31 C
Phnom Penh

ក្មេង​ស្រី​ម្នាក់​មក​ពី​ខេត្ត​បាត់​ដំបង​ ​រួច​ផុត​ពីការ​ឆ្លងមេរោគផ្តាសាយ​ H5N1 ដោយ​​​មាន​​ឱសថជាជំនួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​មក​ពី​ខេត្ត​បាត់​ដំបង​ ដែលជា​មនុស្ស​ទី​២២​ហើយ​ក្នុង​​​ឆ្នាំ​នេះ ​ដែល​​កើត​ជំងឺ​ផ្តាសាយ​បក្សី ដែល​ជា​មនុស្សម្នាក់​ក្នុង​ចំណោម​ប្រជាជនចំនួន​ពាក់​កណ្តាល​នៃ​​​ប្រជាជន​​​ទាំងនេះបាន​រួច​ផុត​ពី​អ្វី​ដែល​ជា​មេរោគ​​​ខ្លាំង​​​បំផុត​​​មិនមានពីមុន​​​មក​​​​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្រុម​មន្ត្រី​បានឲ្យដឹង​កាលពី​ម្សិល​មិញ​ថា កុមារី​រូប​នេះ​បាន​ធូរ​ស្បើយ​ពេញ​លេញ​ហើយ​ ​បន្ទាប់​ពី​ចំណាយ​ពេល​ពីរ​សប្តាហ៍​​​​សម្រាក​​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ជ័យវរ្ម័ន​ទី​៧​ក្នុង​ខេត្ត​សៀម​រាប ជាមន្ទីរ​​​ពេទ្យ​​​ដែល​នាង​បាន​ទទួល​ឱសថ​ផ្តាសាយ​បក្សី​ តាមីហ៊្លូ (Tamiflu) ជាថ្នាំព្យាបាល​ប្រឆាំង​រោគ​ផ្តាសាយ​បក្សី​នៅ​​​ក្នុង​​​ខ្លួន​​​​មនុស្ស​ទាំង​ឡាយ ​យ៉ាងមាន​ប្រសិទ្ធ​ភាព ប្រសិន​បើ​ឱសថនេះត្រូវ​បាន​ចែក​ឲ្យ​​ទាន់​​​ពេល​​​វេលា​។

លោក សូនី គ្រីសស្នាន មន្ត្រី​ផ្នែក​ទំនាក់​ទំនង​អង្គការ​សុខ​ភាព​ពិភព​លោក ​បានមាន​​​ប្រសា​​​សន៍​ថា “ នេះ​ជា​ករណី​ទី​២២​ហើយ​។ ក្មេង​ស្រី​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្ទះ​វិញ​ហើយ​។ នាង​ផុត​ពី​គ្រោះ​ថ្នាក់​ហើយ​”។

លោក គ្រីសស្នាន បានលើក​ឡើង​ថា កម្ពុជា​ គឺជា​ប្រទេស​នៅ​ក្នុង​តំបន់​ដែល​មាន​ចំនួនករណី​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ច្រើនបំផុត​នៅ​ឆ្នាំ​នេះ​ ពោល​​​គឺមានករណី​ស្លាប់​ចំនួន​១១​ករណី​ ក្នុង​ចំណោម​២២​ករណី​នេះ។​​​ភាគ​ច្រើន​នៃ​ករណី​ H5N1 គឺជា​កុមារ​។

យោង​តាម​អង្គការ​សុខ​ភាព​ពិភព​លោក​ និង​ក្រសួង​សុខា​ភិបាល​ បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រូប​នេះមាន​ជំងឺ​គ្រុន​ក្តៅខ្លាំង ​កាល​ពីថ្ងៃ​ទី​១៤ ខែ​តុលា ដែល​បណ្តាល​ឲ្យ​គ្រួសារ​របស់​នាង​នាំ​នាង​ទៅ​មន្ទីរ​ពេទ្យ​ក្នុងមូល​ដ្ឋាន​មួយ​មុន​ពេល​នាង​ត្រូវ​បាន​ផ្ទេរទៅ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧ ក្នុង​ខេត្ត​សៀម​រាប​ កាល​ពីថ្ងៃ​ទី​១៩ ខែ​តុលា។

បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ក្នុង​​​មន្ទីរ​ពិសោធ​ លទ្ធផល​​​បាន​បញ្ជាក់​ថា នាង​​កើត​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ហើយថ្នាំ តាមីហ៊្លូ ត្រូវ​បាន​ផ្តល់​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ហើយក្រុម​វេជ្ជ​បណ្ឌិត​ឲ្យដឹងថា ស្ថាន​ភាព​របស់​នាង​បាន​ប្រសើរ​សម​ល្មម​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក ដេននីស ឡូរ៉េន (Denis Laurent) អនុ​ប្រធាន​មន្ទីរ​ពេទ្យ​សៀម​រាប​ និង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ផ្សេង​ទៀត បាន​លើក​ឡើង​ថា ឱកាស​នៃការ​រួច​ផុត​ពី​ជំងឺ​នេះ​របស់​កុមារី​ដែល​ឆ្លង​មេរោគ H5N1 គឺ​ពឹង​ផ្អែក​ខ្លាំងបំផុត​ទៅ​លើ​ការ​បញ្ជូន​ពួក​គេ​ទៅ​កាន់​មន្ទីរ​ពេទ្យ និង​វិភាគ​ជំងឺ​ឲ្យ​បាន​ទាន់​ពេល​វេលា។

លោក​​បន្ថែម​ថា ករណី​កើត​ជំងឺ​ផ្តាសាយ​បក្សី​ទំនង​​​ជា​​​នឹងកើន​​​ឡើង​​​​​​តាម​​​សេច​ក្តីរាយ​ការណ៍នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ចាប់​តាំង​ពី​មន្ទីរ​ពេទ្យ​របស់​លោក​ផ្តោត​សំខាន់ ទៅ​​​លើ​​​កុមារមក។

វេជ្ជ​បណ្ឌិត ឡូរ៉េន បាន​មានប្រសាសន៍​ថា “ ខ្ញុំ​ជឿ​ថា មិន​មែន​តែ​កុមារ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ មានតែ​មន្ទីរ​ពេទ្យ​យើង​​​ប៉ុណ្ណោះ​ដែល​ជួប​ការ​ងារ​នេះ ហើយ​ព្យាយាម​ដោះ​ស្រាយ​​​​​បញ្ហា​នេះ”។

លោក ហុង ចាន់ដែត អនុ​ប្រធាន​ភូមិ​រំដួល និង​ជា​ឪពុក​របស់​កុមារី​អាយុ​៦​ឆ្នាំ​រូប​នេះ​ បានឲ្យដឹងថា ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​កូនស្រី​របស់​លោក​កើត​ជំងឺ​នេះ ស្រុក​របស់​ខ្លួន​បាន​ជួប​​​ប្រទះគ្រោះ​​​ទឹក​ជំនន់​ដ៏​ស្រួច​ស្រាវ​ ហើយ​​​​​មាន់​ទា​ជាច្រើន​បាន​ងាប់​។

លោក ចាន់ដែត បាន​មានប្រសាសន៍​ថា “ បក្សី​ជា​ច្រើន​ងាប់​អំឡុង​គ្រោះ​​​ទឹក​ជំនន់​ ហើយ​កូន​ស្រី​របស់​ខ្ញុំ​បាន​លេង​នៅ​ជំុវិញ​ទ្រុងបក្សី​។ មួយ​ថ្ងៃ​បន្ទាប់​មក កូន​ខ្ញុំ​ក៏​មាន​ជំងឺ​គ្រុន​ក្តៅ​ខ្លាំង​”។

លោក គ្រីសស្នាន នៅ​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​លើក​ឡើង​ថា មាន​កត្តា​មួយ​ចំនួន​នៅ​ពី​ក្រោយ​ករណីដ៏ច្រើន​ ដែល​ត្រូវ​បាន​កត់ត្រា​ទុក​នៅ​តាម​ខេត្តទូទាំង​ប្រទេស​ រាប់​ទាំង​ការ​ដឹក​បក្សី​ដែល​ចម្លង​មេរោគ​នេះ​ផង​​​ដែរ​​​។ លោក​មានប្រសាសន៍ថា “ ពេល​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ផ្លូវ​ថ្នល់​បាន​ប្រសើ​រ​ឡើង​ជាង​មុន​ ហើយ​បក្សី​ដឹក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ដូច្នេះ​បក្សី​ដែល​មាន​ជំងឺ​​ត្រូវ​ដឹក​ទៅ​ឲ្យ​ឆ្ងាយ​ ដូច្នេះ ជំងឺ​នេះ​វា​មិន​អាច​រីក​រាល​ដាល​បាន​ឡើយ​”។

លោក​បានមានប្រសាសន៍បន្ត​ទៀតថា    “ ប្រជា​ជន​នៅតែ​​​ចម្អិន​​​អាហារ​ធ្វើ​មាន់​ឈឺ​ ឬក៏ងាប់”៕ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស