34 C
Phnom Penh

លោក ហ៊ុន សែន និង​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ប្រាំបួន​​​រូប បើក​​​កិច្ច​​​ប្រជុំ​​ថ្នាក់​កំពូល​នៅ​វិមាន​សន្ដិភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​ធ្វើ​​​ជា​​​អធិបតី​​​ភាព​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ថ្នាក់​​​កំពូល​​​មួយជាមួយ​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ចំនួន​​​ប្រាំបួន​​​រូបដោយ​​​សម្ងាត់​​​ នៅ​​​ឯ​ការិយាល័យ​​ក្នុង​វិមាន​​​សន្តិភាពរបស់​​​លោក​​​ក្នុង​​​រាជធានីភ្នំពេញ។

គ្មាន​​​ព័ត៌មាន​​​លម្អិត​​​ណា​​​ត្រូវ​​​​​​បាន​​​បង្ហាញ​​​ឡើយ​​​ពាក់ព័ន្ធ​​​នឹង​​​កិច្ច​​​ប្រជុំ​​​ថ្នាក់​​​កំពូល​​​នេះ​ ដែល​​​បាន​​​ចាប់​​​ផ្ដើម​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក ហើយ​​​បាន​​​បញ្ចប់​​​នៅ​​​វេលា​​​ថ្ងៃ​​​ត្រង់​​​ ប៉ុន្តែ​​​ប្រភព​​​មួយ​​​ដែលប្រហែល​​​ជា​​​ដឹង​​​អំពី​​​របៀប​​​វារៈ​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា វា​​​ទាក់​​​ទិន​​​ទៅ​​​នឹង​​​សេចក្ដី​​​ព្រាង​​​ថវិកា​​​សម្រាប់​​​ឆ្នាំ​​​២០១៤​​​ ដែល​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​ដែល​​​មាន​​​សមាជិក​​​ចំនួន​​​១២​​​រូប​​​នៅ​​​រដ្ឋសភាបាន​​​បង្ហាញ​​​ជា​​​លើក​​​ដំបូង​​​កាលពីម្សិលមិញ​​​។

ភាពសម្ងាត់​​​នៃ​​​កិច្ច​​​ប្រជុំនេះ ត្រូវ​​​បាន​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ជា​​​ភាសា​​​ខ្មែរ​​​ដែល​​​តែង​​​តែ​​​ចុះ​​​ផ្សាយ​​​ព័ត៌មាន​​​ស្ដីអំពី​​​តួនាទី​​​​​​ និង​​​កិច្ច​​​ការ​​​ផ្លូវការ​​​របស់​​​លោកនាយក​​​រដ្ឋមន្ត្រី ហ៊ុន ​សែន ចាត់​​​ទុក​​​ថា ខុស​​​ពីធម្មតា ​​​ប៉ុន្តែប្រព័ន្ធ​​​ផ្សព្វ​ផ្សាយ​​​​​​​នេះ​​​មិន​​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ចូល​រួម​​ក្នុង​​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ម្សិលមិញនេះ​ឡើយ​។

លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទីស្ដី​​​ការ​​​គណៈរដ្ឋមន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​​​​មិន​​​បាន​​​ដឹង​​​អំពីកិច្ច​​​ប្រជុំ​​​នេះ​​​ឡើយ ពីព្រោះ​​​លោក​​​មិន​​​ត្រូវ​​​​បាន​​​អញ្ជើញ​​​ឲ្យ​​​ទៅ​​​ចូល​​​រួម​​​ក្នុង​កិច្ច​ប្រជុំ​នេះ​​​ទេ​​​។ ជំនួយការ​​​ម្នាក់​​​របស់​​​លោកឧបនាយក​​​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​​​​ បាន​​​លើក​​​ឡើង​​​ថា លោក ស ខេង បាន​​​ទៅ​​​ចូល​​​រួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​នេះ ប៉ុន្តែ​​​ជំនួយ​​​ការ​​​រូប​​​នេះ​​​​​​មិន​​​បាន​​​រៀប​​​រាប់​​​អ្វី​​​ច្រើនលើ​​​ស​​​ពី​​​នេះ​​​​​​​​​នោះ​ទេ៕ ស៊ុយឈាង​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស