30 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​ស្ត្រីម្នាក់​ពី​បទ​ឆបោក​ប្រាក់​ពី​ឧត្តម​សេនីយ៍ម្នាក់​ពាក់​ព័ន្ធ​​ការ​ទិញ​លក់​ដី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​បាន​ឲ្យ​ដឹង​​​ថា កាលពីថ្ងៃ​ច័ន្ទ​ សាលា​​ដំបូង​រាជធានី​​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ស្ត្រី​អាយុ​៣៦​ឆ្នាំ​ម្នាក់ ពីបទ​ឆបោក​មន្ត្រីវិស្វ​​​កម្ម​កង​យោធពល​ខេមរភូមិន្ទម្នាក់​​យក​ប្រាក់អស់​ចំនួន​២០០.០០០​ដុល្លារ ពេល​​មាន​​កិច្ច​ព្រម​ព្រៀង​ទិញ​លក់​ដី​។

យោងតាម​លោកអនុសេនីយ៍ទោ​ ខេន សុវណ្ណ មេបញ្ជាការ​រង​កង​រាជអាវុធ​ហត្ថ​រាជធានីភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ រាជ នី ដែលតាម​ការ​ចោទ​ប្រកាន់​ថា បាន​ឆបោក​ប្រាក់​ចំនួន​២០០.​០០០​ដុល្លារ ពី​ឧត្តម​សេនីយ៍​ទោ សែម សុវណ្ណី កាលពី​ខែ​ឧសភា​ឆ្នាំ២០១២តាម​​ការព្រម​ព្រៀង​គ្នា​ថា អ្នក​ស្រីនឹង​ធ្វើជា​​ឈ្មួញ​កណ្តាល​​​ក្នុង​កិច្ច​ព្រម​ព្រៀង​​ទិញ​លក់​​ដី​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​កំពង់​ធំ ប៉ុន្តែ​​គេអះអាង​​ថា ស្ត្រី​រូប​នេះ​មិន​ដែល​​​​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​នោះទេ។

លោកអនុសេនីយ៍ទោ ខេន សុវណ្ណ បាន​មាន​ប្រសាសន៍​ថា “អ្នកស្រី រាជ នី ត្រូវ​បាន​លោក​ កែវ មុនី ចៅក្រម​ស៊ើប​សួរ​កោះ​ហៅ​​​​​​​​​​​​​មក​សាក​សួរ ហើយ​លោក​ លី សុផាណា ជា​ព្រះ​រាជអាជ្ញា​រង​បានធ្វើការ​​ចោទ​ប្រកាន់​ស្ត្រី​រូប​នេះ​ពីបទ​ឆបោក កាលពីរសៀល​ថ្ងៃ​ច័ន្ទ។ ឥឡូវ​នេះ ស្ត្រី​រូប​នេះ​កំពុង​ត្រូវ​ឃុំ​ខ្លួន​​បណ្ដោះ​​​​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។

អ្នកស្រី រាជ នី​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​​​​​​ពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​សាលាដំបូង​រាជ​ធានី​បាន​ចេញ​ដីកា​ចាប់​ខ្លួន​កាលពី​ខែមុន​នោះ មិន​អាច​​​​​​​​​​ទាក់​​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ ហើយ​​​​​​​មិន​មាន​ព័ត៌មាន​​សម្រាប់​ទាក់ទង​​​មេធាវី​​​​​​​ការ​ពារ​ស្ត្រីរូបនេះដែរ​។ កាលពី​ម្សិលមិញ លោក កែវ មុនី ជា​ចៅ​ក្រម​ស៊ើប​សួរ​​បដិសេធ​មិន​ធ្វើ​អត្ថា​ធិ​​​ប្បាយ​អំពីរឿង​ក្ដីនេះ​​៕ សារុន​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស