29 C
Phnom Penh

នគរ​បាលចាប់ខ្លួនឈ្មួញ​កណ្តាល​​អា​ពាហ៍​ពិ​ពា​ហ៍​​​​​ពីបទ​​​ប៉ុន​​ប៉ង​បញ្ជូ​នស្ត្រី​ទៅ​ប្រទេ​ស​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បា​នឲ្យ​ដឹង​​​កា​ល​​ពី​ម្សិល​មិញ​ថា នគរបា​លប្រឆាំង​កា​រ​​​ជួ​ញ​​ដូរ​​មនុស្សរាជ​ធានី និង​ខេត្ត​ ​​បា​ន​ចាប់​ខ្លួន​​មនុស្ស​​ចំ​នួ​ន​ប្រាំ​នាក់​​ក្នុ​ង​ករណី​ពីរ​​​ដោ​យ​ឡែក​ពី​គ្នា​ ​​​ពី​​​បទ​​​ប៉ុ​ន​ប៉ង​​បញ្ជូ​ន​ស្រ្តី​វ័យ​ក្មេង​​​ប្រាំ​មួ​យ​នាក់​​​ទៅ​កាន់​ប្រទេ​ស​​​ចិ​ន​ធ្វើ​​ជា​​កូ​ន​​ក្រ​មុំ​។

លោក កែវ ​ធា ​នា​យ​​​នគរ​​បាល​ប្រឆាំ​ង​​​កា​រ​​​​ជួ​ញ​​ដូរ​មនុស្ស​​បាន​ឲ្យ​ដឹង​ថា កា​ល​​ពី​យប់​ថ្ងៃ​​​អា​ទិត្យ​ នគរបាលប្រឆាំង​ការជួញដូរ​មនុស្ស​រាជធានីភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ និងស្ត្រី​ពីរនាក់​នៅ​ឯអាកាស​យានដ្ឋាន​អន្តរ​​ជាតិ​ភ្នំពេញ​ និង​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​​ជួញ​ដូរ​មនុស្ស​។

លោក​បាន​មាន​ប្រសាសន៍ថា “យើង​​បាន​​ចាប់​ខ្លួន​​ជន​សង្ស័យ​បីនាក់​​នៅ​ឯ​អាកាស​​យាន​ដ្ឋាន​កាល​ពីយប់​ថ្ងៃអាទិត្យ​”។ លោក​បាន​មានប្រសាសន៍បន្ថែម​ទៀត​​ថា នគរបាល​ដែល​ធ្វើ​ការ​នៅ​ឯ​អាកាស​យាន​ដ្ឋាន​មាន​ការ​សង្ស័យ​ចំពោះ​ឥរិយា​បថរបស់​ឈ្មោះ តាំង​ សារឿន អាយុ​៤៦​ឆ្នាំ​ ឈ្មោះ ម៉ក់ ហៀង​ប្ញទ្ធី អាយុ​៣១​ឆ្នាំ និង​ឈ្មោះ យី ឡាវ អាយុ​៦០​ឆ្នាំ។

លោក​ កែវ​ ធា បាន​មាន​ប្រសាសន៍​ថា“នគរបាល​បាន​ឃើញ​ពួក​គេ​ចែក​លិខិត​ឆ្លង​ដែន​ឲ្យ​ជន​រងគ្រោះ​ចំនួន​បួន​នាក់​ មុន​ពេល​ពួក​គេ​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន​” ។​លោក​បាន​ឲ្យដឹង​បន្ថែម​ថា ជន​សង្ស័យ​ទាំង​បួន​នាក់​នេះ​​ទំនង​ជា​មិន​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​​នឹង​អនាគត​កូន​ក្រមុំ​ ដែល​មាន​អាយុ​រវាង​១៧​ឆ្នាំ ទៅ​២៦​ឆ្នាំទាំងនេះទេ។

លោក​ កែវ ធា​ បាន​ឲ្យ​ដឹង​ថា នគរបាល​កំពុង​តែ​សាក​សួរ​ស្ត្រី​បួន​នាក់​នេះ កាល​ពី​យប់​មិញ​នៅ​ឡើយ​។ លោក​បានបន្ថែម​ថា ជន​សង្ស័យ​ទាំងបី​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ​។ ក្នុង​ករណី​ដាច់ដោយ​ឡែក​មួយ​ នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​ខេត្ត​សៀម​រាប បាន​ចាប់​ខ្លួន​ជន​សង្ស័យ​បួន​នាក់​ បន្ទាប់​ពី​សម្គាល់​ឥរិ យា​បថប្រហាក់​ប្រហែល​គ្នា​នេះ​នៅ​អាកាស​​យាន​ដ្ឋានអន្តរ​ជាតិ​សៀម​រាប កា​លពីយប់​ថ្ងៃសុក្រ ហើយ​ឃើញ​ថា ស្ត្រី​ទាំង​ពីរ​នាក់​នេះ​មាន​ការ​ពាក់​ព័ន្ធ​នឹង​អនាគត​កូន​ក្រមុំ​ពីរនាក់​ ម្នាក់អាយុ​២៥ឆ្នាំ​ និងម្នាក់​ទៀត​អាយុ​៣០​ឆ្នាំ​។

លោកស្រី ដួង​ ថាវរី នាយនគរ​បាល​ប្រឆាំង​​ការ​ជួញដូរ​មនុស្ស​ខេត្ត​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញថា “ យើង​បាន​សហ​ការ​ជា​មួយ​នគរបាល​អាកាស​យានដ្ឋាន​ ដើម្បី​ចាប់​ខ្លួន​ពួក​គេ​នៅ​ពេល​ពួក​គេ​ត្រៀមបញ្ជូន​ជន​រង​គ្រោះ​របស់​ខ្លួន​ទៅ​ទីក្រុង​ម៉ាកាវ​”។ លោក​ស្រី ថាវរី បាន​មាន​ប្រសាសន៍ថា មេខ្យល់​បាន​ចំណាយ​ប្រាក់​ឲ្យគ្រួសារ​ស្ត្រី​​ពីរ​នាក់​នេះ​ចំនួន​៤០០ដុល្លារក្នុង​មួយនាក់ ហើយ​​បាន​សន្យា​ថា កូន​ស្រី​របស់​ពួក​គេ​នឹង​រៀប​ការ​ជា​មួយ​បុរ​ស​ជន​ជាតិ​ចិន​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​។

លោក​ស្រី ថាវរី បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា “មេ​ខ្យល់​បាន​ព្យាយាម​បោក​ប្រាស់​ពួក​គេ​ ពីព្រោះ​ពួក​គេ​គ្មាន​ប្រាក់​ជាប់​ខ្លួន​ទេ គ្មាន​លិខិត​ឆ្លង​ដែន​ និង​ទូរស័ព្ទទេ​ ដូច្នេះ​ពួក​គេ​​ត្រូវ​​បាន​​ជួញ​ដូរ​”។ លោក​ស្រីបាន​មាន​ប្រសាសន៍ថា “យើង​ព្រួ​យបារម្ភ​ថា ពួក​គេ​អាច​ត្រូវ​បញ្ជូន​ទៅ​បន​ស្រី​ពេស្យា​ណាមួយ​ មិនមែន​រៀប​ការ​នោះ​ទេ​”។ លោក​ស្រី​បន្ថែម​ទៀត​ថា ការ​ធ្វើ​ជា​ឈ្មួញ​កណ្តាលអាពាហ៍ពិពាហ៍​ គឺ​ជា​អំពើខុស​ច្បាប់​កម្ពុជា​។

ជន​សង្ស័យ​ទាំង​នេះត្រូវ​បាន​សាក​សួរ​នៅ​ឯ​តុលាការ​កាល​ពីម្សិល​មិញ ហើយ​ជន​រងគ្រោះ​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​​ក្នុង​ស្រុក​មួយ​ធ្វើ​ការ​អប់​រំ​ និង​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​ជួប​ក្រុមគ្រួសារ​របស់​ខ្លួន​វិញ​កាល​ពីថ្ងៃសៅរ៍។

​លោក ហួយ ពេជ្រ​សុវណ្ណ មន្ត្រី​កម្ម​វិធី​នៅ​មជ្ឈមណ្ឌល​ច្បាប់​​សម្រាប់សហ​គមន៍​បាន​​លើកឡើងថា បើ​ទោះជា​គ្មាន​តួលេខ​ទូទាំង​ប្រទេស​ក៏​ដោយ ករណី​ពីរ​ថ្មី​ៗ​នេះ គឺជាគំរូ​មួយ​នៃកំណើនសកម្មភាព​ឈ្មួញ​កណ្តាល​បញ្ជូន​ស្ត្រី​ឲ្យ​ទៅ​រៀបអាពាហ៍ពិពាហ៍​នៅ​ប្រទេស​​ចិន​ ដោយខុសច្បាប់។​ណលោក​ ពេជ្រ​សុវណ្ណ​ បាន​មាន​ប្រសាសន៍​ថា “ ពេល​នេះ​មាន​ករណី​កាន់​តែ​ច្រើន​ ហើយ​​គ្រោះ​ថ្នាក់​ណាស់​”។

លោក  ពេជ្រ​ សុវណ្ណ បាន​ឲ្យដ​ឹង​ថា “​ ភាគ​ច្រើន​​ [ស្ត្រី] ត្រូវ​បានចាត់ទុកដូចជា ទាស​ករ​ពី​សំណាក់​បុរ​សជន​ជាតិ​ចិន​​ ហើយ​បុរស​ខ្លះ​​គ្រាន់តែចង់ឲ្យស្ត្រី​ម្នាក់​បម្រើ​ផ្លូវ​ភេទ​សម្រាប់ ​ពួក​គេ​”។ លោក​បន្ថែម​ថា  តម្រូវ​ការ​ភរិយា​មាន​កម្រិតខ្ពស់​នៅ​ក្នុង​ប្រទេស​ចិន​ដោយ​សារតែ​គោល​នយោបាយ​​កូនមួយ​របស់​ប្រទេស​នេះ។ តាម​គោល​នយោបាយ​នោះ ទារក​​ទទួល​បាន​ការ​ពេញ​ចិត្ត​ជាង​។

នៅ​ពេល​ដែល​ស្ត្រី​ខ្មែរ​ទៅដល់​ប្រទេស​ចិន​ ជាធម្មតា​នៅ​តាម​តំបន់​ជន​បទ​ ពួក​គេ​ជាប់​នៅ​ទី​នោះ ហើយ​ជារឿយ​ៗ​ខ្លាច​មិន​ហ៊ាន​រាយការណ៍​ប្រាប់​នគរ​បាល​អំពី​អំពើ​រំលោភ​​ឡើយ​ ពីព្រោះ​ឈ្មួញ​កណ្តាល​របស់​ពួក​គេ​និយាយ​ប្រាប់​ពួក​គេថា ពួក​គេ​នឹងត្រូវ​បាន​​ចាប់​ខ្លួន​។ បើ​ទោះជាមជ្ឈមណ្ឌល​អប់​រំច្បាប់​​សម្រាប់​សហ​គមន៍​ បាន​ជួយ​ជន​រងគ្រោះ​ជិត​២០​នាក់​ក៏​ដោយ​ ក៏ស្ត្រី​ប្រាំមួយនាក់​ ដែល​ត្រូវ​បាន​ធ្វើ​មាតុភូមិនិវត្ត​ន៍​ក្នុងឆ្នាំនេះ​បាន​ឲ្យដឹង​ថា ស្ត្រី​កាន់តែច្រើន​ត្រូវ​បាន​ជួញ​ដូរ​និង​បញ្ជូន​​ទៅប្រទេស​ចិន​។

លោក ពេជ្រ​សុវណ្ណ បាន​ថ្លែង​ថា “ឆ្នាំ​នេះ​​យើង​បាន​ធ្វើ​មាតុភូមិន​ិវត្តន៍​ជន​រង​គ្រោះ​​ប្រាំមួយ​នាក់​ពីចិន​ដី​គោក​ហើយ​។​យោង​តាម​ជន​រងគ្រោះ ពួក​គេ​បាន​ជួប​ស្ត្រី​ខ្មែរ​ជាច្រើន​ ដែល​ជាប់​នៅ​ក្នុង​ប្រទេស​ចិន​ ក៏​ប៉ុន្តែ ពួក​គេ​មិន​ដឹង​ថា ត្រូវ​ត្រឡប់មក​កាន់​មាតុ​ភូមិ​វិញ​ដោយ​របៀប​ណា​ទេ”៕​ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស