36 C
Phnom Penh

ប្រធាន​​​​​​ផ្នែក​​​ឥណទាន​​​របស់​​​ធនាគារ​​​កាណាឌីយ៉ា គឺ​​​ជាអ្ន​​​ក​​​ជួយ​​​លួច​​​ប្រាក់​​​ចំនួន​​​២,៣លានដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីប្រឹក្សា​​​ជាន់ខ្ពស់​​​ម្នាក់​​​របស់​​​នាយក​​​ប្រតិ​​​បត្តិ​​​​​​ធនាគារ​​​កាណាឌីយ៉ា បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​សង្ស័យ​​​ម្នាក់​​​ក្នុង​​​ចំណោមជន​​​សង្ស័យ​​​ទាំង​​​បួន​​​នាក់​​​ ដែល​​​ត្រូវ​​​​​​បាន​​​ចាប់​​​ខ្លួន​​​ជុំវិញ​​​ការ​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​លួច​​​ប្រាក់​​​២,៣​​​លាន​​​ដុល្លារ ពីធនាគារ​​​កាណាឌីយ៉ានោះ គឺជា​​​ប្រធាន​​​ផ្នែក​​​ឥណទាន​​​របស់​​​ធនាគារ​​​នេះ​​​នៅអំឡុង​​​ពេល​​​ដែល​​​​​​មាន​​​ការ​​​អនុវត្ត​​​គម្រោង​​​លួច​​​ប្រាក់​​​នេះ​​​។

ឈ្មោះ​​​ ឡេង ស៊ុនទ្រី ដែល​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​ខ្លួ​​​​​​ន​​​ក្នុង​​​ការ​​​លួច​​​ប្រាក់​​​នេះ​​​មិន​​​​​​​​ត្រូវ​​​បាន​​​​​បញ្ចូល​​​ក្នុង​​​របាយការណ៍​​​របស់​​​នគរ​​​បាល​​​នោះ គឺ​​​ជា​​​ប្រធាន​​​ផ្នែក​​​ប្រតិ​​​បត្តិការ​​​​​​ឥណទាន​​​របស់​​​ធនាគារ​​​កាណាឌីយ៉ា រហូត​​​ដល់​​​ចុង​​​ខែ​​​កញ្ញា​​​ឆ្នាំ​​​មុន ពេល​​​ជន​​​នេះ​​​ និង​​​មនុស្ស​​​ពីរ​​​នាក​​​់​​​ទៀត​​​ត្រូវ​​​នគរ​​​​​​បាល​​​ចាប់​​​ខ្លួន​​​ នេះ​​​បើ​​​យោ​​​ង​​​តាម​​​ទីប្រឹក្សា​​​ដែលបាន​​​​​​​​​​​​ស្នើ​​​សុំ​​​​​​មិន​​​ឲ្យ​​​បញ្ចេញ​​​ឈ្មោះ ​​​​​​​​ដោយ​​​សារ​​​រូប​​​គាត់​​​មិន​​​ត្រូវ​​​បាន​​​អនុ​​​ញ្ញាត​​​ឲ្យ​​​​​​និយាយ​​​ប្រាប់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​នេះ​​​។
​​​ទីប្រឹក្សា​​​រូប​​​នេះ​​​បាន​​​​​​និយាយ​​​ថា “ គាត់​​​ទទួល​​​បន្ទុក​​​ផ្នែក​​​ប័ណ្ណ​​​ឥណទាន​​​”។

យោង​​​តាម​​​របាយការណ៍​​​របស់​​​នគរ​​​បាល​​​ជន​​​សង្ស័យ​​​ម្នាក់​​​ទៀត​​​​​​ក្នុង​​​រឿង​​​ក្ដី​​​នេះ​​​ ឈ្មោះ យ៉េត សុភ័ក្ត្រា អាយុ​​​៣០​​​ឆ្នាំ ដែល​​​ជាប់​​​ចោទ​​​ថា ជា​​​មេ​​​គំនិត​​​រៀប​​​ចំ​​​គម្រោង​​​លួច​​​ប្រាក់​​​នេះ គឺ​​​​​​ជា​​​អ្នក​​​គ្រប់​​​គ្រង​​​ផ្នែក​​​កម្ចី​​​ និង​​​ឥណ​​​ទាន​​​​​​ ​​​របស់​​​ធនា​​​​​​គារ​​​កាណាឌីយ៉ា រហូត​​​ដល់​​​ខែ​​​មីនា ពេល​​​រូប​​​នាង​​​លា​​​លែង​​​ពី​​​តួនាទី​​​ ហើយ​​​ចាប់​​​ផ្ដើម​​​គម្រោង​​​លួច​​​ប្រាក់​​​នេះ​​​​​​។

រឿង​​​ដង្កូវ​​​ចេញ​​​ពី​​​សាច់​​​ឯង​​​ដែល​​​ប្រព្រឹត្តិ​​​ដោយ​​​​​​អ្នក​​​គ្រប់​​​គ្រង​​​ជាន់​​​ខ្ពស់​​​​​​របស់​​​​​​ធនាគារ​​​កា​​​ណាឌីយ៉ានេះ​​​ គឺស្ថិត​​​ក្នុង​​​ចំណោមករណី​​​លួច​​​ប្រាក់​​​ធំបំផុត​​​ដែល​​​មិន​​​ធ្លាប់​​​កើត​​​មាន​​​ក្នុង​​​វិស័យ​​​ធនាគារ​​​កំពុង​​​រីក​​​ចម្រើន​​​យ៉ាង​​​ខ្លាំង​​​របស់​​​កម្ពុជា​​​។ របាយការណ៍​​​របស់​​​នគរ​​​បាល​​​​​​បញ្ជាក់​​​ថា ​​​ប័ណ្ណ​​​ឥណទាន​​​ចំនួន​​​ប្រាំ ត្រូវ​​​បាន​​​ធ្វើ​​​ដោយ​​​ឈ្មោះ សុភ័ក្ត្រា និង​​​ត្រូ​​​វ​​​បាន​​​ប្រើ​​​ដើម្បី​​​ដក​​​ប្រាក់​​​ចំនួន​​​២,៣​​​លាន​​​ដុល្លារ ពី​​​ម៉ាស៊ីន​​​ដក​​​ប្រាក់​​​ATM មួយ​​​ចំនួននៅ​​​​​​ក្នុង​​​រាជធានីភ្នំពេញ អំឡុ​​​ង​​​រយៈ​​​ពេល​​​ប្រាំមួយ​​​ខែ​​​។

ទី​ប្រឹក្សា​​​ធនាគារ​​​កាណាឌីយ៉ាដដែល​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​អ្វី​​​ដែល​​​​​​មាន​​​ក្នុង​​​របាយការណ៍​​​របស់​​​នគរ​​​បាល​​​ស្ដាប់​​​ទៅ​​​គឺ​​​ដូច​​​ជា​មិន​​​ទំនង​​​ទេ​​​ ដោយ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ស្ដាប់​​​ទៅ​​​ចម្លែក​​​ខ្លាំង​​​ណាស់​​​។ វា​​​ពិត​​​ជា​​​មិន​​​ធម្មតា​​​ទេ​​​។ ​​​ខ្ញុំ​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ដែល​​​​​​​​​​​​ធនាគារ​​​មិន​​​បាន​​​ដឹ​​ង​​​​​​រឿង​​​នេះពី​​​ដំបូង​​​” ។ លោក​បាន​បន្ថែម​​​ថា ខ្លួន​​​មិន​​​មែនជា​​​ផ្នែក​​​មួយ​​​នៃ​​​កិច្ច​​​ពិភាក្សា​​​ថ្នាក់​​​កំពូល​​​នៅ​​​ធនាគារ​​​នេះ​​​ទេ ចាប់​​​តាំង​​​ពីគម្រោង​​​លួច​​​ប្រាក់​​​នេះ​​​បាន​​​បែក​​​ធ្លាយ​​​មក​​​​​​។

ម្ដាយ​​​របស់​​​ សុភ័ក្ត្រា ឈ្មោះ ចក់ គឹមហេង អាយុ​​​៥៩​​​ឆ្នាំ និង​​​មិត្ត​​​ប្រុស​​​របស់ សុភ័ក្ត្រា ឈ្មោះ ស៊ុន សៅនីន អាយុ​​​៣៣​​​ឆ្នាំ ក៏​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ចំពោះ​​​ការ​​​ពាក់់ព័ន្ធ​​​ក្នុង​​​ករណី​​​លួច​​​ប្រាក់​​​​​​នេះ​​​ផង​​​ដែរ​​​​​​។ ជន​​​សង្ស័យ​​​ទាំង​​​បួន​​​នាក់​​​នេះ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់ពី​​​បទ​​​​​​ប្រព្រឹត្តិ ឬ​​​ជា​អ្នក​​​សម​​​គំនិត​​​ក្នុង​​​ការ​​​លួច​​​ប្រាក់​​​នេះ​​​ និង​​​ការ​​​ប្រើ​​​ឯកសារ​​​ក្លែង​​​​​​ក្លាយ​​​។

លោក នាង ហៃ ជា​​​មេធាវី​​​របស់​​​ សៅនីន  បាន​​​អះ​​​អាង​​​ថា កូន​​​ក្ដី​​​របស់​​​លោក​​​​​​មិន​​​​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ធនាគារ​​​កាណាឌីយ៉ាទេ គឺ​​​ផ្ទុយ​​​ពី​​​របាយ​​​​​​ការណ៍​​​របស់​​​នគរ​​​បាល​​​ដែល​​​ថា គាត់​​​ធ្លាប់​​​ធ្វើ​​​ការ​​​ជាមួយ​​​ សុភ័ក្ត្រា នៅ​​​ធនាគារ​​​នេះ​​​។

លោក អេង សុធា នាយការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​រាជធានីភ្នំពេញ បាន​​​ឲ្យ​​​ដឹង​​​ថា នគរ​​​បាល​​​រឹប​​​អូស​​​បាន​​​ប្រាក់​​​​​​ចំនួន​​​១ម៉ឺនដុល្លារ និង​​​រថយន្ត​​​ចំនួន​​​​​​ពីរ​​​គ្រឿង​​​ពី​​​​​​ សុភ័ក្ត្រា ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​រូប​​​នាង​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​ទី​​​៣០ ខែកញ្ញាមក ប៉ុន្តែ​​​បាន​​​​​​អះអាង​​​ថា លោក​​​មិនដឹ​​​ង​​​ថា តើ​​​ធនាគារ​​​កាណា​​​ឌីយ៉ា បាន​​​រក​​​ឃើញ​​​ប្រាក់​​​ចំនួន​​​ប៉ុន្មាន​​​ក្នុង​​​ចំណោម​​​ប្រាក់​​​ដែល​​​ សុភ័ក្ត្រា បាន​​​លួច​​​ទេ។

លោក ឆាល វ៉ាន់ អនុ​​​ប្រធាន​​​ប្រតិបត្តិ​​​ធនា​​​គារកាណាឌីយ៉ា ​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​​​​ធិប្បាយ​​​​​​​​​​​​អំពីករណី​​​នេះ​​​ទេ កាលពីម្សិល​​​មិញ។ ​​​ធនា​​​គារ​​​​​​នេះ​​​នៅ​​​មិន​​​ទាន់​​​បាន​​​ពន្យល់​​​ថា តើ​​​​​​ប្រាក់​​​ចំនួន​​​២,៣​​​លាន​​​ដុល្លារ បាន​​​បាត់​​​ពី​​​គណ​​​នី​​​របស់ខ្លួន​​​ទាំង​​​​​​គ្មាន​​​អ្នក​​​ដឹង​​​​​​ដោយ​​​របៀប​​​ណា​​​ឡើយ​​​។

លោក​​​ ឈួង អ៊ាវ ហេង មេធាវី​​​របស់​​​ធនា​​​គារ​​​កាណាឌីយ៉ា ដែល​​​មាន​​​ឈ្មោះក្នុង​​​របាយ​​​ការណ៍​​​​​​របស់​​​នគរ​​​បាល​​​ក្នុង​​​នាម​​​ជា​​​ដើម​​​បណ្ដឹង​​​​​​នោះ បាន​​​អះ​​​អាង​​​ថា លោក​​​មិន​​​ដឹង​​​ថា តើ​​​ធនាគារ​​​បាន​​​ទទួល​​​ប្រាក់​​​មក​​​វិញ​​​ចំនួន​​​ប៉ុន្មាន​​​ចាប់​​​តាំង​​​ពី​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​ជន​​​សង្ស័យ​​​ទេ។

លោក អេង សុធា នាយការិយាល័យ​​​ព្រហ្ម​​​ទណ្ឌ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​សង្ស័យ​​​ទាំង​​​បួន​​​នាក់​​​នេះ​​​ត្រូវ​​​​​​បាន​​​សាក​​​សួរ​​​នៅ​​​តុលាការ​​​ ហើយ​​​កំពុង​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​រង់​​​ចាំការ​​​កាត់​​​ក្ដី​​​នៅ​​​ពន្ធ​​​នា​​​គារ​​​ព្រៃស៕

ប្រែសម្រួល​​​ដោយ កង សុធា

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស