33 C
Phnom Penh

ធនាគារ​​​ ម៉េប៊េង​ បើ​​​ក​​​សាខា​​​បី​​​​​​បន្ថែម​​​ទៀត​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​ ​​​និង​​​មួយទៀត​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មានជ័យ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ ម៉េ​​​ប៊េង​​​ ខេមបូឌា ភីអិល​​​ស៊ី​​​ (​​ ​Maybank ​Cambodia​ Plc.) មក​​​ពី​​​ប្រទេ​​​ស​ម៉ាឡេស៊ី​​​បាន​​​ឲ្យដឹង​​​កា​​​ល​​​ពីម្សិល​មិញ​ថា កាល  ​ពី​ថ្ងៃ​សុក្រ​​​សប្តាហ៍​​​មុន​​ ខ្លួន​​​បាន​​​បើក​សាខា​ថ្មី​  បួ​ន​បន្ថែម​ទៀត​ ក្នុ​ង​ប្រទេស​កម្ពុជា​ ​ជាហេតុ​នាំ​ឲ្យ​ចំនួន​ទីតាំ​ង​ធនា​គារ​សរុប​របស់​ខ្លួន​​​ក្នុ​ង​ប្រទេស​នេះ​​កើនឡើង​ដល់​១៦​កន្លែង​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​រ​ប​ស់​​ធនាគារ​ម៉ាឡេ​ស៊ី​មួយនេះ​​ ​បាន​ឲ្យ​ដឹង​ថា ក្នុ​ង​ចំណោម​សា​ខា​ថ្មីទាំង​បួន​នេះ​ ​បី​សា​ខា​មាន​ទីតាំង​ក្នុង​រាជ​ធានីភ្នំ​ពេញ​ និង​មួយ​ទី​តាំង​ទៀត​​នៅក្នុង​ក្រុង​សិ​រី​សោ​ភ័​ណ ខេ​ត្ត​ប​ន្ទា​យមាន​ជ័យ​​​​​​​។ ​សាខា​ថ្មីទាំង​នេះ​នឹង​ផ្តល់​សេវា​ធនាគារ​​គ្រប់​ប្រ​ភេ​ទ​ រួ​ម​មាន​ សេវា​ប្រាក់​បញ្ញើ​ ហិរញ្ញ​​ ប្ប​ទាន​ពា​ណិជ្ជកម្ម ប្រាក់​កម្ចី ប្រាក់​បញ្ញើ​គ្រួសារ​ ​ប​ញ្ចាំ​ និង​សេវា​ម៉ា​ស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវ​ត្តិ (ATMs) ជាដើម​។

នៅ​ក្នុង​ពិធី​សម្ពោ​ធ​សាខា​ នៅក្នុ​ង​​ស្រុ​ក​សិរី​សោភ័ណ កាលពីថ្ងៃ​សុក្រ​ ​លោក លី​ តៀន ផូ  (Lee ​Tien​ Poh) ​ ប្រធាន​នាយ​ក​ប្រតិ​បត្តិ​ ធនាគារ ម៉េ​ប៊េង​ ​បាន​លើក​ឡើ​ង​ថា ​ធនាគារ​​នេះ​បាន​បើក​សាខា​១០​កន្លែ​ង​​ក្នុង​ប្រទេស​​កម្ពុជា​ ​ក្នុងរយៈ​ពេល​បួន​ឆ្នាំ​កន្លង​មក​នេះ​ ​ហើយ​សាខា​ថ្មីទាំង​បួន​នេ​ះ​នឹង​បម្រើ​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​ ព្រម​ទាំង​សហ​គ្រាស​​ទ្រង់​ទ្រាយ​ធំ​ជាង​នេះ​ផង​ដែរ​។

​លោក​បាន​មានប្រសាសន៍​ថា “ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ​ ​យើង​បាន​ពង្រីក​វិសាល​ភាព​របស់​យើង​ ដល់់​សហ​គ្រាស​​​ក្នុងមូល​ដ្ឋាន​ ​ដោយ​ផ្តល់​នូុវ​សេវា​ក​ម្មធ​នាគារ​គ្រប់​ប្រភេទ​​ដល់​សហគ្រាស​ធុ​ន​តូចបំផុត​ ​ធុន​តូច និង​មធ្យម​ ព្រម​ទាំង​សហគ្រា​ស​ពាណិជ្ជកម្ម ​និង​សាជីវកម្ម​ផង​ដែរ​”។

លោក  លី​ តៀន ផូ  បាន​ឲ្យដឹង​បន្ថែម​ទៀត​​ថា​​ ធនាគារ ម៉េ​ប៊េង​ ​មាន​កំណើន​ប្រាក់​ចំណូ​ល​ ប្រចាំ​ឆ្នាំ​ជាមធ្យម​៣២ភាគរយ​ ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​មក​នេះ​។ ​លោកបន្ត​ថា “គម្រោ​ង​​បើក​សាខា​ថ្មី​ទាំង​បួន​នេះ​ត្រូវ​បានរំពឹង​ថា ​នឹង​​បង្កើន​ចំនួន​ប្រាក់​បញ្ញើ​១៣ភាគរយ និង​ប្រាក់​កម្ចី​សរុប​ប្រហែល​១​៦​ភាគរយ​ ក្នុង​រយៈ​​ពេល​បីឆ្នាំ​ខាង​មុខ​”​៕សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស