35 C
Phnom Penh

ចំនួន​អ្នកស្លាប់​ថយចុះអ្នក​របួស​​​កើន​ឡើង ក្នុងថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបា​ល​បា​ន​ឲ្យដឹង​កា​ល​​ពី​ម្សិល​មិញ​ថា មនុស្ស​​ចំ​នួន​២៤នាក់​បា​ន​ស្លាប់​ និ​ង​មនុស្ស​ចំ​នួន​​១៦៩​​នា​ក់​ផ្សេងទៀតរង​​រ​បួស​ក្នុ​ង​គ្រោះ​​ថ្នាក់​ចរា​ចរណ៍នៅ​​អំឡុ​ងពេល​ឈប់​សម្រាក​​​​ពិ​ធី​​បុណ្យ​​ភ្ជុំ​​​បិណ្ឌ​​រយៈ​ពេល​បី​ថ្ងៃ​។

លោក សុខ ​ណុប ប្រធា​ន​​ការិ​យា​ល័យ​ផ្នែក​​ច្បាប់​​ចរាចរណ៍ នៃ​នា​យក​ដ្ឋាន​ចរា​ចរណ៍សា​​ធា​​រណៈ​​​បា​ន​លើក​ឡើងថា តួ​លេខ​​នេះ​​បង្ហាញ​​ថា ​​​ចំនួនអ្នក​​រង​​របួសបាន​កើន​ឡើង បើ​​​ធៀប​នឹ​ង​ពិ​ធី​បុណ្យ​​កា​ល​​​ពី​ឆ្នាំមុន ក៏ប៉ុន្តែ​​ ​ចំ​នួ​ន​អ្នក​ស្លាប់​ថយ​ចុះ​។ លោក​​បន្ត​ថា “​ចំ​នួន​មនុស្ស​​​ស្លាប់​​​២៤​នាក់​​ដោយសារគ្រោះ​​ថ្នាក់​​ចរា​​ចរណ៍​​ឆ្នាំ​នេះគឺ​​ជាចំនួន​ថយ​ចុះ​ ​​បើ​យើង​ប្រៀ​ប​ធៀប​​​ទៅ​ឆ្នាំ​​២០១២​ ​ដែល​​​មា​ន​​មនុស្ស​ស្លាប់ចំ​នួន​២៦​នាក់​” ។ លោក​បាន​កត់​សម្គាល់​​ផង​ដែរ​ថា  មនុស្ស​​ចំ​នួន​​១៣៩​នាក់​​​បា​ន​រង​របួស​​ក្នុ​ង​គ្រោះ​​ថ្នាក់​ចរាចរណ៍​ក្នុ​ង​ឆ្នាំ​​២០១២​ បើ​​ធៀប​នឹង​ឆ្នាំ​នេះ​​មា​ន​ចំនួន​​១៦៩​​នាក់​។

លោក ​សុខ ណុប ​​បា​ន​បន្ថែ​ម​​ថា ​៣៥​​ភាគ​​រយ​នៃ​ចំនួនគ្រោះ​ថ្នាក់​សរុ​ប​​ក្នុង​ឆ្នាំ​នេះ​ ​​កើត​ឡើង​ដោយតែអ្នក​បើក​បរយា​ន​យន្ត​​ហួស​ល្បឿ​ន​កំ​​ណត់​ ២២ភាគ​រយ​​ដោយសារ​ការ​បើក​បរ​​ក្នុង​ស្ថានភាពស្រ​វឹង​ និង​​១១ភាគ​រយ​​ដោយសារ​ការ​​​មិន​គោរព​សិទ្ធិ​​លើ​ដង​ផ្លូវ។ នៅ​ខេត្ត​កណ្តាល មា​ន​ចំ​នួ​ន​អ្នក​ស្លាប់​ច្រើន​​​ជាង​​​គេ​​នៅ​អំឡុ​​ង​បុណ្យ​ភ្ជុំបិណ្ឌ ​ពោល​គឺ​មា​ន​​មនុស្ស​​ប្រាំ​នាក់​បា​ន​ស្លាប់​​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរ​​ណ៍ប្រាំពីរករណី​ ​រីឯ​​ខេត្ត​កំពង់​​ចាម​វិញ​មា​ន​​មនុស្ស​​​បួន​​នាក់​ស្លាប់​​ដោយ​សារ​គ្រោះ​ថ្នាក់​​​ចរាចរណ៍ប្រាំ​​បី​​ករណី​។

លោក ហេង ចាន់​ធា​រី ប្រធា​ន​នគរបាល​ចរា​​ចរណ៍​​រា​ជ​ធា​​នី​ភ្នំ​ពេញ​​​ បា​ន​ឲ្យដឹង​ផង​ដែរ​ថា មា​ន​គ្រោះ​ថ្នាក់​​ចរា​​ចរណ៍​​​បួ​នករណី​​​អំ​ឡុ​ង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​​ ក្នុង​រាជ​ធា​នី​ភ្នំពេញ ក៏ប៉ុន្តែ​​​ថា ​ចំនួន​អ្នកស្លាប់​មាន​តែម្នាក់​ប៉ុណ្ណោះ​​​៕

ប្រែ​សម្រួល​ដោ​យ ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស