28 C
Phnom Penh

ទិន្នន័យ៖ អ្នក​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​កាត់​​​អាកាសយាន​​​ដ្ឋាន​​​អន្តរជាតិ​​​សៀមរាប​​​មានការកើន​​​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និន្នន័យ​ដែល​ចេញ​ផ្សាយ​ដោយក្រុម​​​​​​​ហ៊ុនអា​កា​ស​​​យានដ្ឋាន​កម្ពុជា (Cambodia Airports)​ បាន​បង្ហា​ញ​ថា អ្នក​ដំណើរ​ជិត​​​​​​​​​​២លាន​នាក់​បាន​ឆ្លង កាត់ អាកាស យាន​ដ្ឋាន​​​អន្តរ​​​​​​​​​ជាតិ​​សៀម​រាប អំឡុង​រយៈ​ពេល​ប្រាំបួន​ខែ​ដំ​បូ​ង​​​​​​​នៃឆ្នាំ​នេះ ​គឺ​កើន​ឡើង​២១​ភាគ​​​រយ​ បើ​ធៀប​​​​នឹងរយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១២​។

យោង​តាម​ទិន្នន័យ​​​របស់​​​ក្រុម​​​ហ៊ុន​​​អាកាស​យានដ្ឋាន​កម្ពុជា​ដែ​ល​​​​​​ប្រតិបត្តិការ​អាកាស​​​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​  អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ និង​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ក្រុង​ព្រះសីហនុ​​បាន​ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ខែ​មករា​មក​ដល់​ខែ​កញ្ញា​នៃ​ឆ្នាំ​នេះ មាន​អ្នក​ដំណើរ​សរុបចំនួន​​​​១.៩១១.៦៩៥​​​​​​នាក​់​បាន​ឆ្លង​កាត់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀម​រាប ជា​អាកាសយាន​​​ដ្ឋាន​ដែល​មាន​អ្នក​ដំ​ណើរ​ឆ្លងកាត់​មមាញឹក​បំផុត​របស់​ប្រទេស​កម្ពុជា ​​​ធៀប​នឹង​ឆ្នាំ​២០១២​ដែល​មាន​អ្នក​ដំណើរ​ឆ្លងកាត់​១.៥៧៧.៦១៤​នាក់ ​គឺ​កើន​ឡើង​​​២១​ភាគរយ​។

ទិន្នន័យ​ដដែល​នេះ​បង្ហាញ​ថា អាកា​ស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​មាន​កំ​ណើន​អ្នក​​​ដំណើរ​​១៦​ភាគរយ បើ​ធៀប​ទៅ​​​នឹង​ឆ្នាំ​២០១២​ ​​​ដោយ​មាន​អ្នក​​​ដំណើរ​ឆ្លងកាត់​ចំនួន​​​១.៧៣៣.២៥៣​​​​​​​​​​​​​​​​នាក់​ឆ្លង​កាត់​ អំឡុង​រយៈ​ពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។ កាលពី​ឆ្នាំ​មុន​ ទាំង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​​​សៀមរាប​និង​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទទួល​អ្នក​ដំណើរ​ឆ្លងកាត់​ជា​ង​២​លា​ន​នាក់​ជាលើក​ដំបូង​នៅ​ក្នុង​ប្រវត្តិ​សា​ស្ត្រ​របស់​ប្រទេស​នេះ​។

លោក ខែក នរិនដា នាយក​ទំនាក់​ទំ​នង​​​​​​ក្រុម​​​ហ៊ុន​​​អាកាសយាន​​​ដ្ឋាន​​​កម្ពុជា​​​ ​​បាន​មាន​ប្រសាសន៍​ថា អាកាស​យាន​ដ្ឋាន​អន្តរ​​​ជាតិ​ក្រុងព្រះ​សី​ហនុ មាន​កំណើ​ន​អ្នក​ដំណើរ​ឆ្លង​កាត់​ ៣៥​ភាគរយគិត​ចា​ប់​ពី​ខែ​មករា​ដល់​ខែ​កញ្ញា ដោយ​មាន​អ្នក​ដំ​ណើរ​ឆ្លងកាត់​ប្រហែល​​​​​​​​​​១១.០០០​នាក់​ ​​​​រហូតមក​ទល់ពេល​នេះ​នៅ​ក្នុង​ឆ្នាំ​នេះ បើទោះ​បី​ជា​អាកាសយាន​ដ្ឋាន​​​​​​​នេះ​មិន​សូវ​មមាញឹក​ដូច​ជា​អាកាសយាន​ដ្ឋាន​អន្តរជាតិ​​​​សៀមរាប​និង​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ក៏ដោយ​។

លោក ខែក នរិនដា បាន​ចាត់ទុកកំ​ណើន​អ្នក​ដំណើរក្នុង​កម្រិត​ថេរ​នៅតាម​​​​អាកា​ស​​​យាន​ដ្ឋាន​ទាំង​បីនេះ​​​ថា ដោយ​សារ​​​កេរ្តិ៍​​​ឈ្មោះ​​​​​​ប្រ​សើរ​ឡើង​របស់​ប្រទេស​កម្ពុជា​ទាំ​ង​ក្នុង​នាម​ជា​គោល​​​​​​ដៅ​ទេសចរណ៍​និង​វិនិយោ​គ។ លោកបានថ្លែង​​​ថា “ក្រុម​ហ៊ុន​អាកាស​ចរណ៍​ច្រើន​ទៀតនឹង​ចូល​មក​រក​ស៊ីនៅ​​​​កម្ពុជា​​​ ដូច្នេះ​មាន​ន័យ​ថា វិស័យ​អាកាស​ចរណ៍កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ ពីព្រោះ​ប្រទេស​កម្ពុជា​នៅតែ​​​​ជា​គោ​ល​ដៅ​ថ្មី​នៅឡើយ”។

លោក ខែក នរិនដា បាន​បន្ថែម​ថា កំ​ណើន​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​ចូល​និង​ចេញ​ពី​អាកាស​​​​​​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញគឺ​ជា​សូចនាករ​មួយ​​​ទៀត​ ដែល​បង្ហាញពី​​​​ការវិនិ​យោ​គផ្ទាល់​​ពី​​​បរទេស​ដែល​កើន​ឡើង​ជាបន្ត​បន្ទា​ប់។​​​លោក​​​បាន​មាន​ប្រសាសន៍​ថា “វិនិ​យោគិន​ចូល​មក​កាន់​​​តែ​ច្រើន​ ដូច្នេះ​អ្ន​ក​អាច​ឃើញ​​​ការ​ដឹក​​​ជញ្ជូន​ទំនិញ​កាន់កើន​ឡើងផង​​​ដែរ”។

​​​តាម​ក្រុម​​​ហ៊ុន​​​អាកាសយាន​ដ្ឋាន​កម្ពុជា​​បាន​​​​ឲ្យ​ដឹង​ថា បរិមាណនៃការ​ដឹកជញ្ជូនទំ​និញ​​​​​​​តាម​​​​​​ផ្លូវ​អាកាសទាំង​​​​ចូល​ និង​ចេញ​ពី​ប្រទេ​ស​កម្ពុជា​ឆ្លង​កាត់ទី​​ក្រុង​ភ្នំពេញ អំឡុង​ប្រាំ​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ កើន​​​​ដល់​២៣.៦២៣​តោន​ គឺ​កើន​​​១០​ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១២​។ ​​​​​​សេដ្ឋវិទូ​​​បាន​និយាយថា ផ្ទុយ​ពី​ទំនិញ​ដែល​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​និង​តាម​កំពង់​ផែ​សមុទ្រ​ ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​​​បង្ហាញ​ពី​​​​ភាព​​​សម្បូរ​​​បែប​​​​មូល​ដ្ឋាន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ​ខណៈពេ​ល​ទំនិញថ្លៃៗជា​ទូទៅ​​​​​​​ត្រូវ​បា​ន​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​៕

ប្រែសម្រួលដោយ អ៊ូច សូនី​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស