34 C
Phnom Penh

កម្ពុជាក្លាយ​ជា​​ប្រ​ទេស​​ថ្មី​​បំផុត ​​ដែល​បាន​ចុះ​ហត្ថ​លេខាលើ​​​សន្ធិ​​សញ្ញាគ្រប់គ្រង​ពាណិជ្ជកម្មអា​វុធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេ​ស​​កម្ពុជា​​បា​ន​ចុះហត្ថ​លេ​ខាលើ​​សន្ធិសញ្ញា​​​​អ​ន្តរ​​​ជាតិ​មួ​យ​ ​ដែល​​​រៀប​ចំ​​ឡើង​​ដើម្បី​​​ធ្វើយតកម្ម​លើ​​​​​​ពា​​​ណិជ្ជ​កម្ម​​​អា​​​វុ​ធ​​​​​ព្រម​​ព្រៀ​ង​ឲ្យ​ប្រើ​​ប្រាស់​​​ ហើយក្លាយ​​​​ជា​​​ប្រ​ទេ​ស​​​​ទី​១១៤​ ដែលប្តេជ្ញា​​គាំ​​ទ្រកិច្ច​​ព្រម​​​ព្រៀ​ង​​អ​នុ​ម័ត​​ដោ​យ​ម​ហា​សន្និ​បាត​​​អង្គ​ការ​សហ​ប្រជាជា​តិ​​ កា​ល​​​ពី​ខែ​មេ​សា។

យោ​ង​តា​ម​​​អ​ង្គការសហ​ប្រជា​​ជាតិ​​​បា​ន​​ឲ្យ​​ដឹង​ថា លោក សៀ កុ​សល ​ឯក​​អគ្គ​​រាជ​ទូត​​កម្ពុ​ជា​​ប្រចាំ​អង្គកា​រ​សហ​ប្រជា​​​​ជាតិ​​នៅ​ក្នុង​​​បុរីញូវ​​យ៉ក ​​បា​ន​ចុះ​ហត្ថ​លេ​ខា​លើ​​សន្ធិ​សញ្ញា​​​ពា​​​ណិ​ជ្ជ​កម្ម​​​អា​វុធ​​កា​ល​ពី​ថ្ងៃ​​​ទី​​១៨​​ខែ​តុ​លា​។ សន្ធិ​សញ្ញា​​នេះមា​ន​​គោល​​បំ​ណង “ បង្កើត​​បទដ្ឋាន​​​អន្តរ​​​ជាតិ​​​ខ្ពស់​​​បំ​​ផុត​​សម្រាប់​​កា​រធ្វើ​​​
យត​​កម្ម​​លើ​​​ពា​​​ណិ​ជ្ជ​កម្ម​​​អន្តរ​​ជាតិ​​​​​​​​​លើអា​​​វុធ​​​​​ព្រ​ម​​​ព្រៀ​ង​ឲ្យ​​ប្រើ​​​ប្រាស់​​​ និង​​​​​ទ​ប់​ស្កាត់​ ព្រម​​ទាំ​ង​​កាត់បន្ថយ​​​​កា​រ​​ធ្វើ​​​ពា​​​ណិជ្ជ​កម្ម​​​អា​វុធ​​​​​​ព្រម​ព្រៀង​ឲ្យ​​ប្រើ​​ប្រាស់ ​​​ដោ​យ​​ខុស​​ច្បាប់”។

​​អា​​​វុធ​​មា​ន​​​ការព្រ​ម​​ព្រៀង​​ឲ្យ​ប្រើ​​​ប្រាស់​​នេះ​ ​ត្រូ​វ​បា​ន​​កំ​ណត់​​​​ជា​រថ​ក្រោះ ​រថ​​​ពាស​​ដែក ​ប្រ​ព័​ន្ធ​​កាំ​​​ភ្លើង​​​ធំ​ យន្ត​ហោះប្រ​យុទ្ធ​ ឧទ្ធម្ភាគ​ចក្រ​​​វា​យ​​ប្រ​ហារ ​នា​​វា​​ចម្បាំ​ង កាំ​ជ្រួច​មី​ស៊ីល ​និ​ង​​​អា​​​វុធ​ធុ​ន​តូ​ច។ សន្ធិ​សញ្ញា​​នេះ​ហា​ម​​ប្រាម​កា​រ​នាំចេញ និង​នាំ​​ចូ​ល​ និ​ង​ការ​​ដឹក​​​ជញ្ជូន​​​អា​វុ​ធ​​​​ព្រម​​ព្រៀង​​​ឲ្យ​ប្រើ​​​ប្រាស់​​​​​ឆ្លង​ដែន​​ក្នុង​​ករណី​​​កា​រ​​ហា​ម​​ប្រាម​អា​វុធ​ និង​​​នៅ​​ពេល​​ដែល​​អា​វុធ​​​បែ​ប​នេះ ​​អា​ច​​ត្រូ​វ​បា​ន​​ប្រើ​​ដើ​ម្បី​​ប្រព្រឹត្តអំ​ពើ​​​ ប្រ​ល័យ​​​ពូ​ជ​​សាស​ន៍ ​​​និ​ង​ឧក្រិដ្ឋ​​កម្ម​​ប្រឆាំង​មនុស្ស​​​ជាតិ​ ​និ​ង​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម។

​អ​ង្គការ​​​សិទ្ធិមនុស្ស​​បា​ន​​​ហៅ​​សន្ធិសញ្ញា​​នេះ​ថា ​​ជាវិ​​ធី​សាស្ត្រ​ថ្មី​​​ក្នុងការ​កំណត់​បទ​ដ្ឋាន​សីល​ធម៌​​​ ទៅលើពា​​​ណិ​ជ្ជ​​កម្ម​​​អាវុធនៅទូទាំង​សាកល​លោក​ ​ដែលគិត​ជា​ទឹក​ប្រាក់​​​មា​ន​​ចំ​នួ​ន​​​៧០​ពាន់​លា​ន​ដុល្លារ​​ក្នុ​ង​មួ​យ​ឆ្នាំ​ៗ។ បើ​​ទោះ​​​ជា​​រដ្ឋ​សមា​​​ជិក​​ចំនួន​១១៤​ក្នុ​ងចំ​ណោម​​រដ្ឋ​សមា​​ជិក​​ចំនួន​​១៩៣​​ របស់​​អ​ង្គ​កា​រ​សហ​ប្រជា​​ជាតិ​ ​ពេល​នេះ​បា​ន​​ចុះហត្ថ​​លេ​ខា​​​​លើ​​សន្ធិ​សញ្ញា​​ ដែល​ត្រូ​វ​បា​ន​​អនុ​ម័ត​​ដោ​យ​​មហា​​សន្និ​បាត​​អង្គការ​កំពូល​នេះ​កា​ល​​​ពី​ថ្ងៃ​​  ទី​​២ ខែ​​​មេ​សា​​ក៏​ដោយ ក៏​កិច្ច​​ព្រម​​ព្រៀង​​នេះ​​តម្រូ​វ​ឲ្យ​មា​ន​កា​រ​ធ្វើ​សច្ចា​នុ​ម័ត​​​​​ពី​​៥០​ប្រទេ​ស​​​​​ ដើម្បី​​ចូលជា​ធរមាន និ​ង​មិន​បាន​កំ​​ណត់​​​​​​​យន្ត​ការ​​ជាក់​លាក់​​​ណា​​មួ​យ​សម្រាប់​ការអនុ​វត្ត​នោះ​​ទេ​។
​មក​ទល់​​​​ពេល​នេះមា​នប្រ​​ទេសចំ​នួន​​​បី​​​ហើយ​ បា​ន​​​ធ្វើ​​សច្ចានុ​ម័ត​។

កា​ល​​​ពី​ម្សិល​មិញ​ ​មន្ត្រី​​រដ្ឋា​​ភិ​បាល​​មិ​ន​បាន​ផ្តល់​​សេចក្តី​លម្អិត​​​ថា​ តើ​​សន្ធិសញ្ញា​​នេះ​​​អា​ច​​​​បង្កផលប៉ះ​​​ពាល់​ដល់​សកម្មភាពនាំ​​ចូល​​និ​ង​នាំ​​ចេញ​​​អា​វុធ​​​របស់​​ប្រទេ​ស​កម្ពុជា​​ ឬយ៉ាង​ណា​​​ទេ ហើយ​​មជ្ឈ​ដ្ឋាន​សា​​ធារ​​ណ​​ៈ​​ភាគ​ច្រើន​​មិ​ន​ដឹង​​ថា ប្រទេសកម្ពុជា​​​បា​ន​​ចុះ​​ហត្ថ​លេខា​លើ​ឯក​សារ​​​នេះទេ​។

លោក ​ទៀ ​បា​ញ់ ​រដ្ឋ​មន្ត្រី​​​ក្រ​សួ​ង​កា​រ​​​ពា​រ​​​ជាតិ​ ​នៃព្រះរាជាណាចក្រ​កម្ពុជា បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា “ខ្ញុំ​មិន​ទាន់​​បា​ន​​ទទួល​​​ព័ត៌​​មា​ន​ច្បាស់​ការ​​អំ​ពី​រឿង​នេះ​​នៅ​ឡើយ​​ទេ​”។

លោក ឯក ថា ​​ អ្នក​​នាំ​​ពាក្យ​​​​អង្គ​ភាព​​ព័ត៌មា​ន​​​និង​ប្រ​តិ​កម្ម​​រហ័ស​​នៃទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី​ ​បា​ន​​បង្វែរ​សំ​​​​ណួររបស់​អ្នក​សារព័ត៌មាន​​​​ទៅ​​ក្រ​សួ​ង​កា​រ​​បរទេ​ស​ និង​សហប្រតិបត្តិ​ការ​អន្តរ​ជាតិ។

លោក ​កុយ ​គួ​ង ​​អ្នក​នាំ​ពាក្យ​​​​របស់​​ក្រសួ​ង​កា​រ​បរទេស និង​សហប្រតិបត្តិ​ការ​​អន្តរ​ជាតិ​នៃព្រះរាជាណាចក្រ​កម្ពុជាក៏​​មា​ន​​​ប្រ​សាស​ន៍​​ ផងដែរ​ថា ​លោក​​មិ​ន​បាន​ដឹង​អំ​ពី​​សន្ធិ​សញ្ញា​​​ពា​​​ណិ​ជ្ជ​កម្ម​​​អា​វុធនេះ​ទេ ​​ក៏ប៉ុន្តែ​​ លោក​​​នឹ​ង​​​ ពិ​និត្យ​មើល​​រឿ​ង​នេះ​។

​​អា​​វុធ​ភាគ​ច្រើន​​​ក្នុ​ង​​​ប្រទេស​​កម្ពុជា​ ​ត្រូ​វ​បា​ន​​​ទិញ​​​ពី​ប្រទេ​ស​ចិន និ​ង​អតី​ត​​សហភា​ព សូ​វៀត​។ ​​សហ​រដ្ឋ​​​​អា​​មេរិក និង​​​ប្រទេ​ស​កូរ៉េ​ខាង​ត្បូ​ង​​ក៏​​បា​ន​​​ផ្តល់​​​ជំ​នួ​យជា​ឧបករណ៍​​​យោ​ធា មិនបណ្តាលឲ្យ​មនុស្ស​ស្លាប់​ផង​ដែរ​៕

(រា​យ​​ការណ៍​​បន្ថែ​ម​​​ដោ​យ ម៉ិច ដារ៉ា)
ប្រែសម្រួល​ដោយ កង សុ​ធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស