29 C
Phnom Penh

បេក្ខនារី​តំណាង​ឲ្យ​​វៀត​ណាម​​ក្នុង​ព្រឹត្តិការណ៍​​ប្រកួត​បវរ​កញ្ញា​​ចក្រ​​​​វា​​​លគឺមាន​ឈាម​ជ័រ​ជា​ខ្មែរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​នាងគឺ​ជា​បេក្ខ​នារី​តំណាង​ឲ្យ​ប្រទេស​វៀត​​ណាម ​ ក្នុង​ការ​ប្រកួត​បវ​រ​កញ្ញា​​ចក្រវាល​នៅ​ឆ្នាំនេះ​ក៏​ពិត​មែន​ ប៉ុន្តែ ​កញ្ញា​ ត្រួ​ង​ ធី  ម៉ៃ (Truong Thi May) ​បា​ន​ឲ្យ​ដឹង​​ថា ​​នាង​មាន​ឈាម​ជ័រ​ជាខ្មែរ​ មិន​ខុស​ពី​ពល​រដ្ឋ​ខ្មែរ​នៅ​​​តំ​បន់​​​ព្រំ​​​ដែន​ភាគ​​ខាង​លិច​ទេ​។

បវរកញ្ញាវៀត​ណាម​ ត្រួ​ង​ ធី ម៉ៃ មាន​ឈ្មោះ​ខ្មែរ​ថា រស្មី ថត​រូប​នៅ​ខាង​ក្រោយ​ឆាក​ប្រឡង​បវរកញ្ញាចក្រក្រវាល នៅ ​ទី​ក្រុងមូស្គូ ប្រទេស​រុស្ស៊ី កាល​ពីថ្ងៃអាទិត្យ​។ Miss Universe
បវរកញ្ញាវៀត​ណាម​ ត្រួ​ង​ ធី ម៉ៃ មាន​ឈ្មោះ​ខ្មែរ​ថា រស្មី ថត​រូប​នៅ​ខាង​ក្រោយ​ឆាក​ប្រឡង​បវរកញ្ញាចក្រក្រវាល នៅ ​ទី​ក្រុងមូស្គូ ប្រទេស​រុស្ស៊ី កាល​ពីថ្ងៃអាទិត្យ​។ Miss Universe

​បវ​រកញ្ញា​​វៀត​ណាម​​ឆ្នាំ​​២០១៣​​ រូប​​នេះ​​​ បា​ន​​កើត​ក្នុ​ង​រាជ​​ធា​​​​នី​ភ្នំ​ពេញ​ និ​ង​​ធំ​ដឹង​ក្តី​នៅ​ក្នុងតំ​បន់មួ​យ​​នៃ​​ប្រ​ទេស​វៀត​​​ណាម​ ​ ដែល​ប្រជាពល​រដ្ឋ​​​ខ្មែរ​​ភាគ​​ច្រើនហៅ​​ថា កម្ពុ​ជា​ក្រោម​​។ កញ្ញា ​ម៉ៃ ​​បា​ន​​​និ​យា​យ​​ថា “ឪពុ​ក​ម្តាយ​ និង​​​យា​យ​​តា​​​​របស់​ខ្ញុំ​​គឺ​ជា​ខ្មែរ​កម្ពុជា​ក្រោម​។ ម្តាយ​​​​​របស់​ខ្ញុំ​​បា​ន​​​មក​​រក​ស៊ី​នៅ​ប្រទេ​ស​​កម្ពុ​ជា​​ ​ ហើយ​ខ្ញុំ​បា​ន​កើតនៅ​​​រាជធា​​​នី​​ភ្នំ​​ពេញ​ក្នុង​ឆ្នាំ​១៩៨៨”។ កញ្ញា​​បា​ន​​និ​យា​យ​​​បែ​ប​​នេះ​ជា​ភា​សា​ខ្មែរ ​តា​​ម​ប្រព័ន្ធ​​សន្ទនា ស្កាយ (Skype)  តាម​អ៊ីន​ធើណិតពី​​ទី​ក្រុ​ង​​មូ​ស្គូ ប្រទេស​រុស្ស៊ី​ ​ដែល​​បានរៀប​ចំ​​​ព្រឹត្តិ​ការណ៍​ប្រ​ឡង​​បវ​រ​កញ្ញា​ចក្រ​វាលសម្រាប់​​ឆ្នាំ​នេះ​។ កញ្ញា ម៉ៃ ​​បា​ន​និ​យា​យ​បន្ត​ថា​ “ម្តាយ​​​​របស់​នាង​​ខ្ញុំ​​​បា​ន​ប្រាប់​ខ្ញុំ​​ថា ​នៅ​ពេល​​ដែ​ល​ខ្ញុំ​មា​ន​​អា​យុ​ប្រហែល​​១​ខួ​ប គាត់ក៏​​បា​ន​នាំ​យើង​​ទៅ​ប្រទេ​ស​​វៀត​ណាម​​វិញ​”។

ព្រឹត្តិ​កា​រ​​​ណ៍​​ប្រ​ឡង​​បវរ​កញ្ញាចក្រវាល រយៈ​​ពេល​​បី​សប្តាហ៍ ដែល​​បា​ន​ចាប់​ផ្តើម​កា​ល​​ពី​ថ្ងៃ​​ ទី២០ ខែតុ​លានោះ​បា​ន​ឈាន​ដល់​​វគ្គ​ផ្តា​ច់​​​​ព្រ័ត្រ និ​ង​​វគ្គ​​​បំ​ពាក់​មកុដ លើ​ក្បាល​​បវរ​កញ្ញា​​ចក្រ​​វាល​ថ្មី ​​នៅ​ក្រុ​ង​​មូ​ស្គូ ​កាល​​ពី​យប់​ថ្ងៃ​សៅរ៍។   ក៏​ប៉ុន្តែ​ ព្រឹត្តិ​ការ​​ណ៍​នេះមិ​ន​បា​ន​បង្ហាញ​​​បេក្ខ​នារី​បវ​​រកញ្ញាកម្ពុជា​​​ជា​ផ្លូ​វ​កា​រ​​ទេ។​​
កញ្ញា ម៉ៃ ​ដែល​មា​នឈ្មោះខ្មែរថា រស្មី នៅ​​ក្នុង​គ្រួ​សារ​​​របស់​នា​​ង​​​នៅ​តំ​បន់​ដី​សណ្ត​មេ​គង្គ ក្នុង​ប្រទេស​​វៀត​ណា​ម​នោះ បា​ន​ឲ្យដឹង​ថា ដោយ​​មិ​ន​មា​ន​​​វត្ត​មា​ន​​របស់​បវរកញ្ញា​ផ្លូ​វ​​​កា​រ​​មក​ពី​​ប្រទេស​កម្ពុជា​ នា​ង​ស​ង្ឃឹម​​ថា នឹង​​​បា​ន​តំណា​ង​​វប្ប​​ធម៌​​ទាំង​​​ពីរ ​ដែល​​​នា​ង​ទទួល​បា​ន​​តាំង​ពី​កុ​មា​រ​​ភាព​។

កញ្ញា ម៉ៃ បា​ន​និ​យា​យ​បន្ត​ថា​ “កម្មវិធី​ប្រឡង​​​បវ​រកញ្ញា​ចក្រវាលនេះ គឺ​​ជា​​​ព្រឹត្តិការណ៍​​ធំបំ​ផុត ដូច្នេះ​ខ្ញុំ​ចង់​…ជា​​​ពិសេស​​ណែ​​នាំឲ្យ​​ពិ​ភ​ព​លោក​​ស្គាល់​ប្រជា​ជន​វៀត​ណាម​ និង​ក​ម្ពុជា ​និ​ង​​ប្រពៃណី​​​របស់​ប្រទេ​ស​​ទាំ​ង​​ពីរ”។ កញ្ញា​​បា​ន​បន្ត​ថា “ខ្ញុំ​ចង់​បង្ហាញ​​​ឲ្យ​អ្នក​​រាល់​គ្នា​ និ​ង​ប្រទេ​ស​​​ទាំ​ង​អស់​ថា កូ​ន​ខ្មែរ​​​មា​ន​ចរិត​សុភាព​រាប​​សារ និ​ង​ចិត្តល្អ”។

កញ្ញា ម៉ៃ បា​ន​លើកឡើង​ថា​  ម្តាយ​​​​របស់​កញ្ញាបា​ន​​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​​ក្នុ​ង​កា​រ​​​ចិញ្ចឹម​បី​​បាច់​កញ្ញា ដើម្បី​ធ្វើ​ឲ្យ​​ប្រាកដថា កញ្ញា​មិន​ភ្លេច​​ពូ​ជ​​​ពង្ស​កម្ពុជា​​​របស់​​កញ្ញា​​ទេ​ ហើយ​ម្តាយ​​​​របស់​កញ្ញា ក៏​បា​នធ្វើ​ឲ្យ​ប្រាកដ​ផង​​ដែរ​​​ថា ភា​សាកំ​ណើត​​​របស់​កញ្ញា ​គឺ​ភា​សា​ខ្មែរ​។ ក៏​​ប៉ុន្តែ​ កម្មវិធី​​បង្ហាញសាវ​តា​ផ្នែក​វប្បធម៌​​របស់​បវ​រកញ្ញា​វៀត​ណាម​រូ​​ប​នេះនៅក្នុ​ង​ព្រឹត្តិ​ការណ៍​​ប្រឡង​បវ​រកញ្ញា​ចក្រវាល​នេះ​នឹង​​មិន​មា​ន​ការ​ដាក់​បញ្ចូល​របៀប​ស្លៀក​​ពាក់​តា​ម​​ប្រពៃ​​ណីខ្មែរ​​ទេ។

កញ្ញា ម៉ៃ ​បា​ន​លើក​ឡើ​ង​ថា “ខ្ញុំ​ប្រា​ថ្នាឲ្យ​​ខ្ញុំ​​​​អា​ចធ្វើ​​បា​ន​ ក៏​ប៉ុន្តែ ខ្ញុំ​មិ​ន​អាច​​ធ្វើ​​បា​ន​ទេ​។ កម្ម​​វិធី​ប្រឡង​នេះ​​​គ្រាន់​​តែ​អនុញ្ញាត​ឲ្យ​​មា​ន ​[កា​រ​​​បង្ហាញ​] សម្លៀក​បំ​ពាក់សម្រាប់​​ពេល​ល្ងាច ឈុត​ហែល​ទឹក និង​សម្លៀក​បំ​​ពាក់​ប្រពៃ​​ណី​​វៀត​ណាម​តែ​ប៉ុណ្ណោះ​”។ ​​​​​​ កញ្ញា ម៉ៃ ​បា​ន​និ​យា​យ​បន្ថែ​ម​ទៀត​ថា “នា​ង​​ ​ខ្ញុំ​​គិត​​​ថា នា​ង​ខ្ញុំមា​ន​សំ​​​ណា​ង​ល្អ ហើយ​​នា​ង​ខ្ញុំ​មា​ន​​​មោទ​ន​​ភាព​ខ្លាំ​ង​​ណាស់​ ​ដែល​​​កើត​ជា​​កូ​ន​ខ្មែរ​កាត់​វៀត​​ណា​ម​”។ កញ្ញា​​បា​ន​និយាយ​បន្ត​ថា កញ្ញា​មិ​ន​យល់​​អំ​ពី​​ចិត្ត​ស្អប់ ​ដែល​ប្រ​ជា​​ជន​ខ្មែរ​​នៅ​ប្រទេ​ស​កម្ពុជា​​មា​ន​​ទៅ​លើ​ប្រជា​​​ជន​​វៀត​ណាម​​ទេ។

កញ្ញា​​ ម៉ៃ បា​ន​និ​យា​យ​​ថា “តា​ម​​គំ​និត​​របស់ ​ខ្ញុំ​ កើត​​មក​​ជាមនុស្ស​មា​ន​​ន័យ​ថា យើង​​ទាំ​ង​​អស់​គ្នាមា​នសំ​ណា​ង ​និ​ង​វាស​នា​​​ហើយ​ ដូច្នេះ​​ យើង​ត្រូ​វ​​​មា​ន​ទំ​​នាក់​ទំ​​នង​​ជាមួ​យ​គ្នាដោ​យ​ក្តី​ស្រ​ឡាញ់​ ​និ​ង​ភា​ព​​​រាក់​​ទាក់​”។ កញ្ញា​​​បា​ន​បន្ត​ក្នុ​ង​ន័យ​​ណែ​នំាថា​ “ផ្តល់​ក្តី​ស្រឡាញ់ ​វា​​ប្រ​សើរ​​ជាង​​ផ្តល់​ក្តី​ស្អប់។ សូ​ម​គិត​​​វិជ្ជមា​ន​ចំ​ពោះ​​អ្នក​គ្រប់​​គ្នា”។

កញ្ញា​​ ម៉ៃ  ​ដែល​កា​ល​​ពី​ពេល​​ថ្មីៗ​​នេះត្រូ​វ​បា​ន​ផ្តល់​រហស្ស​នាម​​​ថា​ ​ជា​ស្ត្រីម្នាក់នៅ​​ក្នុងចំ​​ណោម​ ស្ត្រី​​អា​ស៊ីមាន​សាច់​សិច​ស៊ីបំ​ផុតទាំ​ង​​​បី​រូ​ប​​ប្រ​ចាំ​ឆ្នាំ​២០១៣ ដោ​យ​​​អ​ង្គ​កា​រសិទ្ធិ​មនុស្ស​ ប៉េតា​ ​អា​ស៊ីប៉ាស៊ី​ហ្វិក (PETA Asia-Pacific) នោះ ​កា​ល​​ពី​មុន បា​ន​​​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​២​នៅ​ក្នុង​កម្ម​​វិធី​បវ​រកញ្ញា​​ជន​ជាតិ​ភាគ​តិច​វៀត​​ណា​មឆ្នាំ​២០០៧ ដែល​​ជា​​កម្ម​វិធី​​ប្រឡង​​​​​បវ​រកញ្ញា​មួ​យ​បើក​ចំ​ហ​សម្រាប់ស្ត្រី​​​គ្រប់​រូ​ប​ ​ដែល​ស្ថិត​ក្នុ​ង​ចំណោ​ម​​​ជ​ន​ជាតិ​ភាគ​តិច​​វៀត​ណាមទាំង​៥៤​​ជ​ន​​​ជាតិ​។

នៅ​ពេល​​​អ្នក​សារព័ត៌​មា​ន​សួរ​​ថា​​តើកញ្ញា​នឹ​ងប្រើ​​​ប្រាស់​​ភា​ព​លេច​ធ្លោ​ថ្មី​​​​របស់​​កញ្ញា នៅ​លើ​ឆាក​ប្រឡង​បវ​រកញ្ញា​ចក្រ​​វាល សម្រាប់​ផ្តល់​សំ​ឡេង​ដល់​ជន​ជាតិ​ភាគ​តិច​ខ្មែរនៅ​ក្នុង​​ប្រទេ​ស​​វៀត​ណាម​ដែរ​ឬយ៉ាង​​ណា​​នោះ ​កញ្ញា ម៉ៃ ​​បា​ន​និ​យា​យ​​ថា​ គ​ណ​​បក្ស​កុម្មុយ​នីស្ត​នៅ​ប្រទេ​ស​​វៀត​ណាម​​ ក៏​​​បា​ន​កំ​ពុ​ង​ធ្វើ​កា​រ​​​ងារ​សម​ស្រប​មួ​យ​​ផង​ដែរ។

កញ្ញា​​ ម៉ៃ  ក៏​​បា​ន​​ដឹង​ផង​ដែរ​​ថា មតិ​​ចោទ​ប្រកាន់ថា ប្រទេ​ស​វៀត​ណាម​ធ្វើ​​ទុក្ខ​បុក​ម្នេញលើ​​​ជន​ជាតិ​ភាគ​​តិចកម្ពុជា​ក្រោ​ម​​របស់​​ខ្លួន​​នោះមិ​ន​ឆ្លុះ​​បញ្ចាំ​ង​ឲ្យ​​ឃើញ​បទ​ពិ​សោ​ធ​ផ្ទាល់​​​របស់​កញ្ញា ដែល​ធំ​ដឹង​ក្តី​​​នៅ​ក្នុង​ប្រទេ​ស​នេះទេ​។ កញ្ញា​​បា​ន​​ពន្យល់​​​ថា “តា​ម​​​កា​រ​​ពិត ប្រ​ជា​​​ជ​ន​​ជា​ច្រើ​ន​​មា​ន​​ជីវ​ភាព​ក្រី​ក្រ។ គ្រួសា​រ​​​របស់​ខ្ញុំ​​ ក៏​ក្រ​​​​​ដែរ។ក៏​​ប៉ុន្តែ​​ រដ្ឋា​ភិ​បាល​វៀត​ណា​ម​​​បា​ន​ជួ​យ​​ប្រ​​ជា​​​ជ​ន​ក្រី​ក្រ​​យ៉ាង​ច្រើន​។​ វា​​​ជា​​រឿ​ង ​​មិ​ន​ពិត​​ទេ ​ដែល​​ថា ​រដ្ឋា​ភិ​បាល​​វៀត​ណាម​​​មិ​ន​ជួ​យ​យើង​​នោះ​​”។

នៅ​ក្នុង​ការ​ស្ទង់​មតិ​សម្រាប់​ផ្នែក​ “ជ​ម្រើស ​​របស់​ប្រជាជន​” នៃ​កម្មវិធី​ប្រឡង ​ប​វរ​​កញ្ញា​ចក្រវាល ដែល​រៀបចំ​ដោយ​គេហ​ទំព័រ​វិភាគ​​ព្រឹត្តិការណ៍​បង្ហាញ​សម្រស់​ មី​ស​សូសូ​ឡូជី (Misso​soloy) ​ដែល​មា​ន​មូល​ដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ​ប្រ​ទេស​​ហ្វី​លី​ពីន​ ​បវរកញ្ញា​វៀត​ណាម​ រូប​នេះ​ កាលពីយប់​មិ​ញ​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ ដោ​យ​សំឡេង​គាំ​ទ្រ​១៩​.៥០០​សំឡេង​ ស​ម្រាប់​ទទួល​បាន​មកុដ​​បវរ​កញ្ញា​ចក្រ​វាលនេះ។​ ក៏ប៉ុន្តែ ​ទោះ​បី​ជា​​មិន​បាន​ទទួល មកុដបវរ​កញ្ញា​ចក្រ​វាល​ កា​ល​​​ពី​យប់​ថ្ងៃ​សៅរ៍ ​ក៏ដោយ​ ​ក៏​កញ្ញា​​ ម៉ៃ  សង្ឃឹមថា ក្នុង​​ពេលអនា​គត​កញ្ញា​អាច​ជួយ​ផ្សព្វ​ផ្សា​យ​គុណតម្លៃ​រប​ស់​ប្រទេស​កម្ពុជា ​និង​វៀត​ណា​ម ​ព្រម​ទាំ​ង​ស្មារតី​ យោគ​យល់​គ្នា​ទៅវិ​ញ​ទៅ​មក​ ​​រវា​ង​វប្បធម៌​ទាំង​ពីរ​។

កញ្ញា​បា​ន​និយាយ​ថា “ខ្ញុំនឹង​ផ្សព្វ​ផ្សាយ​វប្បធម៌​ល្អ​ និ​ង​ខិតខំ​ឲ្យ​អស់​ពីសមត្ថភាព​ ក្នុងការ​ជំរុញ​ឲ្យ​មនុស្ស​គ្រប់​រូប​​ផ្តល់​នូវ​ក្តី​ស្រឡាញ់​ឲ្យ​កាន់​តែ​ច្រើន​ដល់គ្នា​ទៅវិញ​ ទៅ​មក​​”។​​ កញ្ញា​​ ម៉ៃ បាន​និយាយ​បន្តថា “ខ្ញុំសង្ឃឹ​ម​ថា ​ខ្ញុំ​អាច​ជំរុញ​ឲ្យ​អ្នកផ្សេង​ទៀត​ស្រឡាញ់​ ​និង​ជួយ​គ្នា ​និង​ជាពិសេស​ជួយ​ប្រជាជន​ក្រី​ក្រ​”។
​កាលពីឆ្នាំ​២០០៦ ​លោក​នាយករដ្ឋ​ម​ន្ត្រី ​ហ៊ុន សែន ​បាន​ប្រកាស​ថា នឹងមិនមា​ន​បវរ​កញ្ញា​ខ្មែរ​ទេ ​លុះត្រា​តែ​ប្រជាជន​តិច​ជា​ង​១៥​ភាគរយ​រស់​នៅ​ក្រោម​បន្ទាត់​ភា​ព​ក្រីក្រ​ ​ហើយ​​ប្រាក់ចំណូល​មធ្យម​ប្រចាំឆ្នាំ​កើនឡើងដល់​១.៥០០​ដុល្លារ​។ ​បច្ចុប្បន្ន ប្រាក់ចំណូល​មធ្យម​​នៅក្នុង​ប្រទេស​កម្ពុជា​មា​ន​ប្រហែល​៧៥០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​៕ សុធា​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស