27 C
Phnom Penh

ព្រះមហា​ក្សត្រ​ព្រះ​​រាជ​ទា​ន​​​​លើក​លែង​ទោស​​ដល់​​ជន​ជាតិថៃ​​​​ដែលដាក់បង្កប់គ្រាប់មីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ព្រះ​រាជ​ក្រឹត្យ​​ចុះ​ថ្ងៃ​​​ទី​១៣​ខែ​កញ្ញា ​​និ​ង​ទទួល​បាន​​​កា​ល​ពី​ម្សិល​មិញ ​​បា​ន​ឲ្យ​ដឹង​​​​ថា ជន​ជាតិ​ថៃ​ម្នាក់​​​ដែល​​​​ជាប់​​ទោស​​ក្នុ​ង​ពន្ធ​នា​គារ​​រយៈ​ពេល​​២០​ឆ្នាំ​ ​ពី​បទ​ដាក់​គ្រាប់​មី​ន​នៅ​តា​ម​​​​បណ្តោយ​ព្រំ​​​ដែន​​ក​ម្ពុជា​-​ថៃ​ក្នុង​ឆ្នាំ២០០៩ ត្រូ​វ​បា​ន​ព្រះ​​មហា​ក្សត្រ នរោត្តម​សី​ហ​មុនី ​ព្រះ​ប្រ​​ទាន​កា​រ​លើក​លែ​ង​ទោស។

ឈ្មោះ​ ស៊ូផាព ​វង្សា​ប្រាក់​ណា (Suphap Wongsaprakna) ​​អាយុ​​៣៩​ឆ្នាំ​ ត្រូ​វ​បា​ន​ចាប់​ខ្លួន​កា​ល​ពី​​ដើម​ឆ្នាំ​​២០០៩ ពេល​​​កំ​ពុ​ង​​ដឹក​​គ្រាប់​មីន​​ប្រ​ឆាំ​ង​​មនុស្ស​នៅក្បែរ​ព្រំ​​ដែន​​ក្នុ​ង​​ខេត្ត​ឧត្តរមាន​​​ជ័យ​ ហើយ​មួយឆ្នាំ​ក្រោយ​មក ត្រូ​វ​បា​នតុលាការ​យោធា​កាត់​​ទោស ​តាម​ការ​​ចោទ​ប្រ​កាន់​​​ពី​បទ​ប៉ុន​​ប៉ង​មនុស្ស​ឃាត​​​​ ដោយ​ប្រើ​គ្រឿង​ផ្ទុះ​ ដែល​​​​​បង្ក​​ផល​​​ប៉ះ​ពាល់​អាក្រក់ដល់​សន្តិ​សុខ​​ជាតិ ​និងបាន​ចូ​ល​​ក្នុ​ង​ប្រទេ​ស​​កម្ពុជា​​​​ដោ​យ​ខុស​​ច្បាប់។

​​នៅ​​តុ​លា​កា​រ​ លោក ​ស៊ូផាព ​បា​ន​និយា​យ​​​ថា​ ​​ខ្លួន​ត្រូ​វ​បា​ន​​​ទាហា​ន​​​ថៃ​​ឲ្យ​លុយ​​ក្នុង​ចន្លោះ​ពី៦០​ដុល្លារទៅ​​៩០​ដុល្លារ ​ចំ​នួ​ន​​​ពីរ​លើក​​ដើម្បី​ឲ្យ​ខ្លួន​ដាក់​​គ្រាប់​​មីន​ក្នុងក្តីសង្ឃឹម​ថា ​នឹង​​ធ្វើ​ឲ្យ​​​ទាហា​ន​​​កម្ពុជា​​រង​របួស​។ ​ព្រះ​​រាជ​​ក្រឹត្យ​​​មា​ន​ខ្លឹម​​សារដោ​យ​មិន​​មាន​សេចក្តីបញ្ជាក់​លម្អិតថា “លើក​លែ​ង​ទោស​​​អ្នក​​ទោស​​ឈ្មោះ ​ស៊ូផា​ព វង្សាប្រាក់​ណាអា​យុ​៣៩​ឆ្នាំ​ ដែល​តុ​លាការ​​​បា​ន​សម្រេច​​ផ្តន្ទា​​ទោស​ដាក់​​​​ពន្ធនា​គារ​​នៅថ្ងៃ​​​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​​២០១០”។

លោក ព្រំ សន​ថុន ព្រះ​រាជ​អា​ជ្ញា​​រង​​​​​អម​តុ​លា​ការ​យោ​ធា ​បា​ន​លើកឡើង​ថា លោក​​មិន​បា​ន​​ដឹង​អំ​ពី​​​ព្រះ​រាជ​លើក​លែង​ទោស​នេះ​ទេ។ លោក​បា​ន​​មា​ន​ប្រ​សាស​ន៍ថា “ ខ្ញុំ​មិន​ទាន់​បា​ន​​ទទួល​​ឯក​សារ​​ណាមួ​យ​​​ទេ ហើយ​​បច្ចុប្បន្ន​នេះ​អ្នក​​ទោស​​ថៃ​​រូ​ប​នេះ​ កំ​ពុ​ង​​ត្រូវ​ឃុំ​ខ្លួន​នៅឯ​ពន្ធ​នា​គារ​[យោ​​ធា​]។ លោក​បា​ន​បដិសេធ​មិន​ធ្វើ​អត្ថា​​ធិ​ប្បាយ​​ថែម​​ទៀត​​​ទេ៕

ប្រែ​សម្រួល​ដោ​យ ​ចេវ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស