32 C
Phnom Penh

កម្ពុជា​​៖​ គ្មាន​​សេចក្តី​ប្រ​កាស​​អំពី​កា​រ​​ពន្យា​រ​​ពេល​ប្រកាស​សាល​ក្រម​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តា​ម​​ប្រ​ព័​​ន្ធ​ផ្ស​​​ព្វ​​​ផ្សា​យ​​​ថៃ ​​បា​ន​ឲ្យ​​​ដឹង​ថា ​​តុ​​លា​កា​រ​​យុត្តិ​ធម៌​អន្តរ​​ជាតិ​​​ហៅ​កាត់​ថា ​(ICJ) បា​ន​​សម្រេច​​ពន្យារ​​​សេចក្តី​សម្រេច​​​​របស់​​ខ្លួន​​ក្នុង​​​រឿ​ង​ក្តី​​​របស់​ប្រទេ​ស​​កម្ពុជា​​ជាមួយ​ប្រទេ​ស​​ថៃ​​ ជុំ​វិញ​​​ព្រំដែន​គោក​​​មា​ន​​​ជម្លោះ​នៅ​ក្បែ​រ​ប្រាសាទ​​ព្រះ​​វិ​ហារ​រហូត​ដល់​​​ខែ​កុ​ម្ភៈ។

​​យោ​ង​តាម​​លោក ស៊ូរ៉ា​​ពង់ ​​តូ​វីចាក​ឆៃ​​គល់ (Sura​pong Tovicha​kchaikul) រដ្ឋ​មន្ត្រី​ក្រសួ​ង​ការ​​​បរទេស​​ថៃ ​​​ កា​សែត​​ថៃ​ឌឹ ណេសិន (The ​Nation) បា​ន​​​រាយ​កា​រ​ណ៍​​កា​ល​​ពី​ថ្ងៃ​​សៅរ៍​ថា ​​តុលាកា​រ​​អ​ង្គការ​សហ​​ប្រជាជាតិ​ដែល​មា​ន​មូល​ដ្ឋាន​ នៅ​​ក្រុង​ឡា​​អេ ​​កំ​​ពុ​ងរៀប​ចំ​ពន្យា​​ពេល​​សេចក្តី​​ស​ម្រេ​ច​​​​របស់​​ខ្លួនសំ​​ខា​ន់​​​ៗ​ផ្សេង​ទៀត​ ដោ​យ​សារ​​តែ​​មាន​​​អា​​​ទិភាព​​​​​​​​។

កាសែ​ត​​​​​​​​​​​​​នេះ​បាន​រាយ​កា​រ​ណ៍​បន្ត​​​ថា ដំបូ​ង​ឡើយ​​ មជ្ឈ​ដ្ឋាន​ទូទៅ​បាន​រំ​​​ពឹង​​​ថា សេចក្តី​សម្រេច​របស់​​​តុលាការ​​​យុត្តិធម៌​​​អន្តរជាតិ​​​នឹង​​​ត្រូវ​​​​​​​បាន​ប្រ​កា​ស​​នា​ខែ​នេះ។
លោក​ត្រូ​វ​បា​ន​​ដក​ស្រង់​​សម្តី​​​ថា “ខ្ញុំ​​បា​ន​​​ទទួល​​​ដំ​​ណឹង​ថា ចៅ​ក្រម​​​​​តុ​លា​​កា​រ​​​យុត្តិ​ធម៌​​អន្តរ​ជាតិ​ ​​ជាប់​​​​រវល់​​ដោះ​​ស្រាយ​​រឿង​​ក្តី​​ផ្សេង​​ៗ​​​ទៀត​​​នៅ​​តុ​លា​ការ​​នេះ​ ដូច្នេះ​​រឿ​ង​ក្តី​​​ជុំ​វិញ​​​ជម្លោះ​​​ព្រះ​​វិ​ហារ​​ត្រូ​វ​​​ពន្យារ​ពេល​សិ​ន”។

ទោះ​ជា​​យ៉ាង​ណា លោក កុយ គួ​ង ​​អ្នក​នាំ​​ពាក្យ​​​​របស់​ក្រ​សួ​ង​ការ​​បរ​​ទេស ​បា​ន​លើក​ឡើង​កាលពី​ម្សិល​មិញ​​ថា ​ប្រទេស​កម្ពុ​ជា​​មិន​​​ទាន់​​ត្រូ​វ​បា​ន​​​​ជូ​ន​ដំ​​ណឹង​​​អំ​​ពីផែន​ការ​​​របស់​​តុ​លាការ​​​យុត្តិ​ធម៌​​អន្តរ​​ជាតិ​ ស​ម្រា​ប់​ប្រកា​ស​​​សេចក្តី​សម្រេច​នេះ​​ក្នុង​ខែ​តុ​លា​ ​ឬ​​​ក៏​ផែ​ន​កា​រ​​​​ពន្យា​រពេល​ប្រកាសសេចក្តី​​​សម្រេច​នោះ​ទេ​។
លោក​បា​ន​​​មានប្រសាសន៍​ថា “មក​​ទល់​​ពេ​ល​​នេះ កម្ពុជា​​​មិន​​ទា​ន់​បា​ន​​ទទួល​​​ព័ត៌​មា​ន​ផ្លូវ​កា​រ​​​ណា​មួយ​​ពីតុ​លាការ​​អន្តរ​ជាតិ​​ទេ​”។ ​លោក​លើក​ឡើង​​បន្ថែម​​ថា ​លោក​មិន​ដឹង​ថា​​​ពេ​ល​​ណា​​តុ​លា​កា​រ​​យុត្តិ​​​ធម៌​អន្តរ​​ជា​តិ​ នឹ​ង​ស​ម្រេ​ច​រឿ​ង​ក្តី​នេះ​ទេ​។

ជា​ទូ​ទៅ តុ​លាការ​​យុត្តិធម៌​​អន្តរ​ជាតិ​មិ​ន​​កំ​ណត់​​កាល​​​បរិច្ឆេទ​ សម្រាប់​​សេចក្តី​​ស​ម្រេច​​​ណា​​​​​​​​​​​មួ​យ​ ក្នុ​ង​​រឿ​ង​​ក្តី​ដ៏​​ចម្រូ​ង​ចម្រាស​​ទេ។  ប្រទេស​​​​​​​កម្ពុ​ជា ​​បា​ន​​​ដាក់​​​ពាក្យ​​ប​ណ្តឹង​​​នៅ​ឯតុ​លា​កា​រ​​យុត្តិ​​​​​​ធម៌​​​អន្តរ​​ជាតិ​​ កាលពី​​​​​ខែ​​មេ​សា ឆ្នាំ​​២០១១​ ភ្លាម​​ៗ​​បន្ទាប់​​ពី​​មាន​កា​រ​​​វា​យ​​​​​​​​​​ប្រ​ហា​រ​គ្នា​​​ជាមួយ​​ប្រទេស​​​​​​​​​​​​ថៃ​​ជុំ​វិញ​ដី​៤,៦គី​ឡូម៉ែត្រ​​ក្រឡា​​​ដ៏​ចម្រូ​ង​ចម្រាស​​នៅ​ក្បែរ​ប្រាសាទ​ព្រះ​​​វិហារ​ ជាហេតុ​បណ្តាល​​​​​​​ឲ្យ​មនុស្សជា​​​ច្រើន​​​នាក់​​​​បាត់​បង់​ជីវិត​៕

ប្រែសម្រួល​ដោយ ​ចេវ ប៊ុននី​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស