27 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​ក្មេង​ជំទង់​អាយុ​១៦​ឆ្នាំ​ម្នាក់ពី​បទឃាត​កម្ម​​ និង​រំលោភ​កូនស្រី​របស់​ជន​រងគ្រោះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​​ឲ្យ​ដឹង​ថា កាល​ពី​ម្សិល​មិញ​​សាលា​​ដំបូង​​ខេត្ត​បន្ទាយ​មាន​ជ័យ​​បាន​ចោទ​ប្រកាន់​​ក្មេង​ប្រុស​ជំទង់​​អាយុ​១៦​ឆ្នាំ​​ម្នាក់​ពី​បទ​​សម្លាប់​​កសិករ​​ម្នាក់​ ហើយ​បន្ទាប់​​មក​រំលោភ​កូន​ស្រី​​អាយុ​១៤​ឆ្នាំ​របស់​កសិករ​រូប​នេះ​។​

យោង​តាម​នគរបាល​​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ជំទង់​រូបនេះត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ាឡៃ​ បន្ទាប់ពី​បាញ់​សម្លាប់​លោក ណេត សល់​ អាយុ​៤២​ឆ្នាំ​ ហើយ​បាន​រំលោភកូ​ន​ស្រី​អាយុ​១៤​ឆ្នាំ​​របស់​គាត់​នៅ​ក្នុងផ្ទះ​ឈើ​តូច​មួយ​របស់​ជន​រងគ្រោះ​កាលពី​ទៀប​ភ្លឺ​ថ្ងៃ​សុក្រ​។

លោក សិទ្ធ ឡោះ ស្នង​ការ​រង​ទទួ​ល​បន្ទុក​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា “បន្ទាប់ពី​ត្រូវ​បាន​​ចាប់​ខ្លួន​ ជនសង្ស័យ​​បាន​សារភាព​ថា ខ្លួន​បាន​សម្លាប់​ឪពុក​របស់​ជន​រង​គ្រោះ ហើយ​រំលោភ​ជន​រង​គ្រោះ​បី​លើក​​” ដោយ​បាន​បន្ថែម​ ថាជន​សង្ស័យ​ត្រូវ​បាន​បញ្ចូន​ទៅ​តុលា​កាលពី​ម្សិល​មិញ​។

លោក សៅ ប៊ុន ជា​អធិការ​ស្រុក​ម៉ាឡៃ​​បាន​មាន​ប្រសាសន៍​ថា អំឡុង​ពេល​ចាប់​ខ្លួ​ន នគរ​បាល​រឹប​អូស​បាន​កាំភ្លើង​វែង​ម៉ាក​SKS ​ផលិត​នៅ​សហភាពសូវៀត ដែល​ក្មេ​ង​ជំទង់​អាយុ​១៦ឆ្នាំ​រូប​នេះ​បាន​ប្រើ​ប្រា​ស់​ដើម្បី​បាញ់លោក ណេត សល់​ ត្រង់​ក្បាល​ពី​ខាង​ក្រោយ ​មុន​ពេល​រំលោភ​កូន​ស្រី​រ​ប​ស់​គាត់​នៅ​ចំពោះ​មុខ​ប្អូន​ស្រី​អាយុ១០​ឆ្នាំ​របស់​នា​ង​និង​កាំភ្លើង​កែច្នៃ​មួយ​ដើម​។

លោក  សៅ  ប៊ុន បាន​មាន​ប្រសាសន៍​ថា ក្មេងប្រុស​ជំ​ទង​់​រូប​នេះ​បាន​ប្រាប់​នគរ​បាល​ថា ”​ខ្លួន​បា​ន​សម្លាប់​ឪពុក​របស់​ជន​រង​គ្រោះ​ដោយ​អចេ​ត​នា​”។​ លោក​បាន​បន្ថែម​ថា ​ជន​រង​គ្រោះ​និ​ង​កូន​ស្រី​ពីរនាក់​ទៀត​របស់​គាត់​​ធ្វើ​ការ​ងារនៅ​លើ​ដី​ដែល​ត្រូវ​បាន​កាន់​កាប់​មួយ​ផ្នែ​ក​ ដោយ​ឪពុក​​របស់​ជន​សង្ស័យ​រូប​នេះ​​៕
ប្រែសម្រួលដោយ អ៊ូច សូនី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស