33 C
Phnom Penh

មន្ត្រី​យោធា​​កម្ពុជា​ និង​ថៃ​ សន្យា​រក្សា​ស​ន្តិ​ភាព ​មុន​តុលាការយុត្តិធម៌​​អន្តរ​ជាតិ​ប្រ​កាស​សាល​ក្រម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​យោ​ធា​កម្ពុជា និងថៃ​ បាន​ជួប​ប្រ​ជុំ​គ្នា​នៅជើង​​ប្រាសាទ​ព្រះវិហារ​ កា​ល​ពី​ម្សិ​ល​មិញ​ ដើម្បីលើក​ឡើង​​សារជាថ្មី​អំពី​ស្មារតី​ប្តេ​ជ្ញា​រក្សា​សន្តិ​ភាព​ទាំង​មុន​ និង​ក្រោយ​កា​រ​ប្រ​កា​ស​សាល​ក្រមរបស់​តុលាការ​អង្គការ​ស​ហ​​ប្រជាជាតិ​ ដែលប្រហែល​ជា​កំណត់​វា​ស​នា​ដី​មួយ​កន្លែង ​នៅ​​ក្នុង​តំបន់​ព្រំដែន ​ដែ​ល​មា​ន​វិវាទ​។ តុលាការ​យុត្តិធម៌​អន្តរ​ជាតិគ្រោង​នឹ​ង​ចេញសាល​ក្រម​ នៅថ្ងៃទី​១១ ខែ​វិច្ឆិកា​ ដើម្បី​ឆ្លើយ​តប​ទៅនឹ​ង​សំណួរ​លើក​ឡើង​ថា តើ​ប្រទេស​ណា​មួយ​ជាម្ចាស់​ដី​ទំហំ​៤,​៦​គីឡូ​ម៉ែត្រ​ក្រឡា​ ដែល​កំពុង​មា​ន​ស្ថានភាព​ជម្លោះ ​នៅ​ក្បែរ​ប្រាសា​ទ​ព្រះវិហារ​នេះ​។ដោយ​សារ​​តែ​រឿង​នេ​ះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ប្រទេស​ថៃ ​និងប្រទេ​សកម្ពុជា​ បាន​ប៉ះ​ទង្គិច​គ្នា​ម្តង​ហើយ​ម្តង​ទៀ​ត​។​

លោក ឧត្តមសេនីយ៍​ឯក​ ស្រី ឌឹក អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធពល​ខេមរភូមិន្ទ​ ​ព្រ​ម​ទាំង​​មន្ត្រី​កម្ពុជា​បួន​រូប​ផ្សេង​ទៀត​ ​បាន​ជួ​ប​ប្រជុំ​ជាមួយ​សមភាគី​ថៃ​ដែល​មាន​គ្នា​ប្រាំ​រូប​កាល​ពីម្សិលមិញ។

លោក ឧត្តមសេនីយ៍​ឯក​ ស្រី ឌឹក បាន​មាន​ប្រ​សា​សន៍​ថា  “ វា​ជា​កិច្ច​ប្រជុំ​ធម្ម​តាមួយ​ ដែល​ជា​ធម្មតា​តែង​តែត្រូវ​បានរៀបចំ​​​ឡើង​​ តាម​ប​ណ្តោយ​ព្រំ​ដែន ហើយ​យើង​ចង់​លើក​ឡើង​​សារ​ជាថ្មី​ថា ​នាយក​​​រដ្ឋ​មន្ត្រីរបស់​យើង​ស​ហ​ការ​ជាមួយ​គ្នា​”។

​​​លោក​បាន​មានប្រសាសន៍​ថា “យើ​ង​បាន​ឯក​ភាព​គ្នា​ថា តើ​ភាគីទាំងពីរ​នឹង​សហ​ប្រតិ​បត្តិការ​ជាមួយគ្នា​ និង​រក្សា​សន្តិភាព​នៅ​តាម​តំបន់​ព្រំដែន​ដោយ​របៀប​ណា​”។​ ក៏ប៉ុន្តែ ​លោក​បានបដិសេធ​មិន​ឲ្យ​ដឹងពីវិធាន​កា​រ​ជាក់​លាក់​ ដែលនឹង​ត្រូវ​បានឯក​ភាព​គ្នា​​អនុវត្ត​​ជា​ក់​ស្តែ​ង ឬក៏ឲ្យដឹងច្បាស់​ថា តើ​កិ​ច្ចប្រជុំ​រយៈ​ពេល​ពីរ​ម៉ោង​នេះ​កើតឡើង​ក្នុ​ង​របង​របស់​ភាគ​ីណាមួយ​ទេ​។

មន្ត្រី​កម្ពុជា​បាន​ឲ្យដឹង​ថា ​ពួកគេ​មិន​មែន​កំពុងបង្កើន​ការប្រុង​ប្រយ័ត្ន​ផ្នែក​យោ​ធា​បន្ថែ​ម​ទៀត​ទេ​មុន​ពេល​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ប្រកាស​សាល​ក្រម ហើយ​លោក​ឧត្តមសេនីយ៍​ឯក​ ស្រី ឌឹក បាន​ឲ្យ​ដឹ​ង​កាល​ពីម្សិល​មិញ​ថា  ប្រាសាទ​ព្រះវិហារ​នៅតែ​បើក​​ទ្វា​រ​ទទួល​ភ្ញៀវ​ទេសចរ​ ពី​ខាង​ប្រទេស​កម្ពុជាធម្មតា​។

​ទោ​ះ​ជាយ៉ាងណាសារព័ត៌មាន បាងកក​ ប៉ុ​ស្ត​ិ៍ (Bangkok Post)​ ​បាន​រាយ​ការណ៍​កា​ល​ពី​ម្សិល​មិញ​ថា ឧទ្យាជាតិ​ព្រះ​វិហារ​ដែ​ល​ផ្តល់​ឲ្យ​ភ្ញៀវ​​​ទេសចរ​នូវទេស​ភាព​ប្រា​សាទនេះ​ ពី​ខាង​ព្រំដែន​ថៃ​នោះ នឹង​បិទ​ទ្វា​រនៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​មិនកំណត់​ពេល​វេលា​ដើ​ម្បី​សម្រប​​សម្រួល​ការងារ​មិនបញ្ជាក់​​ច្បាស់​រប​ស់​​​​មន្ត្រី​សន្តិ​សុខថៃ​។

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ក​ម្ពុជា ​និ​ង​ថៃ បាន​ជួប​ប្រជុំជាមួយគ្នា​នៅ​ក្រុង​ប៉ោ​យ​ប៉ែត កាលពី​មួយ​សប្តាហ៍​កន្លង​ទៅ ក្នុង​គោល​បំណង​​ធានា​ថា សាល​ក្រម​ដែល​តុ​លាការ​យុត្តិធម៌​អន្តរ​ជាតិ​នឹង​ប្រកាស​នោះ​មិន​បង្ក​ឲ្យ​មាន​ការ​វាយប្រហារ​គ្នា​​ថ្មី​ នៅ​ជុំ​វិ​ញទីតាំង​​ប្រាសាទ​ព្រះ​វិហារ​ទេ​។

​ប្រទេស​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ​នៅទីក្រុង​ ឡា​អេ ​កាលពីឆ្នាំ​២០១១ បន្ទាប់ពី​មានការ​ប៉​ះ​ទង្គិច​​​​ដែលបណ្តាល​ឲ្យ​មានមនុស្ស​ជា​ច្រើន​បាត់​បង់​ជីវិត ដោយសារតែ​បញ្ហា​ជម្លោះទឹ​ក​ដី​​បាន​ផ្ទុះឡើង​កាលពីខែ​កុម្ភៈ​ឆ្នាំ​នោះ៕
 សុធា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស