28 C
Phnom Penh

ធនាគារ​ពិភព​លោក​​លើក​ឡើង​ថា ​មិន​មាន​ការ​សន្យា​ផ្តល់​មូល​និធិ​បន្ថែម​ដល់​​ប្រ​ទេ​ស​កម្ពុជា​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​បន្ទាប់​ពី​មិន​មាន​ចម្លើយ​តបច្បាស់​លា​ស់​ ទៅ​នឹង​សំណួរ​លើក​ឡើង​ថា  ​តើ​ធនាគា​រ​ពិភព​​លោក​ (World Bank) ​ឈប់​បង្ក​ក​មូល​និធិ​បន្ថែម​​ដល់​ប្រទេស​កម្ពុជា​ឬយ៉ាង​ណា​ ដើ​ម្បី​ជា​ការ​ឆ្លើយ​តប​ទៅនឹង​សកម្ម​​ភា​ព​បណ្តេញ​​​ប្រជា​​ជ​ន​​​ក្នុ​ង​រាជ​ធា​នី​ភ្នំ​​ពេញ​ដោយ​បង្ខំធ្វើ​​​ឡើង​​​ដោ​យ​រដ្ឋា​​ភិ​បាល​នោះ ធនា​គារ​​​នេ​ះ​​​បា​ន​​លើក​ឡើ​ង​ថា ចំ​ណាត់​កា​រ​​ផ្អាក​​កា​រ​ផ្តល់​​មូ​ល​​និធិ​​នេះ នៅ​តែ​ត្រូវ​បា​ន​​អ​នុ​វត្ត​​យ៉ាង​​តឹ​ង​រ៉ឹង។

​លោក​ ប៊ូ សា​រឿ​ន ​​អ្នក​នាំពាក្យ​​​ធ​​នាគារ​​ពិភ​ព​លោក​ បា​ន​​ឲ្យ​ដឹង​​​​តា​ម​រយៈអ៊ីម៉េល​​ថា  “ធ​នា​​គារ​​​ពិភ​ព​លោកមិន​​ទា​ន់​​​ផ្តល់​​កា​រ​សន្យា​​ថ្មីៗ​​​ទាក់​​ទ​ង​នឹ​ង​កា​រ​ផ្តល់​​មូ​ល​​និធិ​​​​ដល់​​ប្រ​ទេ​ស​​កម្ពុ​ជា​​​ទេ​”។

​​អង្គការធ្វើ​កា​រ​​សិទ្ធិ​លំ​​នៅ​ដ្ឋាន​ និ​ង​សកម្ម​ជ​ន​​ប្រឆាំ​ង​​កា​រ​​​បណ្តេញចេញ​​បា​ន​​លើក​ឡើង​​​ថា ​​ធនា​គារ​​​ពិ​ភ​ព​លោ​ក​បា​ន​​ល្មើស​​កា​រ​​សន្យា​​​​របស់​​ខ្លួន​ ដោ​យប្រើ​ប្រាស់មូ​ល​​​និធិ​​សម្រាប់​បុគ្គល ​ឬស្ថាប័ន​សម្រាប់​ចាប់​ផ្តើម​​ ឬព​ង្រី​ក​​គម្រោង​ចាប់​​តា​ំ​ង​​​​ពី​​កា​រ​​បង្កក​​មូ​លនិធិ​នេះត្រូ​វ​​​​​​បា​ន​អ​នុ​​វត្ត​​ជា​ផ្លូ​វ​ការអត់។​

កា​ល​​ពី​ខែ​សី​ហា ធនា​គារ​​ពិ​ភ​​ព​លោកបា​ន​​បញ្ជាក់​ថា ​ខ្លួន​​បា​ន​​ផ្អាក​ “កា​រ​ផ្តល់​ប្រាក់​កម្ចី​ថ្មី”​​ដល់ប្រ​​ទេស​​កម្ពុជា និង​​ចាប់​ផ្តើម​ផ្តល់​ឲ្យ​វិញ​នៅ​ពេល​​ណាដែល​រដ្ឋា​​ភិ​បាល​​​ឈាន​​ដល់​​កិច្ច​​​ព្រ​ម​​ព្រៀង​​​ជាមួ​យ​​ប្រ​ជា​​​ជន​​​ក្នុ​ង​​​តំ​បន់​​បឹង​​កក់​​ ​រាជ​ធា​​នី​ភ្នំពេញ។ គិត​ត្រឹម​​​ពេល​នោះ ប្រជា​ជន​​ជាង​​​​៣.០០០គ្រួសារ ត្រូ​វ​​បា​​នបង្ខំ​ឲ្យ​ចេញ​​ ពី​លំនៅដ្ឋាន​​​របស់​​ខ្លួន​ ដើម្បី​បើក​ផ្លូ​វសម្រាប់​លោក ​ឡៅ ​​ម៉េង​ឃិន សមា​​​​ជិកព្រឹទ្ធ​សភា មក​​​ពី​គ​ណ​​បក្ស​ប្រជា​​ជន​​អ​នុ​វត្ត​គម្រោង​​​ អ​ចល​ន​​​ទ្រព្យ​ដ៏​មា​ន​​មហិច្ឆតា​​ខ្ពស់​ ក៏​ប៉ុន្តែ គម្រោ​ង​នេះ​​មិ​ន​ទាន់​​​ចាប់​ផ្តើម​​នៅ​ឡើយ​​​ទេ។

ប្រជា​​ជ​ន​​​ជា​ង​៦០០​​គ្រួ​​​សារ​​ទទួល​បា​ន​កម្ម​សិទ្ធិ​លើ​លំ​នៅ​​ដ្ឋាន​​​របស់​​ខ្លួន​​​នៅ​តំ​បន់​បឹង​កក់ តាំ​ង​​ពី​​ឆ្នាំ​២០១១​មក​។ ក៏​ប៉ុន្តែ​ ​ប្រជា​​ជ​ន​​ជិត​១០០​​គ្រួ​សារ​ នៅ​តែ​​ប្រ​ឈមនឹ​ង​កា​រ​​​គំ​រាម​​​​បណ្តេញ​ចេញ​ ហើយ​​ប្រជា​​​ពល​រដ្ឋ​​​ច្រើ​ន​ពាន់​​គ្រួ​សារ ​ដែល​ត្រូ​វ​បា​​​ន​បណ្តេញ​ចេញ​​រួ​​ច​ហើយ​នោះ ​​បា​ន​ឲ្យ​ដឹង​ថា ​​ពួ​កគាត់​​​ទទួល​​​បា​ន​​សំ​ណ​ង​​​តិច​តួច។ ​ពួ​ក​គាត់​​ក៏​​មិន​ទទួល​​បា​ន​​ជំ​នួ​យ​ដោ​យ​ផ្ទា​ល់​​ពី​ធនា​​គារ​​ពិ​ភព​លោក​ ដែល​បា​ន​ទទួល​ស្គាល់​ស្ថាន​​​ភា​ព​​លំបាក​​​ជា​ច្រើន​​​នៅ​​ក្នុង​គ​ម្រោង​​ផ្តល់​កម្ម​​សិទ្ធិ​​ដី​ធ្លី​​​​​មា​ន​គុណ​វិបត្តិ​ ដែល​ត្រូ​វ​បា​នផ្អាក​​​កា​ល​​​ពី​ឆ្នាំ​២០០៩ដែរ។

នៅ​​​ពេល​​អ្នក​សារព័ត៌​មា​ន​​បា​​ន​សាក​សួរ​​​​ថា​ តើ​កា​រ​​​បង្កក​មូលនិធិ​​នេះ​ត្រូ​វ​បា​ន​​​ដក​ចេញ​​​តាំ​ង​​ពី​ឆ្នាំ​មុន​​ ឬ​​យ៉ាង​ណា​​​នោះ អ្នក​នាំ​​ពាក្យ​​​ធ​នា​គារ​​​ពិ​ភ​ព​លោក​​​បា​ន​​​បង្វែរ​​​កា​រ​ចាប់​​​អា​រម្មណ៍​​ទៅ​លើ​​សេចក្តី​ថ្លែ​ង​ការ​ណ៍​​​​របស់​លោក​ ប៉ា​ម៉េឡា ខុ​ក (Pamela Cox) អនុប្រធា​ន​​ធនា​គារ​​​ពិ​​ភ​ព​លោក ប្រ​ចាំ​​តំ​បន់​អា​ស៊ី​​​បូ​ព៌ា  ​និ​ង​ប៉ា​​ស៊ី​ហ្វិក ក៏​ប៉ុន្តែ ​នៅ​តែ​មិ​ន​មា​ន​​​ចម្លើ​យ​។

ឆ្លើយ​​ត​ប​នឹង​​ពា​ក្យ​ចចាម​​អា​រ៉ាម​ថ្មី​ៗ​ក្នុ​ង   ​ចំ​ណោម​​ប្រ​ជា​​​ជ​ន​ក្នុ​ង​តំ​បន់​​​បឹង​កក់ ​​ដែល​​លើក​​ឡើង​ថា កា​រ​​​បង្កក​​មូ​ល​​​និធិ​នេះ ​បា​ន​កន្លង​​ផុត​ទៅ​ហើយ​នោះ ធនា​​គារ​​​ពិ​​ភ​ព​​លោក​​បា​ន​​អ​ះ​​​អា​ង​​ថា ចំ​​​ណាត់​ការ​​នេះ​​នៅ​តែ​​ត្រូ​វ​បា​ន​​អ​នុ​វត្ត​ ហើយ​​គ​ម្រោ​ង​​​ពីរ ដែលត្រូ​វ​បា​ន​​​អនុ​ម័ត​កា​ល​​​ពីខែកុម្ភៈ និ​ង​​ខែ​​តុ​លា មិន​មា​ន​​​ន័​យ​ថា ចំ​ណាត់ការនេះ​ត្រូ​វ​បា​ន​​ដក​ចេញ​​ទេ។

លោក​ សា​រឿ​ន ​លើក​ឡើង​ថា “គម្រោ​ង​​​​ ទាំ​ង​ពីរ…​​ទទួល​មូ​ល​និ​ធិ​​ត្រាស់​ហ្វាន់​(Trust Fund) ​ដែល​​ផ្តល់​​​ដោ​យ​ម្ចាស់​​ជ​ំ​នួ​យ​ផ្សេង​​ៗទៀត ប៉ុន្តែ​ ស្ថិត​ក្រោ​ម​កា​រ​ត្រួ​ត​ពិ​និត្យ​​​របស់ ​​​ធ​នា​​គារ​​​ពិ​​ភ​ព​​លោក​”។ គម្រោ​ង​​ដែល​ត្រូ​វ​បា​ន​​​​អ​នុ​ម័ត​​​​កា​ល​​​ពី​​ខែ​​តុ​លា​ គ្រោ​ង​នឹង​​ចំ​ណា​យ ​​​ប្រាក់១៣,៤៥លា​ន​​​ដុល្លារសម្រាប់​កា​រ​ងារ ​ក្នុ​ង ​វិ​ស័យ​​សុខា​​ភិ​បាល​។ គម្រោ​ង​មួ​យ​ទៀត គ្រោង​នឹ​​ង​ផ្តល់​​ប្រាក់​៧៣០.០០០​ដុល្លារ​ដល់​គម្រោ​ង​មួ​យ​​ ដែល​​មា​ន​កា​រ​​​ពាក់​​​ព័ន្ធ​នឹង​គ្រឹះ​ស្ថាន​​មី​ក្រូ​​ហិរញ្ញ​​វត្ថុ អម្រឹត។

លោក  ដេវីដ ប្រេដ (David Pred) ​​ដែល​​បា​ន​ធ្វើ​ការ​​​​ងារ​​​ជួ​យ​ប្រជា​​​ជ​ន​ក្នុ​ង​​តំបន់​បឹ​ង​កក់​ ក្នុ​ង​តួ​នា​​​ទី​ជា​​ស​ហ​​​នា​យ​ក​អង្គកា​រ​​អ​ភិ​​​វឌ្ឍ​​ន៍   ​​អ​ន្តរ​​ជាតិ​​​ចូល​​រួ​ម​​​ដោ​យ​​ប្រជា​​ជនក្រី​ក្រ​(In-​clusive ​ Development International) បា​ន​​លើក​ ឡើ​ង​ថា ធ​នា​គារ​​ពិ​​ភ​ព​លោក​កំ​ពុង​តែ​មិន​គោរព​​តាម​ការ​ស​ន្យា​របស់ខ្លួន​កាលពីឆ្នាំ​២០១១​ ដោយ​សា​រ​តែ​ធនាគារ​នេះ​បានប្រើ​ប្រាស់​មូល​និធិ​ ត្រាស់​ហ្វាន់។

​​លោក​បានមានប្រសាសន៍ថា “ខណៈ​ដែល​មាន​ការ​សម្រេច​បាននូវ​វឌ្ឍនភាព​ក្នុ​ង​ការធានា​សិទ្ធិ​ដីធ្លី​របស់​ប្រជា​ជន​ ដែល​កំ​ពុង​រស់​ក្នុង​តំបន់​បឹងកក់​នៅ​ឡើយ នៅ​​តែ​មា​ន​​​ប្រជា​​ជ​ន​ជា​ច្រើន​ស្ថិត​​ក្នុ​ង​​ស្ថាន​​​ភាព​មា​ន​កា​រ​​គ​ំ​​រាម​​កំ​ហែង​​អ​ំ​​​ពី​កា​រ​​បណ្តេញ​​ចេញ​ ​ហើយ​ប្រជា​​ជន​​ជា​ង​៣.០០០​​គ្រួ​សារ ​ដែល​​ត្រូ​វ​បា​ន​​បណ្តេញ​​ដោ​យ​បង្ខំ​ ឲ្យ​ចេញ​​​ពី​​តំបន់​បឹង​​កក់ មិន​ទទួល​​បា​ន​​​ជ​ំ​នួ​យ​​គាំ​​ទ្រ​​អ្វី​​ទេ ហើយ​​ប្រជា​​ជន​​​ជា​ច្រើន​នា​ក់​​ទៀត​​​ជួ​ប​​ប្រទះ​​នឹ​ង​​ជី​​វ​​​ភាព​ក្រី​​ក្រ​​​កាន់​​​តែ​​ខ្លាំ​ង ​​​ដោ​យ​សារ​​​កា​រ​​ប​ណ្តេញ​​​នេះ​”។

អ្ននក​ស្រី​ សុ​ង ស្រី​​លាភ ប្រជា​​ជន​ និង​​​ជា​​សកម្ម​​​​ជ​ន​​ប្រ​ឆាំ​​ង​ការ​បណ្តេញ​ចេញ​​បា​ន​លើក​​ឡើង​ថា ធនា​គារ​​​ពិ​​ភ​​ព​លោក​​​ទទួល​​​​ខុស​ត្រូ​វ​​​ចំ​ពោះ​​គ​ម្រោ​ង​ទាំ​ង​​​ពី​រនេះ ​​ប្រសិ​ន​​បើ​ ​មូ​ល​និធិ​​ទា​ំ​ង​នោះចេញ​​​ពី​ថវិ​ការបស់​​ខ្លួ​ន ​ឬ​​ក៏​ចេញ​​ពី​ម្ចាស់​​ជំ​នួ​យ​​នា​នា​ និ​ង​​បា​ន​​​ឯក​ភាព​ថា គម្រោ​ង​ថ្មីៗ​​​ទាំ​ង​នេះឆ្លុះ​​បញ្ចាំង​ឲ្យ​ឃើញ​​ថា ​ធ​នា​​គារ​​ពិ​​ភព​លោក​ក្បត់​កា​រ​​សន្យា​កា​ល​​ពី​ឆ្នាំ​២០១១​​របស់​​ខ្លួន​។

អ្នក​ស្រី​ ស្រី​លាភ ​​បា​ន​និ​យា​យ​ថា “ខ្ញុំ​ខក​ចិត្ត​ណាស់​ ដែល​​​ធនា​គារ​​ផ្តល់​​មូ​ល​និធិ​ដល់​រដ្ឋា​​ភិ​បាល​​ថ្មី​ ​ពី​ព្រោះ​យើង​មិ​ន​ដឹង​ថា ​​តើ​រដ្ឋា​​ភិ​បាល​​នេះ​​ប្រើ​​ប្រាស់​​មូ​ល​​និធិ​​នេះ​ត្រឹម​ត្រូ​វ​​​ឬ​​យ៉ាង​​ណា​​នោះ​ទេ​ ពី​ព្រោះ​​នៅ​​តែ​​មា​ន​​អំ​​ពើ​​​​ ពុ​ក​​រលួ​យ​។ ខ្ញុំ​​គិត​ថា ធ​នា​គារ​​ពិ​​ភព​លោ​កមិ​ន​ទទួល​ខុស​ត្រូ​វចំ​ពោះ​ទង្វើរបស់​​ខ្លួន​​ទេ​”។ អ្ននកស្រី ស្រី​លាភ ​​បា​ន​លើក​ឡើ​ង​បន្ត​​​ទៀត​ថា ធ​នា​គារ​​​ពិ​​ភ​​ព​លោក​​គួរ​តែ​​​អ​នុ​ម័ត​  មូ​ល​​​និធិ​ថ្មី​​ នៅ​​ពេល​ដែល​​រដ្ឋា​​​ភិ​បាល​​​បញ្ឈប់​សកម្ម​​ភាព​​បណ្តេញ​​ចេញ​​​ដោ​យ​​​ខុស​ច្បាប់​​ទាំង​​អស់​ ផ្តល់​​ប័ណ្ណ​​កម្ម​សិទ្ធិ​​ដល់​​ប្រជា​​ជនក្នុង​​តំ​បន់​បឹង​កក់​​គ្រប់​​គ្រួ​​សារ​ ដែល​​មិន​​​ទាន់​​ទទួល​​បា​ន​ និង​​ដោះ​​លែ​ង​​អ្នក​ស្រី យ៉ោ​ម ​បុប្ផា ​​ដែល​​ ជា​សកម្ម​​ជ​ន​មួ​យ​រូ​ប​នៅ​​តំ​បន់​បឹង​​កក់​ និ​ង​កំ​ពុ​ង​​​ជា​ប់​​ពន្ធ​នា​​គារ៕សុធា​​​​

(រាយ​ការ​​ណ៍​​បន្ថែម​​ដោយ ឃី សុវុឌ្ឍី )​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស