទ​ម្រ​ង់នានា ​និង​ដំណើរ​រើ​ប​ឡើងវិញ​នៃ​សកម្ម​ភាព​ទីផ្សារ​សាកល​លោ​ក។ ​​

របាយ​ការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​​បាន​បង្ហាញ​​​​បន្ថែម​ទៀតថា​ទិន្ន​ផល​ កសិ​កម្ម​​ត្រូវ​បាន​រំពឹង​ថា ​នឹងអាច​កើនឡើង​ ប្រ​សិនបើ​រដូវភ្លៀង​ធ្លាក់ មិន​បង្ក​ឲ្យ​មាន​ទឹក​ជំ​នន់​ខ្លាំងកើតឡើង​ចំពោះ​​ដំណាំ​ផ្សេង​ៗ​។ របាយ​ការណ៍​នេះ​មានខ្លឹម​សារ​បន្ត​ថា​ “អាកាស​ធាតុ​ ជាទូទៅ​មានភាពអំណោច​ ផ​លសម្រាប់​វិស័យកសិកម្ម​ ក្នុងរយៈ​ពេល​  មួ​យ​ឆមាស​ដំបូង​នៃឆ្នាំនេះ​ ហើយ​ដោយ​  ស​ន្មត​ថា មិនមាន​គ្រោះរាំងស្ងួត ឬក៏​ទឹក​ជំ​នន់​​ខ្លាំង​ក្នុងរយៈ​ពេល​ខាងមុខ​ ក្នុងឆ្នាំ​២០១៣​​នេះទិន្នផល​កសិកម្ម​ត្រូវ​បានព្យាករ​ថា ​នឹ​ង​កើន​ឡើង​ប្រហែល​៤ភាគរយ​”​។ គ្រោះ​​ទឹក​ជំនន់​​​​ បច្ចុប្បន្ន កំពុងតែ​បង្ក​ផល​ប៉ះ​បាល់​ដល់​ដីកសិកម្ម​​នៅ​១០ខេត្ត​ ក្នុ​ង​ប្រទេស​​កម្ពុជា​ ក៏​ប៉ុន្តែ ​ទំហំ​ខូច​ខាត​ចំពោ​ះ​ផល​ស្រូវ​សម្រាប់​ឆ្នាំ​ ​មិន​ទាន់​ដឹង​នៅ​ឡើ​យ​ទេ​។

​លោក​​ ច័ន្ទ សុផល អ្នកវិភាគ​សេដ្ឋ​កិច្ច​ឯករាជ្យ​ ​បាន​លើក​ឡើងថា អត្រា​ព្យា​ក​រ​ណ៍​សេដ្ឋកិច្ច​៧,២​ភាគរយ​សម្រាប់ឆ្នាំ​នេះ​ និង​៧,៥​ភាគរយ​ សម្រាប់​ឆ្នាំ​២០១៤​ ពិត​ជា​សម​ស្រប​ហើយ ដោយ​សារតែ​បរិមា​ណ​តម្រូវ​ការ​ទំនិញ​កម្ពុជា​ ​​នៅ​លើ​ទីផ្សារ​ក្រៅ​ប្រទេស​​​ ​មិន​មានសញ្ញា​ធ្លាក់ចុះទេ​។​ លោក​បាន​មាន​ប្រសាសន៍​ថា “ ​ដំណើ​រ​រើប​ឡើងវិញ​​នៅ​តំបន់​អឺរ៉ុប​ ​និង​សហរដ្ឋ​អាមេរិក​ មានន័យ​ថា ​បរិមាណ​ប្រើប្រាស់​ទំ​និញ​ផលិត​នៅ​កម្ពុជា​ ជាពិសេស ​ផលិត​ផ​ល​សម្លៀកបំពាក់ ​និង​ស្បែកជើង​ នឹង​កើនឡើង​។ ​ លោកបាន​មានប្រសាសន៍​បន្ថែមទៀត​ថា​ “ស្រប​ពេល​ជា​មួយគ្នា​នេះដែរ ​ផ​លិត​ផល​កសិកម្ម​ផលិត​នៅ​ប្រទេស​យើង​ន​ឹ​ង​កើន​ឡើង​​​សម្រាប់​នាំចេញទៅ​អឺរ៉ុប​”។​

​ទោះ​បីជា​យ៉ាងណា​ក៏ដោយ លោក​ ច័​ន្ទ សុផល ​បាន​លើក​សំណួរថា តើ​កំណើន​ដ៏​លឿន​នៃ​វិស័យសំណង​់​ អាច​បន្ត​​បាន​រយ​ៈ​ពេល​ប៉ុន្មាន​។
​លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀតថា  “ យើង​មាន​សន្ទុះ​ខ្លាំង​ក្នុង​វិ​ស័យ​សំណង់​ ប៉ុន្តែ ​ខ្ញុំ​មិនដឹង​ថា តើ​យើង​អា​ច​សម្រេច​បាន​កំណើន​នេះ ដោយ​មិន​​ប​ង្ក​ឲ្យ​មាន​ការ​បំប៉ោង​ទីផ្សារ​ បានរយៈ​ពេល​ប៉ុន្មាន​ទេ”។​ កាលពីឆ្នាំ​២០០៩ ​វិស័យ​សំណង់​ ដែ​ល​បាន​​ កើន​ឡើង​ ដោយសារតែ​មាន​​កិច្ច​ព្រម​ព្រៀង ​ដីធ្លី​ក្នុងរូប​ភាព​ឆក់​ឱកាស​​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​នោះ​បាន​ដាំ​ក្បា​​ល​ចុះ​មកនៅ​កម្រិត ​ទ្រឹង ​អស់រយៈ​ពេល​បី​ឆ្នាំ​ក្រោយ​​មក។ ​

លោក​ ស្រី ចន្ធី ​ប្រធាន​ស្តីទីសមាគម​សេដ្ឋ កិច្ច​កម្ពុជា​​ បាន​លើក​ឡើង​ថា ​អត្រា​ព្យាករ​ណ៍​សេដ្ឋកិ​ច្ច​របស់​ធនាគារ​អភិ​វឌ្ឍន៍​អាស៊ី សម្រាប់ឆ្នាំ​២០១៤​ ទំនង​ជា​សុក្រឹត​ ក៏ប៉ុន្តែ ​អត្រា​៧,​២​ភាគរយ​សម្រាប់ឆ្នាំ​នេះ មើល​​ ទៅ​ដូច​ជា​ស្រពិចស្រពិល​បន្តិច ដោយ​សារតែ​ បរិយា​​កាស​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ នាពេល​បច្ចុប្បន្ន​។ លោក​បាន​មា​ន​ប្រសាសន៍ថា “កំណើន​អាច​មាន៧ភាគ​រ​យ​។ ដោយសារតែ​ស្ថានភាព​នយោ​​​​បាយ​ប​ច្ចុប្បន្ន ​មិនរំពឹងថា ​មាន​វិនិ​យោគ​​បន្ថែម​ទៀតទេ ​ឬក៏​មាន​ដែរ​ ប៉ុន្តែ​មាន​តិចៗ​”៕

ប្រែ​សម្រួល​ដោយ កង សុធា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស