ក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិរាប់ពាន់នាក់បានធ្វើដំណើរមកកាន់ទីលានប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃពុធនេះ ដើម្បីចូលរួមធ្វើមហាបាតុកម្មរយៈពេលបីថ្ងៃ ដែលបានចាប់ផ្តើមនៅព្រឹកនេះ ក្នុងបំណងអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងប្រទេសដែលជា ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យជួយអន្រាគមន៍បញ្ហា ផ្នែកនយោបាយដែលកំពុងជាប់គាំង ក្រោយពីការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីថ្ងៃទី២៨ ខែកក្កដា។

វាមិនដូចជាការតវ៉ា មុនៗទេដែលបានធ្វើឡើងដោយគណបក្សសង្រ្គោះជាតិនោះ គឺមានវត្តមានរបស់កងកម្លាំងសន្តិសុខជាច្រើននាក់បានដាក់ពង្រាយក្នុង ទីក្រុងភ្នំពេញ ប៉ុន្តែបាតុកម្មលើកនេះមានកងកម្លាំងសន្តិសុខ តិចតួចបំផុតនៅជុំវិញបរិវេណអ្នកតវ៉ា ហើយផ្លូវសំខាន់ៗក្នុងក្រុងបើកឲ្យចរាចរណ៍ជាធម្មតា។
នៅ វេលាម៉ោង ៣ រសៀលនេះ គណបក្សសង្រ្គោះជាតិគ្រោងនឹងដឹកនាំអ្នកគាំទ្រចំនួន៥០០០នាក់ ដើម្បីដង្ហែក្បួនទៅកាន់ការិយាល័យរបស់អង្គការសហប្រជាជាតិ នៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីដាក់ញត្តិ ដោយអំពាវនាវឲ្យមានការអន្តរាគមន៍ ដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយ និងទាមទាឲ្យបង្កើតគណៈកម្មាធិការដើម្បីស៊ើបអង្តេតភាពមិនប្រក្រតី នៃការឆោះឆ្នោត។
សាលាក្រុង និងក្រសួងមហាផ្ទៃបានប្រកាសកាលពីម្សិលមិញនៅក្នុងកិច្ចប្រជុំ នៅនាទីចុងក្រោយមួយថា ខ្លួនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដឹក នាំអ្នកគាំទ្រត្រឹមតែ១.០០០ នាក់ ដើម្បីហែក្បួនតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិ ទៅការិយាល័យអង្គការសហប្រជាជាតិ និងស្ថានទូតបរទេសនានា អំឡុងមហាបាតុកម្មរយៈពេលបីថ្ងៃរបស់ខ្លួន។
សូមរង់ចាំអានព័ត៌មានលម្អិតនៅថ្ងៃស្អែក