31 C
Phnom Penh

ទោះបី​ស្ថានភាពទឹក​​​ជំ​នន់​​​កំ​ពុង​​កំរាមកំហែង ក៏​គ្មាន​​ផែន​ការ​​​ជម្លៀស​​​អ្នក​​​ទោស​​​​​ពី​ពន្ធ​​នា​​គារដែរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បា​នឲ្យដឹង​​កា​ល​​​​ពី​ម្សិល​មិញ​ថា ​អា​​ជ្ញា​​ធរ​​នៅ​​​ពន្ធនា​គារ​ក្នុ​ង​ខេត្ត​​សៀម​​រា​បនិ​ង​​ខេត្ត​​​បន្ទាយ​មា​ន​​ជ័​យ​ ​​​​ខិ​ត​​ខំ​ប្រឹង​​ប្រែង​​ទប់ស្កាត់​​​ទឹក​ជំ​​នន់​​មិ​ន​ឲ្យ​​ចូ​ល​ដល់​​​ពន្ធនា​​គា​រ​ ដោ​យ​​ដាក់​​​បា​វ​ខ្សាច់​​នៅ​​ជុំ​វិញ​​អគារ​​ពន្ធនាគារ។

​​ខេត្ត​ទាំង​​ពីរ​​នេះ​​កំពុ​ងតែ​​​ត្រូវ​បាន​ទឹក​ជន់​លិច​​ដោ​យ​សារ​​ភ្លៀង​ធ្លាក់​ខ្លាំ​ង​​​​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​ ហើយ​ប្រជា​​​​​​​​ពល​​​រដ្ឋ​ជា​ច្រើន​ពាន់​​គ្រួសារ​​ត្រូ​វ​​បា​ន​ជម្លៀស​ចេញ​​​ពី​​លំ​នៅ​​ដ្ឋាន​​​របស់​ខ្លួន​ ក៏ប៉ុន្តែពេលនេះ​គ្មាន​​​​​​​​ផែន​ការ​​​ជម្លៀស​​​អ្នក​​​ទោស​​ជាច្រើន​ពាន់​នា​ក់​ចេញ​​​ពី​ពន្ធ​នា​គារ​​​ទេ។

លោក ហ៊ិន សុ​ផល ​ប្រ​ធា​ន​​ពន្ធ​នាគារ​បា​ន​​​​​​​ឲ្យដឹង​ថា​ ​​នៅក្នុ​ង​ពន្ធនា​គារ​​ខេត្ត​​​បន្ទាយ​មា​នជ័​យ​​​​​ ដែល​បច្ចុប្បន្ន​​​មា​ន​អ្នក​ទោសចំ​នួន​​​​​៨៤២​​​នាក់ ​​និងប្រឈម​​​នឹង​​ហានិភ័យ​​​ទឹក​​​​​​ជំ​នន់​​​​ធំ​​​បំផុត​ប្រ​ចាំ​ឆ្នាំ​​​ សម្រាប់​ពន្ធ​នា​​គារ​​​នានានៅ​ក្នុ​ង​​​​ប្រទេ​ស​កម្ពុជា កំពុងតែ​មាន​សកម្មភាព​យ៉ាង​​​​មមាញឹកក្នុង​ការ​ទ​ប់​ស្កាត់​​​ទឹក​ជំ​​នន់​​​មិ​ន​​ឲ្យ​ហូរ
​​ចូ​ល​​​ទៅ​ក្នុ​ង​ពន្ធ​នា​​គារ​។

​លោក​មានប្រសាសន៍ថា​​ “​​ទឹក​​​​​ឡើង​​ខ្លាំ​ង​[កាលពីសប្តាហ៍​​​មុន​នេះ] និង​ឡើងទ្វេ​ដង បើ​​​​ធៀប​នឹង​កម្ពស់​​​ទឹក​​​កា​ល​​ពី​ឆ្នាំ​មុន​ ប៉ុន្តែ យើង​គ្មាន​​ផែន​ការ​ជម្លៀស​​អ្នក​​ទោស​​ទេពី​ព្រោះ​​​ទឹក​មិន​បា​ន​​ចូ​ល​​ក្នុ​ង​អគារ​​​​ពន្ធ​នា​គា​រ​​​ទេ​” ។​លោក​បាន​មាន​ប្រ​សាសន៍បន្ថែ​មទៀត​​ថា​ ​បា​វ​​ខ្សា​ច់​​​កម្ពស់​មួយ​​ម៉ែត្រ​​​​​ត្រូ​វបា​ន​ដាក់តម្រៀប​ដើម្បី​កា​រ​​​​​ពា​រ​​ច្រក​ចូ​លខណៈ​ដែល​ម៉ា​​ស៊ី​ន​​បូ​មទឹក​​ចំ​នួន​​​បួ​ន​គ្រឿង​​​​កំ​​ពុ​ង​​​បូម​​ទឹក​ចេញ​ពី​​អគារ​​ពន្ធនា​​គារ​។

នៅ​ក្នុ​ង​ខេត្ត​សៀម​រាប លោក ចែម ​​សាវុធ ប្រ​ធាន​ពន្ធនា​គារ​​ខេត្ត​​ បា​ន​ឲ្យដឹងថា​ ​ទឹក​​​​​​​​​ជំ​​នន់​​មិន​​ប៉ះ​ពាល់​​​ពន្ធ​នា​​​គារ​​​ទេ​។ លោក​​បា​ន​​មាន​ប្រសាសន៍ថា “​គ្មាន​បញ្ហា​នៅ​ទី​នេ​ះ​ទេ។​ យើង​បា​ន​​លើក​​​ទ​ំ​នប់កម្ពស់​​មួយ​ម៉ែត្រ​ ដើម្បី​ទប់​ស្កាត់​​​កា​រ​​ជន់​លិច​ និងបា​ន​​​​និង​​កំ​ពុង​​​​តា​ម​​​ដាន​​កម្ពស់​ទឹក​” ។ លោក​បាន​ឲ្យ​​​ដឹង​ទៀត​​ថា បច្ចុប្បន្ន​ ​ព​ន្ធនា​គារ​​នេះ​​​​មាន​អ្នក​​ទោស​​​​១.២០០នា​ក់​​៕

ប្រែ​សម្រួល​​ដោ​យ ​ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស