34 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ថ្មី​​​លើកឡើង​ថា ​បរិមាណ​នាំ​ចេ​ញអង្ករ​កើ​នឡើង​ក្នុង​​​កម្រិត​ថេ​រ​នាឆ្នាំនេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អ៊ុក រ៉ាប៊ុន ​រដ្ឋមន្ត្រីថ្មី​នៃក្រសួ​ង​កសិ​កម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ​ ​បាន​ឲ្យ​ដឹ​ង​កាល​ពីម្សិល​មិញ​ថា ​បរិមាណ​នាំចេញ​អ​ង្ករ​បាន​កើន​ឡើង​ជាង​ទ្វេដង​ ក្នុងរយៈ​ពេ​ល​ប្រាំ​បួន​ខែ​ដំបូង​នៃឆ្នាំ​នេះ​ បើ​ធៀប​នឹង​រ​យៈ​ពេល​​ដូច​គ្នា​ កាល​ពីឆ្នាំ​មុន​។

​លោក អ៊ុក​ រ៉ាប៊ុន បានលើកឡើង​នៅ​ក្នុ​ង​សុន្ទរកថា​ថ្លែង​ទៅកាន់​កសិករ​ និង​និស្សិត​ផ្នែក​កសិកម្ម​ប្រមាណ​ជា​៦០០​នាក់​ ដើម្បី​អ​ប​អរ​សាទរ​ទិវា​ស្បៀង​អាហារ​ពិភព​លោ​ក​កាល​ពីម្សិល​មិញ​ថា “​ក្នុងរយៈ​ពេល​ប្រាំ​បួ​ន​ខែ​ដំបូង​​ដើម​ឆ្នាំ​នេះ​ ​បរិមាណ​នាំចេញ​អ​ង្ករ​បាន​កើនឡើង​ ដល់​២៦៦.១២៣​តោន​ ពោល​គឺ​បាន​កើន​ឡើង​​១០៥​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ​២០១២​។ អំឡុង​ពេល​នេះ​ យើ​ង​នាំចេញ​ បាន​តែ​១២៩.២៣៣​តោ​ន​ប៉ុ​ណ្ណោះ”។

​លោក​បាន​ឲ្យដឹង​ទៀតថា ​បរិមាណ​ស្រូ​វ​ បច្ចុប្បន្ន ​គ្របដណ្តប់​លើផ្ទៃ​ដី​២.៥៥​៤លាន​ហិកតា ពោលគឺ​កើនឡើង​ចំនួន​ប្រហែ​ល​១៥៤.០០០​ហិកតា ដែល​ទំហំកំណើ​ន​ច្រើន​​​ជាង​ទំហំ​ដែលរដ្ឋាភិបាល​រំពឹងទុក​​សម្រាប់​សកម្មភាព​ធ្វើ​កសិកម្ម​ កាលពីឆ្នាំ​មុ​ន។

លោក អ៊ុក រ៉ាប៊ុន ​បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា របស់លោក​បន្ត​ទៀតថា “ទោះ​បី​ជា​បរិយា​កាស​មិន​ប្រក្រតី​​ បង្ក​ឲ្យ​មានការ​ខ្វះ​ខាត​ទឹក​ [និង]​មាន​ភ្លៀ​ង​ធ្លាក់​ខ្លាំង ​និង​ទឹកជំនន់​ក៏ដោយ ​ក៏ស្ថានភា​ព​ដំណាំស្រូវ​នៅ​តែ​ល្អ”។  រដ្ឋាភិ​បាល​​កម្ពុជា​សង្ឃឹម​ថា  នឹង​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១លាន​​តោន​​យ៉ាង​យូរ​នៅ​ក្នុង​ឆ្នាំ​២០១៥​៕

ប្រែ​សម្រួល​ដោយ ​កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស