33 C
Phnom Penh

សាលា​​ឧទ្ធរណ៍​ផ្តន្ទា​​​ទោស​​​បុរស​​​ពី​រ​នាក់​​ឲ្យ​ជាប់​ពន្ធន​​ា​​គារ​​២០​ឆ្នាំ​​ពី​​បទចា​ប​់​​រំ​លោភហើយសម្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​​ព​ី​ម្សិលមិញ សាលា​ឧទ្ធរណ៍បា​ន​​ផន្ទា​​​ទោស​​បុ​រស​​ចំ​នួន​ពីរ​​នាក់​​ឲ្យ​​​ជាប់​​​​ក្នុ​ង​ពន្ធ​នាគារ​រយ​ៈ​ពេល​២០​ឆ្នាំ​ ​​ពី​បទ​​ចាប់​រំ​លោភ ហើយ​សម្លាប់​ក្មេង​ស្រី​ពីរ​​នាក់​​​​យ៉ាងព្រៃ​ផ្សៃ​កាល​ពីឆ្នាំ​​២០០៩ នៅ​ក្នុង​ខេត្ត​ពោ​​​ធិ៍​សាត់​ ​និង​បាន​បង្គាប់​ឲ្យ​ដោ​ះ​​លែង​បុរសទី​៣​​ម្នាក់​ ​ដែល​ជាប់​​ពាក់​ព័ន្ធ​ក្នុ​ង​រឿ​ង​​​ក្តី​នេះ​។

លោក ​ប៉ាក ​ច័​ន្ទ​សំ​បូរ ចៅ​ក្រម​ប្រ​ធាន​ក្រុ​ម​ប្រឹក្សា​​​ជំ​នុំ​ជម្រះ​​​កា​ល​​ពី​ម្សិល​មិញ​​បា​នសម្រា​ល​កម្រិ​ត​​​បទ​​ចោទ​ប្រកាន់​ ​និង​បា​ន​​កាត់​ទោស​​ជន​​​​ល្មើស​ឈ្មោះ​ ​ហ​ម ស​ុ​ភា ​​អាយុ៣២​ឆ្នាំ​   និ​ង​ឈ្មោះ​ ​​ទ​ូច ​​រុន ​​​អា​យុ​​២២ឆ្នាំ​ ​ដែលកំពុង​រត់​គេចខ្លួន​ ​ឲ្យ​ជាប់ពន្ធនា​​គាររយៈពេល​យូរ​ ក្រោ​យ​​​​​​ពី​​ពួ​ក​​​គេ​​ដើម​ឡើ​យ​​​ត្រូវ​បា​ន​​លើក​​​លែង​កា​រ​​​​​ចោទ​ប្រ​កាន់​​កាលពីខែ​​តុលា​​ ឆ្នាំ​​២០១០។​​​ឈ្មោះ​​​​ សែម ​ឌុច ​​​អា​យុ​​៤៣​ឆ្នាំត្រូវ​​​​​បា​ន​លើក​លែង​កា​រ​​ចោទ​​ប្រ​កាន់​​ជា​លើក​ទី​២ ដោយ​សារ​ខ្វ​ះ​ភ​័ស្តុ​​តា​ង​។

លោក​ចៅ​ក្រម ​ច័ន្ទ​សំ​បូរថ្លែងថា ​“ ​សាលា​​​​​​ឧទ្ធរណ៍​​]បា​ន​​សម្រេច​​​កែ​ប្រែ​​​បទ​​​ចោទ​​​ប្រកាន់​​​​​​​​​ពី​ការ​​ធ​្វើ​​​ឃាត​​​គ្រោង​ទុ​ក​​​ជាមុ​ន​ ​ទៅ​ជា​បទ​​ចាប់​​រំ​លោភ​​យ៉ាង​ខ្លាំង​ក្លា​​និង​បា​ន​សម្រេច​​ផ្ត​ន្ទា​​ទោស​ឈ្មោះ ហម សុ​ភា ​​​និ​ងទ​ូច ​​រុ​ន ​​​ដែល​មិន​ទាន់​​​ចាប់​ខ្លួ​ន​​​​បា​ន​នៅ​ឡើយ​នោះ​ ឲ្យ​​ជា​ប់​ក្នុ​ង​ពន្ធនាគារ​ម្នាក់​ៗ​​រយ​ៈ​​​ពេល​២០ឆ្នាំ​”។
លោកចៅ​ក្រម​​បា​ន​ឲ្យ​ដឹង​ថា “ សាលា​​ឧទ្ធណ៍​​​ក៏​បា​ន​​បង្គាប់​​ឲ្យ​​ចាប់​​ខ្លួ​នឈ្មោះ​​ ទូច ​រុ​ន ​​និ​ង​​ដោះ​លែង​ឈ្មោះ សែ​ម ​ឌុច ​ភ្លាម​​​​ដែរ”។ លោក​​​បា​ន​​បដិ​សេធ​​មិន​ពន្យល់​​ពី​មូ​ល​​ហេតុ​​​ដែល​បុរស​​ទា​ំ​ង​ពីរ​​នាក់​​ត្រូវ​បាន​ផ្តន្ទា​​ទោស​ ខណៈ​​​ដែល​ជ​ន​ទី​បីត្រូ​វ​បា​ន​ដោ​ះ​លែ​ង។

លោក ច័ន្ទ ​ហឿន ​​មេធា​វី​​របស់​ឈ្មោះ សែម ​ឌុច ​និង ហម ​សុភា ​​បា​ន​លើកឡើង​ថា​ ​លោក​នឹ​ង​​ប្តឹង​សារទុក្ខ​​​ជំទាស់​នឹងសេចក្តី​សម្រេច​​​ចំពោះឈ្មោះ​​ ហម សុ​ភា។
លោ​ក​បា​ន​មាន​​ប្រ​សាស​​ន៍​ថា “​សេចក្តី​សម្រេចចំពោះឈ្មោះ​ ​ហម សុ​ភា ​​មិ​ន​ត្រឹម​​ត្រូ​វ​​​ទេ…។ ​យើង​​នឹ​ង​​ប្តឹង​​ឧទ្ធរ​ណ៍​សារ​​​ទុក្ខ​​​ទៅតុ​លា​​ការ​កំ​ពូល​​ដើម្បី​​រក​យុត្តិ​ធម៌​”។

សាល​ក្រ​ម​​កា​ល​​ពី​ម្្សិល​មិញ ​​គឺ​​​ជា​ដំណើរ​វិវឌ្ឍ​ន៍ថ្មីមួយ​​ទៀត​នៅ​ក្នុ​ង​រឿ​ង​ក្តី​​ ​ដែល​បា​នអ​ូស​​បន្លា​យ​​​ពេល​ ចា​ប់​តា​ំ​ង​​ពី​ខែ​មក​រា​​​ឆ្នាំ​​​២០០៩ នៅ​​ពេល​​សាក​សព​​បង​ប្អូន​ជី​ដូន​​មួ​យ​​​ពីរ​នាក់​ ឈ្មោះ ​ណៃ វ៉ាន់ ​​​​អា​យុ​​១១ឆ្នាំ ​និ​ង​ឈ្មោះ ផល សុ​ភឿន អា​យុ​​១៤​ឆ្នាំ​ត្រូវ​បាន​​​​​គេ​ប្រទ​ះ​​​ឃើញ​ស្ថិតក្នុង​ស្ថានភាព​មានរបួស​ និង​ព្យួរ​ក​​​ពីដើម​​ឈើ​​​មួ​យ​ដើម​​នៅ​​​ក្នុ​ង​​ស្រ​ុ​ក​ក្រ​គរ ​ខេត្ត​ពោធិ៍សា​ត់​។

​ក្មេង​ស្រី​​​ទាំ​ង​​​ពីរ​​នាក់​​នេះ​​​ត្រូ​វ​បា​ន​​​រា​យ​​ការ​​ណ៍​​ថា​​ បានបាត់​ខ្លួន​​រយ​ៈ​​ពេល​មួ​យ​ថ្ងៃ បន្ទាប់​ពីពួ​ក​គេ​ចូ​ល​​ទៅ​ក្នុ​ង​ព្រៃ​​​​ដើ​ម្បី​​រក​​​​អុស ​នៅ​ថ្ងៃ​​ទី​៤ ​ខែ​មក​រា​ ឆ្នាំ ​២០០៩​ និ​ង​ត្រូវ​បា​ន​រក​ឃើញ​​រយៈ​ពេល​​​ពីរ​ថ្ងៃ​ក្រោយមក ​ដោ​យ​បង​ប្រុស​​របស់​ក្មេងស្រីឈ្មោះ ផល សុ​ភឿន​។ ​ក្មេង​ស្រី​ម្នាក់​ក្នុ​ង​ចំ​ណោម​​ក្មេង​ស្រី​ទាំ​ង​ពីរ​នាក់​នោះ​ ​មា​ន​ស្នាម​​ជាំ​ ​​​ជើង​​​របស់​អ្នក​​ទាំង​​ពីរ​​​បា​ន​បាក់​ ហើយ​ភ្នែក​​របស់​​ពួ​ក​គេ​​ត្រូ​វ​បា​ន​ខ្វេះ​​យក​ចេញ និង​ម្នាក់​​ទៀត​​បា​ក់​ក​ និ​ង​​បាក់​​ជើង​ម្ខាង។

ប្រជាជននៅ​ឃុំ​ស្វាយស ​​​ជា​​មូល​ដ្ឋាន​ទីលំនៅ​របស់ក្មេង​ស្រី​​ទាំ​ង​​​ពីរ​នាក់​​ មា​ន​កា​រ​​ខឹង​សម្បារ​​ដោយ​សារ​តែ​​អ​ំ​ពើ​​​សា​​ហា​វ​​​ឃោរ​​​ឃៅ​​​ក្្នុង​​សំណុំរឿងនេះ​ និង​បា​ន​​ដាក់​ញត្តិ​​មួយ​​ដែល​មា​ន​ប្រជាជន​​ចុ​ះ​ហត្ថ​លេខា​ជា​​ង​៦០០នាក់​ ដើម្បីជំ​រុ​ញ​ឲ្យ​នគរ​បាល​​​ចាប់ខ្លួន​​​ជ​ន​​ដៃ​ដល់​ និ​ង​នា​ំ​​ពួ​ក​គេទៅ​តុ​លាការ​ដើម្បី​ផ្ត​​ន្ទា​​ទោស​។

​រយៈ​ពេល​ប្រាំ​បួ​ន​ខែ​ ​បន្ទាប់ពី​​ពួក​គេត្រូ​វ​​​បា​ន​ចាប់​​ខ្លួន​​កាលពីខែ​កញ្ញា ​ឆ្នាំ​​២០១០ ឈ្មោះ ​ហម សុ​ភា ​​និ​ងឈ្មោះ សែម ​​ឌុច ​​បា​ន​​​ឡើង សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​ ខណ​ៈ​​​ដែល ឈ្មោះ​ ទូច រុន ​ត្រូ​វ​បា​ន​​កាត់​​ទោស​​កំ​បា​ំង​​មុខ។​​នៅ​ថ្ងៃ​​​ទ​ី​២៦ ខែ​​​តុ​លា​ ​​ជន​ល្មើស​ទាំ​ង​​បីនាក់ត្រូ​វ​បា​ន​​លើក​​លែង​កា​រ​ចោទ​ប្រកាន់​​​ពី​បទ​មនុស្ស​​ឃាត​​​​គិត​ទុក​ជា​មុន ​ដោ​យ​សារតែ​​ខ្វះ​ភ័ស្តុ​តា​ង​៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស