31 C
Phnom Penh

​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​មាស​អូស្ត្រាលី​​​​លក់​ភាគ​ហ៊ុន​​​របស់​​​ខ្លួន​​​នៅ​​​​​​​​​​​​​​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ឯក​សារ ​ស្តីពី​ផ្សារ​ហ៊ុន​អូ​ស្ត្រាលី​ បាន​បង្ហាញថា ​ក្រុម​ហ៊ុន ឥណ្ឌូចិន​ ម៉ាញ​នីង​ លីមីត​ធីត ​(Indo​chine ​Mining Lt​d.​) មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ត្រា​លី​ ​បា​ន​លក់​ភាគ​ហ៊ុន​ភាគច្រើន​ដែល​ខ្លួន​មា​ន​នៅ​ប្រទេស​កម្ពុជា​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​អូ​ស្ត្រា​លី​មួ​យផ្សេង​​​ទៀត​ឈ្មោះ ខេបភីថល​ ម៉ាញ​នីង​ លីមីត​ធីត (Capital ​​​​Mining Ltd.​)​។

​តាម​កិច្ច​ព្រម​ព្រៀង​ទិញ​លក់​ភាគ​ហ៊ុន​​រវាង​ក្រុម​ហ៊ុន​ទាំង​ពីរ​ ​ក្រុម​ហ៊ុន ខេបភីថ​ល​ ម៉ាញ​នីង​ លីមីតធីត ​នឹង​ទិញ​យកភាគ​ហ៊ុ​ន​រហូត​ដល់​៨៥ភាគរយ ​នៅ​ក្នុង​ក្រុម​ហ៊ុន​ ឥណ្ឌូ​​​ចិន​ រីសស​ ភីធីវ៉ាយ ​លីមីត​ធីត (Ind​o​c​hine ​Reso​urces Ltd.​) ​ដែល​ជា​បុត្រ​សម្ព័​ន្ធ​កាន់​កាប់​ពេញ​លេញ​ ដោយ​ក្រុម​ហ៊ុន​ ឥ​ណ្ឌូ​ចិន​ ម៉ាញ​នីង​ ដែល​មាន​ទ្រព្យ​ជា​មាស​នៅ​ក្នុងប្រទេស​កម្ពុជា​។

​ឯក​សារ​ដដែល​បាន​បញ្ជាក់ថា ​ក្រុម​​ហ៊ុន​ ខេបភីថល​ នឹង​គ្រប់​គ្រង​ប្រតិបត្តិការ​​៥៥​ភាគរយ​ក្នុង​ក្រុម​ហ៊ុន​ ឥណ្ឌូចិន​ ​សម្រា​ប់​ដំណាក់​កាល​ដំបូង​ បន្ទាប់​មក​នឹង​បន្ថែម​៣០​ភាគរយ​ទៀត​។ ​អត្រា​គ្រប់​គ្រង​ប្រតិ​ប​ត្តិការ​៥៥​ភាគរយ​ដំបូង​ ត្រូវបាន​រំពឹង​ថា​ ​នឹង​ត្រូវបាន​អនុម័ត​ ​ក្នុងរយៈ​ពេល​៤៥​ថ្ងៃ​។ ប្រតិបត្តិការ​រុក​រក​រ៉ែ​មាស​របស់​ក្រុម​ហ៊ុ​ន​ ឥណ្ឌូ​ចិន នៅ​ក្នុង​​​ប្រទេស​កម្ពុជា​ ភាគ​ច្រើ​ន​ធ្វើ​ឡើង​ក្នុង​​​ខេត្ត​រតនគិរី​ ​និង​ខេត្ត​ក្រ​ចេះ​ ​លើ​ផ្ទៃ​ដី​៤.៣០០​គីឡូ​ម៉ែត្រ​ក្រ​ឡា​។ ​

ក្រុម​ហ៊ុន ឥណ្ឌូ​ចិន ​បាន​ចូល​​​​មក​ប្រ​ទេ​សកម្ពុជា​ក្នុង​ឆ្នាំ​២០០៥​ ​និង​បាន​ប្រកាស​ល​ទ្ធផល​វិជ្ជមាន​នៃការរុក​រក​។ ​កាលពីឆ្នាំ​២០១១​ ​ក្រុម​ហ៊ុន​នេះ​បាន​រក​ឃើញ​ “ តំបន់​ថ្មី”​ ដែល​មាន​មាស​នៅ​ភាគ​ខាង​ជើង​​​នៃខេ​ត្ត​ក្រចេះ​។ ​ទោះ​បីជា​យ៉ាង​ណា​ក៏​​​ដោយ ​ក្នុ​ង​ឆ្នាំដដែល​នេះ​ វិនិយោគិន​ពីរ​នាក់​ក្នុង​ចំ​ណោម​វិនិយោគិន​សំខាន់​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ​ បាន​លក់​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​ ឥ​ណ្ឌូ​ចិន​ ក្នុងតម្លៃសរុប​ប្រហែល​បីលាន​ដុ​ល្លារ​​​​៕​

ប្រែ​សម្រួល​ដោយ ​កង សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស