28 C
Phnom Penh

​រដ្ឋាភិបាល​​ប្រទេស​ជប៉ុន​សន្យា​ផ្តល់​មូលនិធិចំនួន​៩​លាន​ដុល្លារ​ សម្រាប់​ការដោះមីននៅ​​​ខេត្ត​បាត់​ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រី​បាន​ឲ្យដឹងកាល​ពីម្សិល​មិញ​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​មូលនិធិជំនួយ​​ជាទឹក​ប្រាក់​ប្រមាណជា​៩,១៣​លាន​ដុល្លារ​ឲ្យ​ដល់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC សម្រាប់​បង្កើនកិច្ច​ខិតខំ​ប្រឹង​ប្រែ​ង​របស់​ស្ថាប័ន​នេះ​ក្នុង​ការ​បោស​សម្អាត​គ្រាប់​មីន​នៅ​ក្នុង​ស្រុក​បាវេល និង​ស្រុក​រត​នៈ
​មណ្ឌល​ខេត្ត​បាត់​ដំបង ដែល​ជា​តំបន់​ពី​រ​ក្នុង​ចំណោម​តំបន់​មាន​គ្រាប់​មីន​កប់​ក្នុង​ដី​ច្រើន​បំផុត​ នៅទូទាំ​ងប្រទេស​។

លោក​ ហេង​ រតនា ប្រធាន​នាយក​ប្រតិ​បត្តិ​របស់​មជ្ឈមណ្ឌល CMAC​ បាន​ឲ្យដឹងថា មូលនិធិទាំងនេះ​នឹង​ត្រូវ​ចំណាយ​ សម្រាប់​ជួយបុគ្គលិក​ប្រហែលជា​​៣០០នាក់​នៅ​ក្នុង​តំបន់​នេះ ​ដែល​នឹង​ធ្វើការងារបោស​សម្អាត​ដី​មាន​គ្រាប់​មីន​​ទំហំ៥.០០០​ហិកតា។ លោក​បាន​មានប្រសាសន៍ថា “យើង​នឹង​ទទួល​មូលនិធិជាង​ប្រាំបួនលាន​ដុល្លារ​ពី​ប្រទេស​ជប៉ុន​​នៅ​ថ្ងៃ​ច័ន្ទ​”។

លោក​ ហេង​ រតនា បាន​មាន​ប្រសាសន៍​បន្ត​​ ទៀតថា “CMAC ក៏​នឹង​ផ្តល់​ការ​គាំទ្រ​ផង​ដែរ​ដល់​សហគមន៍​នេះ​ ក្នុងការស្ថាបនា​ផ្លូវ​សហ​គមន៍​នៅ​ទីនោះ​ និង​ត្រពាំង​ទឹក​ និង​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ការ​បណ្តុះ​បណ្តាល​ផ្នែក​កសិកម្ម​ផង​ ដែរ”​ ដើម្បី​ធានា​ថា ដី​ដែ​ល​ត្រូវ​បោស​​​សម្អាត ​មីននោះ​ នឹង​ត្រូវ​បានប្រើ​ប្រាស់​សម្រាប់​​ធ្វើ​ស្រែ​ចម្ការ​ឲ្យបាន​ត្រឹម​ត្រូវ​។

ក្នុង​ដំណាក់​កាល​ទី១​នៃគម្រោង​ក្រោម​ ​​មូល​និធិ​របស់រដ្ឋាភិបាល​ជប៉ុន​ផង​ដែរ​នេះ មជ្ឈមណ្ឌល CMAC​ កាល​ពីបីឆ្នាំ​មុន​នេះ ​បាន​បោស​សម្អាតមីន​ក្នុង​តំបន់​ចាត់ទុក​​ជា​តំបន់ អាទិភាពដែល​មានទំហំ​​ ៣.៨០០​ហិក​តា និង​បាន​ប្រើប្រាស់​ដី​ទាំងនោះសម្រាប់ឲ្យ​ប្រជា​ជន ​ជាច្រើន​គ្រួសារ​​តាំងទីលំនៅ​។ លោក​​បាន​បន្ថែម​ថា គោលបំណង​គឺ​ត្រូវ​បោស​សម្អាត​ក្នុង​​ដី​ទំហំប្រហែល​២.០០០ហិកតា​។

លោក ហេង​ រតនា មា​ន​​ប្រសាសន៍​បន្ត​ថា  “ពេល ​នោះ ​ប្រាក់​ចំណូល​របស់​សហគ មន៍​បាន​​កើន​ឡើង​ពី​៣លាន​រៀល​ [​ឬប្រហែល​៧៥០​ដុល្លារ]​ ទៅ​ដល់​១១លាន​រៀល​ក្នុង​មួយ​​ឆ្នាំ [​​ ឬ​ប្រហែល​២.៧៥០​ដុល្លារ​]” ពីព្រោះ​ប្រជាជនអាច​បង្កើន​ដី ស្រែ​ចម្ការ​របស់​ខ្លួន​ ហើយ​ត្រូវ​បាន​បង្រៀន​អំពី​របៀប​ធ្វើ​កសិកម្ម​ ពេញ​មួយឆ្នាំ។

លោក​បានមានប្រសាសន៍​បន្ថែម​ទៀត​ថា “នៅ​ពេល​នេះ​ក្នុង​ដំណាក់កាល​ទី​២ យើង​​ ធ្វើ​ការនៅ​​ក្នុង​តំបន់​ដដែល​នេះ ក៏​ប៉ុន្តែ ពង្រីក​បន្ថែម​ឆ្ពោះទៅ​ ​ប្រទេស​ថៃ ពោលគឺទៅ​ដល់​ភាគ​ខាង​លិច​នៃ​ខេត្ត​បាត់​ដំបង។ តំបន់​នោះ​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ង​រ​ និង​ប្រជាពល​រដ្ឋជា ច្រើន​នាក់​រស់​នៅ​ទីនោះ ពីព្រោះដីមានជី ជាតិ​​​”។ ​លោក​បន្ថែម​ថា គម្រោង​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពល​រដ្ឋប្រមាណ​ជាង​១០.០០០​គ្រួសារ​៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស