35 C
Phnom Penh

​ប្រទេស​​ឡាវ​​​យល់​​​ព្រមឲ្យ​ចាប់​​ផ្តើម​គ​​​ម្រោង​​ទំនប់​​​វារី​អគ្គិ​សនី​​​ចម្រូង​​​ចម្រាស​​​ក្បែរ​​​ព្រំ​ដែន​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​​​ឡាវ​​​ជូនដំណឹង​​​ដល់​​​គណៈ​​​ក​​​ម្ម​ការ​​​​ទន្លេ​​​មេគង្គ​​​ក្នុង​​​សប្តាហ៍​​​នេះថា ​​​ខ្លួននឹ​​​ង​​​ចាប់​​​ផ្តើម​​​សកម្មភាព​​​សាងសង់​​​ទំនប់​​​វារី​​​អ​​​គ្គិសនី ​ដុន​​​ សាហុង (Don ​​​Sahong​​​)​​​ ដែល​​​ជំនាញ​​​ការ​​​ផ្នែក​​​បរិស្ថាន​​​បាន​​​លើកឡើង​​​ថា​​​ ​​​អាច​​​បង្ក​​​​កត្តា​​​គំរាម​​​កំហែង​​​ដល់​​​ប្រព័ន្ធអេកូ​​​ឡូ​​​ស៊ីនៅ​​​តំបន់​​​ចរន្ត​​​ទឹក​​​ទន្លេ​​​មេគង្គក្រោម​​​ និង​​​មាន​​​ផល​​​ប៉ះ​ពាល់​​​ខ្លាំង លើ​​​ជីវភាព​​​រស់​​​នៅ​​​របស់​​​ប្រជា​​​ជន​​កម្ពុជា​​​​ជាច្រើន​​​សែន​​​នាក់។

ជំនាញ​​​ការ​​​ផ្នែក​​​បរិស្ថានបាន​​​លើក​​​ឡើ​​​ង​​​ថា ​​​ទំបន់​​​វារីអគ្គិសនីដែល​​​ស្ថិត​​​នៅ​​​មិន​​​ដ​​​ល់​មួយគីឡូម៉ែត្រ​​​ពីព្រំប្រទល់​​​កម្ពុជា​​​នេះ នឹ​​​ង​​​ទំនង​​​ជា​​​នាំ​​​ឲ្យសត្វ​​​ផ្សោតដែល​​​កំពុង​​​ជិត​​​ផុត​​​ពូជ​​​ស្រាប់​​​នៅ​​​ក្នុងខេត្ត​​​ក្រចេះ ព្រម​​​ទាំង​​​ត្រី​​​អណ្តែង​​​យក្ស​​​មេគង្គផង​​​ដែរ​​​។ ​​​អង្គការ​​​បរិ​​​ស្ថាន​​​នានា រួមទាំង​​​អង្គការ​​​ទន្លេអន្តរ​​​ជាតិ(​​​In​ter-​​​n​​​ational Rivers) និង​​អង្គការ​​​​បណ្តា​​​ញ​​​ការពារ​​​ទន្លេបីអេស (3S ​​​Rivers ​​​Pro​​​tection​​​ Network​​​) ​​​បាន​​​​លើកឡើង​​​នៅ​​​ក្នុ​​​ង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​កាល​ពី​ម្សិល​​​​មិញថា “ កា​​​ល​​​ពី​​​ម្សិល​​​មិញ​​​ ប្រទេ​​​សឡាវ​​​បាន​​​ជូន​​​ដំណឹង​​​​​​ដ​​​ល់​​​គណៈ​​​កម្មការ​​​ទន្លេ​​​មេគង្គ​​​ ​​​និង​​​ប្រទេស​​​ជា​​​សមាជិក​​​នានា អំពី​​​គោល​​​​​​​​​​​​បំណង​​​​នៃកា​​​រ​​​កសាង​​​គម្រោង​​​ចរន្ត​​​ទឹក​​​ទន្លេមេគង្គ​​​ទី២​​​នេះ​​​ ពោលគឺ​​​គម្រោង​​​ទំនប់​​​វារីអគ្គិសនី​​​ដុន​​​ សា​​​ហុង (Don ​​​Sahong​​​ Dam​​​) ​​​ដែល​​​អាច​​​ផលិត​​​ថាមពល​​​អគ្គិសនី​​​បាន​​​២៦០​​​ម៉េហ្គា​​​វ៉ាត់”។

​​​លោកស្រី ​​​អាមេ ​​​ត្រាដេម ​​​(Ame Tra​​​n​​​d​​​em​​​) ​នាយិកា​​​អង្គការ​​​ទន្លេ​​​អន្តរ​​​ជាតិ ប្រចាំ​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​​ ​​​បាន​​​លើក​​​ឡើង​​​ថា ពូជ​​​សត្វ​​​ផ្សោត​​​ដែល​​​ជិត​​​ផុត​​​ពូជ​​​នេះ ​​​អា​​​ច​​​នឹ​​​ង​​​ទទួល​​​រង​​​នូវ​​​ផល​​​ប៉ះ​​​ពាល់​​​អវិជ្ជមាន​​​ ពី​​​ក​​​ត្តា​​​ពីរយ៉ាង​​​ដែល​​​បង្ក​​​ឡើង​​​ដោយ​​​សកម្មភា​​​ព​​​សាង​​​សង់​​​ទំនប់​​​វារីអគ្គិសនី​​​នេះ​​​ ពោលគឺ​​​កត្តា​​​ខ្វះត្រី ​​​និង​​​សកម្មភាព​​​យក​​​ថ្ម​​​ចេ​​​ញ​​​ពី​​​អាង​​​ទន្លេ​​​។

​​​លោក​​​ស្រីបាន​​​មានប្រសាសន៍​​​ថា “ ​​​ត្រី​​​ផ្សោត​​​ពិត​​​ជា​​​ងាយ​​​នឹង​​​រង​​​ផល​​​ប៉ះ​​​ពាល់​​​ខ្លាំ​​​ង​​​ដូច្នេះ ​​​ស្ថានភាព​​​ប្រែ​​​ប្រួល​​​ទាំង​​​នេះនឹង​​​ … ទំ​​​​​​ន​​​ង​​​ជា​​​នាំ​​​ឲ្យ​​​មាន​​​បញ្ហា​​​ខាតបង់​​​យ៉ាង​​​ច្រើ​​​ន​​​​​​លើ​​​សត្វ​​​​ទាំង​​​នេះ ជាពិសេស ចំពោះ​​​តំ​​​ប​​​ន់​​​នេះ និង​អាច​​​ចំពោះ​​​ទន្លេ​​​ទាំង​​​មូល​​​ផង​​​”។

​​​ដុន សាហុង គឺជា​​​ទំនប់​​​វារីអគ្គិសនី​​​ទី​​​២​​​ដែល​​​​ប្រទេសឡាវ​​​នឹងសាងសង់​​​ បន្ទា​​​ប់​​​ពី​​​ទំនប​​​់​​​វារី​អគ្គិសនី​​​ សាយ៉ា​​​បូរី ដែល​​​ទទួល​​​រ​​​ង​​​នូវ​​​សម្លេង​​​រិះគន់យ៉ាងច្រើន​​​។ ក៏ប៉ុន្តែ អ​​​្ន​​​ក​​​ស្រី ​ត្រាដេម ​បាន​​​លើកឡើង​​​បន្ត​​​ទៀត​​​ថា ទំនប់​​​ ដុន ​សាហុង ​អាច​​​នឹងមាន​​​ផល​​​ប៉ះ​​​ពាល់​​​កាន់តែ​​​ខ្លាំងឡើង​លើចំនួនត្រី នៅ​​​ក្នុង​​​ប​​​ណ្តាប្រទេស​​​តាម​​​ដង​​​ទន្លេ​​​មេគង្គ​​​ ជាពិ​​​សេ​​​ស​​​ប្រទេស​​​កម្ពុជា ដោយ​សារ​តែ​​​ទំនប់​​​នេះស្ថិត​​​នៅ​​​កៀក​​​នឹង​​​ព្រំ​​​ដែន​​​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​​​ទីស្តីកា​​​រ​​​គណៈ​​​រដ្ឋ​​​មន្ត្រី បាន​​​លើកឡើងថា លោក​​​មិ​​​ន​​​បាន​​​ដឹង​​​អំពី​​​គម្រោង​​​នេះ​​​ទេ ខណៈ​​​ដែល​​​មន្ត្រី​​​​នៅ​​​ក្រសួងធន​​​ធានទឹក​​​ និងឧត្តនិយម​​​ ​​​និង​​​ក្រសួង​​​បរិស្ថាន​​​ ​​​មិន​​​អាច​​​ទាក់ទង​​​សុំការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​។

គេ​​​មិនដឹង​​​ទេ​​​ថា ​​​តើ​​​សកម្មភាព​​​សាង​​​ស​​​ង់​​​ទំនប់​​​វារីអគ្គិសនីនេះ​​​នឹង​​​ចាប់​​​ផ្តើម​​​នៅ​​​ពេល​​​ណា​​​នោះ​​​ទេ​​​។ ​​​ទោះ​​​ជាយ៉ាង​​​ណា​​​វិទ្យុ​​​អាស៊ីសេរី (Radio ​​​Free Asia​​​)​ ​​​បានដក​​​ស្រង់​សម្តី​របស់​​​មន្ត្រី​​​រដ្ឋាភិបាល​​​មួយរូប​​​ដែ​​​ល​​​សុំនិយាយ​​​ដោយ​​​មិន​​​បញ្ចេញ​​​ឈ្មោះ ពី​​​ប្រទេស​​​ឡាវ​​កាលពីខែ​​​សីហា​​​ថា ​​​គម្រោង​​​នេះត្រូវ​​​បាន​គ្រោង​​​នឹង​​​ចាប់​​​ផ្តើម​​​នៅ​​​ដើម​​​ឆ្នាំក្រោយ​​​។

​​​ក្រុម​​​ហ៊ុនដែល​​​នឹង​​​ទទួល​​​ការ​​​សាងស​​​ង់​​​ទំនប់​​​​វារីអគ្គិសនីនេះ​​​គឺ​​​ក្រុម​​​ហ៊ុន មេហ្គា​​​ ហ្វឺស​ខប​ភើ​​​រ៉េសិន បឺហាដ (Mega​​​ First​​​ Corpo​​​ration ​​​Berhad​​​) ​​​របស់ប្រទេស​​​ម៉ា​​​ឡេស៊ី ​​​ដែល​​​មិន​​​ធ្លាប់​​​កសាង​​​ទំនប់​​​វារីអគ្គិស​​​នី​​​ណាមួយទេ​​​កាលពីមុន​​​។

​​​ទោះបីជា​​​មាន​​​​​​ក្តីបារម្ភត្រូវបានលើកឡើង​​​ក្នុង​​​ចំណោម​​​ប​​​បណ្តាប្រទេស​​​តាមដង​​​ទន្លេ​​​មេគង្គ ​​​និ​​​ង​​​ជំ​​​នាញ​​​ការ​​​ផ្នែកបរិស្ថាន​​នានា​​​​ក៏ដោយ ​​​​​​​​ក៏​រដ្ឋា​​​ភិបាល​​​នៃប្រទេ​​ស​​​ឡាវ​​​ បាន​​​លើកឡើង​​​ថា​​​ ទំនប់​​​វារីអគ្គិសនី​​​នេះ​​​នឹង​​​មិន​​​បង្ក​​​ផល​​​ប៉ះពា​​​ល់​​​ដល់​​​វិស័យ​​​ជល​​​ផល​​​ទេ​​​ ដោយសារតែ​​​ត្រី​​​​នឹង​​​អាច​​​បំផ្លាស់​​​ទី​​​តាម​​​ចរន្ត​​​ទឹកហូរ​​​ផ្សេ​​​ង​​​ៗ​​​ទៀត នៅ​​​ជុំវិញ​​​តំបន់​​​កោះ​​​ទាំង​​​៤.០០០​​​កន្លែង ​​​នៅ​​​ភាគ​ខាង​​​ត្បូង​​​នៃប្រទេស​​​ឡាវ​​​ឬ​​​ក៏ប្រើ​ប្រាស់​​​កន្លែង​​​ចិញ្ចឹម​​​ត្រី​​​ពិសេសដែល​​​នឹ​​​ងត្រូវបាន​​​បង្កើត​​​ឡើងជា​​​ផ្នែក​​​មួយនៃ​​​គ​​​ម្រោង​​​ទំនប់​​​វារី​អគ្គិសនីដែល​​​មាន​​​កម្ពស់​​​៣០​​​ម៉ែត្រ​​​នេះ​​​។

​​​ក៏ប៉ុន្តែ ​​​សាកល​​​វិទ្យាល័យ ស៊ីនី ​​​(Uni​​​v​​​ersity of Sydney​​​) បាន​​​លើកឡើង​​នៅ​​​ក្នុ​​​ង​​​លិខិត​​​បើក​​​ចំហរ​​​របស់ខ្លួន​​​ ដែល​​​ផ្ញើចេញពី​​​អ្នក​​​វិទ្យា​សាស្ត្រ​​​​៣៤​​​នាក់​​​ មក​​​ពីទូទាំង​​​សា​​​ក​​​ល​​​លោក​​​ ជូន​​​រដ្ឋា​ភិបាល​​​នៃប្រទេស​​​ឡាវ​​​​​​ កាល​​​ពីឆ្នាំ​​​២០០៧​​​ថា ​​​មិនមានភស្តុតាង​​​ប​​​ញ្ជាក់​​​ថា ​​​ត្រី​​​នឹង​​​អាច​​​បំផ្លាស់​ទី​​​បាន​​​តាម​​​ផ្លូវ​​​ផ្សេង​​​ៗ​​​ទៀត​​​ទេ។

លិខិត​​​នេះមាន​​​ខ្លឹមសារថា “ នៅ​​​ពេល​​​​​​ទំនប់​​​មួយត្រូវបាន​​​សាងសង់​​​នៅ​​​ទីនោះ​​ និ​​​ង​​​បិទ​​​ច្រក​​​បំផ្លាស់ទី នោះត្រី​​​ប្រហែល​​​ជា​​​មិ​​​នអាច​បំផ្លាស់​​​ទី​​​តាម​​​ចរន្តទឹក​​​ហូរ​​​តាម​​​ថ្មបា​​​ន​​​ទេ​​​ ហើយ​​​ប្រហែល​​​ជា​​​មិន​​​អាច​​ចេញពី​​​ប្រ​​​ទេស​​​កម្ពុជា​​​ ​ចូល​​​ទៅ​​​ក្នុ​​​ង​​​ប្រទេស​​​ឡាវបាន​​​ដែរ​​​។ ​​​បញ្ហា​​​នេះ​​​​នឹង​​​មាន​​​ផល​​​ប៉ះពាល់​​​អវិជ្ជ​​​មាន​ខ្លាំង​​​ទៅ​លើ​​​ផ្នែក​​​​ផលិតកម្ម​ជល​​​ផល​​​ នៅ​​​ទូ​​​ទាំង​​​តំបន់”។
​​​ក្រុម​​​អ្នក​​​វិទ្យាសាស្ត្រ​​​ទាំង​​​នេះ​​​បាន​​​លើ​​​ក​ឡើង​​​បន្ត​​​ថា ទំនប់​​​វារីអគ្គិសនីនេះ​​​ ​​​មិន​​ស្ថិ​​​ត​​​ក្នុង​​​ចំណាប់​​​អារម្មណ៍​​​ខ្លាំង​​​បំផុត​​​របស់​​​រដ្ឋា​​​ភិ​បាល​​​នៃប្រទេស​​​ឡាវ​​​​ ប្រជាជនឡាវ ​​​ឬក៏​​​ប្រទេស​​​ជិត​​​ខាង​​​នានា​​​ រួមទាំងប្រទេស​​​កម្ពុ​​​ជា​​​ផង​​​ដែរ​​​ទេ​​​។

លិខិត​​​នេះ​​​មានខ្លឹម​​​សារ​​​បន្ត​​​ទៀតថា“ ផ្អែក​​​លើ​​​លទ្ធផល​​​សិក្សាស្រាវ​​​ជ្រាវ​​​បែប​​​វិ​​​ទ្យា​សាស្ត្រ​​​ ដែល​​​ពួក​​​យើង​​​​​ផ្ទាល់ អ្នកវិ​​​ទ្យា​​​សាស្ត្រ​​​ផ្សេង​​​ៗ​​​ទៀត​​​ ​​​និង​​​គណៈ​​​កម្មការ​​​ទ​​​ន្លេ​មេគង្គ​​​បានរកឃើញ​​​ យើង​​យល់​​​ឃើ​​​ញ​​​ស្រប​​​គ្នា​​​ថា ​គម្រោង​​​នេះ​​​នឹង​​​មាន​​​ផល​​​បះ​​​ពា​​​ល់​​​បរិស្ថាន​​​ខ្លាំង ​​​ជា​​​ពិសេស ទៅលើ​​​ត្រី​​​ ​​​និង​​​ផ្នែកជល​​​ផល ​ព្រមទាំងទៅលើ​​​វិស័យ​​​ទេស​​​ចរណ៍ និង​​​ទិដ្ឋ​ភាព​​​សេដ្ឋកិច្ច និង​​​ជីវ​​​ភា​ព​​​រស់​​​នៅ​​​ ​​​ហើយ​សរុប​​​​ទៅ​​​មានទំហំ​​​ធំ​​​ជា​​​ង​​​ផលចំណេញ​​​ដែល​​​នឹង​ទទួល​​​បាន​​​ពីគ​​​ម្រោ​​​ង​”។

​​​លោក អៀន ​​​ប៊ែដ (Ian Baird​​​)​ ​​​ជំនួ​​​យ​​​ការ​សាស្ត្រាចារ្យ​​​ផ្នែកភូមិសាស្ត្រ ​​​នៅ​​​សា​​​កល​​​វិទ្យាល័យ​​​ វីស្កូស៊ីន-ម៉ាឌីសុន (University of​​​ Wiscon​​​ism-​​​Madison​​​)​ ដែល​​​បាន​​​ជួយ​​​សម្រប​​​សម្រួល​​​ក្នុងដំណើរ​​​ការ​​​ស​​​រសេរ​​​លិខិត​​​នេះ ​​​និង​​​បាន​​​សិក្សា​​​ស្រាវ​​​ជ្រា​​​វ​​​​​​ក្នុងតំបន់​​​ដែល​​​មាន​​​កោះ​​​៤.០០០​​​កន្លែង​​​ ​​​បា​​​ន​​លើក​​​ឡើងថា ​​​ការ​ពិនិត្យ​​​មើល​​​ថា តើ​​​ទំនប់វារីអគ្គិសនី​​​នេះ​​​អាច​​​ត្រូវ​​​បាន​​​សាង​​​ស​​​ង់នៅ​​​លើ​​​ផ្លូវ​​​ទឹក​​​មួយ​​ផ្សេង​ទៀត នៅ​​​ទ​​​ន្លេ​​​មេគង្គ​​​ ​​​មិនត្រូវបាន​​​សិក្សា​​​ដោយ​​​​​ក្រុម​​​ហ៊ុ​​​ន មេហ្គា ហ្វឺស ខបភើរ៉េសិន បឺហាដ​​​ទេ​​​។​

លោក ប៊ែត បាន​​​លើកឡើង​​​នៅ​​​ក្នុង​​​អ៊ី​​​ម៉េល​​​ថា “ នៅ​​​ពេល​​​ក្រុម​​​ហ៊ុន​​​ម៉ាឡេស៊ី​​​នេះ​​​ ​​​បាន​​​បោះទុន​​​វិនិយោគ​​​ប្រាក់​​​ជាច្រើន​​​ ទៅ​​​លើ​​​ប្រតិបត្តិ​​​ការ​​​ស៊ើប​​​អង្កេត​​​ ​​​និង​​​រៀបចំ​​​ផែ​​​ន​​​ការ​ផ្នែកវិស្វកម្ម ពួកគេ​​​បានដឹង​​​អំ​​​ឡុង​​​ពេល​​​នៃការធ្វើ[ការ​​​វាយតម្លៃ​​​ហេតុ​​​​ប៉ះ​​​ពាល់​​​បរិស្ថាន​​​]​​​​​​​​​​​ ថា ផ្លូវទឹក​​នេះ​​​ពិត​​​ជា​​​មា​​​ន​​​សារៈ​​​សំខាន់​​​​សម្រាប់​​​ចលនា​​​បំផ្លាស់ទីរប​​​ស់ត្រី ក៏ប៉ុន្តែ ​​​បន្ទាប់​​​មក​​​ ពួកគេ​​​មិនចង់​​​ផ្លាស់​​​ប្តូរ​​​ផែនការ​​​របស់​ពួក​គេ​​​​ទេ​​​ ដោយសារ​​​តែ​​​ពួកគេ​​​បាន​​​បោះទុន​​​វិនិ​យោគ​​​​ប្រាក់​​​ជាច្រើ​​​ន​​​រួច​​​ទៅហើយ​​​”។

​​​លោកស្រី ត្រាដេម ​​​​​​​លើក​​​ឡើងបន្តថា​គោល​​​​​ការណ៍​​​ណែ​​​នាំ​​​ ដែល​​​​ដាក់ចេញ​​​ដោ​​​យ​គណៈ​​​កម្មការ​​​ទន្លេមេគង្គ ​​​បាន​​​បញ្ជាក់​​​ថា ​​​ប្រទេស​​​ឡាវ​​​ត្រូវ​​​ដាក់​​​គម្រោង​​​សាងសង់​​​ទំ​​​នប់​​​វារី​អគ្គីសនី​​​នោះសម្រាប់​​​កិច្ចពិភាក្សា​​​ពិ​​​គ្រោះ​​​យោបល់​​​ជាមុន​​​សិន​​​ ដោយ​​​មាន​​​ការ​​​ចូល​​​រួម​​​​​​កម្រិត​​​តំបន់​​​ក្នុងការ​​​ធ្វើ​​​សេចក្តីស​​​ម្រេច​ចិត្ត​​​ ពី​​​ប្រទេស​​​កម្ពុជា​​​។ ​​​លោកស្រី​​​បា​​​ន​​​លើក​​​ឡើង​​​​​បន្ថែ​​​ម​​​ទៀត​​​ថា រហូត​​​ម​​​ក​​​ទល់​​​ពេលនេះ ​ប្រទេស​ឡាវ​​​​មិន​​​បាន​​​ធ្វើ​​​ដូច​​​នេះ​​​ទេ​​​។ ​

លោកស្រី ត្រា​​​ដេម បាន​​​មានប្រសា​​​សន៍​​​ថា “ ប្រសិន​​​បើ​​​គណៈ​​​កម្មការ​​​ទន្លេមេ​​​គ​​​ង្គ​​​បរា​ជ័យ​​​ក្នុងការ​​​បញ្ឈប់​​​សកម្មភាព​​​របស់​​​ប្រទេស​​​ឡាវ​​​ ​​​ពួកគេ​​​នឹង​​​ទទួលបរាជ័យ​​​ក្នុង​​​ការ​​​ប្រើ​​​ប្រាស់​​​អំណាច​​​របស់ខ្លួន ​​​ហើយ​​​នឹ​​​ង​​​បាត់​​​បង់​​​សុពល​​​ភាព​​​ដែល​​​ពួកគេ​​​នៅសល់​​​ក្នុ​​​ង​​​នាមជា​​​ស្ថាប័ន​​​មួយ​​​”។​​​ គណៈ​​​កម្មការ​​​ទន្លេ​​​មេគង្គ គ្រោង​​​នឹង​បើក​​​កិច្ចប្រជុំ​​​​​​​​​​​​បន្ទាប់​​​នៅ​​​ដំណាច់ខែ​​​ក្រោយ​​​៕

ប្រែ​​​សម្រួល​​​ដោយ កង សុធា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស