29.3 C
Phnom Penh

ក្រុង​​​សៀមរាប​​​នាំ​​​មុខ​​​ទីក្រុង​​​ផ្សេង​​​ៗទៀត​​​ក្នុង​​​បញ្ជី​​​ចំណាត់​​​ថ្នាក់​​​របស់​​​ទស្សនាវដ្តី​​​​​​ដ៏​​​មាន​​​កិត្យានុភាព​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុង​​​សៀមរាប​​​​​​​​​​​​បាន​​​នាំ​​​មុខ​​​គេ​​​នៅ​​​ក្នុង​​​បញ្ជី​​​ “ទីក្រុង​​​កំពូល​​​ទាំង​​​១០នៅ​​​អាស៊ី​​​” គឺ​​​នាំ​​​មុខ​​​ទីក្រុង​​​បាងកក និង​​​ទីក្រុង​​​តូក្យូក្នុង​​​បញ្ជី​​​ពាន​​​រង្វាន់​​​ Readers’ Choice Awards របស់​​​ទស្សនាវដ្តី​​​ Conde Nast Traveler ដ៏​​​មាន​​​កិត្យានុភាព​​​។

បញ្ជី​​​ពាន​​​រង្វាន់​​​របស់​​​ទស្សនាវដ្តីនេះ​​​ក៏​​​បាន​​​ផ្តល់​​​ចំណាត់​​​ថ្នាក់​​​លេខ​​​២ដល់​​​សណ្ឋាគារ​​​សូហ្វី​​​តែល ភ្នំពេញ ភូគីត្រា Sofitel Phnom Penh Phokeethra ក្នុង​​​ចំណោម​​​សណ្ឋាគារ​​​ល្អ​​​បំផុត​​​ទាំង​​​២៥នៅ​​​អាស៊ី​​​អាគ្នេយ៍​​​ផង​​​ដែរ។​ យោង​​​តាម​​​លទ្ធផលដែល​​​ចុះ​​​ផ្សាយ​​​ក្នុង​​​ទស្សនាវដ្តី​​​ទេសចរណ៍​​​នេះ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​នេះ ក្រុង​​​សៀមរាប​​​ទទួល​​​បាន​​​ពិន្ទុ៨៣,៦​​​ភាគ​​​រយ​​​ផ្នែក​​​ស្វាគមន៍​​​រាក់​​​ទាក់​​​ ៨១ភាគ​​​រយ​​​ផ្នែក​​​បរិយាកាស​​​ ៨០,៣ភាគរយ​​​ផ្នែក​​​កន្លែង​​​ស្នាក់​​​នៅ​​​ និង​​​៦៣,៨ភាគ​​​រយ​​​ផ្នែក​​​ភោជនីយ​​​ដ្ឋា​​​ន។

លោក ហូវ៉ាន់​​​ឌី សហប្រធាន​​​ក្រុម​​​ការ​​​ងារ​​​ទេសចរណ៍​​​​​​ ​​​មាន​​​ប្រសាសន៍​​​ដោយ​​​ក្តី​​​រំភើប​​​ថា “ ជយោ! នេះ​​​​​​ដោយ​​​សារ​​​តែ​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​យ៉ាង​​​​​​ខ្លាំង​​​ក្លា​​​របស់​​​វិស័យ​​​ឯកជន​​​ក្នុង​​​ការ​​​ផ្តល់​​​សេវា​​​ល្អ​​​ ផ្តល់​​​ភ្ញៀវ​​​ទេស​​​ចរណ៍​​​។ យើង​​​ត្រូវ​​​តែ​​​ផ្តល់​​​សេវា​​​ល្អ​​​ក្នុង​​​តម្លៃ​​​សមរម្យ​​​” ដែល​​​មិន​​​មែន​​​រឿង​​​​​​សាមញ្ញ​​​ឡើយ។

លោក ឆាល ហ៊ែនរី ឆេវេត (Charles-Henri Chevet) នាយក​​​គ្រប់​​​គ្រង​​​ទូទៅ​​​នៅ​​​សណ្ឋាគារ​​​សូហ្វីតែល​​​ ​​​​​​មាន​​​ប្រសាសន៍​​​ថា នេះ​​​ជា​​​ដំណឹង​​​ភ្ញាក់​​​ផ្អើល​​​គួរ​​​ឲ្យ​​​ស្វាគមន៍​​​ដែល​​​សណ្ឋាគារ​​​ភ្នំពេញ ភូគីត្រា ដែល​​​បា​​ន​​​បើក​​​ទ្វា​​​រ​​​កាលពី​​​ពី​​​រ​​​ឆ្នាំ​​​មុន​​​ ដណ្តើមបាន​​​ចំណាត់​​​ថ្នាក់​​​លេខ​​​២ ក្នុង​​​បញ្ជី​​​សណ្ឋាគារ​​​ល្អ​​​បំផុត​​​នៅ​​​អាស៊ី​​​អាគ្នេយ៍​​​បន្ទាប់​​​ពី​​​សណ្ឋាគា​​​រ​​​រមណីយដ្ឋាន​​​អាម៉ាន​​់គីឡា (Amankila) នៅ​​​លើ​​​កោះ​​​បាលី​​​ ក្នុង​​​​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​។

គួរ​​​បញ្ជាក់​​​ថា មាន​​​ទស្សនាវដ្តី​​​ទេស​​​ចរណ៍​​​ជា​​​ភាសា​​​អង់គ្លេស​​​ចំនួន​​​ពីរ​​​ ដែល​​​ការ​​​ស្ទង់​​​មតិ​​​អ្នក​​​​​​អាន​​​របស់​​​ខ្លួន ​​​ផ្តល់​​​លទ្ធផលពាក់​​​ព័ន្ធ​​​នឹង​​​​​​ភាព​​​ឥត​​​​​ខ្ចោះ​​​ក្នុង​​​វិស័យ​​​សណ្ឋាគារ​​​ នោះ​​​គឺ​​​ទស្សនាវដ្តី​​​ Travel+Leisure និង​​​ទស្សនាវដ្តី​​​ Conde Nast Traveler ។

លោកឆាល ហ៊ែនរី ឆេវេត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​យើង​​​ត្រូវ​​​តែ​​​រក្សា​​​គុណភាព​​​ក្នុង​​​កម្រិត​​​នេះ​​​ឲ្យ​​​បាន​​​។ នេះ​​​គ្រាន់​​​តែ​​​ជា​​​ការ​​​ចាប់​​​ផ្តើម​​​ប៉ុណ្ណោះ” ដោយ​​​បាន​​​ពន្យល់​​​ថា ​​​​​​ការ​​​ទទួល​​​បាន​​​​​​ចំណាត់​​​ថ្នាក់​​​លេខ​​​២របស់​​​​​​​​​សណ្ឋាគារ​​​សូហ្វីតែល​​​នេះ នឹង​​​តម្រូវ​​​ឲ្យ​​​ បុគ្គលិក​​​របស់​​​សណ្ឋាគារ​​​នេះ​​​បន្ត​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​ក្នុង​​​ការ​​​រក្សា​​​បទ​​​ដ្ឋាន​​​ឲ្យ​​​ស្ថិត​​​ក្នុង​​​កម្រិត​​​ខ្ពស់​​​។

សណ្ឋាគារ​​​ផ្សេងៗទៀត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក៏​​​បាន​​​ទទួល​​​ចំណាត់ថ្នាក់​​​​​​ល្អ​​​គួរ​​​ឲ្យ​​កត់​​​សម្គាល់​​​ក្នុង​​​ការ​​​ស្ទង់​​​មតិ​​​នេះ​​​ផង​​​ដែរ​​​។ បញ្ជី​​​ចំណាត់ថ្នាក់​​ សណ្ឋាគារ​​​កំពូល​​​ទាំង​​​២៥​​​” នៅ​​​កម្ពុជា​​​ ឥណ្ឌូណេស៊ី សិង្ហបុរី​​​ ហ្វីលីពីន​​​​​​ និង​​​វៀតណាម​​​នេះ រួម​​​មាន​​​សណ្ឋាគារ​​​ចំនួន​​​៥ក្នុង​​​ប្រទេស​​​កម្ពុជា។ សណ្ឋាគារ​​​ឡារ៉េស៊ីដង់ អង្គរ (La Residence d’Angkor) និង​​​សណ្ឋាគារ​​​  ហ្គ្រង់​​​ អូតែល​​​ អង្គរ​​​(Raffles Grand Hotel d’Angkor) ដែល​​​សុទ្ធតែ​​​ស្ថិត​​​នៅ​​​ក្នុង​​​ក្រុង​​​សៀមរាប​​​ ទទួល​​​បាន​​​ចំណាត់​​​ថ្នាក់​​​លេខ​​​៣ និង​​​លេខ​​​៤​​​តាម​​​រៀង​​​គ្នា​​​។

សណ្ឋាគារ​​​អាម៉ាន់សារ៉ា (Amansara)ដែល​​​ស្ថិត​​​​​​ក្នុង​​​ក្រុង​​​សៀមរាប​​​ដែរ​​​នោះ ជាប់​​​ចំណាត់​​​​​​ថ្នាក់​​​​​​លេខ​​​១៥ នាំមុខ​​​សណ្ឋាគារ​​​អាំង​​​ទែរ​​​កុង​​​ទីណង់​​​​​​តាល់​​​ ក្នុង​​​ប្រទេស​​​សិង្ហបុរី​​​(InterContinental Singapore) ហើយ​​​សណ្ឋាគារ​​​ឡឺ​​​រ៉ូយ៉ាល់​​​ (Raffles Hotel Le Royal) ក្នុង​​​រាជធានី​​​ភ្នំពេញ ជាប់​​​ចំណាត់​​​​​​ថ្នាក់​​​លេខ​​​១៩ បន្ទាប់​​​ពី​​​សណ្ឋាគារ​​​សូហ្វីតែល​​​ ផ្លាហ្សា (Sofitel Plaza) ក្នុង​​​ទីក្រុង​​​ហាណូយ។

យោង​​​តាម​​​គេហទំព័រ​​​​​​​​​របស់​​​ទស្សនាវដ្តី​​​ទេសចរណ៍​​​ Conde Nast Traveler នេះ​​​ អ្នក​​​អាន​​​ទស្សនាវដ្តី​​នេះ​​​ក្នុង​​​ចំនួន​​​ច្រើន​​​បំផុត​​​​​​ធ្លាប់​​​មាន បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ស្ទង់​​​មតិ​​​នេះ​​​ ដោយ​​​ពួកគេ​​​ត្រូវ​​​បានស្នើ​​​ឲ្យ​​​ដល់​​​ចំណាត់​​​ថ្នាក់​​​សណ្ឋាគារ​​​ និង​​​រមណីយ​​​ដ្ឋាន​​​ដែល​​​ខ្លួន​​​ពេញ​​​ចិត្ត​​​ផ្អែក​​​លើ​​​ចំណុច​​​មួយ​​​ចំនួន​​​ដែល​​​មាន​​​ចាប​​​់​​​ពី​​​គុណ​​​ភាព​​​អាហារ​​​រហូត​​​ដល់​​​ការ​​តុប​​​តែង​​​សណ្ឋាគា​​រ​​​។

អ្នក​​​អាន​​​សរុប​​​ចំនួន​​​៧៩.២៦៨នាក​​់​​​បាន​​​ផ្តល់​​​ចំណាត់​​​ថ្នាក់​​​ដល់​​​សណ្ឋាគារ​​​ និង​​​រមណីយ​​​ដ្ឋាន​​​ជាង​​​១៦.០០០កន្លែង​​​ ហើយ​​​ក៏​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ស្ទង់​​​មតិ​​​ពី​​​ក្រុម​​​ហ៊ុន​​​អាកាស​​​ចរណ៍​​​ ​​​​​​ល្អ​​​បំផុត​​​ ទីក្រុង​​​ល្អ​​​បំផុត​​​។ល។និង​​​។ល។ផង​​​ដែរ​​​៕

ប្រែ​​​សម្រួល​​​ដោយ ស៊ា ស៊ុយ​​​ឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស