27 C
Phnom Penh

គណៈកម្មាធិការ​រៀបចំការ​បោះ​ឆ្នោត​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ការ​​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​លើក​ឡើង​​ក្នុង​សេចក្ដី​​ប្រកាស​​​​​​​​មួយ​កាលពី​ម្សិល​មិញ​ថា ការ​បោះ​ឆ្នោត​ជ្រើស​​​​​​​រើស​សមាជិក​ក្រុម​ប្រឹក្សា​​​រាជ ធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ នឹង​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា​​​​​​​ឆ្នាំ​ក្រោយ​។

សេចក្ដី​​ប្រកាស​ដ​ដែល​នេះ​មាន​ខ្លឹម​សារ​ថា “ថ្ងៃ​អា​ទិត្យ ទី​១៨ ខែឧសភា ឆ្នាំ​​​២០១៤ នឹង​​​​​​​ជា​ថ្ងៃ​បោះ​ឆ្នោត​អាណត្តិទី២ ​ដើម្បី​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា រាជ​ធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ”។

ក្រុម​ប្រឹក្សានេះ ដែល​ដឹកនាំ​ការ​ងារ​​រដ្ឋ​បាលនៅក្នុង​​​​ដែន​សមត្ថកិច្ច​​របស់​ខ្លួន ហើយ​​មាន​ភារកិច្ច​​បង្កើត​ និង​ឃ្លាំ​មើល​​ផែន​ការ​អភិ​​​វឌ្ឍ​ន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ​នោះ​​ ​ត្រូវបាន​​បោះ​​​​​​​​​​ឆ្នោត​ជ្រើស​រើស​រៀង​រាល់​ប្រាំឆ្នាំម្ដង​។ សេចក្ដី​​ប្រកាស​ដដែល​នេះ​លើក​ឡើង​ទៀត​ថា យោង​តាម​ច្បាប់​ស្ដីពីការ​បោះ​ឆ្នោត​ជ្រើស​រើសសមាជិក​ក្រុម​ប្រឹក្សារាជ​​​ធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ…សមាជិក​ក្រុម​ប្រឹក្សា​​​ទាំង​នេះ​មាន​អាណត្តិ​ប្រាំ​ឆ្នាំ​ ហើយ​ត្រូវ​ចប់​អាណត្តិនៅ​ពេលដែ​ល​​សមាជិក​ក្រុម​​​​ប្រឹក្សា​​​ថ្មីចូល​កាន់​តំណែង”។

ការ​បោះ​ឆ្នោត​ជ្រើស​រើសសមាជិក​ក្រុម​ប្រឹក្សា​កាលពី​​​អាណត្តិទី១​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០០៨​ គឺ​​​រយៈពេល​មួយ​ខែ​ប៉ុណ្ណោះ​​​ បន្ទាប់​​​ពី​រដ្ឋសភា​បាន​អនុម័ត​ច្បាប់ដែល​តម្រូវ​ឲ្យ​​​មាន​ការ​​បោះ​ឆ្នោត​ជ្រើស​​​តាំង​ក្រុម​ប្រឹក្សា​​​នីមួយៗតាម​​​រយៈ​​​សន្លឹក​ឆ្នោត​សម្ងាត់​របស់​សមាជិក​ក្រុម​ប្រឹក្សា​​​​​​ឃុំ​-សង្កាត់​ ​ជាង​១.៥០០​ឃុំ​សង្កាត់​នៅទូទាំង​ប្រទេស​៕ សារុន​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស