28 C
Phnom Penh

សាលា​ឧទ្ធរណ៍​នឹង​ជំនុំជម្រះ​រឿង​ក្តី​អ្នក​សា​រព័ត៌មាន​ដែលត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ខេ​ត្ត​រតន​គិរី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មន្ត្រី​ជាន់​ខ្ពស់​តុលាការ​មួយរូប​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញថា ​សាលា​ឧទ្ធរណ៍នៅ​​ក្នុ​ង​រាជ​ធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំជ​ម្រះ​រឿង​​​​ក្តី​អ្នក​សារព័ត៌មាន​គឺលោក ​ហង្ស ​សេរី​ឧត្តម​ ដែល​ត្រូវបានរក​ឃើញ​ថា ​ត្រូវ​​បាន​គេ​កាប់​សម្លាប់​ ​និង​ដាក់​បញ្ចូល​ក្នុង​ឃ្លុប​រថយន្ត​ ម៉ាក តូយ៉ូ​តា​ កាំ​រី (Toyota ​Camry​) របស់​លោក​នៅ​ស្រុក​ អូរជុំ ​ខេត្ត​រតន​គិរី​ កាល​ពី​ថ្ងៃទី​១១​ ខែ​កញ្ញា​។​

លោក អ៊ុក ​សាវុធ ​អគ្គ​ព្រះ​រាជ​អាជ្ញា​​សាលា​​ឧទ្ធរណ៍​ បាន​មាន​ប្រសាសន៍​ថា “​អ​គ្គ​ព្រះ​រាជ​អាជ្ញារង​ បាន​ពិនិត្យ​បណ្តឹ​ង​ឡើង​វិ​ញ និង​បាន​យល់​ឃើញ​ថា វា​មាន​តម្លៃ​ជា​​បណ្តឹង​ឧទ្ធរណ៍​ហើយ​”។​លោក​បាន​បន្ថែម​ទៀត​ថា “សំណុំ​រឿង​នេះ​ [នឹង​ត្រូវ​បាន​បញ្ជូន​] ទៅរាជ​ធានី​  ភ្នំ​ពេញ​ ដើ​ម្បី​ឲ្យ​សាលា​ឧទ្ធរណ៍​អាច​បើក​សវនា​ការ​​ជំ​នុំ​ជម្រះ​បាន​”។

លោក​បាន​​បដិសេ​ធ​មិន​និយាយ​ថា តើ​សេចក្តី​សម្រេច​ថា​ នឹ​ង​​បើក​សវនាការ​រឿង​ក្តី​នេះ​ នៅសាលា​ឧទ្ធរ​ណ៍ត្រូវបាន​ធ្វើ​ឡើង​ ដោយសារតែ​សេច​ក្តី​​ សម្រេច​ពីមុនៗ​​ធ្វើ​ឡើង​ដោយ​សា​លា​ដំបូ​ង​ខេត្ត​រតនគិរី ​ដែល​ទទួលរង​នូវការ​​​រិះគន់​យ៉ាង​ច្រើន​នោះ ​មាន​បញ្ហា​ច្រើន ​ឬ​យ៉ាងណា​ទេ​។​

រយៈ​ពេល​ពីរ​ថ្ងៃ​ បន្ទាប់​ពី​សាកសពរប​ស់​​លោក ហ​ង្ស សេរី​ឧត្តម​ ដែលកាល​ពី​ពេ​ល​នោះ​មាន​អាយុ​៤២​ឆ្នាំ​ និង​បាន​ធ្វើ​កា​រ​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ប្រចាំថ្ងៃ​វីរ​ជន​ខ្មែរ​ ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃទី​១១ ខែ​កញ្ញា​ឆ្នាំ​២០១២​ ​​លោក អាន​ ប៊ុនហេង​ ​អនុ​សេនីយ៍​ឯក​កង​រាជ​អាវុធ​ហត្ថ​ ​និង​ភរិ​យា​របស់​លោក​ឈ្មោះ ​ស៊ីម វី ​ក៏ត្រូ​វ​បាន​ចា​ប់ខ្លួន​ដែរ​​​។ នគរ​បាល​បានរក​ឃើញស្បែក​ជើ​ង​មួយគូ​របស់​លោក​ ហង្ស ​​​ សេរីឧត្តម​ នៅ​ក្នុង​ភោជនី​យ​​​ដ្ឋាន​​​​របស់​ភរិយា​​ស្វាមី​មួយ​គូនេះ​។ ​នៅ​ទីនោះ​អ្នក​​​​សារ​ព័ត៌​​មាន​រូប​នេះ​ បាន​ទៅ​ផឹកស៊ី​នៅ​យប់​មុន​ពេល​លោក​បាត់​ខ្លួន។

គួររំឭក​ថា អ្នក​សារ​ព័ត៌​មា​ន​​រូប​​នេះបា​ន​​ស​រ​​សេរ​​​អត្ថ​​បទ​​​អំ​ពី​កា​រ​​​​​ពាក់​​ព័​ន្ធ​​របស់​មន្ត្រី​កង​រាជ​​​​អា​​វុធ​ហត្ថ​​​មូ​ល​ដ្ឋាន​​​ នៅ​ក្នុ​ង​​សកម្ម​​ភាព​កាប់​​ឈើ​​​ខុស​​ច្បាប់ ​ដែល​​ជា​​ហេតុ​​​បណ្តា​ល​ឲ្យ​លោក​ត្រូ​វ​​បា​ន​​​គេសម្លាប់​។ បន្ទាប់​​​ពី​​​គូ​ស្វាមី​​​ភរិ​យានេះ ​ត្រូ​វ​បា​​ន​ផ្តន្ទា​​​​ទោស​​ជា​លើក​​ទី​​​២ ដោ​យសាលា​​​ដំ​បូ​ង​​ខេត្ត​​រត​​ន​​គិ​រី លោក​ យី សុ​វណ្ណ ចៅក្រម​​សាលា   ដំ​​បូ​ង​​​​ខេត្ត​​បា​ន​​​ចេញ​សេចក្តី​សម្រេច​ប្រក​​ប​ដោ​យ​​​ភាព​ចម្រូ​ងចម្រាសកា​ល​ពី​ខែសី​ហា​ ដើម្បី​​ដក​កា​រ​​ចោទ​​ប្រ​កាន់​​ទាំ​​ង​អស់​​ចំ​ពោះ​​​  ជ​ន​សង្ស័យ​​​ទាំ​​ង​ពីរ​​នាក់​​​នេះ។ នៅ​ឯ​​តុ​លាការ​​​​​នេះ​ ចៅ​ក្រម​​បា​ន​សម្រេច​​ថា​​​  មា​ន​​​ភស្តុ​តា​​ង ​មិ​ន​​គ្រប់​​គ្រាន់និង​​បា​ន​ស្នើ​ឲ្យ​​មា​នកា​រស៊ើប​អង្កេត​​​បន្ថែ​ម​​ទៀត។

លោក​ ឆាយ ​ធី ​អ្នក​សម្រប​សម្រួល​​​អង្គកា​រ​​សិទ្ធិ​មនុស្ស​​​អាដ​​ហុក​ប្រ​ចាំ​ខេត្ត​រតន​គិ​រី​ ​បា​ន​លើក​ឡើ​ង​​នៅ​​ពេល​​នោះ​ថា ​សាលា​​ដំ​​បូ​ង​ខេត្ត​​​បា​ន​​បដិ​សេធ​ភ័ស្តុ​តា​ង​សំខាន់​ៗសម្រាប់​​រឿ​ង​ក្តី​នេះ។ ភ័ស្តុ​តា​ង​​​ទាំ​ង​នោះ មា​ន​ដូច​​ជា​​សាក្សី​​ថ្មី​ៗ​ ដែល​បា​ន​និ​យា​យ​ថា ពួក​គេ​​បា​ន​ឮ​សំ​ឡេង​ស្រែ​ក​ចេញ​ពី​​​ភោជ​​​នី​យ​ដ្ឋាន​​​​របស់​​​គូ​ស្វា​មី​ភរិ​យា​​មួ​យ​គូ​នេះ ​​នៅ​យប់​​ដែល​​លោក ​ហង្ស សេរី​ឧត្តម ត្រូ​វ​​បា​ន​​​គេ​សម្លាប់​។

សេចក្តី​សម្រេច​​របស់​តុ​លា​ការ​​​ថា ត្រូ​វ​​ដក​កា​រ​​ចោទ​​ប្រ​កាន់​លោក ​ប៊ុន​ហេង និ​ង​អ្នក​ស្រី វី ​រងកា​រ​រិះ​គ​ន់យ៉ាង​ច្រើ​ន​ពី​​សំ​ណាក់​អង្គកា​រ​​សិទ្ធិ​​​មនុស្ស​​នានា​ ដូ​ច​ជា​​​​មជ្ឈ​មណ្ឌល​សិទ្ធិ  ម​នុស្ស​​​កម្ពុ​ជាជា​​ដើម។ អង្គកា​រ​​​នេះ ​​បា​ន​ធ្វើ​កា​រ​​កត់​សម្គាល់​​ថា ​លោក ហង្ស​ សេរី​ឧត្ត​ម ​​គឺ​​ជា​​​អ្នក​​សារ​ព័ត៌មា​ន​​​ទី​១១ ​ដែល​​ត្រូ​វ​បា​ន​​គេ​សម្លាប់​​​ដោ​យ​​​មា​ន​និ​ទណ្ឌ​ភាព ​បើ​គិតចាប់​​តាំ​ង​​​ពី​​ឆ្នាំ​​១៩៩៤មក​។

អ្នក​ស្រី អ៊ឹម ចន្ធី ​ភរិ​​យា​របស់​លោក​ ហង្ស សេរី​ឧត្តម ​ដែល​​​បា​ន​​ឆ្លង​​ទន្លេ​​កូ​ន​ដំ​បូ​ង​ បន្ទាប់​​ពី​​ស្វាមី​​​​របស់​អ្នក​ស្រី​​ត្រូ​វ​បា​ន​​​គេ​សម្លាប់​ បា​ន​លើក​ឡើ​ង​ថា អ្នក​ស្រី​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​​​នឹ​ង​ផ្តល់​​យុត្តិធម៌​។ អ្នក​ស្រី​ អ៊ឹម ចន្ធី ​បា​ន​មាន​​ប្រ​សាសន៍​​​បន្ត​​​ថា “គេ​​ត្រូវ​​ទទួល​ខុស​ត្រូ​វ​ចំ​ពោះកា​រ​​ស្លាប់​​​របស់​​ប្តី​ខ្ញុំ​”។ អ្នក​ស្រី​​បា​នមា​ន​ប្រសាសន៍​​​​​បន្ត​​​ទៀត​ថា “ខ្ញុំ​​សង្ឃឹម​​ថា ​សាលា​ឧទ្ធរណ៍នឹ​ង​មិន​​ផ្តល់​​សេចក្តី​សម្រេច​ដូច​​​គ្នា​នឹង​សេចក្តី​សម្រេច​​​របស់​សាលា​​ដំ​បូ​ង​ខេត្ត​​​ទេ​។ ​បើ​​មិន​ដូច្នេះ​​​ទេ អ្នក​កា​សែត​​កាន់​​តែ​ច្រើន​​​ដែល​​​បង្ហាញ​​​ពី​រឿ​ង​កា​រ​កាប់​​ឈើ​ខុស​​​ច្បាប់​នឹ​ង​​ត្រូ​វ​បា​ន​​​គេ​សម្លាប់​​ដូច​ប្តី​​​របស់​ខ្ញុំ​​ដែរ”។

លោក ឆាយ ធី ​​បា​ន​លើក​ឡើង​កា​ល​​ពី​ម្សិល​មិញ​ថា  លោក​អប​អរ​សាទរ​ចំ​ពោះ​​សេចក្តី​សម្រេ​ច​​​​របស់​​សាលា​​ឧទ្ធរណ៍​​​ថា​​នឹ​ង​​បើក​សវ​នា​ការ​​​ជំនុំ​ជម្រះ​​រឿ​ង​ក្តី​នេះ ដោ​យ​ទទូច​​ថា ភ័ស្តុ​តា​ង​​​ទា​ក់​​ទ​ង​នឹង​​​កា​រ​ស្លាប់​​របស់​លោក ហង្ស ​សេរី​ឧត្តម ត្រូ​វ​បា​​ន​ប្រ​មូល​​ដោ​យ​​​​នគរ​​បាល ហើយភ័ស្តុតាង​​​ទាំង​​​នោះ​ “មា​ន​គ្រប់​គ្រាន់សម្រាប់​​បញ្ជាក់​​ថា គូ​ស្វា​មី​ភរិ​យា​​នេះ ​​​​ពិតជា​​​មា​ន​កា​រ​​ពាក់​ព័​ន្ធ​សុី​ជម្រៅ​​នៅ​ក្នុ​ង​​ករណី​​សម្លាប់​​​អ្នក​សារ​ព័ត៌​មា​ន​​រូប​នេះ​”។ លោក​​បា​ន​មា​ន​​ប្រ​សាស​​ន៍​បន្ថែ​ម​​ទៀត​ថា “ គ្រួ​​សារ​​​​របស់​​​អ្នក​សារ​ព័ត៌​​មា​ន​​​ដែល​ត្រូ​វ​បា​​​ន​គេ​សម្លាប់​​រូ​​ប​នេះ​​​គួរ​​​តែ​ទទួ​ល​​បា​ន​ទាំ​ង​​យុត្តិ​ធម៌​ និ​ង​សំ​ណង​ ​​ពី​ព្រោះ​អ្នក​ស្រី [អ្នក​ស្រី ចន្ធី] ​​​​​​​​​បា​ន​​​បាត់​បង់​​មនុស្ស​​បង្គោល​​ ដែល​​​​ទំ​នុ​ក​​បម្រុ​ង​​​គ្រួ​សារ​​​របស់​​អ្នក​ស្រី​”៕

ប្រែសម្រួល​ដោយ កង សុ​ធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស