31.4 C
Phnom Penh

កង​រាជអាវុធហត្ថ​សាកល្បង​ប្រើ​អាវុធ​ ខណៈ​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​នៅ​ក្នុង​រាជធានីភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​សាមគ្គីមានជ័យ,​ ខេត្ត​កំពង់ឆ្នាំ​ង​-សិស្ស​នាយ​ទាហាន​​កង​រាជអាវុធ​ហត្ថ​២០០​នាក់​បាន​បង្ហាញ​កម្លាំង​កាំភ្លើង​ធំ​របស់​កង​រាជ​អាវុធ​ហត្ថ​ក្នុង​កម្មវិធី​សាកល្បង​​អាវុធ​​កាល​ពី​ម្សិល​មិញ​ ខណៈ​ដែល​មន្ត្រី​ជាន់​ខ្ពស់​កាន់​តែ​ច្រើន​​មក​ពី​អង្គភាព​កង​រាជអាវុធ​ហត្ថ​បាន​បន្ត​ធ្វើ​សកម្មភាពល្បាតនៅ​​ក្នុង​រាជធានី​ភ្នំពេញ​។

នៅ​ចំពោះ​មុខ​លោកឧត្ត​ម​សេនីយ៍ សៅ សុខា​ ​មេ​បញ្ជាការ​កង​រាជអាវុធ​ហត្ថ​ និងក្រុម​​មន្ត្រី​កង​យោ​ធពលខេ​មរៈភូមិន្ទ​ជាច្រើន​នាក់​ទៀត​​ សិក្ខាកាម​ទាំ​ង​នេះ​​​​បាន​យក​គ្រាប់​រំសេវ​ចេញ​​ពី​​​​​កាំភ្លើង​បាញ់​គ្រាប់​ប្រឆាំ​ងរថ​ពាស​ដែក​ កាំភ្លើង​ត្បាល់​ និង​កាំភ្លើង​ធុនធ្ងន់​ជា​ច្រើនផ្សេង​​ទៀត​។

លោក​ឧត្ត​ម​សេនីយ៍ សៅ​ សុខា បាន​មាន​​​​​​ប្រសាសន៍​​​​នៅ​ក្នុង​ពេល​បញ្ចប់​កម្មវិធី​នេះ​ថា “ការ​ហ្វឹក​ហាត់​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ [​សិក្ខាកាម​] បែក​ញើស។ ការ​បែក​ញើស​នេះ គឺជា​​​សកម្ម​​​ភាព​របស់​អ្នក​ស្រលាញ់់​ប្រទេស​ជាតិ​ និង​ត្រៀម​ខ្លួន​​ប្រឆាំ​ងនិង​ភាព​ចលាចល​នានា​ ដើម្បី​ការ​ពារ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រជាជន​របស់​យើង​”។

នៅ​ពេល​ការ​បោះឆ្នោត​ជាតិ​បាន​កើត​ឡើង​កាល​ពីខែ​កក្កដា​ ដោយ​មាន​វិវាទ​កើ​ត​ឡើង​ កង​រាជអាវុធហត្ថ​បាន​បង្ហា​ញវត្ត​មាន​ស្ទើ​រតែ​គ្រប់​ពេល​វេលា​តាម​ដង​ផ្លូវ​ក្នុង​​រាជ​ធានីភ្នំពេញ​ និង​ពេល​គណបក្ស​ប្រឆាំង​ធ្វើ​​បាតុកម្ម​​ ហើយ​​កម្ម​វិធី​បង្ហាញ​កម្លាំ​ងអាវុធ​កាល​​ពីម្សិលមិញ​នេះ​ ត្រូវ​បាន​រៀប​ចំឡើង​មួយ​សប្តាហ៍​មុន​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហាបាតុកម្ម​តាម​ផែនការ​របស់​ខ្លួន​​នៅ  ​ឯ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​២៣​ ខែ​តុលា​ ខាង​មុខ​នេះ​។

នៅពេល​ទទួល​សំណួរ​ទាក់​ទង​ទៅនឹង​ពេល​វេលា​នៃការ​ហាត់​សម​ប្រើ​អាវុធ​កាល​ពីម្សិលមិញ​នេះ លោក​ឧត្ត​ម​សេនីយ៍​​ សៅ សុខា បាន​លើកឡើង​ថា វា​គ្រាន់​តែជា​ករណី​គាប់​ជួន​មួយតែ​​ប៉ុណ្ណោះ​។

លោក​ឧត្ត​ម​សេនីយ៍​​ សៅ សុខា ​បាន​មាន​ប្រសាសន៍ថា “ការហ្វឹកហាត់​របស់​កង​រាជ​អាវុធ​ហត្ថ​នេះមិន​មាន​ការ​ពាក់​ព័ន្ធ​នឹង​រដូវ​ក្តៅ​ ឬ​ក៏​រដូវ​វស្សា ភាព​ជាប់​គាំងផ្នែក​នយោ​បាយ​ទេ​។ សង្គ្រាម​អាច​កើត​ឡើង​មិន​ដឹង​ជា​ថ្ងៃ ឬក៏​យប់​ពីសំណាក់​ជន​បរទេស​…ពួក​គេ​អាច​បំពាន​​យើង​គ្រប់​ពេល​វេលា​”។ លោក​ឧត្ត​ម​សេនីយ៍​​ សៅ សុខា  ​បាន​លើក​​​ឡើង​បន្ថែម​ទៀត​ថា វត្តមាន​ជា​ច្រើន​របស់​កង​កម្លាំ​ងនគរបាល​ក្នុង​រាជធានីភ្នំ​ពេញ​មាន​គោល​បំណង​ការ​ពារ​ប្រជាជន​ គឺ​​​មិន​​មែន​គំរាម​កំហែង​ប្រជាជន​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍ថា “នេះ​ជា​ការ​ពិត​ ដែល​កម្លាំ​ង​កង​រាជអាវុធ​ហត្ថ​ជា​ច្រើន​មាន​វត្ត​មាន​ [​ក្នុង​រាជធានី​ភ្នំពេញ​] ក៏​ប៉ុន្តែ ពួក​គេ​នៅ​ទី​នោះ​ដើម្បី រៀប​ចំ​កម្លាំង​សន្តិសុខ​។ ពួកគេ​មិន​មែន​បង្ហាញ​វត្តមាន​ដើម្បី​សម្លាប់​ ឬក៏​​បង្ក​ផល​ប៉ះពាល់​អាក្រក់​ដល់​ប្រជាជន​ខ្មែរ​ទេ​។ យើង​ធ្វើ​ការ​ងារ​ដើម្បី​ទប់​ស្កាត់​​សង្គម​ហិង្សា​”។

ទោះ​បីជាយ៉ាង​ណា កម្លាំ​ងកង​រាជអាវុធ​ហត្ថ​ជាច្រើនរយ​នាក់​ដែល​មាន​ខែល​ការ​ពារ​កុបកម្ម​ និង​ដំបង​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ទប់​ស្កាត់​សកម្ម​ភាព​តវ៉ា​​ដោយ​សន្តិវិធីនៅ​តាម​ដង​ផ្លូវ​ ដែល​ធ្វើ​ឡើង​ដោយ​​សកម្ម​ជន​​​បណ្តេញ​ចេញ​ ព្រម​ទាំង​កូដកម្ម​អត់​អាហារ​​ដែល​ធ្វើ​ឡើង​ដោយ​ព្រះ​អង្គម្ចាស់​ ស៊ីសុវត្ថិ​​ ធម្មិកោ សមាជិក​គណបក្ស​ប្រឆាំង​។ ពួក​គេ​ក៏​បាន​បង្ហាញ​មុខ​នៅជួរ​មុខ​ នៅ​ពេល​គ្រាប់​កាំភ្លើង​ត្រូវ​បាន​បាញ់​ចេញ​ និង​បណ្តាល​ឲ្យ​មនុស្ស​ប៉ុន្មាន​នាក់​រង​របួស​ និង​បាន​បណ្តាល​ឲ្យ​បុរ​សអាយុ​២៩​ឆ្នាំ​ម្នាក់​បាត់​បង់​ជីវិត​​អំឡុង​ពេល​មាន​ការ​គប់​ដុំ​ថ្ម​នៅ​លើ​ស្ពានព្រះ​មុនី​វង្ស​ កាល​ពីខែមុន​។

លោក ឡៅ ម៉ុ​ង​ហៃ ​អ្នក​​វិ​ភាគ​​​​​នយោ​​បា​យ ​​ឯ​ក​រាជ្យ​​​​ បា​ន​លើក​ឡើ​ង​កា​​ល​​ពី​ម្សិល​​មិញ​ថា ​​កា​រ​​​​ហ្វឹក​​​ហ្វឺ​ន​​​​យោ​ធា​​​នៅ​ក្នុង​​​ខេត្ត​​​កំ​ពង់​​ឆ្នាំ​ង​ ​និ​ង​​វត្ត​មា​ន​​​បន្ត​​​របស់​​​ពួក​គេ​​​ក្នុង​រាជ​ធា​​​នី​ភ្នំ​ពេញ ​​គឺ​​ជា​​កា​រ​​​​ដាក់​​ពង្រា​យ​​សន្តិ​សុខ​កម្រិ​ត​ខ្ពស់​​​ប​ំ​​ផុត​​ ​ដែល​​​លោក​មិន​ធ្លាប់​​បា​ន​​ឃើញ​​ ​តាំ​ង​​​ពី​ឆ្នាំ​​១៩៩៨​មក។ ​​​នៅ​ពេល​នោះ​ ភាព​​​ជាប់​​គា​ំង​ក្រោ​យ​​កា​រ​បោះ​​ឆ្នោ​ត​ ជា​ហេតុ​​​បណ្តាល​ឲ្យ​​កង​កម្លាំ​ង​​ប្រ​ដាប់​​អា​​វុ​ធបើក​កា​រ​​​វា​យ​​ប្រ​​ហា​រ ​​​​​លើ​​ក្រុ​ម​​អ្នក​តវ៉ានៅ​ទល់​មុខ​​រដ្ឋ​​សភា​​ចាស់។

លោក ​ឡៅ ម៉ុងហៃ​ បាន​មាន​ប្រសាសន៍​ថា “ ស្ថាន​​ភាពមិ​ន​ធា​នា​ដល់​កម្លាំ​ង​​សន្តិ​​​សុខ​ច្រើ​ន​​​ដែល​​កំពុង​ត្រួ​ត​​ត្រា​​​ផ្លូ​វ​​​ទេ ​ពី​​ព្រោះ​​​ប្រ​ជា​​​​​ពល​រដ្ឋ​​សាមញ្ញ​​បា​ន​បង្ហាញ​​ថា ​​ពួ​ក​​គេ​​​​បា​ន​សុខ​​​ហើយ​​​។ ​សូ​ម្បី​​​នៅ​ក្នុង​កា​រ​​​ប៉ះ​​​ទង្គិច​គ្នា​​ដ៏​​បង្ហូរ​ឈា​ម​​​ក្នុង​​​​ឆ្នាំ​​១៩៩៨ ​​​នៅ​ពេល​​ព្រះ​សង្ឃ និ​ង​​​ឧ​​បា​សក​ឧ​​បា​សិកា ត្រូវ​បាន​កំ​ណ​ត់​​ជា​គោល​​ដៅ​​​ ក៏​កង​កម្លាំ​ង​​​បា​ន​ធ្វើ​ការ​​​ងារ​​​​របស់​​ខ្លួន​ភ្លាមៗ ​​​ហើ​យ​ផ្លូ​វវិ​ល​​ត្រ​ឡ​ប់​​ទៅ​រក​ភាព​​​ធម្មតា​​​វិញ។ ​ពេល​នេះ​ កា​រ​ងារ​របស់ពួកគេប្រើ​​​ពេល​​ច្រើន​​​​ខែ​”។

លោក​ឧ​ត្តម​សេនីយ៍ សៅ ​សុ​ខា ​បា​ន​​​បដិ​សេធ​ថា ​កង​​​រាជ​អា​​​វុធ​ហត្ថ​​មិ​ន​បា​ន​​​ប្រើ​​ល្បិច​​បំ​ភិ​ត​បំ​​ភ័យ​​​ និ​ង​មិ​នបង្ក​ឥទ្ធិ​ពល​អាក្រ​ក់​​ទៅ​លើលោក​ សម រង្ស៊ី​ មេដឹក​នាំ​​​គ​ណ​​បក្ស​ប្រ​ឆាំ​ង​ ដែល​បច្ចុប្បន្ន​​កំ​ពុ​ង​នៅក្រៅ​ប្រទេ​ស​ ​ដើម្បី​​​ជំរុញ​ឲ្យ​មា​ន​ការ​​​អ​ន្តរាគ​មន៍​​​ពី​អន្តរ​​​ជាតិ​​ក្នុង​ភាព​​​ជា​ប់​​​គាំ​ង​ផ្នែក​នយោ​បា​យ​ឡើយ​។

លោកឧត្តម​​សេនី​យ៍ សៅ​ សុខា ​​បា​ន​​​​មា​ន​​​ប្រ​សាស​ន៍​ថា “ ពល​​រដ្ឋ​​​ខ្មែ​រ​​ធ​ម្មតាមិន​ខា្លច​​ នោះ​អា​វុធ​​​ទេ ពី​ព្រោ​ះ​​​ពួក​​គេ​ភាគ​​ច្រើន​ធ្លាប់​​ជា​​​ទា​ហាន​”។ លោក​ឧត្តម​​សេនីយ៍​​បា​ន​​ឲ្យ​ដឹង​ថា “ អ្ន​ក​​ដែល​​ខ្លាចគឺ​​ អ្នក​ដែល​​ចេញ​ទៅ​ប្រទេ​ស​ក្រៅ​ ហើយ​​ដាក់​សម្ពាធ​​ឲ្យ​រដ្ឋាភិ​បាល​​​បរ​ទេ​ស​​កាត់​​ជំ​នួ​យ​​ឲ្យ​​​ប្រ​ជា​ជន​កម្ពុជា​​”។ លោ​ក​​បា​ន​​មាន​ប្រសាសន៍​បន្ថែម​​ថា “ គាត់​​​ជា​​​ទាសករ​ ​[​ចំ​ពោះ​​កា​រ​​​បារម្ភ​​របស់​បរទេស]”៕

ប្រែសម្រួល​​ដោ​យ ចេវ  ប៊ុននី ​
និង កង  សុធា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស