38 C
Phnom Penh

​សកម្ម​ភាព​សាងសង់​នៅ​ទីក្រុង​រណប​ កាំ​​កូ​​ស៊ី​​ធី​ ចាប់​ផ្តើម​ឡើង​វិញ​ឆាប់ៗ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​មួយរូប​នៅ​ក្រ​សួ​ង​​​​​​រៀ​​​ប​ចំ​​​ដែន​​ដី ​​នគ​​​រូ​​ប​នី​យ​ក​ម្ម និ​ង​សំ​ណង់ បា​ន​ឲ្យ​ដឹង​​កា​ល​​​ពី​ម្សិល​មិញ​ថា​ សកម្មភាព​សាង​សង់​​នៅ​​​ក្នុង​​គម្រោ​ង​​​ទីក្រុង​រណប ​​កាំ​​កូ​ស៊ី​ធី ​(Camko City) ​​ក្នុ​ង​​រាជ​ធា​​​នី​ភ្នំពេញ​ នឹ​ង​​បន្ត​​ឡើង​​​វិញ បន្ទាប់​​​ពី​​​បាន​ផ្អាក​អស់​រ​យៈពេល​​មួ​យ​ឆ្នាំ​ ​​ក្រោយ​​​ពី​​មាន​​រឿ​ង​​​អា​​ស្រូ​វ​​​បន្លែ​ប​​ន្លំ​មួ​យ ​ ​​ដែល​​​​​​​​បណ្តាល​ឲ្យ​​​អ្នក​​​ផ្ត​ល់​​មូ​ល​​និ​ធិ​​​​​ពី​ដើម​​​​របស់​ខ្លួន​ក្ស័យ​​ធ​ន។

លោក បេងហុង សុ​ជាតិខេមរ៉ូ ​​អ្នក​នាំ​​​ពាក្យ​​​របស់​​ក្រ​សួ​ង​​​រៀ​ប​ចំ​​​ដែ​ន​​​ដីនគរូប​នី​យ​​​កម្ម ​និងសំណង់ ​​បា​ន​​ឲ្យដឹង​ថា​ ​វើល​ស៊ី​​ធី ​​ជា​​ក្រុម​​ហ៊ុន​​​កូ​​រ៉េ​ខាង​​ត្បូ​ង​​​នៅ​​​ពី​ក្រោយ​​​ទី​ក្រុ​ង    ​​រ​ណ​បនេះ​​បា​ន​​បញ្ជាក់​​ថា ខ្លួនកំពុង​ចាប់​ដៃគូ​​​ជា​ម​ួ​យ​​ធ​នា​​គារ​​​​​ពា​​ណិ​​ជ្ជ​កម្ម​​​ថ្មី​មួ​យ​ និ​ង​​ក្រុម​​ហ៊ុ​ន​​​​​អ​ភិ​​វឌ្ឍ​​​ន៍​សំ​​ណង់​មួយ។ លោក​​ថ្លែង​​​ថា​ ​​“ពួ​ក​គេ​​​បា​ន​​​​​ជូ​ន​ដំ​ណឹង​ដល់​​​ក្រ​សួ​ង​​​​​ថា ពួក​គេ​​​នឹ​ង​​​ចា​ប់​​ផ្តើម​សាង​ស​ង់​​​នា​​​ពេលឆាប់​ៗ​នេះ​។ ​​ពួ​ក​​​គេ​​​ទទួល​​​បា​ន​​​ធ​នា​គា​រ​​​ថ្មី​​មួ​យ​ និ​ង​ក្រុម​​ហ៊ុ​ន​​​​អ​ភិ​​វឌ្ឍន៍​   សំ​​ណង់មួ​យ​”។ ​​​​ លោក​​បានឲ្យដឹ​ង​ប​ន្ថែ​ម​​ទៀត​ថា លោ​ក​មិន​ដឹង​ឈ្មោះ​​​ធនា​គា​រ​ផ្តល់​មូ​ល​​និធិ​ និង​ក្រុ​ម​ហ៊ុន​សំណង់​នោះ​ទេ​​។

គម្រោង​ទីក្រុង​រណប ​កាំ​កូ​ស៊ី​​ធី ​​ដែល​មាន​ទី​តាំ​ង​​នៅ​​ក្នុ​ង​​ខ​ណ្ឌ​​​ឫស្សី​កែ​វ​ ​រា​ជ​ធា​​នី​ភ្នំ​​ពេញ ​ត្រូវ​​​​បាន​​​បញ្ឈប់​សកម្មភាព បន្ទាប់​​ពី​​​ធ​នា​​គារ​ ប៊ូសាន សេវវី​ង ប៊ែង (Busan Savings Bank) ​​ដែលមា​ន​មូ​ល​ដ្ឋាន​​នៅ​​ប្រ​ទេ​ស​កូ​រ៉េ​​​ខាង​​ត្បូ​ង ​​ដែល​ក៏​​ស្នើ​​​​សុំ​ផ្តល់​មូល​​និធិ​​​​១​លាន​ដុល្លារ​​ ដល់​គម្រោង​​​អា​​​កា​ស​យា​ន​ដ្ឋាន​​សៀ​ម​រាប​ផង​ដែរ​​​​ នោះ ​បា​ន​ដាក់​ពាក្យ​ប្រកាស​​ក្ស័យ​​​ធ​ន​​ កា​ល​​​ពី​ឆ្នាំ​មុ​ន​​ដោ​យ​​សារ​​​រឿ​ង​អា​​ស្រូ​វ​លួច​ប​ន្លំ​បាន​កើ​ត​ឡើង​ ជាហេតុ​បណ្តាល​ឲ្យ​​​គ​ម្រោ​ង​​ទាំ​ង​​​ពីរ​ស្ថិ​ត​​ក្នុ​ងស្ថាន​​​ភាព​ច្រ​បូ​ក​​ច្រ​បល់​។

លោក​ តឹក​រ៉េត ​សំរេច ​​រដ្ឋ​លេខាធិ​កា​រទី​ស្តី​កា​រ​​​គ​ណៈរដ្ឋ​ម​ន្ត្រី​ ​​​បា​ន​​លើ​ក​ឡើ​ង​​​កា​ល​​ពី​ម្សិល​មិញ​ថា កា​រងារ​​សាង​សង់​ក្នុង​​គ​ម្រោ​ង​​នេះ​​​ នឹ​ង​ចាប់​ ផ្តើម​ឡើង​វិញនៅ​​​​ក្នុ​ង​រយៈ​​ពេល​​​មួយ​ខែ​​ទៀត​៕

ប្រែ​សម្រួល​ដោ​យ ​កង សុ​ធា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស