27 C
Phnom Penh

ជន​ជាតិ​ខ្មែរ​​​ពី​រ​នាក់​ត្រូវ​បាន​​​​ឃាត់​ខ្លួន​មួ​យ​​រយៈ​​​ ដោយសារនាំ​​ចេញ​​រុក្ខ​​​​ជាតិ​​​ទឹក​អប់​ដោ​យ​​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គយ​ស្រី​លង្កា​ម្នាក់​​​បា​ន​និ​យា​យ​កា​ល​​​ពី​​ម្សិល​មិញ​​ថា ​ជន​ជាតិ​ខ្មែ​រ​​ចំ​នួន​​ពីរនាក់​​ត្រូវ​​បា​ន​​ឃាត់​ខ្លួន​​កា​ល​​ពី​ម្សិល​មិញ​​នៅ​ក្នុ​ង​ប្រទេស​ស្រី​​លង្កា ដោយសារ​តែ​​​​ពួ​ក​គេ​​ប៉ុន​​​ប៉ង​ចាក​​​ចេញ​ពី​ប្រទេ​ស​នេះ​ ដោយនំាយក​​ជាមួយ​ខ្លួន​នូវ​​​ដើម​​​​ឈើ​ក្នុង​​ស្រុ​ក​​​មួ​យដើម​ទម្ងន់​​ប្រហែល​​៣៥​គីឡូក្រាម​ ហើយ​​ដើម​ឈើ​ប្រភេទនេះ ​គេ​អាច​ប្រើ​​​ប្រាស់​​​​​​​ជា​​ប្រ​ភព​​សម្រាប់​ផលិត​​​ទឹក​អប់។

បុរស​​​ជន​ជាតិ​ខ្មែរ​​​ទាំ​ង​​​ពីរ​នាក់នេះ ម្នាក់​អា​យុ​៥៦ឆ្នាំ និ​ង​ម្នាក់​​ទៀត​​​ ​អា​​​យុ​៣០​ឆ្នាំ​ ត្រូវ​បា​ន​​​ឃាត់​ខ្លួន​មួ​យ​​រយៈពេល​ខ្លី ​នៅ​វេលា​ម៉ោង​ប្រហែល​១២និង​៣០​នា​​ទីរំ​លង​អធ្រាត្រ នៅ​​អា​​កាស​​យាន​​ដ្ឋាន​​​អន្តរ​ជាតិ​ កូឡុំបូ ​​​​​​នេះ​​​បើ​យោង​​​តាម​​លោក ឡេស៊្លី ហ្គាមីនី ​​​(Leslie Gamini) អ្នក​នាំ​​ពាក្យ​​​គយ​ស្រី​លង្កា។

លោក ហ្គាមីនី ​បា​ន​និ​យា​យតា​ម​​​ទូរ​ស័ព្ទ​ពី​​​​​រដ្ឋ​ធា​​នី​​កូ​ឡុំ​​បូ ​​​ប្រទេ​ស​ស្រី​លង្កា ​ថា “ មា​ន​​​ដើម​ វ៉ា​​ឡា​ប៉ា​តា (Walla Patta) ​​ពី​កា​បូប​។ វា​​គឺជា​​ដើ​ម​​​ឈើ​ស្រី​លង្កា​មួ​យ​ប្រ​ភេទ​ ហើយ​​​វា​​មាន​តម្លៃ​​ប្រ​ហែល​៣២៧​.៥០០​រូ​ពី [ប្រហែល២.៥០០ដុល្លារ] ។ ​​ពួ​ក​គេ​ព្យា​​យា​ម​នាំ​វា​ចេញ​​ដោ​យ​ខុស​​ច្បាប់​ ទៅ​កាន់​ទីក្រុ​ង​បាង​កក​ តា​ម
​​ជើង​​​យន្ត​ហោះ​​​ក្រុ​ម​ហ៊ុន​អា​​កាស​​ចរណ៍​​​ថៃ​​អ៊ែរវ៉េ (Thai Airways)”។

លោក​បា​ន​ឲ្យដឹង​បន្ថែ​ម​​ទៀត​ថា ​​ជន​ជាតិខ្មែរ​​​​​ទាំ​ង​​​ពីរ​​នាក់​នេះ​ត្រូ​វ​បា​ន​​​ពិ​ន័​យ​ជា​​ប្រាក់​១.៥២៤​ដុល្លារ​ ​ហើយ​ពួក​គេ​បា​ន​បង់​តា​ម​​​កា​រ​​ពិ​ន័​យ​នេះ​ ​និង​​ត្រូ​វ​បា​ន​ដោះ​លែង​​ដោ​យ​មិន​មា​ន​កា​រ​​សាក​សួរ។ ​ដើម្បី​​នំា​​ចេញ​ដើម​​វ៉ាឡា​​ប៉ា​តា ​ត្រូវ​មា​ន​​អា​ជ្ញា​ប័ណ្ណ​​​ពី​​រដ្ឋា​ភិ​បាល​ស្រី​លង្កា ដោ​យ​សារ​​​​តែ​​ជ័រទឹក ​ដែល​​យក​​​ចេញ​​​ពី​​ដើម​ឈើ​នេះ​ ដែល​ត្រូ​វ​បា​ន​​​គេ​ស្គាល់​​ថា​​​ ជា​​ឈើ​​​អា​ហ្គា (Agarwood) ​អាច​ត្រូ​វ​​បា​ន​ប្រើ​ប្រាស់​​ជា​​ប្រ​ភព​​សម្រាប់​ផលិត​​​ទឹក​អប់​ ​ដែល​មា​ន​​តម្លៃ​​ខ្ពស់។

​លើស​​​ពី​នេះទៅទៀត ​ដើម​​​នេះ​​ត្រូ​វ​បាន​អ​ភិ​រក្ស​ដោ​យ​អ​នុសញ្ញា​​ស្តី​ពី​​ពា​​​ណិជ្ជកម្ម​អន្តរ​​ជាតិ​​លើ​​​ពូជ​រុក្ខ​​ជាតិ និង​សត្វ​ព្រៃ​ ​​ដែល​ជិ​ត​ផុត​​​ពូជ​ និង​ត្រូ​វ​បា​ន​ចុះ​បញ្ជី​នៅ​ក្នុ​ង​​បញ្ជី​​​ពូជ​ឈើ​​​​​​​​ក្នុង​ឧ​​បសម្ពន្ធ​​​២។ ​មា​ន​ន័យ​ថា ​ដើម​នេះ​​​អាច​​ត្រូ​វ​បា​ន​​​គំរាម​កំ​ហែង​ ដោយ​សកម្ម​ភាព​ធ្វើ​​​​ឲ្យ​វិ​នាស ប្រសិ​ន​បើ​​បទ​បញ្ញត្តិ​ស្តី​​​ពី​ពាណិជ្ជ​​​​កម្ម​លើ​រុក្ខជាតិ​នេះ​ មិន​ត្រូ​វ​បា​ន​​អនុវត្ត​​ឲ្យ​បា​ន​​តឹង​​រ៉ឹង​ទេ​នោះ​៕

ប្រែ​សម្រួ​ល​ដោយ ចេវ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស