31 C
Phnom Penh

បុរស​ជន​ជាតិ​អេស្ប៉ាញ​ម្នាក់​​ត្រូវ​បាន​នគរបាលចាប់ខ្លួន​ដោយ​សារ​មាន​កញ្ចប់កញ្ឆា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​បាន​ឲ្យដឹង​ថា កាល​ពីថ្ងៃ​ពុធ​ នគរ​បា​លខេត្ត​ក្រចេះ​បានចាប់​ខ្លួន​បុរស​ជន​ជាតិ​អេស្ប៉ាញ​អាយុ​៣៤​ឆ្នាំ​ម្នាក់​ និង​រឹប​អូស​បាន​កញ្ឆា​ពី​រកញ្ចប់​​ និង​គ្រឿង​ញៀន​មេតំហ្វេ​តា​មីន​ មួយ​ចំនួន​។

យោង​តាម​លោក​ សៀង​ ហាក់​ ស្នង​ការ​នគរបាល​ខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​ អេតូ អាហ្គាសាបាស្ទ័រ ប្រាវ៉ូ (Aito Agasabaster Bravo)​ បានកំពុងតែ​​​ស្នាក់​នៅ​ក្នុង​ផ្ទុះ​សំណាក់​ តារា​​ ក្នុង​ក្រុង​ក្រចេះ​នៅ​ពេល​ដែល​នគរបាល​​ បាន​ឆ្មក់​ចូល​បន្ទប់​របស់​គាត់​។ លោក​ សៀង​ ហាក់​ បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចាប់​ខ្លួន​ជននេះដោយ​មាន​ការ​សហការ​ពី​ផ្ទះ​សំណាក់​ បន្ទាប់​ពីនគរ​បាល​​​របស់​​​យើង​បាន​សប​អង្កេត​រហូត​ទាល់តែ​បាន​ចូល​ទៅ​ដល់​ក្នុងបន្ទប់​ ដែល​ជន​នេះ​ស្នាក់​នៅ​​​នោះ”។

លោក​ សៀង​ ហាក់​ បាន​មាន​ប្រ​សា​សន៍​បន្តទៀតថា “ជន​នេះបាន​ជក់​នៅ​ក្នុង​បន្ទ​ប់​របស់ខ្លួនក្នុង​ផ្ទះ​សំណាក់​នេះអស់​រយៈ​ពេល​ប្រហែល​២០​ថ្ងៃ​ ហើយ​ពេល​នោះ​យើង​ក៏​បាន​​ចាប់​ខ្លួន​ជន​នេះ​ [កាលពីថ្ងៃពុធ]​ ពេល​ជន​នេះកំពុង​ជក់​។​យើង​បាន​រក​ឃើញ​កញ្ឆា​ស្ងួត​ចំនួន​ពីរ​កញ្ចប់​​ និង​ម៉ាទឹកកក​មួយ​ចំនួន​”។ លោក​ សៀង​ ហាក់​ បាន​មាន​​​ប្រសាសន៍​​​បន្ថែម​ថា សរុប​នៃ​កញ្ឆា​នេះ​មាន​ទម្ងន់​មិន​ដល់​​​​មួយ​គីឡូ​ក្រាម​ទេ​៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស