27 C
Phnom Penh

ទា​រក​​ត្រូ​វ​​ចាប់​​ពង្រត់​​​ចេញ​ពី​មន្ទីរ​​​ពេទ្យ​ប​ង្អែកខណ្ឌ​​មា​ន​ជ័យ​​​ ​​​វិល​​​​​មក​​​ជួ​ប​​​ជុំ​​​​​​ម្តាយ​​ឪពុ​ក​វិ​ញ​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទា​រក​​​​​​ទើ​ប​​​​​បា​ន​ប្រ​​សូតចេញ​ពី​ផ្ទៃ​ម្តាយមួ​យ​​រូ​ប​ ​ដែល​ត្រូ​វ​បា​ន​​​ចាប់​​ពង្រត់​​​កា​ល​​ពី​ថ្ងៃ​​ច័​ន្ទ​​​​ បន្ទាប់​​ពី​ប្រសូត​​​នៅ​​​ឯ​​មន្ទីរ​​​ពេទ្យប​ង្អែ​ក​​​ខណ្ឌ​​មា​ន​​ជ័យ​​​ ​រាជ​​ធា​​នី​ភ្នំ​​ពេញ ទើប​តែ​បាន​រយៈ​ពេល​​ប្រាំមួ​យ​​ម៉ោងនោះ​​​ ​​បា​ន​​​​វិល​ជួ​ប​​​ម្តាយ​​​អា​យុ​​១៨​ឆ្នាំ ​​​​របស់​​ខ្លួ​ន​​វិ​ញ​ហើ​យ​​​កា​ល​​ពី​យ​ប់​ម្សិល​​មិញ បន្ទាប់​​ពី​​​​អ្នក​​​​ចាប់​​​ពង្រត់​​​ទារក​នោះ ត្រូ​វ​​បាន​​​​អ្នក​​ជិត​​ខាង​ស្គា​ល់​ ដែល​​​បា​ន​​​ឮ​​តា​ម​​​​រយៈ​​សេចក្តី​រា​យ​កា​រ​​ណ៍​​​របស់​វិទ្យុ​មួ​យ​​​​​​ពណ៌​​នា​​​ ​​​អំពី​សម្លៀក​​​បំ​ពាក់​​​របស់​​ជ​ន​​សង្ស័​យនោះមក​។

អ្នក​​​​ចាប់​​ពង្រត់​​​រូ​ប​នោះ​ ​​​ស្លៀ​ក​​​​​ពាក់​ស​ម្លៀក​​​​បំ​​ពាក់​ពណ៌​ត្រួ​យ​​ចេក ​​នៅ​ពេល​គេច​ខ្លួ​ន​​ចេញ​​​​​ពី​​​មន្ទីរ​​​ពេទ្យ​ ​ បន្ទាប់​​ពី​បានប្រាប់​ម្តាយ​​​ជា​របស់​ទា​រក​ ​ឈ្មោះ ​​កូ​វ ស្រី​ល័ក្ខ ​​ដែលថាខ្លួ​ន​យក​​ទា​រក​​នេះ​​​​​ទៅ​​ងូត​​​ទឹក​ឲ្យ។ ក្រោ​យ​ហេតុ​កា​រ​​​ណ៍​នេះ អា​ជ្ញា​​ធរទទួល​​បា​ន​​សេចក្តី​​រា​យ​កា​រ​​​ណ៍​​​​មួ​យ​​តាម​​​វិទ្យុ​​ អេ​​ប៊ី​ស៊ី (ABC radio) ដែល​រៀប​រាប់​អំ​​ពី​​សម្លៀក​​បំ​ពាក់​​​​ស្ត្រី​រូ​​ប​នោះ​ ហើ​យ​កា​ល​​ពី​ម្សិល​​​​មិញផង​ដែរ​ ​​​ប្រជា​ពល​រដ្ឋ​មួយរូប​នៅ​ក្នុ​ង​សង្កាត់​​​ទឹក​ថ្លា ​ខណ្ឌ​សែ​ន​សុខ ដែល​​ជា​មិត្ត​​ភក្តិ​​​​ជី​តា​​​របស់​​​
ទា​រក​នេះ ​​អះ​អា​ង​​ថា ខ្លួន​​បា​ន​​​ឃើញ​​ស្ត្រី​ម្នាក់​ស្លៀក​​​​សម្លៀ​ក​​បំ​​ពាក់​​​ពណ៌​​ត្រួ​យ​​ចេក នៅ​ខាង​​​ក្រោយ​ផ្ទះ​​​​រ​ប​ស់​​គាត់​​ជិ​ត​ផ្សារអូរ​បែ​ក​​ក្អ​ម​។ ​​ពណ៌​សម្លៀក​បំ​​ពាក់​​​របស់​​​ជ​ន​​ចាប់​ពង្រ​ត់​​ទារក​នោះ ត្រូ​វ​បា​ន​​រា​យ​កា​រ​​​ណ៍​​​តា​ម​កា​រ​​​ប្រ​កាស​​​របស់​​​វិទ្យុ​​​ អេប៊ីស៊ី​។

​​ជី​តា​​​របស់​​ទា​​​រក​នេះ​ ឈ្មោះ កូ​វ ដន ​​បា​ន​​​អះ​​​អា​ង​ថា “មិត្ត​​​ភ​ក្តិ​​​របស់​​ខ្ញុំ​​រស់​​នៅ​​ជិត​​ស្ត្រី​រូ​ប​នេះ​ ហើយ​​​​​​គាត់​បាន​​រត់​មក​​ប្រាប់​ខ្ញុំ​​​ថា​ ​គាត់​​បា​ន​​​​​ឃើញ​​​ជន​សង័្សយ​ ដូច្នេះ​​ខ្ញុំ​​​បា​ន​ទូរ​ស័ព្ទ​ទៅ​​កូ​ន​ស្រី​​​របស់​ខ្ញុំ ​និង​​ប្តី​​​របស់​​វា ​​[ឈ្មោះ ឈិត ​​ពៅ អា​យុ​​២១ឆ្នាំ] ហើយ​​យើ​ង​​ទាំ​ង​អស់​​គ្នា​​​បា​ន​​​ទៅ​​ដល់​ផ្ទះរបស់​ស្ត្រី​​រូ​​ប​​នោះ​”។ លោក​បន្ត​​ថា “នៅ​ពេល​យើង​​​​​មក​ដល់ [កូ​ន​ស្រី​​​របស់​ខ្ញុំ] ​បា​ន​ស្គាល់​ស្ត្រី​រូ​ប​​នេះ​ភ្លាម​​​ថា ជា​​​អ្នក​​ចាប់​ពង្រត់​”។ លោក​បាន​បន្ថែ​មទៀត​​​​​ថា ​​ពួ​ក​គេ​​បា​ន​​ទាក់​​ទ​ង​​​នគរ​បាល​​ បន្ទាប់​មក​នគរ​បាល​​ក៏​​​បា​ន​នាំ​​ជ​ន​សង្ស័​យ​​​ទៅ​សាក​សួរ​។

លោក ​ហ៊ុ​ន សុ​ផល នា​យ​​​នគរ​​​បា​ល​​​ប៉ុ​ស្តិ៍​សង្កាត់​​​ច្បារ​​​អំ​​​ពៅ​​១ ​មិន​បា​ន​ផ្តល់​សេចក្តី​លម្អិត​​​​​​​​ថា តើ​​ទា​រក​​​នេះត្រូវ​បាន​រក​ឃើញ​​​​រ​បៀ​ប​ណា​​​ទេ​ ក៏​​ប៉ុន្តែ​​​ លោក​បា​ន​​​​ឲ្យដឹង​ថា នគ​របា​ល​​​បា​ន​សាក​សួរ​​​ជន​សង្ស័យ​ម្នាក់​ ​ដែ​ល​​បា​ន​​សារ​​ភាព​​ថា​ ខ្លួន​​ពិត​ជា​បា​ន​​ចាប់​​ព​ង្រ​ត់​​​ទា​រក​នេះ​មែ​ន។ មួយ​រយៈ​ក្រោយ​មក​ អ្នក​ស្រី ស្រី​ល័ក្ខ ​និ​ង​​​​​ស្វាមី​​​របស់​​អ្នក​ស្រី​ ​​បា​ន​​​ជួ​ប​​​ជុំ​​កូ​ន​​របស់​​​ខ្លួ​ន​​វិញ ​នៅ​ស្នាក់​ការ​​នគរ​បាល​សង្កាត់​ច្បា​រអំពៅ​១ ខណ្ឌមានជ័យ​។ លោក​ កូវ​ ដន ​​ដែល​​ជា​​ជី​តា​របស់​ទារក បា​ន​​​​មា​ន​​ប្រ​សាសាន៍​ថា​ “ ​​វា​អស់​ស​ង្ឃឹ​ម​ថា​ មិន​​​​​អាច​​​​ឃើញកូ​ន​ប្រុស​​​របស់​នា​ង​​​វិ​ញ​ទេ ទើ​ប​​​​វា​រំ​ភើ​​​ប​ចិត្ត​​​ណា​ស់​​​”។

​​លោក ​​ពៅ ​​ហួត ​​ចៅ​​សង្កាត់​​ច្បារ​​អំ​​ពៅ​​១ ដែល​ជាមូល​ដ្ឋាន​លំនៅ​ដ្ឋាន​របស់គ្រួ​សារ​​ ​និ​ង​​​ទា​រកនេះ​ ព្រម​ទាំង​អ្នក​​ចាប់​​ព​ង្រត់​​ឈ្មោះ សុខ ចន្ធី អា​យុ​​៣៧​ឆ្នាំ ផង​​​​ដែ​រ​នោះ ​​បា​ន​ឲ្យ​​​ដឹង​​​​ថា ជ​ន​​សង្ស័យ​​ជា​អ្នក​ចាប់​​ពង្រ​ត់​​​ទារក​នោះបា​ន​​អះ​​អា​ង​ថា ខ្លួន​ទើប​តែ​បាន​​​ស​ម្រា​ល​​​​​​​​​កូ​ន​​មួ​យ​​​ដែរ​ កាល​ពី​ពេល​ថ្មីៗ​​នេះ ប៉ុន្តែ​​​ ទា​រក​​​នោះ​​​បា​ន​ស្លាប់​ បន្ទាប់​​ពី​ប្រ​សូត​ភ្លាម​​។​លោក​បន្ត​ថា ​​នគរ​បា​ល​​កំ​ពុ​ង​ស៊ើប​​​អង្កេត​​​កា​រ​​អះ​​​អា​ង​​​របស់​​ជ​ន​សង្ស័យ​ ក៏ប៉ុន្តែ​ លោក​មិ​ន​អាច​​​ធ្វើ​​សេចក្តី​អត្ថា​​​ធិ​ប្បាយ​​​លើស​ពី​នេះ​ទៀត​ទេ​​៕

រាយការណ៍ដោយៈ Marisa Marcelino

ប្រែសម្រួ​ល​ដោ​យ ចេវ ប៊ុ​ននី​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស