29 C
Phnom Penh

ប្រទេស​កម្ពុជា និង​ប្រទេសថៃ ត្រៀមខ្លួន​​សម្រាប់​កា​រ​ប្រកាស​សាល​ក្រម​ជុំវិញជម្លោះ​ព្រំដែន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ កំពុង​តែ​រៀប​ចំក្រុមការ​ងារ​រួម​ថ្មី​មួយ​សម្រាប់​​កា​រ​ចេញ​​ សេចក្តី​សម្រេច​ ដែល​តុលាការ​យុ​ត្តិធម៌​អន្តរ​ជាតិ​ហៅកាត់​ ICJ នឹង​ចេញ​នៅ​ខែ​ក្រោយ​នេះ​ ក្នុង​សមរភូមិ​តុលាការ​ជុំវិញ​ដី​មាន​វិវាទ ​នៅ​តាម​ព្រំដែន​​នៅ​ក្បែ​រ​ប្រាសាទ​ព្រះ​វិហារ​ ​ហើយ​វិ​វាទ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ដោយ​អាវុធ​ ដែ​ល​បណ្តាល​ឲ្យ​មាន​មនុស្ស​បាត់​បង់​ជីវិត​ក្នុង​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ទោះ​ជា​យ៉ាង​ណា ប្រទេស​ជិត​ខាង​ទាំ​ង​ពីរនេះ​ទំនង​ជា​ខ្វែង​គំនិត​​គ្នា​ អំពី​អ្វី​ដែល​ក្រុម​ការ​ងារ​ថ្មី​នេះ​នឹង​ធ្វើ​។ ប្រទេស​ទាំង​ពីរ​កំពុង​​​រង់​ចាំ​ការ​ប្រកា​ស​​សា​លក្រ​ម ដោយ​​តុលាការ​យុត្តិធម៌​អន្ត​រ​ជាតិនៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ដើម្បី​កំណត់​ម្ចា​ស់​ទឹក​ដី​៤,៦​គីឡូម៉ែតក្រឡា ដែល​មាន​វិវាទ​យ៉ា​ង​ក្តៅ​គគុក ហើយ​ប្រទេស​កម្ពុជា​បាន​ប្តឹង​ទៅ​តុលាការ​កំពូល​ របស់​អង្គការ​សហ​ប្រ​ជា​ជាតិ​នេះ កាល​ពី​ឆ្នាំ២០១១​។

លោក​ វ៉ា គឹម​ហុង​ សហ​ប្រធាន​​គ​ណៈ​កម្មា​ធិការ​ព្រំដែន​រួម​កម្ពុជា-ថៃ​ បាន​លើ​ក​ឡើង​​ថា ក្រុម​ការ​ងារ​ថ្មី​នេះ​គឺជាគំនិ​ត​ផ្ទាល់​របស់​លោក ស៊ូរ៉ាពង្ស ​តូវីកចាកចៃ​គ​ល់ (​Sura​pong Tovichakchaikul)​ រដ្ឋម​ន្ត្រី​ក្រសួង​ការ​បរទេស​​ថៃ ​ដែល​បាននិយា​យ​តាម​ទូរស័ព្ទ​​ជាមួយ​លោក ហោ ​ណាំហុ​ង​ រដ្ឋម​ន្ត្រី​ក្រសួង​ការបរទេស​ និង​សហ​ប្រតិ​បត្តិ​កា​រ​អន្តរ​ជាតិ​ នៃ​ប្រទេស​កម្ពុជា​អំ​ពីគំនិត​នេះ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន។ លោក​បាន​មាន​ប្រសាសន៍ថា “ពួក​គា​ត់​បាន​និយាយ​ជាមួយ​គ្នា​ ហើយ​ភាគី​ទាំង​ពី​រ​បាន​​ព្រម​ព្រៀង​គ្នា​”។​ លោកបាន​​បន្ថែម​ថា ក្រុ​ម​ការងារ​នេះ​នឹង​មាន​សមាស​ភាព​ម​ន្ត្រី​រៀង​ៗ​ខ្លួន​មក​ពី​​​​ក្រ​សួង​ការពារ​​ជាតិ​ ក្រសួង​មហាផ្ទៃ និង​ក្រ​សួង​ការ​បរទេស​។

លោក​ វ៉ា គឹម​ហុង​ បាន​មាន​ប្រសាស​ន៍​បន្ត​​ថា “ចំពោះ​យើង​​ ​​​វា​ត្រូវ​សម្រប​សម្រួ​ល​ ក្នុង​ការ​អនុ​វត្ត​សេចក្តី​សម្រេច​របស់​តុ​លា​ការ​។ យើង​គ្រាន់​តែ​ត្រៀម​រៀប​ចំខ្លួន​​សម្រា​ប់​រឿង​​រ៉ាវ​ជាយថា​ហេតុ​ទាំ​ងអស់​ប៉ុណ្ណោះ​”។ ក៏​ប៉ុន្តែ ​យោង​តាម​កាសែត​ ឌឹ ណេ​សិន ​(The Nation) របស់​ថៃបាន​ឲ្យ​ដឹង​ថា លោក ស៊ូរ៉ាពង្ស បា​ន​លើក​ឡើង​ថា គោល​បំណង​ចម្បង​ របស់​ក្រុម​ការ​ងារ​រួមថ្មី​នេះ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​វិវាទ​ណា​មួយ​កើត​ឡើង​ ដោយ​សារ​ការ​ប្រកាស​សា​ល​​​ក្រម​​នេះ​។

ក្នុង​គោល​​​បំណង​នេះ ​លោក ស៊ូរ៉ាព​ង្ស​ តាម​សេចក្តីរាយការណ៍​បាន​លើក​ឡើ​ង​ថា “វាអាច​មាន​កិច្ច​ប្រជុំ​មួយ​ជាមួយ​សម​ភាគី​កម្ពុជា​របស់​យើង មុន​តុលាការ​យុត្តិធ​ម៌​អន្តរ​ជាតិ​ប្រកាស​សាល​ក្រម”។

ទាំង​លោក វ៉ា គឹម​ហុង និង​លោក​ កុ​យ គួង អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរ​ទេ​ស​ ​និង​សហ​​​ប្រតិបត្តិការ​អន្តរ​ជាតិ​នៃប្រ​ទេស​កម្ពុជា​ សុទ្ធ​តែ​មិន​ដឹង​អំពីផែនការ​បែ​ប​នេះទេ។

លោក​ កុយ​ គួង  បាន​ថ្លែង​ថា ការ​យល់​ដឹង​របស់​លោកអំពី​ក្រុម​ការងារ​ថ្មី​នេះគឺថា ប្រទេស​​ កម្ពុជា និង​ប្រទេស​ថៃ​នឹ​ង​បង្កើត​ក្រុមការ​ងារ​រួម​អន្តរ​ក្រសួង​​រៀង​ៗ​ខ្លួន​​ ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកាស​សាល​ក្រម​ដោយ​តុលាការ​​យុត្តិធម៌​អន្តរ​ជា​តិ​។ ក៏​ប៉ុន្តែ លោក​គ្រាន់​តែ​ដឹង​ថា តើ​ក្រុម​ការ​ងារ​ទាំ​ងពីរ​នេះ​នឹង​ជួប​គ្នា​ ដោយ​របៀប​ណា​។លោក​ថ្លែង​ថា “ឯក​ឧត្តម ហោ ណាំ​ហុង ត្រៀម​ចរចា​ជាមួយ​សមភាគី​រប​ស់​ខ្លួន​ គឺលោក ​ស៊ូរ៉ាពង្ស​”៕

ប្រែសម្រួល​ដោយ​ ចេវ ប៊ុននី​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស