36 C
Phnom Penh

សកម្ម​​ជន​ប្រ​ឆាំង​​កា​រ​បណ្តេញ​ចេញ​​​ទា​ម​​ទារ​ឲ្យ​មាន​​កា​រ​ស៊ើប​អង្កេត​រឿងប្រើអំពើហិង្សា​​​​នៅវត្តភ្នំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កា​ល​ពី​ម្សិល​មិញ ​សកម្ម​​ជន​​ប្រឆំាង​កា​រ​បណ្តេញ​ចេញ​​រា​ប់​សិ​ប​នាក់​​​បា​ន​​​ប្រមូល​ផ្តុំគ្នា និង​​​បាន​ដាក់​ញត្តិ​មួ​យ​​​ទៅ​​ក្រ​សួ​ង​មហា​ផ្ទៃ​​ ក្នុ​ង​រាជ​ធា​នី​ភ្នំ​ពេញ ​ដើម្បីទាម​​​​ទា​រ​ឲ្យ​​មាន​ការ​ចាប់​​​ខ្លួន​​មន្ត្រី​​ខណ្ឌ​​​ដូ​ន​​​ពេញ​ ​ដែល​ពួ​ក​​​គាត់បាន​​​​​អះ​អាង​ថា មន្ត្រី​ទាំង​នោះបានសម​​គំ​និត​គ្នា​​វា​យ​ប្រហារ​​​​​​លើពួ​ក​គាត់​យ៉ាង​កា​ច​សា​​ហាវ​​ អំឡុ​ង​​កា​រ​​តវ៉ា​ដោ​យ​សន្តិ​​វិធី​មួ​យ​​នៅ​​ឯ​វត្ត​ភ្នំ​កា​ល​​​ពី​ខែ​មុន។

មនុស្ស​មួយ​ក្រុម​​​ស្លៀ​ក​ពាក់​​ស៊ី​​វិល​​​​ប្រ​ដាប់​ដោ​យ​​​ដំ​បង​ឆក់ ជន្លួញ និង​ចំពាម​កៅស៊ូ​  ដែល​ឈរ​អម​ដោយ​មន្រ្តី​កង​រាជ​អា​វុធ​ហ​ត្ថ​ពី​ក្រោយ  បាន​វា​យ​ប្រហារ​​​​​​មក​លើ​សកម្ម​​ជន​​ប្រឆំាង​កា​រ​បណ្តេញ​ចេញ​​​ អ្នកកាសែត ​និងមន្រ្តីសង្គមស៊ីវិល​យ៉ាងសា​​ហាវ​​ព្រៃផ្សៃ អំឡុ​ង​​កា​រ​​តវ៉ា​ដោ​យ​សន្តិ​​វិធី​មួ​យ​​នៅរមណីដ្ឋានវត្តភ្នំ​កា​ល​​ពីយប់​​ថ្ងៃ​​​ទី​​ ២២ ខែ​កញ្ា។ (Kevin Doyle/ The Cambodia Daily)
មនុស្ស​មួយ​ក្រុម​​​ស្លៀ​ក​ពាក់​​ស៊ី​​វិល​​​​ប្រ​ដាប់​ដោ​យ​​​ដំ​បង​ឆក់ ជន្លួញ និង​ចំពាម​កៅស៊ូ​  ដែល​ឈរ​អម​ដោយ​មន្រ្តី​កង​រាជ​អា​វុធ​ហ​ត្ថ​ពី​ក្រោយ បាន​វា​យ​ប្រហារ​​​​​​មក​លើ​សកម្ម​​ជន​​ប្រឆំាង​កា​រ​បណ្តេញ​ចេញ​​​ អ្នកកាសែត ​និងមន្រ្តីសង្គមស៊ីវិល​យ៉ាងសា​​ហាវ​​ព្រៃផ្សៃ អំឡុ​ង​​កា​រ​​តវ៉ា​ដោ​យ​សន្តិ​​វិធី​មួ​យ​​នៅរមណីដ្ឋានវត្តភ្នំ​កា​ល​​ពីយប់​​ថ្ងៃ​​​ទី​​ ២២ ខែ​កញ្ញា។ (Kevin Doyle/ The Cambodia Daily)

​​កា​ល​ពី​ថ្ងៃ​សុក្រ ​ក្រុ​ម​សកម្ម​ជន​នេះ​បា​ន​​ដាក់​​​​ពាក្យបណ្តឹង​មួ​យ​​​ទៅ​សាលា​​ដំ​បូ​ង​រា​ជ​ធា​នី​ភ្នំ​ពេញ ដើម្បីប្តឹងមន្ត្រី​ខណ្ឌ​ដូន​ពេញ ​​ដែល​​ពួ​ក​គាត់​ចោទ​​ថា  បា​ន​ប្រើ​​អំពើហិង្សា​ដោ​យ​​ចេត​នា និង​​ប៉ុ​ន​ប៉ង​មនុស្ស​​​​​​​​ឃាត​​​​ ​​បន្ទាប់​​ពី​ពិ​ធី​​ពេល​យប់​​ដ៏​ស្ងប់​ស្ងាត់​មួ​យ​​កា​ល​​ពី​ថ្ងៃ​​​ទី​​២២ ខែ​កញ្ញា ​ត្រូ​វ​បា​ន​បំ​បែ​ក​​ដោ​យ​ក្រុម​​បុរស​​ស្លៀ​ក​ ពាក់​​ស៊ី​​វិល​​ប្រ​ដាប់ដោ​យ​​​ដំ​បង​ឆក់ ជន្លួញ និង​ចំពាម​កៅស៊ូ​ ដែ​លពួកគេ​និយាយ​ថា បុរស​ទាំង​នោះទទួល​​បញ្ជាពី​អាជ្ញាធរ​ខណ្ឌ។

នគរបាល​ដែល​មាន​វត្តមាន​នៅ​ពេល​យប់​​​ដែលមានការ​​​វាយ​ប្រហារ​នោះ​ទំនង​ជាសហការ​ជាមួយ​​​ពួក​បុរស​ពាក់​ម៉ាស់​ ហើយ​​​​បន្ទាប់​មក គេ​បានឃើញរថ​យន្ត​មួយ​គ្រឿង​​​ទម្លាក់​ពួក​បុរស​ពាក់​ម៉ាស់​ដែល​កាន់​ដំបង​ឆក់​ដដែលរបស់​ខ្លួន​ ចេញ​ពី​រថយន្ត​នោះ​​​នៅ​​​ឯ​​​សាលា​​​ខណ្ឌ​​​ដូន​ពេញ​។

នៅ​មុន​ពេល​ការ​​​វាយ​​​​ប្រហារ​នោះកើតឡើង ភ្លើងនៅតាម​ដង​ផ្លូវទាំ​ង​​​អស់​ដែលនៅជុំវិញ​វត្ត​ភ្នំ​ត្រូវ​បាន​បិទ​ ជាហេតុ​បណ្តាលឲ្យបុរស​ពាក់​ម៉ាស់​ទាំង​​​នោះ​​​​​​គ្រប់​គ្រង​ភាពងងឹត​ ដើម្បីធ្វើ​ការ​វាយ​ប្រហារ​​​​​​របស់​ខ្លួន​ទៅលើ​បាតុករ​ដែល​​​ភាគ​​​ច្រើន​ជា​ស្ត្រី​ និង​អ្នក​យក​ព័ត៌មាន​ ព្រម​ទាំង​អ្នក​សង្កេត​​​ការណ៍​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​នោះ​។

អ្នក​ស្រី ទេព វន្នី តំណាង​សកម្ម​ជន​ទាំង​នោះ​ បាន​លើកឡើង​នៅ​ខាង​​​ក្រៅ​ក្រសួង​​​​ថា “យើង​​​​សង្ឃឹម​ថា ក្រសួង​មហា​ផ្ទៃ​នឹង​ជួយ​ចាប់​ខ្លួន​ពួក​គេ ហើយ​យើង​កំពុង​តែ​រង់​​​ចាំ​លទ្ធ​​​ផល​ល្អ​នេះ​”។

ក្រុម​សកម្ម​ជន​ដដែលក៏​បាន​ដាក់​ញាត្តិ​ស្វែង​រក​យុត្តិ​ធម៌​ទៅ​ស្ថាន​ទូត​ជប៉ុន​ និង​ស្ថាន​​​ទូត​អូស្ត្រាលី​ ព្រម​ទាំ​ងការិយាល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ផង​ដែរ។ កាល​ពី​ខែ​មុន​ ស្ថាន​ទូត​អាមេរិក​បាន​ហៅ​ការ​វាយ​ប្រហារនេះថា ជា​ “ការ​​​រំខាន​​​​” និង​បាន​អំពាវ​​​​​​​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​​​ចត់​។

សកម្ម​ជន​ទាំង​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​របស់​ខ្លួន​ទៅ​តុលាការ ដើម្បី​ប្តឹង​មន្ត្រី​រដ្ឋា​​ភិបាល​ថ្នាក់​មូល​ដ្ឋាន​មួយ​ចំនួន​ ដែលរួម​មាន​លោក សុខ​ ពេញ​វុធ​ អភិបាល​រង​ខណ្ឌ​ដូន​ពេញ​ លោក គឹម​ វុត្ថា ប្រធាន​សន្តិសុខ​សាធារណៈ​​​ខណ្ឌ​ លោក ញ៉ែម​ សៅណុល អធិការ​រង​នគរ​​​​បាល​ខណ្ឌ​ ក្រុម​ប្រឹក្សា​ខណ្ឌ​ម្នាក់​ និង​នគរ​​​បាល​​ ព្រម​ទាំង​កងរាជអាវុធហត្ថ​មិន​ស្គាល់​​​ឈ្មោះ​ម្នាក់។

លោក ប្រាក់​ សាវុធ ក្រឡា​បញ្ជី​របស់​ព្រះ​រាជអាជ្ញាតុលាការ​រាជធានី​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពីវឌ្ឍ​នភាពនៃ​ពាក្យ​បណ្តឹង​នេះ​ទេ នៅ​ពេល​លោកត្រូវបាន​ទាក់​ទង​បាន​​​​កាល​ពីម្សិល​មិញ​។ លោក​ សាវុធ​ បាន​បញ្ជាក់​កាល​ពី​សប្តាហ៍​មុន​ថា លោក​បាន​ទទួល​ពាក្យ​បណ្តឹង​នេះ​ពី​សកម្ម​ជន​ទាំ​ងនោះ​ហើយ​។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេក​ទេស​​​របស់​អង្គការ​សិទ្ធិមនុស្ស​ លីកាដូ បានបង្ហាញ​អារម្មណ៍សង្ស័យ​ថា គ្មាន​អ្នក​ត្រូ​វទទួល​ខុស​ត្រូវ​ចំពោះការវាយ​ប្រហារ​នេះទេ  ដោយ​សារ​តែ​វប្បធម៌នៃ​និទណ្ឌភាព​នៅក្នុង​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា។ លោកបានបន្ថែមថា “វប្បធម៌នៃ​អំពើ​ហិង្សានៅ​តែ​កើត​មាន​​ឡើង​ ដរាប​ណា​មន្ត្រី​នគរបាល​ និងក្រុម​​​មន្ត្រី​តុលា​ការ​មិន​ព្រម​ស៊ើបអង្កេត​ ឬ​ចាប់​ខ្លួន​ជន​សង្ស័យ​ទេ​នោះ​”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

​​នៅ​​ឯ​វត្ត​ភ្នំ

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស