26 C
Phnom Penh

គ្រួសារ​ជន​ជាតិដើម​ភាគ​តិចស្វែងរក​ដំណោះស្រាយពាក់ពន្ធ​​​បញ្ហា​​​ប័ណ្ណកម្ម​សិទ្ធិ​ដី​សហគមន៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​បី​នៅ​ក្នុង​ស្រុក​ពេជ្រាដា ​ខេត្ត​មណ្ឌល​គិរី​ កំពុង​ តែ​ធ្វើ​​​សេចក្តី​​​ព្រាង​​​​ញត្តិ​មួយ ដើម្បី​​​ផ្ញើ​ទៅ​​​អាជ្ញាធរ​ខេត្ត​ ក្នុងគោល​​​បំណង ដើម្បី ​​​ដោះ​​​ស្រាយ​​​វិវាទ​ដីធ្លី​ ពីព្រោះ​​​មួយ​​​​ផ្នែក​នៃ​ដី​សហ​គមន៍​របស់​ខ្លួន​ត្រូវ​បាន​ផ្តល់​ឲ្យ​ស​ហគ​​​ម​​​ន៍​ ផ្សេង​ទៀត​ និង​ម្ចាស់​ដី​ឯកជន​។

កាល​ពីខែ​មិថុនា ក្រុមមន្ត្រី​មក​ពី​សហ​គមន៍​​​​ ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​បី គឺ​សហគមន៍​ពួលូ ឡាមេស និង​ពួចា នៅក្នុង​ឃុំ​ប៊ូស្រា​ ដែល​គេ​ស្គាល់​ជាទូទៅ​ថា ជាភូមិ​៥ ភូមិ​៦ និង​ភូមិ​៧​បានដាក់​​​ឯកសារ​ឲ្យមន្ទីរ​​​​សុរិយោ​ដី​​ ក្រោម​​​ចំណុះ​​​​ក្រសួង​រៀបចំដែន​​​ដី នគរូបនីយកម្ម​ និ​ង​សំណង់​ពិនិត្យ​​​ ដើម្បី​ដាក់​ពាក្យ​សុំ​ប័ណ្ណកម្ម​សិទ្ធិ​ដី​សហគមន៍​ដែល​​​មាន​​​ទំហំ​​​១០.​​​០០០​​​ហិកតា​ សម្រាប់​​​ការ​ពារ​ដី​ដូនតា​របស់ពួកគាត់​​​ និង​ចុះ​បញ្ជី​គ្រួសារ​ជន​ជាតិ​ព្នង​ចំនួន​​​៣៥០​គ្រួសារ​ជាម្ចាស់​ពេញ​​​សិទ្ធិ​។

ក៏​ប៉ុន្តែ លោក អែម សុភក្តិ អ្នក​សម្រប​សម្រួលមជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សហគមន៍​ បាន​លើកឡើង​ថា តំបន់​នេះ​ត្រួត​ស៊ី​គ្នា​ជា​​​មួយ​​​ ​ដីសម្ប​ទាន​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​​​នា​​​ពេល​​​កន្លង​មក​ ជាហេតុ​​​បណ្តាល​​​ឲ្យ​​​គ្រួសារ​​​ជន​​​ជាតិ​​​ភាគតិចព្នង មាន​​​វិវាទ​​​ជាមួយ​​​ក្រុម​ហ៊ុន​ឯក​​​ជន​លើដីសម្បទាននោះ​​​។លោក​បានបន្តថា“ដី​​សហ​​​គម​​​ន៍​ដែល​ត្រូវ​បាន​ស្នើ​ប្រមាណ​១.០​​​០០​​​ហិកតា​កំពុង​តែ​ត្រួត​ស៊ី​គ្នា​ជាមួយ​នឹង​ដី​សម្បទាន​សង្គម​កិច្ច​របស់​រដ្ឋាភិបាល​មួយ​កន្លែង​ ខណៈដែល​ដី​រាប់​ពាន់​ហិកតា​ទៀត​ស្ថិត​ក្រោម​​​ ​អ្នក​កាន់កាប់​ប័ណ្ណកម្មសិទ្ធិ​ឯកជន​។ បញ្ហា​​​នេះ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​ដី​សហគមន៍​មាន​ភាព​ស្មុគ​ស្មាញ​ នៅ​ឃុំ ប៊ូស្រាចាប់​តាំង​ពី​មាន​វិវាទ​ជា​​​មួយ​​​ក្រុម​ហ៊ុន​សម្បទានដី​ និង​អ្នក​មាន​ប័ណ្ណ​​​កម្មសិទ្ធិ​ឯក​ជន​ទាំ​ង​នេះ​មក”។

សហគមន៍​ព្នង​នៅ​ឃុំ ប៊ូស្រា​ បាន​និង​កំពុង​​​​​ពុះពារ​តស៊ូ​អស់រយៈពេល​ច្រើន​ឆ្នាំ​ ដើម្បី​​​ការ​​​​ពារ​ដីដូន​តា​របស់​ខ្លួន​​ពីក្រុម​ហ៊ុន​ចម្ការ​​កៅ​ស៊ូ​ចំនួន​ពីរ​ ហើយ​ពួកគាត់​​​សង្ឃឹម​ថា ដំណើ​រ​​​ការ​គូស​ផែនទី​ ក្រោមមូល​​​និធិរបស់​​​កា​​​រិ​​​យា​​​ល័យ​នៃ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​​​ជាតិ​​​​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ទីបំផុត​នឹង​ធានា​​​សុ​​​វ​​​ត្ថិ ភាព​​​សម្រាប់​ដីនេះ​ ដើម្បី​ថែរក្សា​ប្រពៃណី​​ និង​អត្ត​សញ្ញាណ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​។​

លោក​ ឃុត​ ចាន់​រ៉ា អនុ​ប្រធាន​ស​ហ​គមន៍​នៅ​ក្នុង​ភូមិ​៧ បាន​លើកឡើង​ថា មេដឹកនាំ​សហ​គមន៍​ទាំង​​​បីនេះ​ កំពុង​តែ​ប្រមូល​ស្នាម​​​មេដៃ​​របស់​អ្នក​ភូមិ​ ដើម្បី​ជំរុញ​​​ឲ្យ​អាជ្ញាធរ​ខេត្ត​​​​ដោះស្រាយ​វិវាទ​នេះ។ លោក​ថ្លែង​ថា “តំបន់​ដី​ដូន​តា​របស់​យើង​ និង​ដី​ស្រែ​ចម្ការ​ពនេចរ​​ ព្រម​ទាំង​ព្រៃ​សហ​គមន៍​របស់​យើង​ត្រូវ​បាន​កាប់​បំផ្លាញ​ និង​រាន​ដោយ​ខុស​ច្បាប់​​…។​យើង​ត្រូវ​ការ​ជួប​អាជ្ញាធ​រ​​ខេត្ត​ កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ពីព្រោះ​ ប្រសិន​​​បើ​​​ជម្លោះនេះ​ស៊ី​​​ពេល​​​យូរ​​ ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​របស់​យើង​​​​នៅ​ទីនេះ​នឹង​បាត់​បង់​ព្រៃ​មាន​តម្លៃ​​​​កាន់​​​តែ​​​ច្រើន​​​ថែម​​​​ទៀត​”។

លោក យឿត សារិន​ មេឃុំ​ប៊ូស្រា បាន​បញ្ជាក់​ថា ដី​សម្បទាន​សង្គមកិច្ច​ទំហំ៤.២០០​ហិកតា​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័តកាលពី​​​​ឆ្នាំ​២០១០​ដើម្បី​​​យក​​​ធ្វើ​​​ជា​​​​តំបន់​បម្រុង​មួយ​សម្រាប់​ប្រជាជន​ដែលមិន​​​មាន​ដី​​​​ក្នុង​នោះដី​​​ទំហំ​១.០០០ហិកតា​ត្រួត​ស៊ីគ្នា​ជាមួយ​ដី​ដែល​ត្រូវ​បាន​ស្នើ​ឲ្យមានប័ណ្ណកម្មសិទ្ធិ​សហ​​គមន៍​។

ទោះបីជាយ៉ាង​ណា លោក ញ៉ារ៉ាង​ ចាន់ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​មណ្ឌល​​​គិរី បាន​​​លើក ឡើង​​​ថា លោក​មិន​បាន​ចាត់​ទុក​ថា បញ្ហា​​​​ ដី​ត្រួត​​​​ ស៊ីគ្នានេះ​ជា​បញ្ហា​ធំ​មួយ​នោះ​ទេ​ ពីព្រោះ​គ្រួសារ​ជន​ជាតិ​ដើម​ភាគ​តិច​ខ្លះ​បាន​ចុះ​ឈ្មោះ​ របស់​ខ្លួន​នៅ​ក្នុង​ដី​សម្បទានសង្គម​កិច្ច​រួច​ហើយ​​​​ដែរ​។លោក​បាន​មានប្រសាសន៍ថា        “គ្រួសារ​ជន​ជាតិ​ដើម​ភាគ​តិច​ខ្លះ​ក៏​បាន​ចុះ​ឈ្មោះ​របស់​ខ្លួន​ហើយ​ដែរ​សម្រាប់​សម្បទាន​ដី​សង្គម​កិច្ច ​ដូច្នេះ​​បញ្ហា​ត្រួត​ស៊ី​គ្នានឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​រលូន​”។

មាន​ប័ណ្ណ​កម្មសិទ្ធិ​សហគមន៍​តែប្រាំ​​ប៉ុណ្ណោះ​មក​ទល់​ពេល​នេះ​ត្រូវ​បាន​ផ្តល់​ឲ្យ​​​សហគមន៍ចាប់​តាំង​ពី​ប័ណ្ណ​នេះត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ ដែល​​​មាន​​​​គោ​ល​បំណង​ការ​ពារ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​ ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​មក​ពី​តំបន់​​​ខាងក្រៅ៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស