27.5 C
Phnom Penh

​​​អ្នក​​​បាត់​​​បង់​​​សិទ្ធិ​​​បោះ​​​ឆ្នោតអាច​​​បោះ​​​ឆ្នោតបាន​ ​​​លទ្ធ​​​ផល​​​​​​​​​ឆ្នោតនឹង​​​មាន​​​ការ​​​ប្រែ​​​ប្រួល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ វិទ្យា​ស្ថាន​ជាតិ​ប្រជា​ធិប​​​តេយ្យ​ដែល​មាន​មូល​ដ្ឋាន​ក្នុង​ទីក្រុង​វ៉ាស៊ីន​​​តោន​បាន​បង្ហាញ​លទ្ធ​ផល​ដំបូងស្តី​ពី​ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ទូទាំង​ប្រទេស​បន្ទាប់​ពីការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា ដែល​បាន​រក​ឃើញ​ថា ១ភាគ​៣​​នៃ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​អាច​បោះ​ឆ្នោត​បាន​នៅ​ថ្ងៃ​បោះ​ឆ្នោត។

លោក​ស្រី ឡូរ៉ា ថនតុន នាយិកា​ប្រចាំ​ប្រទេស​របស់​វិទ្យា​ស្ថាន​ជាតិ​ប្រជា​ធិប​តេយ្យ​បាន​មាន​ប្រសាសន៍ថា ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​នេះ គឺ​ដើម្បី​វាយ​តម្លៃ​អំពី​ផល​ប៉ះ​ពាល់​ដល់​ការ​ពិភាក្សា​ដេញ​ដោល​របស់​បេក្ខ​ជន​ដែល​រៀប​ចំ​ឡើង​ដោយ​​​​វិទ្យា​ស្ថាន​ជាតិ​ប្រជា​ធិប​តេយ្យ​ ហើយ​ក៏​ដើម្បី​​​​ស្វែង​យល់​អំពី​បទ​ពិសោធ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ថ្ងៃ​បោះ​ឆ្នោតផងដែរ​ បន្ទាប់​ពី​មាន​របាយ​ការណ៍​ស្តី​ពី​ភាព​មិន​ប្រក្រតី និង​ពាក្យ​បណ្តឹង​ជា​ច្រើន​ថា ប្រជា​ពល​រដ្ឋមួយចំនួន​មិន​អាច​បោះ​ឆ្នោត​បាន។

ការ​ស្ទង់​មតិ​​ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈ​មណ្ឌល​​​​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នេះបាន​រក​ឃើញថា “ ប្រជា​ពល​រដ្ឋ​២៩,៥​ភាគ​​​​រយ​​បាន​ព្យា​យាម​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត ប៉ុន្តែ​មិនអាច​បោះ​ឆ្នោត​មណ្ឌល​​​​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នេះបាន​រក​ឃើញថា “ ប្រជា​ពល​រដ្ឋ​២៩,៥​ភាគ​​​​រយ​​បាន​ព្យា​យាម​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត ប៉ុន្តែ​មិនអាច​បោះ​ឆ្នោត​បាន​​​ទេ”។

​​​​អ្នក​មិន​​អាច​បោះ​ឆ្នោត​​នេះ​គឺ​មាន​ចំនួន​​​​ប្រហែល​១ភាគ​​៣​នៃ​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោតទាំងអស់​។ “ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ដែល​មិន​អាច​​​​បោះ​ឆ្នោត​បាន មាន​៣២,៦​ភាគ​រយ​រក​ឈ្មោះ​​​​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​មិនឃើញ​។ ចំណែក​ឯ​១៥,២​ភាគ​រយទៀត​​បាន​លើក​ឡើង​​​​ថា ពួ​ក​គាត់​ត្រូវ​បាន​មន្ត្រី​នៅ​ការិយា​​​ល័យ​​​​បោះ​ឆ្នោត​រារាំង​មិន​ឲ្យ​បោះ​ឆ្នោត​”។

លោក​ស្រី ថនតុន បានមាន​ប្រសា​សន៍​ថា ​ដោយ​​​​មាន​​សំឡេង​ឆ្នោត​​ខុស​គ្នា​ចំនួន​​៣០០.០០០ រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ “ ចំនួន​អ្នក​ដែល​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​នេះ អាច​ធ្វើ​ឲ្យ​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​មាន​ការ​ប្រែ​ប្រួល”។ គណ​បក្ស​សង្គ្រោះ​ជាតិ​ដែលទទួល​បាន​៥៥​អាសនៈ​ បើប្រៀបធៀប​ទៅនឹង​​គណ​បក្ស​​​​ប្រជាជន​កម្ពុ​ជា​​ទទួល​បាន​៦៨​អាសនៈ​នោះ បច្ចុ​ប្បន្ន​នេះកំពុង​ធ្វើ​ពហិ​ការ​មិន​ចូល​រដ្ឋ​សភា​។

លោក​ស្រី​បានបន្ថែម​ថា “ការ​មិន​បាន​ឆ្លើយ​​​​តប​គ្រប់​គ្រាន់​ចំពោះ​បញ្ហា​​នេះ​គឺ​ជា​ការ​គួរ​ឲ្យ​ព្រួយ​បារម្ភ”។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “មិន​មាន​​​​ការ​ស៊ើប​អង្កេត​ត្រឹម​ត្រូវ ហ្មត់​ចត់​ និង​ដោយ​​ឯក​រាជ្យ​​លើ​ការ​បាត់​បង់​​សិទ្ធិ​បោះ​ឆ្នោត​​នេះ​ទេ ទាំង​​មុន​​ពេល​​ ​និង​នៅ​ពេល​​​​​​ដែល​មាន​ការ​​​​បង្ហាញ​​ភ័ស្តុតាង​គ្រប់​គ្រាន់ ឬ​​ក្រោយ​ពីការ​បោះ​ឆ្នោត​​​នេះ​”។

លោក​ស្រី​បាន​មាន​ប្រសាសន៍ថា គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.) “បាន​រារាំង” ប្រជា​ពល​រដ្ឋ​មិន​ឲ្យ​​ទទួល​បាន​ព័ត៌​មាន​អំពី​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ដោយ​រារាំង​គណ​បក្ស​នយោ​​​​បាយ​នានា​មិន​ឲ្យ​ទៅ​មើល​​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​មិន​បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​​ភូមិ​ឡើយ​។

លោក​ស្រី​ ថនតុន បាន​លើក​ឡើង​តាម​អ៊ីម៉េល​ថា “អ្នក​ដែល​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​​​​​ជា​ច្រើន​បែប​នេះ​ បង្ហាញ​ឲ្យ​ឃើញ​ពី​គុណ​វិបត្តិ​នៅ​ក្នុង​ប្រព័ន្ធ​បោះ​ឆ្នោត​ ដែល​តម្រូវ​ឲ្យ​​មាន​កំណែ​ទម្រង់​ជាចាំ​បាច់​ ហើយ​កំណែ​ទម្រង់​​​​នេះ​មិន​ត្រឹម​តែ​ធានា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​​ថែម​ទាំង​​ជួយ​សម្រប​សម្រួល​ដល់សិទ្ធិ​បោះ​ឆ្នោត​របស់​​ប្រជា​ពល​រដ្ឋ​ទៀត​ផង​”។ លោក​ស្រី​បាន​បន្ថែម​ថា “ជា​ពិសេស ដំណើរ​​​​ការ​ចុះ​​​​ឈ្មោះ​បោះ​ឆ្នោត​យឺត​យ៉ាវ​ និង​​​​ងាយ​ស្រួល​លួច​បន្លំនេះ បាន​ធ្វើឲ្យ​មនុស្ស​មួយ​​​​ចំនួន​ពិបាក​​​​ទទួល​បាន​សិទ្ធិ​បោះ​ឆ្នោត​​ ដូច​​ដែល​មាន​ចែង​ក្នុង​ច្បាប់​នៅ​​ប្រទេស​កម្ពុជា​នោះ​ទេ​”។

​លោក ទេព នីថា អគ្គលេខាធិការ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា លោក​មិន​បាន​ឃើញ​​​​របាយការណ៍​ ដែល​លោក​​មាន​ប្រសា​​​សន៍​ថា ​ជា​គម្រោង​ “ផ្ទាល់​ខ្លួន” របស់​មជ្ឈ​មណ្ឌល​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​​នេះ​​​ទេ​។ លោក​​បាន​អះ​អាង​ថា “មាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​​បាន​ផ្លាស់​ទី​លំនៅ​ពី​កន្លែង​មួយ​ទៅ​​​​កន្លែង​មួយ​ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​មិន​ពេញ​ចិត្ត​ក្នុង​ការ​បោះ​ឆ្នោត ហើយ​មិន​ទៅ​បោះ​ឆ្នោត​ ឬ​មិន​បាន​ចុះ​ឈ្មោះ​ឆ្នោតតែម្ត​ង”។

លោក​បាន​ច្រាន​ចោល​​ការ​រក​ឃើញ​​ដែល​​​​ថា អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​២៩,៥​ភាគ​រយ​មិន​បាន​ទៅ​បោះ​ឆ្នោត​ ដោយ​លោក​លើក​​​​ឡើង​ផ្ទុយពីនេះ​ថា ប្រជា​ពល​រដ្ឋ​ដែល​អះ​អាង​ថា ពួក​គាត់​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​នោះ មិន​ដែល​បានចុះ​​​ឈ្មោះ​បោះ​ឆ្នោត​តាំង​​​​ពី​ដំបូង​ម៉េះ។ លោក​ ទេព នីថា បាន​​​មាន​​​ប្រសាសន៍​​​ថា នោះ​ហើយ​​​​ជា​មូល​ហេតុ​ដែល​ពួក​គាត់​រក​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​មិន​ឃើញនោះ​៕ (សារុន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស