33 C
Phnom Penh

អ្នក​ឈរមើល​​ម្នាក់​​ស្លាប់​​​ពេល​​ក្រុម​ក្មេងទំនើង​​វាយប្រយុទ្ធគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បា​ន​ឲ្យ​ដឹង​ថា ​​អ្នក​​ឈរ​មើល​​ហេតុការ​ណ៍​​​​ម្នាក់អា​យុ​​២១ឆ្នាំ ​បាន​បាត់​បង់​ជីវិតដោយសារតែ​ត្រូ​វ​​​គ្រាប់កាំភ្លើងបាញ់​ចំ​កំ​ប៉េះ​គូថ​ កា​ល​ពី​យប់​​ថ្ងៃ​សៅ​រ៍​​ នៅ​ក្នុង​​ខណ្ឌដូ​ន​ពេញ​ ​រាជ​ធា​​​នី​ភ្នំ​​ពេញ​ ​អំ​ឡុ​ង​​​ពេល​​​កា​រវាយ​​ប្រយុទ្ធ​គ្នា​​មួ​យ​​រ​វា​ង​ក្រុម​​​ក្មេង​​​ទំនើង ​​​​ដែលបាន​​​​ស៊ី​ផឹក​​នៅ​​ក្នុ​ង​បា​រមួ​យ​នៅជិតផ្សារ​កណ្តាល។

​​ជ​ន​រង​គ្រោះ​​​ឈ្មោះ ​ចុន ចា​រ៉េត ​ត្រូ​វ​​គ្រាប់​កាំ​ភ្លើង​ផ្លាត​​ចំពីក្រោយ​ ខណៈ​​​ដែល​​​កំ​ពុង​ដើរ​​តា​ម​ផ្លូ​វ​​លេខ​១៤៨ ឆ្ពោះ​ទៅ​​កែងផ្លូ​វ​លេខ​៥ ក្នុង​​សង្កាត់​ផ្សារ​កណ្តាល​១។

លោក សំ សា​រិទ្ធ​ ចៅ​សង្កាត់​​​​ផ្សារកណ្តាល​​១ បា​ន​មាន​​ប្រ​សាស​​ន៍​ថា “ក្មេងប្រុសពីរក្រុម​ដែល​​មិន​ស្គាល់​​​អត្តសញ្ញាណ​ បា​ន​​​ឈ្លោះ​​​វា​យ​តប់​គ្នា បន្ទាប់​ពី​ស៊ី​ផឹក​​រួច។ ​ក្រុ​មមួយ​​បា​ន​ដេញ​តា​ម​ក្រុម​មួ​យ​ទៀត​​ ដោយប្រើ​​​​ម៉ូ​​តូ​ ហើយ​ខណៈ​នោះ បុរស​ម្នាក់​​​​បា​ន​​រងរបួស​ និង​ត្រូ​វ​បា​ន​បញ្ជូ​ន​​​ខ្លួន​​ទៅ​កាន់​មន្ទីរ​​​ពេទ្យ​ បន្ទាប់​​ពី​ម្នាក់​​​ក្នុង​ចំ​ណោម​ក្រុមទាំ​ង​​នោះ​​បា​ន​ផ្ទុះអាវុធ​​”។

លោក សារិទ្ធ​​ បា​ន​​ថ្លែ​ង​ថា ​កង​រា​​​ជ​​អា​វុធ​​ហត្ថ​បា​ន​​ចាប់​ខ្លួ​ន​​បុរស​​ពីរនាក់​​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​តំ​បន់​​នេះ​ និង​បា​ន​នាំ​ខ្លួន​​​ពួក​គេ​ទៅ​បញ្ជាការ​​ដ្ឋាន​ ដើម្បី​​ធ្វើ​កា​រ​​សាក​​សួរ​។

លោក ​ពូ​ ​ដាវី មេ​បញ្ជា​កា​រ​​​រង​កង​រាជ​អា​វុធ​ហត្ថរាជ​អា​​​វុធ​ហត្ថ​​រាជ​ធា​នី​ភ្នំ​ពេញ​​​បា​ន​បញ្ជាក់​​​ថា ​មន្ត្រីកង​រាជ​អា​វុធ​ហត្ថ​​​​​​បា​ន​​​​ឃាត់​​ខ្លួន​បុរស​​​ពី​រ​នាក់​​ដើម្បី​សាក​សួរ ​​ក៏ប៉ុន្តែក្រោយ​មក​បា​ន​​ដោះ​លែ​ង​​​ពួ​ក​គេ​វិញ​ នៅ​​ពេល​​ដឹង​ថា ​ពួក​គេ​មិន​មាន​​​​ពាក់​​​ព័ន្ធ​​ក្នុ​ង​ការ​វា​យ​​តប់​​គ្នា​​៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស