41.3 C
Phnom Penh

របាយការណ៍រដ្ឋាភិបាល៖ចំនួន​ទឹក​ប្រាក់វិនិយោគ​នៅ​​​ក្នុង​វិស័យ​សំណង់​កើនឡើង​២៤​ភាគរយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗនេះ បាន    ​ប​ង្ហាញ​ថា ចំនួន​ទឹក​ប្រាក់វិនិយោគ​អនុម័តក្នុង​វិស័យ​សំណង់​បាន​កើនឡើង​២៤​ភាគ​រយ​ដល់២,២៧​ពាន់លាន​ដុល្លារ​ អំឡុង​រយៈ​ពេល​​​​ ប្រាំ​បួន​ខែ​ដំបូង​នៃឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំ​២០១២​។

ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អនុម័ត​គម្រោង​ចំនួន​១,២៤២​គម្រោង​ បើគិតពីខែ​មក​រា​ ដល់​ខែ​កញ្ញា​ នេះ បើ​យោង​តាម​​របាយការណ៍​ផ្សព្វ​ផ្សាយ​នៅ​តាមទី​ភ្នាក់​ងារ​​​ព័ត៌​មានរដ្ឋ​ អាកាបេ៉ (Agence Kampuchea Presse)។

លោក​ បេងហុង​ សុជាតិ​ខេម​រ៉ូ អ្ន​កនាំ​ពាក្យ​ក្រសួង​រៀបចំដែន​ដី ​នគរូបនីយ​កម្ម​ ​និង​សំណង់​ ​មាន​ប្រសាសន៍​កាល​ពីម្សិលមិញថា “ យោង​តាម​​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ សេដ្ឋកិច្ច​របស់​យើង​នឹង​រក្សា​កំណើន​របស់​ខ្លួន​​ ហើយ​ប្រសិន​បើ​មែន​នោះ​ វិស័យ​សំណង់​ក៏​នឹង​កើនឡើង​ដែរ​”។

លោក ស៊ឹង ប៊ុណ្ណា ​ ប្រធាន​ក្រុម​ហ៊ុន ប៊ុណ្ណា​  រៀល​ធី​ គ្រុប (Bonna Realty Group) ជា​អ្នក​ជំនួញក្នុង​ស្រុក​ផ្នែកអចលនទ្រព្យ​​​លើក​ឡើង​ថា ទំនុកចិត្ត​របស់​វិនិយោគិន​ក្នុង​វិស័យ​សំណង់ មានកម្រិតខ្ពស់​។ លោក​បាន​មាន​ប្រសាសន៍​ថា “ កំណើន​នេះ​បាន​ចាប់​ផ្តើម​ចាប់​តាំង​ពី​ត្រីមាស​ដំបូ​ង​នៃ​ឆ្នាំ​នេះ​មកម៉្លេះ”។ លោក​បាន​លើកឡើងបន្ថែម​ថា រំហូរ​វិនិ​យោគ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ី​ រាប់​ទាំង​​ប្រទេស​ចិន​ សិង្ហ​បុរី និង​ប្រទេ​សជប៉ុន​ ផង​ដែរ​ នឹង​រក្សា​កំណើន​សម្រាប់វិស័យ​នេះ​។ លោក ស៊ឹង ប៊ុណ្ណា ​បាន​មានប្រសាសន៍ថា “រំហូរ​នៃ​ការ​វិនិ​យោគ​មកពីប្រទេស​ចិន​ សិង្ហបុរី និង​ប្រទេស​ជប៉ុន​នៅ​តែកើន​ឡើង​។ គម្រោង​សំណង់​សំខាន់​ៗកំពុង​តែ​ដំណើរ​​​ការ​​​​ដដែល”​៕​ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស