27 C
Phnom Penh

ញត្តិ​ទាម​ទារ​ឲ្យ​មានការ​ស៊ើប​អង្កេត​ពាណិ​ជ្ចកម្ម​ចម្ការ​អំពៅ​ទទួល​បាន​ការ​គាំទ្រ​​ពី​ប្រ​ជា​ជន​យ៉ាងច្រើន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ប្រជាជន​ជាង​៥៥.០០០​នាក់​ បាន​​ចូ​ល​រួម​ធ្វើ​ញត្តិ​តាម​បណ្តាញ​អុិនធើណិត​ដែ​ល​រៀបចំ​ ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បា​រាំង​ចំ​នួន​ពីរ​ ដែល​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុ​ប (EU​)​បើក​ប្រតិ​បត្តិការ​ស៊ើប​អង្កេត​ជា​ប​ន្ទាន់​ ទៅ​លើ​ក្រុម​ហ៊ុន​​ចម្ការអំពៅ​ក្នុង​ស្រុ​ក​ ដែល​ត្រូវ​បាន​ចោទ​​ប្រកាន់​ថា ​បាន​ប​ណ្តេ​ញ​ប្រ​ជាជន​ខ្មែរ​រាប់​រយ​គ្រួសារ​ដោយ​ខុ​ស​ច្បាប់​។​

ភាគី​សំខាន់​នៅ​ក្នុង​វិវាទ​នេះ​ គឺ​ជា​ក្រុ​ម​ហ៊ុន​​ចម្ការ​កៅ​ស៊ូចំនួន​ពីរ​នៅ​ខេត្តកោះ​កុ​ង​ ជា​កម្មសិទ្ធិរួម​របស់​ក្រុម​ហ៊ុនថៃ និ​ង​ក្រុ​ម​ហ៊ុន​តៃវ៉ាន់ ដែល​ត្រូវបាន​​ចោទ​ប្រកាន់​ថា ​បាន​លួច​ដី​ពី​ប្រជាកសិករក្នុង​​មូលដ្ឋាន​ និង​ជួន​កាល​ប្រើអំពើហិង្សា​ទៀត​ផង។​ ​ក្រុ​ម​ហ៊ុនចក្រភព​អង់គ្លេស​ឈ្មោះ ​ថេត ​អេន​ លីល (Tate & ​Lyle​) ​​បាន​និងកំពុង​នាំចូ​ល​អំ​ពៅ​រួច​ពន្ធ​ ​ក្រោម​កិច្ច​ព្រម​ព្រៀង​ពាណិ​ជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាងលើក​លែង​តែ​សព្វា​វុធ​ (Every​thing ​But ​Arms, ​EBA​) ​ហើយ​ប្រជា​ជន​នៅ​ខេត្ត​កោះកុង​ ចង់​បាន​អត្ថ​ប្រយោ​ជ​ន៍​ពី​កិច្ច​ព្រមព្រៀងនេះ។​

អង្គការសមធម៌​កម្ពុជា (Equitable Cam-​bodia)​​ ដែល​ជាអង្គការ​ក្រៅរដ្ឋាភិបាល​ក្នុង​ស្រុក​ បាន​បង្ហាញ​ការ​គាំទ្រ​អង្គការ​ អេ​ក​សិន​អេដ​ (ActionAid) ​និងអង្គការ Peup les Solidaires​ ក្នុងការ​ដាក់ចេញ​នូវ​ញត្តិ​មួ​យ​ ក្នុងនាម​ប្រជាជន​ទាំង​នោះ ​កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ដោយ​បញ្ជាក់​អាសយ​ដ្ឋាន​ផ្ញើ​ទៅកាន់​លោក ខារ៉េល ដឺ ហ្គាច់ (Karel de Gucht​) ​សមាជិក​គណៈ​​កម្មការ​ពាណិជ្ជ​កម្ម​អឺរ៉ុប​។ ​ញត្តិ​នោះ​មានខ្លឹម​សារថា “នៅ​ក្នុងប្រទេស​កម្ពុជា​ ​ក្រុម​ហ៊ុន​អំពៅ​កំពុងតែ​បណ្តេញ​ប្រជាជន​នៅជន​បទ​ចេញពីដីរប​ស់ពួកគេ​ ​ដោយ​ប្រើអំពើ​ហិង្សា​ ​និង​​ដោយ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ខ្លាំងក្លា​។ ​អំពើ​រំ​លោភ​បំពាន​ទាំងនេះ​កើតឡើង ​ដោយ​​ផ​ល​ប្រយោជន៍​ពាណិជ្ជកម្ម​ផ្តល់​ដោយ​គ​ម្រោ​ង​​ផ្តួច​ផ្តើម​ចេញ​ពីតំបន់​អឺរ៉ុប ដែល​មា​ន​ឈ្មោះ​ថា “ អ្វីៗគ្រប់យ៉ាង​លើកលែងតែ​ស​ព្វា​វុធ​”។

ញត្តិនេះ​មានខ្លឹម​សារ​បន្ត​ថា “ខ្ញុំ​សូម​ស្នើ​ឲ្យ​លោក​ធ្វើ​អ្វីក៏ដោយ ឲ្យ​តែ​លោ​ក​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​សហភាព​អឺរ៉ុប​ បើ​ក​ប្រតិបត្តិការ​សុើប​អង្កេត​បន្ទាន់​មួយ ទៅ​លើ​ករណី​រំលោភ​​សិទ្ធិ​ទាំងនេះ ដែល​មា​ន​ការ​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​​ទទួល​បា​ន​ពី​គម្រោង​ អ្វីៗគ្រប់​យ៉ាង​លើក​លែង​តែ​ស​ព្វាវុធ​សម្រាប់​​សកម្ម​ភា​ព​ផលិត​កម្ម​កសិក​ម្ម​ នៅក្នុងប្រទេស​កម្ពុ​ជា​​ និង​ព្យួរ​ការ​ផ្តល់​អា​ទិភាព​ពន្ធ​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ​ស​ម្រាប់​ផលិតកម្ម​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​ ប្រសិន​បើ​អំពើ​រំលោភ​បំពាន​ទាំងនេះ​នៅ​តែ​បន្ត​កើត​ឡើង​”។

​នៅ​ក្នុង​លិខិត​ឆ្លើយតប​ទៅ​អង្គការ​ Peuples Solidaires ​និង​អង្គការ​ អេក​សិនអេ​ដ ​ចុះ​ថ្ងៃទី​១៧ខែ​តុលា​ ​ការិយាល័យ​ពាណិ​ជ្ជកម្ម​សហ​ភាព​​អឺរ៉ុប​ បាន​គាំទ្រ​ក្តីកង្វល់​​និង​ការ​ងារ​របស់​អង្គការ​ទាំងពីរនេះ​ ក៏ប៉ុន្តែ​ បា​នលើក​ឡើង​នូវ​​មតិ​ក្នុង​ន័យ​ការពារ​គ​ម្រោង ​អ្វីៗគ្រប់យ៉ាង​លើក​លែង​តែ​សព្វា​វុ​ធ សម្រាប់​ផល​ប្រយោជន៍​ ផ្នែក​សេដ្ឋកិច្ច​ដែល​ខ្លួន​បាន​ផ្តល់​ជូន​ប្រទេស​កម្ពុជា ​និ​ង​មិ​ន​បាន​សន្យា​ថានឹង​អនុវត្ត​ការ​សុើប​អង្កេ​ត​​ដែលត្រូវបាន​ស្នើ​ឡើង​ទេ​។

​លិខិត​នោះ​មានខ្លឹម​សារថា “ ពិតណា​ស់ ​យើង​នឹង​បន្ត​ផ្តោត​ការយក​ចិត្តទុក​ដាក់​​យ៉ាង​ខ្លាំង​ក្លា​​ ចំពោះ​អំពើ​រំលោភ​សិទ្ធិមនុ​ស្ស​​​ នៅ​ប្រទេស​កម្ពុជា​ ​និងជាពិសេស​ហា​និភ័យ​នៃ​ការ​រំលោភ​បំពាន​ ដែល​អាច​បង្ក​ឡើង ​ដោយ​ការ​អនុវត្ត​កម្មវិធី​ផ្តល់​អាទិភា​ព​ពន្ធរបស់​សហ​ភាពអឺរ៉ុប​”។ អង្គការ​សិទ្ធិមនុស្ស​នា​នា​បាន​ និងកំពុ​ង​ស្នើ​ ឲ្យ​មានការសុើប​អង្កេត​អស់រយ​ៈ​ពេ​ល​ជាច្រើន​ឆ្នាំ​មក​ហើយ​។ ​កាលពីខែ​មីនា ​​សមា​ជិក​សភាសហភាពអឺរ៉ុប​​មួយ​ក្រុម​ ដែ​ល​មាន​គ្នា​​១៣នាក់​ បានចូលរួម​ជាមួយ​អង្គ​ការទាំង​នោះ​ ក៏ប៉ុន្តែ លោក ដឺ ហ្គាច់ ​និង​លោក​ ខាធើ​រីន ​អាស្តុន (​Catherine ​Ashton) ​តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ការ​បរ​ទេស​របស់​សហ​ភាព​អឺរ៉ុប​ បាន​លើក​ឡើ​ង​ថា​លក្ខខណ្ឌ​សម្រាប់​ ការសុើប​អង្កេ​ត​មិន​ទាន់​ត្រូវបាន​ឆ្លើយតប​នៅ​ឡើយ​ទេ​។

លោកទាំងពីរ​បាន​លើ​កឡើង​នៅ​ក្នុង​​​លិខិត​ឆ្លើយត​ប​ទៅ​សមាជិកសភា​ទាំង​នោះ​ថា“ គណៈ​កម្មការ​អឺរ៉ុប​កំពុង​ពិនិត្យ​ស្ថា​ន​ភាព​​នេះ​ដោយ​យកចិត្តទុក​ដាក់​។ ​ប្រសិ​ន​បើ​លក្ខ​ខណ្ឌ​ច្បាប់​សម្រាប់​អនុវត្ត​នីតិវិធី​ដក​សិទ្ធិ  ដែល​​ត្រូវ​បាន​កំនត់​នៅ​ក្នុង​បទ​បញ្ញតិ្ត [ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទូទៅ​​] ត្រូវ​បា​ន​បំពេញ ​ ​គណៈ​កម្មការ​​នេះ​នឹង​ត្រៀម​ខ្លួន​រួ​ច​រាល់​សម្រាប់​ចាត់​​​វិធាន​ការ​ ប្រសិន​បើ​រឿ​ងនេះទំនង​ជា​ការ​ពិត​”។

​បច្ចុប្បន្ន ​គណៈ​កម្មការ​អឺរ៉ុប​​ទាមទារ​ឲ្យ​មានការបញ្ជាក់ថា អំពើ​រំលោភសិទ្ធិ​មនុ​ស្ស​ទាំងនោះ​ពិត​ជា​ “ធ្ងន់​ធ្ង​រ​​ ​និង​មាន​ល​ក្ខ​ណៈ​ជាប្រព័ន្ធ​” ​មុន​នឹង​ខ្លួន​ធ្វើ​ប្រតិបត្តិ​កា​រ​សុើ​ប​អង្កេត​ ដែល​អាច​ដក​ផល​ប្រយោជ​ន៍​ពាណិជ្ជ​កម្ម​ចេញពី​ប្រទេស​ណាមួយ​។​ ក្នុ​ង​របាយ​ការណ៍​​ស្តីពី​សម្ប​ទាន​ដីធ្លី​ក្នុងប្រទេ​ស​កម្ពុជា ​កាលពីឆ្នាំ​មុន​ លោក ​សុរិយ៉ា​ ស៊ូបេឌី (Surya ​Subedi) ​អ្នករាយការណ៍​ពិ​សេស​របស់អង្គការ​សហប្រជា​ជាតិ (UN)​​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ នៅប្រទេស​កម្ពុជា​ ​បានលើកឡើងថា ​អំពើ​រំលោភ​សិទ្ធិមនុ​ស្ស​​ពាក់​ព័ន្ធនឹង​ផ្នែក​សម្បទាន​ដី​កសិ​ពាណិ​ជ្ជកម្មនៅ​ប្រទេស​កម្ពុជា​ “ ​ពិតជា​ធ្ងន់​ធ្ង​រ​ និ​ង​ទូលំទូលាយ”។​​​

លោក អៀង វុទ្ធី ​នាយកប្រតិបត្តិ​អង្គ​ការ​ សមធម៌​កម្ពុជា ​បាន​លើក​ឡើង​ថា ​តា​ម​គោល​ការណ៍​ណែនាំ​របស់​សហភាព​អឺរ៉ុ​ប  ​របាយ​ការណ៍​​របស់​លោក ស៊ូបេឌី ​ក្នុង​នាម​ជា​អ្នក​អង្កេត​ការ​សិទ្ធិ​មនុស្ស​​គួរតែ​គ្រ​ប់​គ្រាន់ ​សម្រាប់​ ជំរុញ​ឲ្យ​មានការ​សុើប​អ​ង្កេត ដែល​អង្គការ​ទាំង​នេះ​បាននិងកំពុង​ស្នើ​ឡើង​។ ​លោកបាន​មានប្រសាសន៍​ថា “​ពួកគេ [មេដឹកនាំស​ហ​ភាព​អឺរ៉ុប​]​ ​ត្រូវ​គោរ​ព​គោល​នយោបាយ​របស់ខ្លួន​ ដើម្បីស៊ើប​អ​ង្កេត​ស្ថានភាព​នេះ​…។ ​ពួក​គេ​មិន​អាច​ព​ន្យា​រពេល​ ហើយ​ពួកកេ​ក៏​មិន​អាច​យក​លេ​ស​បាន​ដែរ​” ​លោក​បាន​លើក​ឡើង​បែប​នេះ​ ក្នុង​ន័យ​រិះ​គន់​សេចក្តីសម្រេច​ចិត្ត​រប​ស់​មេដឹ​កនាំទាំង​នោះ​ថា ​នឹងមិន​ស៊ើបអ​ង្កេ​ត ដោយ​មើល​រំលងគោល​បំណង​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការទូត​ជាមួយ​ប្រទេស​កម្ពុជា​។

​លោក វុទ្ធី ​បាន​លើកឡើង​បន្ត​ទៀត​ថា ញត្តិ​នេះបង្ហោះ​តាម​អ៊ីម៉េលទៅ​គ​ណៈកម្មការ​ពាណិជ្ជកម្ម​អឺរ៉ុប​ រាល់​លើក​ដែ​ល​មាន​ប្រជាជន​ចូលរួម​ ហើយ​អង្គការ​ទាំង​ពី​រ​នេះ​សម្រេច​បាន​គោល​ដៅ​ចំនួនអ្នកចូល​រួម​៥០.០០០​នាក់​របស់ខ្លួន​ហើយ​។ លោ​ក​បាន​ឲ្យដឹងថា ​​​អង្គការ​របស់​លោក​នឹង​ពិ​ភាក្សា​ជាមួយ​អង្គការ​ អេកសិនអេដ​ ​អំពី​ពេ​ល​វេលា ​ដែល​ត្រូ​វ​បន្ត​ការ​ចូលរួម​នេះ​។ ​បច្ចុប្បន្ន ប្រជាជន​ប្រមាណជា​២០០គ្រួ​សារ​ កំពុង​ប្តឹង​ក្រុម​ហ៊ុន ថេត អេន​ លីឡេ ​​នៅ​ចក្រ​ភព​អង់​គ្លេស រឿង​ការនាំចូល​អំ​ពៅរបស់​ក្រុម​​ហ៊ុន​នេះ។ រឿង​ក្តីនេះ​ត្រូវ​​បាន​រំពឹង​ថា នឹង​ត្រូវ​បានជំនុំជម្រះនៅ​ពេ​លណាមួយ​នា​ដើម​​ឆ្នាំ​ក្រោយ៕

ប្រែ​សម្រួល​ដោយ ​កង សុធា​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស