29 C
Phnom Penh

ចំនួន​​​អ្នក​​​ស្លាប់​​​​​​​​​ដោយសារ​​​ទឹក​​​ជំនន់​​​កើ​​​នឡើង​​​​​​ដល់​​​៨៣​​​នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ គណៈកម្មាធិការ​​​ជាតិ​​​គ្រប់​​​​​​គ្រង​​​គ្រោះ​​​មហន្តរាយ​​​បាន​​​បង្កើន​​​តួ​​​លេខ​​​អ្នក​​​ស្លាប់​​​ដោយសារ​​​ទឹក​​​ជំនន់​​​​​​នៅ​​​ទូទាំង​​​ប្រទេស​​​ពី​​​៣៩នាក់ ដល់​​​​​​៨៣​​​នាក់​​​ ខណៈ​​​ព្យុះ​​​ភ្លៀង​​​បាន​​​​​​ធ្វើ​​​ឲ្យទំនប់មាន​ទឹក​ហូរ​​​ហៀ​​​រ​​​ ដែលជាហេតុធ្វើឲ្យ​​​​​​ល្បឿនទឹកឡើងជាកំហុក​​​ ហើយបានជន់លិច​​​ផ្លូវ​​​ និង​​​ភូមិនានា​​​នៅ​​​តាម​​​បណ្តាខេត្ត​​​ជុំវិញ​​​បឹង​​​​​​ទន្លេ​​​សាប​​​។

លោក កែវ វី នាយក​​​​​​ខុទ្ទ​​​កាល័យនៃ​​​គណៈ​​​​​​កម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្ត​​​រាយ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ព្យុះ​​​ភ្លៀង​​​ ដែលជា​ហេតុបណ្តាល​ឲ្យកំរិតទឹក​​បន្ត​ឡើង​ជា​កំហុក​​​រ ហើយ​​​បាន​​​វាយ​​​លុក​​​ខេត្ត​​​សៀម​​​រាប ប៉ៃលិន ​​​ បាត់​​​ដំបង​​​  ពោធិ៍សាត់ និង​​​ខេត្ត​​​បន្ទាយ​​​​​​​​​មាន​​​ជ័យ​​​ ធ្វើ​​​ឲ្យ​​​ចំនួន​​​ខេត្ត​​​ដែលបាន​​​​​​រងគ្រោះ​​​ដោយ​​​​​​​​​ទឹក​​​ជំនន់​​​កើន​​​ដល់​​​១៦​​​ខេត្ត​​​ចាប់​​​​​​តាំង​​​ពី​​​គ្រោះ​​​មហន្តរាយ​​​ធម្មជាតិ​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​ កាល​​​ពី​​​មួយ​​​ខែមុន​​​មក​​​។

លោក​​​ កែវ​​​ វី ​​​មាន​​​ប្រសាសន៍ថា “មនុស្ស​​​យ៉ាង​​​តិច​​​៨៣​​​នាក់​​​ រាប់​​​ទាំង​​​កុមារ​​​៣៤​​​នាក់​​​ ដែល​​​មាន​​​អាយុ​​​ពី​​​១ឆ្នាំ​​​​​​ទៅ​​​២ឆ្នាំ​​​ផង​​​​​​​​​​​​ បាន​​​ស្លាប់​​​​​​ដោយ​​​សារ​​​ទឹក​​​ជំនន់​​​ក្នុង​​​រយៈពេល​​​បី​​​សប្តាហ៍​​​ចុង​​​ក្រោយ​​​នេះ​​​ ធ្វើ​​​ឲ្យ​​​ចំនួន​​​អ្នក​​​ស្លាប់​​​​​​សរុប​​​ដោយសារ​​​ទឹក​​​ជំនន់​​​កើន​​​ដល់​​​៩៦​​​នាក់​​​ហើយ​​​គិត​​​រហូត​​​មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “នៅ​​​ទូទាំង​​​ប្រទេស​​​​​​ប្រជាពល​​​រដ្ឋ​​​ជាង​​​១០.០០០គ្រួសារ​​​​​​ត្រូវ​​​បាន​​​ជម្លៀស​​​ចេញ​​​ ហើយ​​​ប្រជាពល​​​រដ្ឋ​​​ចំនួន​​​៨០.០០០​​​​​​គ្រួសារ​​​​​​បាន​​​រងការ​​​ប៉ះពាល់​​​” ដោយ​​​​​​បន្ត​​​ថា សាលារៀន​​​ចំនួន​​​៦៧០​​​កន្លែង​​​ វត្ត​​​ចំនួន​​​៣៧០​​​កន្លែង និង​​​មណ្ឌល​​​សុខភាព​​​ចំនួន​​​៤៧កន្លែង​​​បាន​​​រង​​​ការ​​​ជន់​​​លិច​​​។

លោក​​​ អ៊ុយ វី អភិបាល​​​រង​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ក្នុង​ខេត្ត​​​ដែល​​​ទឹក​​​ជំនន់​​​បាន​​​​​​វាយ​​​លុក​​​ស្ទើ​​​​​​រតែ​​​គ្រប់​​​ស្រុក​​​នេះ​​​​​​ មនុស្ស​​​ប្រាំមួយ​​​​​​នាក់​​​បាន​​​ស្លាប់​​​​​​ ចាប់​​​តាំង​​​ពីថ្ងៃ​​​សៅរ៍​​​មក​​​ ខណៈ​​​ភ្លៀង​​​ធ្លាក់​​​ខ្លាំង​​​គួប​​​ផ្សំ​​​ជាមួយ​​​នឹង​​​ទឹក​​​ជំនន់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ បាន​​​ធ្វើ​​​ឲ្យ​​​កម្រិត​​​ទឹក​​​ស្ទឹង​​​សង្កែ​​​​​​  កើន​​​ឡើង​​​លើស​​​កម្រិត​​​ប្រកាស​​​អាសន្ន​​​ត្រឹម​​​១៣,៨២ម៉ែត្រ​​​ ដល់​​​១៤,០២​​​ម៉ែត្រ​​​ ។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “គិត​​​ត្រឹម​​​ថ្ងៃ​​​ច័ន្ទ ស្ទើរ​​​តែគ្រប់​​​ស្រុក​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​​​​បាន​​​​​​រង​​​ការ​​​ប៉ះពាល់​​​ដោយ​​​ទឹក​​​ជំនន់​​​​​​ គឺ​​​លើក​​​លែង​​​តែ​​​ស្រុក​​​ថ្មគោល​​​ប៉ុណ្ណោះ​​​​​​​ ខណៈ​​​ប្រជាជន​​​យ៉ាង​​​តិច​​​១.០០០គ្រួសារ​​​ត្រូវ​​​បាន​​​ជម្លៀស​​​ទៅកាន់​​​ទីទួល​​​ ហើយ​​​ដី​​​ស្រែ​​​​​​ជាង​​​៥០.០០០ហិកតា​​​ និង​​​​​​ដំណាំ​​ជាង​​​១៥.០០០​​​ហិកតា​​​បាន​​​រង​​​ការលិច​​​លង់​​​”។

​​​លោក​​​ ហុង​​​ ផាត ជា​​​មន្ត្រី​​​មួយ​​​រូប​​​នៅ​​​មន្ទីរ​​​សេដ្ឋកិច្ច​​​ និង​​​សង្គម​​​កិច្ច​​​​​​ខេត្ត​​​បាត់​​​ដំបង​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា  ខេត្ត​​​នេះ​​​មាន​​​ជន​​​រង​​​គ្រោះ​​​បាត់​​​បង់ជីវិត​​​ថ្មី​​​បំផុត​​​កាល​​​ពីម្សិលមិញ ពេល​​​កុមារ​​​ពីរនាក់​​​ គឺ​​​ក្មេង​​​ស្រី​​​អាយុ​​​៨​​​ឆ្នាំ​​​ម្នាក់​​​ និង​​​ក្មេង​​​ប្រុស​​​អាយុ​​​៧​​​ឆ្នាំ​​​ម្នាក់​​​បាន​​​លង់​​​ទឹក​​​ស្លាប់​នៅ​​​​​​​​ក្នុង​​​ឃុំ​​​កកោះ​​​​​​ ស្រុក​​​មោង​​​​​​ប្ញស្សី​​​ បន្ទាប់​​​ពីពួក​​​គេ​​​នាំ​​​គ្នា​​​ហែល​​​​​​ទឹក​​​លេង​​​ក្នុង​​​ទឹក​​​ជំនន់​​​ជុំវិញ​​​ផ្ទះ​​​របស់​​​ខ្លួន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ កសិករ​​​អាយុ​​​៥០​​​ឆ្នាំ​​​ម្នាក់​​​បាន​​​លង់​​​ទឹក​​​ស្លាប់​​​នៅ​​​ក្នុង​​​ឃុំ​​​តាសែន ​​​ ស្រុក​​​កំរៀង​​​ បន្ទាប់​​​ពីបាន​​​ធ្លាក់​​​ក្នុ​​​ងប្រឡាយ​​​ទឹក​​​មួ​​​យ​​​កន្លែង​​​ ខណៈ​​​បុរ​​​សអាយុ​​​៥០​​​ឆ្នាំ​​​ម្នាក់​​​ទៀត​​​ នៅ​​​ក្នុង​​​ឃុំ​​​អន្លង់​​​វិល​​​ ស្រុក​​​សង្កែ បាន​​​ស្លាប់​​​បន្ទាប់​​​ពី​​​​​​ត្រូវ​​​ទឹក​​​ជំនន់​​​កួច​​​យក​​​ទៅ​​​ជាមួយ​​​” ដោយ​​​​​​បាន​​​បន្ថែម​​​ថា  ក្មេង​​​ស្រី​​​អាយុ​​​២​​​ឆ្នាំ​​​ម្នាក់​​​ ក្នុង​​​ឃុំ​​​តាលាស់ ស្រុកមោង​​​ប្ញស្សី​​​ និង​​​ក្មេង​​​ស្រី​​​អាយុ​​​១០​​​ឆ្នាំ​​​ម្នាក់​​​ទៀត​​​ក្នុង​ភូមិ​​​ស្រែ​​​​​​​​​ត្រែង ​​​ឃុំ​​​គោក​​​ឃ្មុំ ស្រុក​​​ថ្មគោល​​​ ក៏​​​បានបាត់​​​បង់​​​ជីវិត​​​​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​។

​​​ផ្លូវ​​​នានា​​​នៅ​​​ក្នុ​​​ង និង​​​ជុំវិញ​​​ក្រុង​​​បាត់​​​ដំបង​​​បាន​​​លិច​​​លង់​​​កាល​​​ពីម្សិលមិញ ជាហេតុ​​​ធ្វើ​​​ឲ្យ​​​ចរាចរណ៍​​​មាន​​​ភាព​​​ច្របូក​​​ច្របល់​​​ និង​​​ធ្វើ​​​ឲ្យ​​​អាជីវកម្ម​​​​​​ជាច្រើនផ្អាក​​​ដំណើរការ​​​។

លោក​​​ សាធែល ហ្វា​​​ (Shathel Fahs) អាយុ​​​៣៤​​​ឆ្នាំ​​​ ជា​​​មន្ត្រី​​​ផ្នែក​​​បច្ចេក​​​ទេស​​​របស់អង្គការ​​​ ក្រៅ​​​រដ្ឋាភិបាល​​​  Mine Action Group បាន​​​មាន​​​ប្រសាសន៍ថា “វាគឺ​​​​​​ជាទឹក​​​ជំនន់អាក្រក់​​​បំផុត​​​ក្នុង​​​រយៈពេល​​​ប្រាំឆ្នាំ​​​ដែល​​​ខ្ញុំ​​​បា​​​ន​​​រស់​​​នៅ​​​ទី​​​នេះ។ យើង​​​ស្មាន​​​ថា ម្សិលមិញ ​​​ជាថ្ងៃ​​​អាក្រក់​​​បំផុត​​​ ប៉ុន្តែ ថ្ងៃ​​​នេះ​​​ទឹក​​​ជំនន់​​​បាន​​​ឡើង​​​ម្តង​​​ទៀត​​​ ធ្វើ​​​ឲ្យ​​​ផ្លូវ​​​សំខាន់​​​ៗ​​​ទាំង​​​ប៉ុន្មាន​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ និង​​​តំបន់​​​ពាណិជ្ជកម្ម​​​នៅ​​​ក្នុង​ក្រុង​​​នេះ​​​រង​​​ការ​​​លិច​​​លង់​​​ទាំង​​​ស្រុង”។

លោក អ៊ុក​​​ កែវ​​​រតនៈ​​​ មន្ត្រី​​​រដ្ឋបាល​​​ខេត្ត​​​​​​បន្ទាយ​​​មាន​​​ជ័យ បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ក្នុង​ខេត្ត​​​ ​​​ ដែល​​​នគរ​​​បាល​​​ និង​​​កង​​​ទ័ព​​​បាន​​​និង​​​កំពុង​​​ទប់​​​ស្កាត់​​​ទំនប់​​​ត្រពាំង​​​ថ្ម​​​សម័យ​​​ខ្មែរ​​​ក្រហម​​​​​​ប្រវែង​​​ ​​​២​​​គីឡូ​​​ម៉ែត្រ​​​​​​ នៅ​​​ក្នុង​​​ឃុំ​​​​​​ប៉ោយ​​​ចារ ស្រុក​​​ភ្នំ​​​ស្រុក​​​ មិន​​​ឲ្យ​​​បាក់​​​នេះ​​​ កិច្ច​​​ប្រឹង​​​ប្រែង​​​កំពុង​​​បន្ត​​​ធ្វើ​​​យ៉ាង​​​ណា​​​មិន​​​ឲ្យ​​​មាន​​​គ្រោះ​​​មហន្ត​​​រាយ​​​កើត​​​ឡើង​​​​​​”។

លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍បន្ត​​​ថា “នគរ​​​បាល​​​ និង​​​កង​​​ទ័ព​​​ជាង​​​៦០០នាក់​​​ បាន​​​និង​​​កំពុង​​​ព្យា​​​យាម​​​ប្រើ​​​ដី និង​​​បាវ​​​ខ្សាច់​​​រាល់​​​ថ្ងៃ​​​​​​ដើម្បី​​​ទប់​​​ទំនប់​​​នេះ​​​កុំឲ្យ​​​បាក់​​​”។
លោក​​​បាន​​​បន្ថែម​​​ថា នៅ​​​ពេល​​​បើក​​​​​​ទ្វារ​​​ទឹក​​​ ប្រជាជន​​​រាប់​​​រយ​​​គ្រួ​​​សារ​​​នៅក្នុង​​​ឃុំ​​​ចំនួន​​​ប្រាំបី​​​ ចាំបាច់​​​ត្រូ​​​វ​​​ជម្លៀស​​​ចេញ​​​ ដើម្បី​​​គេច​​​ពី​​​ទឹក​​​ដែល​​​ត្រូវ​​​រំដោះ​​​ ប៉ុន្តែ បើ​​​ទំនប់​​​បាក់​​​នោះ​​​វា​​​អាច​​​បង្ក​​​ជាគ្រោះ​​​មហន្តរាយ​​​សម្រាប់​​​ប្រជា​​​ជន​​​ក្នុង​​​តំបន់​​​នេះ​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​មិន​​​អាច​​​ជៀស​​​ផុត​​​ពីទឹក​​​ជំនន់​​​នៅ​​​ក្នុង​តំបន់​​​នេះ​​​បាន​​​ទេ​​​ ពេល​​​យើង​​​បើក​​​ទ្វារ​​​ទឹក​​​នៅ​​​ទំនប់​​​ត្រពាំង​​​ថ្ម​​​  នេះ​​​ជាអ្វី​​​ដែល​​​យើង​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​ធ្វើ​​​”។

នៅ​​​ឯខេត្ត​​​សៀម​​​រាប​​​ ដែល​​​ប្រជាជន​​​រាប់រយ​​​គ្រួសារ​​​បាន​​​រង​​​ការ​​​ប៉ះពាល់​​​ដោយ​​​សារ​​​ទឹក​​​ជំនន់​​​នោះ​​​ អាជ្ញាធរ​​​អប្សរា​​​ដែល​​​ទទួល​​​បន្ទុក​​​គ្រប់​​​គ្រងបរិវេណ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ និង​​​ទំនប់​​​  ព្រម​​​ទាំង​​​អាង​​​ស្តុក​​​ទឹក​​​នៅ​​​ជុំវិញ កំពុង​​​ធ្វើ​​​ការ​​​ជួស​​​ជុលកំណាត់​​​ផ្លូវ​​​មួយ​​​កន្លែង​​​ដែល​​​នៅ​​​ជាប់​​​ស្នាម​​​ភ្លោះមួយ​​​កន្លែង​​​ក្បែរ​​​ប្រាសាទ​​​អង្គរ​​​ធំ ដែល​​​បានរង​​​ការ​​​​​​ខូច​​​ខាត​​​ដោយសារ​​​សម្ពាធ​​​ទឹក​​​។

លោក អ៊ឹម​​​ សុខ​​​រិទ្ធី​​​ ប្រធាន​​​ផ្នែក​​​ព័ត៌មាន​​​និង​​​អាជ្ញាធរ​​​អប្សរា បាន​​​មាន​​​ប្រសាសន៍ថា “នគរបាល​​​ និង​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ជាង​​​២០០នាក់​​​ កំពុង​​​ស្តារកំ​ណាត់​​​ផ្លូវ​​​ប្រវែង​​​២០​​​ម៉ែត្រ​​​នេះ​​​ ហើយ​​​សង្ឃឹម​​​ថា នឹង​​​បញ្ចប់​​​រួច​​​រាល់​​​នៅ​​​ត្រឹម​​​ថ្ងៃ​​​នេះ​​​”។

កាល​​​ពីម្សិលមិញ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​មួយ​​​ចំនួន​​​​​​​​​នៅ​​​តែ​​បន្ត​​​ជឿថា ទឹក​​​ជំនន់នេះ​​​គឺ​​​​​​បង្ក​​​ឡើង​​​ដោយ​​​​​​សារការ​​​សម្រេច​​​ចិត្ត​​​មិន​​​បើ​​​ក​​​ទ្វារទឹក​​​​​​រហូត​​​ទាល់​​​តែ​​​ប្រាសាទ​​​មួយ​​​​​​នៅបារាយណ៍​​​​​​ខាង​​​លិច​​​ត្រូវ​​​បាន​​​ស្តារ​​​រួច​​​សិន​​​ ប៉ុន្តែ អាជ្ញាធរ​​​អប្សរា​​​បាន​​​ទទូច​​​ថា ពួក​​​គេ​​​មាន​​​ការ​​​យល់​​​ច្រឡំ​​​។

លោក​​​ អ៊ឹម សុខ​​រិទ្ធី បាន​​​មាន​​​ប្រសាសន៍ ថា “យើង​​​បាន​​​រំដោះ​​​ទឹកឲ្យ​​​​​​ហូរ​​​ពី​​​ទំនប់​​​​​​ទៅ​​​បារាយ​​​​​​ណ៍​​​ខាង​​​លិច​​​ ដែល​​​បាន​​​ពេញ​​​ព្រៀប​​​លើស​​​​​​កម្រិត​​កំណត់​​​៥៦លាន​​​ម៉ែត្រគូប​​​ ដល់​​​៦០លាន​​​ម៉ែត្រ​​​គូប​​​ ដូច្នេះ​​​យើង​​​បាន​​​រំដោះ​​​ទឹក​​​ឲ្យ​​​ហូរ​​​ចូល​​​ក្នុង​​​ប្រព័ន្ធ​​​ប្រឡាយ​​​ពីបុរាណ​​ឲ្យ​​​ហូរធ្លាក់​​​ទៅ​​​ទន្លេសាប​​​”៕

ប្រែ​​​សម្រួល​​​ដោយ កង​​​ សុធា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស