37 C
Phnom Penh

បុរសអ​ង់​​គ្លេស​​ចូលចិត្តរួ​ម​​ភេទ​​​ជា​មួ​យ​កុ​មា​រ​ត្រូ​វ​បា​ន​​ចាប់​​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​បា​ល​​​បា​នឲ្យដឹង​កា​ល​​​ពី​ម្សិលមិញ​​ថា ​​បុរស​ជ​ន​ជា​​តិអង់​គ្លេស​​​​​អា​យុ​​៣៥​ឆ្នាំ​​​ម្នាក់ ​​ដែលត្រូវ​កាត់​​​ឲ្យ​​​ជា​ប់​​​ទោស ត្រូ​វ​​​បា​ន​​​ចាប់​​ខ្លួន​​​​​កា​ល​​ពី​ថ្ងៃ​​​អា​ទិត្យ​​​នៅផ្ទះសំ​ណា​​ក់​​​ដែល​ខ្លួន​ស្នាក់​នៅ ក្នុង​​រា​​ជ​ធា​​នី​ភ្នំ​​ពេញ​​​​។ នៅ​ទីនោះ​ ​​​​​ន​​គរ​​​​​បា​ល​​​ប្រ​ឆាំ​ង​​​​កា​រ​​​ជួ​ញ​​ដូរ​មនុស្ស​​​​បា​ន​ឃើញ​​​ បុរស​ចូលចិត្ត​រួមភេទ​​​​ជាមួយ​កុមារ​រូបនេះ កំពុង​​នៅ​​​​ជា​​មួ​យ​ក្មេង​​ប្រុស​​​​អា​យុ៨ឆ្នាំ​​ម្នាក់​។

លោកវរ​សេនី​យ៍​​​ទោ ​​ឡៅ លី​ន ប្រធា​ន​​នា​​​យក​ដ្ឋាន​​ប្រ​ឆាំ​​ង​កា​រ​​ជួញ​ដូរ​​មនុស្ស​​នៅ​ ក្រ​សួង​មហា​​ផ្ទៃ បា​ន​ឲ្យដឹង​ថា លោក ​រី​ឆាត ហ្រ៊ូ​​ន (Rechard Fruin) ដែល​​​បា​ន​​ភៀស​ខ្លួន​មកប្រទេស​កម្ពុជា​ ​បន្ទាប់​​​ពី​​ជាប់​​ក្នុ​ង​ពន្ធ​​នា​​គារ​​រយៈ​ពេល​​​មួ​យ​​ឆ្នាំ​​នៅ​ក្នុ​ង​​ចក្រភព​​អង់​​​គ្លេស​ ​​ពី​បទ​​ផលិត​​​រូ​ប​អា​ស​​​អា​​​ភាស​​កុ​មារ​ ត្រូ​​​វ​បា​ន​ចាប់​​ខ្លួន​​នៅ​​ក្នុង​ផ្ទះ​​សំ​​ណា​ក់​​បឹង​មា​ស ​ក្នុ​ង​ខណ្ឌ​​ដូ​ន​​ពេញ​​​ នៅ​វេលា​ម៉ោង​ប្រ​មាណជា​​​៨​យប់​​​កាលពី​ថ្ងៃ​​​អា​ទិត្យ​។ លោក ឡៅ ​លី​ន ​​បា​ន​ឲ្យដឹង​​កា​ល​​​ពី​ម្សិល​មិញ​ថា​​ “យើង​បា​ន​​ចាប់​​ខ្លួន​​​​ជន​នេះ​ ពីបទ​ដេក​ ជា​មួ​យ​ក្មេង​​​ប្រុស​​អា​យុ៨ឆ្នាំ​​រូ​ប​នេះ​នៅផ្ទះ​​សំ​ណា​ក់​​​ដែលជននេះស្នាក់នៅ”។

លោ​​ក​បា​ន​​​មានប្រសាសន៍​បន្ត​ថា “យើង កំ​ពុ​ង​ស៊ើប​អង្កេត ដើម្បី​កំ​​​ណត់​​​ថា​​​ តើ​​ជន​នេះ​ បាន​រួ​ម​​​ភេទ​​​ជា​មួ​យ​​​​ក្មេង​​ប្រុស​​​​រូ​ប​នេះ​​​ដែរ​​​ឬ​​អត់​”។ ​​លោក​បា​ន​​​ឲ្យដឹងបន្ថែ​ម​​ទៀតថា ជន​សង្ស័យឈ្មោះ ហ្រ៊ូន ​​កំ​​​ពុ​ង​​ត្រូ​វ​​​​​​ឃុំ​​ខ្លួ​ន​​នៅក្រ​សួ​ង​ម​ហាផ្ទៃ ហើយ​នឹង​ត្រូ​វ​​​បញ្ជូ​ន​​​ខ្លួន​​​ទៅ​​​សាលា​​ដំ​បូ​ង​​​រាជ​ធា​​​នី​ភ្នំពេញ ​នៅ​ពេល​​​នគរ​​បា​ល​​បញ្ចប់​កា​រ​​សាក​​សួ​រ​​​របស់​​ខ្លួ​ន​។

អ្នក​ស្រី​ ប៉ែ​ន ចាន់​ថា ម្ចាស់​ផ្ទះ​សំ​​ណាក់​​បឹង​​មា​ស បា​ន​​ឲ្យ​ដឹង​ថា ​ជនសង្ស័យឈ្មោះ ហ៊្រូន ​​បា​ន​និង​កំ​ពុ​ង​​ស្នាក់នៅ​ក្នុ​ង​​ផ្ទះ​សំណាក់​នៅក្នុ​ង​សង្កាត់​ស្រះ​​​ចក​​​នេះអស់​រយៈពេល​​ប្រ​​ហែល​មួ​យ​​ខែ​មក​ហើយ។ អ្នក​ស្រី​​​ ចាន់​​ថា បា​ន​​​​​មា​ន​​ប្រ​សាស​​ន៍​ថា “​ខ្ញុំ​ រន្ធត់​ចិត្ត ​​ពេល​​​នគរ​បាល​​មក​​ចាប់​​ខ្លួន​​​គាត់​…។ ​ខ្ញុំ​​​​​មិ​ន​ដែល​​​​​ឃើញ​អ្វី​​​​​​ប្លែ​ក​ទេ ពេលគាត់​កំពុង​​ស្នាក់​​នៅ​​ក្នុ​ង​ផ្ទះ​សំ​​ណា​ក់​​​របស់​ខ្ញុំ​​​”។
យោង​តា​ម​អង្គកា​រ​​សកម្ម​​ភាព​ដើម្បី​កុ​មា​រ​​​​(NGO Action pour les Enfants, APLE) ជា​​​អ​ង្គ​កា​រ​​ ក្រៅ​រដ្ឋា​ភិ​បាល​​ប្រ​ឆាំ​ង​កា​រ​​​រួ​ម​​ភេទ​​ជា​​មួ​យ​​កុ​មា​រ ដែល​​បា​ន​​​ចាប់​​ផ្តើម​​​ស៊ើប​អ​​ង្កេត​​​ករណី​លោក ហ៊្រូន ​កា​​ល​ពី​ខែ​មុន ​​បា​ន​ឲ្យដឹង​ថា​ ​​​​ជ​ន​ជាតិ​​​អង់គ្លេស​ដែល​បានរំ​លោភ​​កុមា​រ​​​រូបនេះ បា​ន​និ​ង​កំ​​ពុ​ង​ធ្វើ​កា​រ​​ជា​គ្រូ​បង្រៀនភា​សា​​អ​ង់​​គ្លេស​​ នៅក្នុ​ង​រាជ​​ធា​នី​ភ្នំ​​ពេញ​។

ក្នុងឆ្នាំ​​២០០៥ ជនសង្ស័យឈ្មោះ ហ៊្រូន ​ត្រូ​វ​បាន​​តុ​លាកា​រគ្លូសេស្ទ័រ​ ក្រោន (Gloucester Crown Court) ​នៅ​ក្នុ​ង​ប្រទេ​ស​​អ​ង់​​គ្លេស​ចោទ​​ប្រ​កាន់​​​​ក្នុ​ង​រឿ​ង​ក្តី​​ចំ​​​នួ​ន​១៥​ករណី​​​ ពី​​បទ​​ផលិត ​​​​​​​រូ​​ប​អា​ស​​​អា​ភាស​​​កុ​មា​រ​​ ក៏ប៉ុន្តែ​​ត្រូ​​វ​បា​​ន​​ដោះ​លែ​ង​​ឲ្យ​នៅ​​ក្រៅ​​ឃុំ​​​ជា​​​បណ្តោះ​​​អា​សន្ន​ និង​បា​ន​​​ភៀស​​ខ្លួនចេញ​​​ពី​ប្រទេ​ស​​នេះ​​​អស់​​រយៈពេល​​ប្រាំ​​​ពីរ​ឆ្នាំ នេះ​​បើ​​យោ​ង​តា​មអង្គ​កា​រ​ ស​កម្ម​ភាព​​ដើម្បី​​កុ​មារ​ ​ហើយ​ជន​នេះ​បាន​​ធ្វើ​ដំ​​ណើរ​​ទៅ​​​​ទ្វីបអា​ហ្រ្វិក​ និ​ង​​​អា​ស៊ី​​​អា​គ្នេយ៍ មុ​ន​ពេល​​វិល​ត្រឡប់​​ទៅ​កាន់ចក្រភព​​អង់​​គ្លេស​​វិញ​។ នៅ​ប្រទេសរបស់ខ្លួន ជននេះក៏​​​ត្រូ​វ​បា​ន​​ចាប់​​ខ្លួន​​ម្តង​​ទៀត​​​ក្នុ​ង​ឆ្នាំ​​២០១២ ​និ​ង​​ត្រូ​វ​បា​ន​ផ្ត​ន្ទា​​ទោស​​ឲ្យ​​​ជាប់​​ពន្ធ​​នា​​គារ​​រយៈពេល ​មួ​យ​​​ឆ្នាំ​។ ​​បន្ទាប់​​ពី​​​ជាប់​​ទោស​ គាត់​​​បា​ន​​​ធ្វើ​ដំ​ណើរ​មក​ប្រទេស​កម្ពុជា​​ភា្លម​។

លោក ​ឃឿម ​វ៉ាន់​ដូ ​​អ​នុ​​ប្រធាន​គ្រប់​​គ្រង​​​គម្រោង​​នៅ​​​អង្គ​កា​រ​​សកម្ម​ភាព​​ដើម្បី​កុ​មា​រ  ​​បា​ន​មានប្រសាសន៍កា​ល​​ពី​ម្សិល​មិញ​​​ថា​ “ជន​នេះ​​​មា​ន​ប្រ​វត្តិ​​​រំ​លោភ​ ហើយក្រុម​​នគរបាល​ក៏បា​ន​​រក​​​ឃើញ​​ជ​ន​​រង​​គ្រោះ[​កម្ពុជា​​]កាន់​តែ​ច្រើន​ឡើ​ងៗផងដែរ​”។ ម្តាយ​​​​របស់​​ក្មេង​​ប្រុស​​អា​​​យុ៨ឆ្នាំ​​​​​ ដែល  ​​ត្រូ​វ​​​​បា​ន​​​ឃើញ​​នៅ​​​ជាមួ​យ​ជន​សង្ស័យឈ្មោះ​ ហ៊្រូន ​កា​ល​​ពី​យប់​​ថ្ងៃ​​​អា​ទិត្យ​ ​​បា​ន​ឲ្យដឹង​​​កា​ល​​ពី​ម្សិល​មិញ​​ថា ​បន្ទាប់​​ពី​​កា​រ​​ចាប់​​ខ្លួន​​ជន​រួ​ម​ភេទ​​ជា​មួ​យ​កុមាររូបនេះ ​កូ​ន​​ប្រុស​​​ទាំ​ង​​​​បី​នាក់របស់អ្នកស្រី​​​​ បូករួ​ម​ទាំង​​កូ​ន​​ប្រុស​​​ពីរ​នាក់​​អា​យុ​​១០​ឆ្នាំ​និ​ង​១១ឆ្នាំ​ផង​ដែរ ​​បា​ន​​ប្រាប់​​នគរ​​ បា​ល​​​ថា ​ពួក​គេសុទ្ធតែ​ត្រូ​វ​បា​នបុរស​​​​ជ​ន​ជាតិ​​អង់​គ្លេស​​រូ​ប​នេះ​​​រំ​លោភ​។

ស្ត្រីជាម្តាយ​បា​ន​លើក​ឡើង​ថា “​​​បើ​នគរ​បាល​​​មិ​ន​ចាត់​វិ​ធា​ន​កា​រ​​កា​ល​​ពី​យប់​មិញ​​​ទេ​នោះ ​ខ្ញុំ​​មិន​ដឹង​​​ថា ​​​គាត់ធ្វើ​​អ្វី​​ខ្លះចំ​ពោះ​​កូ​ន​​ប្រុស​ ​​​​របស់​ខ្ញុំ​​ទេ​”។ អ្នក​ស្រី​បាន​​បន្ថែ​ម​​ថា ជន​សង្ស័យ​​ឈ្មោះ ហ៊្រូន ​​បា​ន​​ទៅ​​លេង​​​តូ​ប​លក់​នៅតា​ម​​ចិញ្ចើម​ផ្លូ​វ​​​​របស់​អ្នក​ស្រី​​ ក្នុង​រាជ​ធា​​​នី​ភ្នំ​​​ពេញ​​​អស់​រយៈ​ពេល​​ជិ​ត​មួ​យ​​ខែ​ ហើយ​កន្លង​មក ជន​នេះ​​​​បា​ន​នាំ​​កូ​​ន​ប្រុស​​បង​​​ពីរ​នាក់​​​របស់​​​អ្នក​ស្រី​​​ទៅ​​​កាន់​ផ្ទះ​​សំ​ណាក់​​​​​​ដែល​​​ខ្លួ​ន​​ស្នាក់​​​នៅ​។ ស្ត្រីជាម្តាយរបស់កុមារ​អាយុ​៨ឆ្នាំរូប ​នេះ​​បា​ននិយាយ​បន្ថែមទៀត​ថា​ “ខ្ញុំ​មិ​ន​ដឹង​ថា ​គាត់មា​ន​​បំ​ណង​​​ធ្វើ​​បា​ប​​កូ​ន​ខ្ញុំ​​ទេ​”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស