31 C
Phnom Penh

សេចក្តី​ព្រាង​ថវិកា​ឆ្នាំ២០១៤​ទៅដល់​រដ្ឋ​សភា​ហើយ​ ក៏ប៉ុន្តែ ​ស្ថិត​ក្នុង​ស្ថានភាព​អាថ៌​កំបាំង​នៅ​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​កម្មាធិការ​អចិន្ត្រៃ​យ៍​ដែល​មាន​សមា​ជិក​១២​រូប​នៅ​ក្នុង​រដ្ឋ​សភា​នឹង​ពិនិត្យ​សេចក្តី​ព្រាង​ថវិកា​៣,៥៤​ពាន់​លាន​ដុល្លា​រ​​សម្រាប់​ឆ្នាំ​២០១៤​រ​បស់ប្រទេស​កម្ពុជា​ ជា​លើក​ដំបូង​​ ក៏ប៉ុន្តែ ​មន្ត្រីនានា​ក៏​កំពុង​តែបដិសេធ​មិន​​បង្ហើប​ឲ្យ​ដឹង​អំពីរបៀប​របប​នៃ​ការ​ចំណាយ​ថវិកា​ទាំងនេះ​ឡើយ។

​លោ​ក​ ជាម យៀប​ អ្នក​នាំពាក្យគណ​ប​ក្ស​ប្រជាជន​កម្ពុជា​ ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​​សេដ្ឋកិច្ច ​ហិរញ្ញ​វ​ត្ថុ​ ធនាគារ ​និង​សវនកម្ម​ នៃ​រដ្ឋសភា​បាន​ឲ្យ​ដឹង​​ថា​ សេច​ក្តី​ព្រាង​ថវិកា​ដែល​​ត្រូវ​លៃក​ថវិកា​ច្រើ​ន​ជាង​ថវិកា​ឆ្នាំ​នេះ​ចំនួន​៤០០​លានដុល្លា​រ​នោះ ត្រូវ​បាន​អនុម័ត​​ដោយ​ខុ​ទ្ទកាល័យ​រ​ប​ស់​លោក​នាយ​ក​រដ្ឋ​ម​ន្ត្រី​ ហ៊ុ​ន សែន​ កា​ល​ពីថ្ងៃទី​២៥​ ខែ​តុលា​ ​និង​ត្រូវ​បាន​បញ្ជូន​​ទៅ​ដល់រដ្ឋ​សភា​​ កាល​ពី​ម្សិល​មិ​ញ​។ លោក ជាម យៀប  បាន​មានប្រសាស​ន៍​ទាក់​ទង​ទៅនឹង​គណៈកម្មាធិការ​នេះ​ថា“ គណៈ​​កម្មាធិការ​អចិន្ត្រៃយ៍​នេះ​នឹង​បើក​កិច្ច​ប្រជុំ​ [ក្នុង​ថ្ងៃនេះ]​ ដើម្បី​បញ្ជូន​សេចក្តីព្រា​ង​ថវិកា​នេះ​ទៅ​ខាង​ខ្ញុំ​”។

រដ្ឋសភា​ដែល​គ្រប​ដណ្តប់​ដោយ​គណ​​បក្ស​ប្រជាជន​កម្ពុជា​ ​កំពុង​តែ​ជំរុញ​ថវិកា​នេះ​ ដោយ​មិន​មានការចូលរួម​ពី​គណបក្ស​សង្គ្រោះ​​ជាតិ​ ខណៈដែល​សមា​ជ​ិក​សភា​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់គណប​ក្ស​ប្រឆាំងនេះ កំពុង​បដិសេធ​មិន​ទទួល​យ​ក​អាសនៈ​របស់​ខ្លួន​ នៅ​ក្នុង​រដ្ឋសភា ដែ​ល​មាន​១២៣​អាសនៈ​ ដើម្បី​តវ៉ា​ជំរុញ​បញ្ហា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ កាល​ពី​ខែកក្កដា ដែ​ល​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រ​ទាញប្រទង់គ្នា​នៅ​ឡើយ​។ ​រហូ​តមក​ទល់​ពេ​លបច្ចុប្បន្ននេះក្រសួ​ង​អប់រំ យុវជន​ និងកីឡា ​បាន​បង្ហាញ​សំ​ណើ​សុំថវិកា​ចំនួន​៣៣៥​លានដុល្លារ​។

​លោក ជាម យៀប​ មិនបាន​ផ្តល់ព័ត៌​មាន​លម្អិត​បន្ថែម​អំពី​ថវិកា​នេះ​ទេ កាល​ពី​ម្សិល​មិញ​ ក៏ប៉ុន្តែ  លោកបាន​លើកឡើង​ពី​អាទិភាព​​ទាំង​បួន​របស់រដ្ឋាភិបាល​រួមមា​ន​ ធនធាន​មនុស្ស​ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ និង​ពាណិជ្ជកម្ម។​ ​ទោះបីជា​មានស្មារតី​ប្តេជ្ញា​បញ្ជាក់ច្បា​ស់​ ចំ​ពោះ​​អាទិភាព​ធន​ធាន​មនុស្ស និង​ប​ណ្តុះ​បណ្តាលវិជ្ជាជីវៈ​ក៏ដោយ​ ថវិកាដែ​ល​ក្រសួ​ង​អប់រំ យុវជន​ និងកីឡា​​ បានស្នើ​ឡើ​ង​នៅតែ​មាន​ចំនួន​ក្រោម​២ភាគរយ ​នៃ​ផ​លិត​ផល​ក្នុង​ស្រុក​ សរុប​ចំនួន​១៧,២​ពាន់​លានដុល្លារ​របស់​ប្រទេស​កម្ពុជា​ សម្រាប់​ឆ្នាំ​២០១៤​ ដែល​ត្រូវ​​បាន​ព្យាករ​ដោយ​ធ​នាគាពិភព​លោក​ (World Bank) ឬក៏ហៅ​កាត់ថា WB ​ហើយចំនួន​ថវិកា​ស្នើឡើង​នេះ​ នៅតែ​មានចំនួនតិច​ជាង​អ្នក​ជំនាញ​កា​រ​ និង​ មន្ត្រីក្រសួង​អប់រំ យុវជន​ និង​ កីឡា​ បា​ន​ព្យាករ​ផង​ដែរ​។

​លោក ជាម យៀប បាន​ឲ្យដឹង​បន្ថែម​ទៀត​ ​ចំណាយ​បន្ថែម​ដែល​ត្រូវ​បាន​ស្នើ​ឡើ​ង​សម្រាប់​ឆ្នាំ​២០១៤​ទាំងនេះ​នឹងត្រូវ​​បាន​ប្រើ​ប្រាស់​ ក្នុងកិច្ច​ខិត​ខំប្រឹង​ប្រែង​ឡើ​ងវិញ​ បន្ទាប់ពី​គ្រោះ​ទឹកជំនន់​ក្នុងឆ្នាំនេះ​។​​​ លោក​បន្តថា“ មូល​ហេ​តុ​នៅ​ពី​ក្រោយ​កំណើនថវិកា​​នេះ​គឺជា​​គ្រោះ​ទឹ​ក​​ជំនន់​ ដែល​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខា​ត​​ដល់​ទ្រព្យ​សម្បត្តិ​របស់ប្រជាជន និ​ង​បណ្តា​ល​ឲ្យ​ប្រជាជន​១៦៨​នាក់​បាត់បង់​ជីវិត ហើយ​យើង​​បាន​ខាត​បង់​ប្រាក់​អស់​ជិ​តមួយពាន់​លាន​ដុល្លារ”។

​ក៏ប៉ុន្តែ លោក​ ជាម យៀប ​បាន​ប​ដិ​សេធ​មិន​ផ្តល់​ច្បាប់​ថត​ចម្លង​នៃ​សេចក្តីព្រា​ង​ថវិកា​នេះ​ទេ ​ហើយ​នឹង​មិនបាន​ឲ្យដឹង​ថា តើ​សេចក្តី ព្រាង​ថវិកា​នេះ​នឹង​ត្រូវ​បា​ន​ផ្សព្វ​ផ្សាយ​ជា​សាធារ​ណៈនៅពេ​លណា​នោះ​ទេ​។​ កាលពី​សប្តាហ៍មុន ​ទីស្តីការ​គណៈ​រដ្ឋ​ម​ន្ត្រី​​បាន​ឲ្យ​ដឹង​ថា ​សេចក្តីព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នា​ពេ​លឆាប់​ៗ​  បន្ទាប់ពី​​​សេចក្តីព្រាង​ច្បាប់​នេះត្រូវ​បាន​បញ្ជូន​ទៅ​ដល់​រដ្ឋសភា​។ ​ប្រ​ទេ​ស​កម្ពុជា​មិន​មាន​ច្បាប់​ស្តីពី​ព័ត៌មាន​សា​ធារ​ណ​ៈទេ​ ហើយ​ខណៈ​ដែល​​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សាធារណៈ​បង្កើត​សេចក្តីយោង​ ដោយ​ប្រ​កាន់​ភ្ជាប់​នូវ​គោល​ការណ៍​តម្លាភាព​ ច្បាប់​នេះ​មិន​បានចែង​ច្បាស់​ថា តើ​ថវិកា​នេះត្រូ​វ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធា​រណៈ​ ឬយ៉ាង​ណា​ទេ​។​

គណបក្ស​ប្រឆាំង​ ជារឿយៗ​​​បានចោ​ទ​ប្រកាន់​រដ្ឋាភិបាល​ថា​​ ​មិន​បាន​បង្ហាញ​ព័ត៌​មាន​ឲ្យ​បានគ្រប់គ្រាន់​ អំពី​ថវិកា​ប្រចាំឆ្នាំ​នេះ​ទេ ​និង​បាន​កាត់បន្ថយ​កិច្ច​ពិភាក្សា​ដេ​ញ​ដោល​នៅក្នុងរដ្ឋសភា​ទៀត​ផង​។ បច្ចុ​ប្បន្ន គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​គំរា​ម​​អនុម័ត​សេចក្តី​ព្រាង​ថវិកា​នេះ​ ដោយ​មិន​​មាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​តំ​ណាង​រាស្ត្រ​គណ​បក្ស​​ប្រឆាំងនេះ ​មិន​ទទួ​ល​យកអាសនៈ​របស់​ខ្លួន​ ​យ៉ាងយូរ​នៅ​ដំ​ណាច់​ឆ្នាំ​នេះ​។ ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យដឹង​ថា​ រដ្ឋសភា​នេះ គឺជា​សភា​មិនស្រប​ច្បាប់ ​ដោ​យ​សារមិន​មាន​តំណាង​រាស្ត្រ​របស់ខ្លួន ​និ​ង​មិន​អាច​អនុម័ត​ច្បាប់​នានា​ដោយស្រប​ច្បា​ប់​បាន​ទេ​ លុះត្រា​តែ​ពួកគេ​ចូលរួម​៕សុធា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស