28 C
Phnom Penh

ឪពុក​​​និង​​​កូន​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពីបទបំផ្លិច​​​​​​បំផ្លាញ​​​​​​ស្លាក​​​សញ្ញា​​​គណបក្ស​​​ប្រជា​​​ជន​​​ដោយ​​​ចេតនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃ​​​ម្សិលមិញ នគរ​​​បាល​​​បាន​​​ចោទ​​​ប្រកាន់​​​បុរសជា​​​ឪពុក និង​​​កូន​​​ពីរ​​​នាក់​​​ពី​​​បទ​​​បំផ្លាញ​​​​​​​​​​​​ស្លាក​​​សញ្ញា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដោយ​​​ចេតនា​​​នៅ​​​​​​ខេត្ត​​​កំពង់​​​​​​ចាម បន្ទាប់​​​ពី​​​កើត​​​​​​​​​មាន​​​ជម្លោះ​​​មួយ​​​ជាមួយ​​​បុរស​​​មួយ​​​ក្រុម​​​ផ្សេង​​​​​​ទៀត​​​ ដែល​​​បាន​​​ចូល​​​រួម​​​អប​​​អរ​​​ពិធី​​​បុណ្យ​​​ភ្ជុំបិណ្ឌ។ 

ឈ្មោះ ស៊ាន ប៊ុនលាង អាយុ​​​១៩​​​ឆ្នាំ និង ឪពុក​​​របស់​​​ខ្លួន​​​ឈ្មោះ ស៊ាន ប៊ុនលី អាយុ​​​៤១​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាលពី​​​ថ្ងៃអង្គារ ពីបទ​​​ប្រើ​​​ចប​​​ និង​​​ដំបង​​​វាយ​​​​​​កម្ទេច​​​ស្លាក​​​សញ្ញា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ចំនួន​​​បីនៅ​​​ក្នុង​​​ឃុំស្វាប៉ោ ស្រុក​​​ស្រី​​​សន្ធរ​​​។

លោក ហួត វុឌ្ឍី ព្រះ​​​រាជអាជ្ញាអម​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ចាម បាន​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​​​បាន​​​សម្រេច​​​ឃុំ​​​ខ្លួន​​​ពួកគេ​​​រង់​​​ចាំ​​​ការ​​​កាត់​​​ក្ដី​​​។ ពួកគេ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​​​​​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យស​​ម្បត្តិ​​​ដោយ​​​ចេតនា​​​”។

លោក ខេង ស្រេង អធិការ​​​នគរ​​​បាល​​​​​​ស្រុក​​​ស្រី​​​សន្ធរ បាន​​​ឲ្យ​​​ដឹង​​​ថា ឈ្មោះ ប៊ុនលាង អាយុ​​​​​​​​​១៩​​​ឆ្នាំ រស់​​​នៅ​​​ភូមិ​​​ជីពរ បាន​​​ទៅ​​​ចូល​​​រួម​​​ក្នុង​ពិធី​​​ជប់​​​លៀង​​​រាំរែក​​​មួយ​​​កាលពីយប់​​​ថ្ងៃ​​​ច័ន្ទ នៅ​​​ក្នុង​​​ភូមិ​​​ទាហៀ​​​ជាមួយ​​​មិត្ត​​​ភក្តិ​​​មួយ​​​ក្រុម​​​ រួច​​​ក៏កើត​​​មាន​​​ជម្លោះ​​​ជាមួយ​​​អ្នក​​​ភូមិ​​​ដែល​​​កំពុង​​​ធ្វើ​​​ពិធី​​​ជប់​​​លៀង​​​អបអរ​​​ថ្ងៃ​​​ភ្ជុំបិណ្ឌ។

ក្រោយ​​​ពី​​​មាន​​​ជម្លោះ​​​នេះ​​​ យុវជន​​​មកពី​​​ភូមិ​​​ជីពរ​​​រូប​​​នេះ រួម​​​ជាមួយ​​​នឹង​​​ឪពុក​​​របស់​​​ខ្លួន​​​បាន​​​បំផ្លាញ​​​ស្លាក​​​សញ្ញា​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​ចំនួន​​​បី​​​នៅ​​​ក្នុង​​​ភូមិ​​​នេះ។

លោក ស្រេង បាន​​​ឲ្យ​​​ដឹង​​​ថា នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​ឈ្មោះ ប៊ុនលាង និង​​​ឪពុក​​​​​​របស់​​​គេ គឺ​​​លោក ប៊ុនលី នៅ​​​ព្រឹក​​​ថ្ងៃ​​​បន្ទាប់ ព្រោះ​​​ពួកគេ​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​មនុស្ស​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​១០​​​នាក់​​​ ដែល​​​បាន​​​បិទ​​​ផ្លូវ​​​ដែល​​​អ្នក​​​ភូមិ​​​ទាហៀ​​​​​​ប្រើ​​​សម្រាប់​​​ធ្វើ​​​ដំណើរ​​​ទៅ​​​​​​វត្ត​​​នៅ​​​ក្នុងភូមិ​​​ជីពរ​​​​​​ ដើម្បី​​​អប​​​អរ​​​បុណ្យ​​​ភ្ជុំបិណ្ឌ។

លោក ស្រេង ​​​មាន​​​ប្រសាសន៍​​​ថា “ បុរស​​​ទាំង​​​នេះ​​​ស្រវឹង​​​ជោគ​​​ ហើយ​​​ពួកគេ​​​បាន​​​រា​​​រាំង​​​​​​​​​អ្នក​​​ភូមិ​​​ទាហៀ មិន​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​វត្ត​​​នោះ បន្ទាប់ពី​​​បាន​​​បង្ក​​​បញ្ហា​​​ដោយ​​​​​​បាន​​​បំផ្លាញ​​​ស្លាក​​​សញ្ញា​​​ចំនួន​​​បីរ​​​បស់​​​គណបក្ស​​​ប្រជា​​​ជន” ដោយ​​​លោក​​​បាន​​​បន្ថែម​​​ថា បញ្ហា​​​នេះ​​​មិន​​​មែន​​​ជា​​​រឿង​​​​​​​​​នយោបាយ​​​ទេ ​​​មូល​​​ហេតុ​​​គឺ​​​មក​​​ពី​​​ពួកគេ​​​ស្រវឹង​​​​​​​​​​​​ខ្លាំង​​​ពេក​​​។

លោក​​​បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​បាន​​​មក​​​ដល់​​​ ហើយ​​​ជម្លោះ​​​ពាក្យ​​​សម្ដី​​​បាន​​​បន្ត​​​ ដោយ “ ពួកគេ​​​បាន​​​ជេ​​​រ​​​ប្រមាថ​​​នគរ​​​បាល​​​របស់​​​យើង​​​ ដោយ​​​ហៅ​​​ពួកយើង​​​ថា នគរ​​​បាល​​​យួន ហើយ​​​បាន​​​និយាយ​​​ថា ម៉េច​​​បាន​​​ជា​​​ពួក​​​ហ្អែង​​​​​​​​​មិន​​​ចុះ​​​ពីអំណាច​​​ អាយួន”។

ពូរ​​​បស់​​​លោក ប៊ុន​​​លី គឺ​​​លោក​​​ ជុំ ផន បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ថ្ងៃ​​​ពុធថា ក្មួយ និង​​​កូន​​​​​​របស់​​​ក្មួយ​​​លោក​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ព្រឹក​​​​​​ក្រោយ​​​ថ្ងៃ​​​មាន​​​ពិធី​​​ជប់​​​លៀង​​​នោះ ប៉ុន្តែ​​​បាន​​​បដិសេធ​​​ថា ពួកគេ​​​គ្មាន​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ទេ។

លោក​​​បាន​​​និយាយថា “ នៅ​​​យប់​​​នោះ មាន​​​​​​អ្នក​​​បំផ្លាញ​​​ស្លាក​​​សញ្ញា​​​គណបក្ស​​​ប្រជា​​​ជន​​​ ប៉ុន្តែ​​​ក្មួយ​​​របស់​​​ខ្ញុំ​​​មិន​ជាប់​​​ពាក់​​​ព័ន្ធ​​​ទេ”៕

ប្រែ​​​សម្រួល​​​ដោយ កង​​​ សុធា​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស