28 C
Phnom Penh

បុរស​ម្នាក់​ត្រូ​វបានកង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ចាប់​ខ្លួន​ពីបទ​រត់​ពន្ធ​ក្បាល​សត្វ​រមាំង​នៅ​ស្ទឹង​ត្រែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យដ​ឹង​ថា កង​រាជអាវុធ​ហត្ថ​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​នៅ​ក្រុ​ងស្ទឹង​ត្រែង​កាល​ពីម្សិលមិញ​ ដោយសារ​រត់​ពន្ធ​ក្បាល​ និង​ជើង​សត្វ​​រមាំង ជាសត្វព្រៃមួយ​ប្រភេទ​​មើល​ទៅដូចជា​ពពែ និង​ឈ្លូស។

លោក​ឧត្តម​សេនីយ៍​ត្រី​ ខេង​ ទីតូ អ្នក​នាំ​ពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​​ឲ្យ​ដឹង​កាល​ពីម្សិលមិញ​ថា “ នេះជាលើក​ទី ១​​ហើយ​ ដែល​កង​រាជអាវុធ​ហត្ថ​របស់​យើង​រឹប​អូស​បាន​ក្បាលសត្វព្រៃ​កម្រ​ចំនួន​ប្រាំ​នេះ​រាប់​ទាំង​ជើង​ចំនួន​២០​ទៀត​ផង​”។

ជន​សង្ស័យ​ឈ្មោះ អ៊ូ វ៉ាន់​ឌី អាយុ​៤០​ឆ្នាំ​បាន​រត់​ពន្ធ​ក្បាល​ និង​ជើង​សត្វនេះ​​ចូល​ក្នុង​ប្រទេស​កម្ពុជា ពីប្រទេស​ឡាវ​ដាក់​ក្នុ​ង​ឃ្លុប​ខាង​ក្រោយនៃ​រថ​យន្ត​ ​តូយ៉ូ​តា ទុន​ដ្រា​ (Toyota Tundra) ឲ្យអ្នក​ទិញ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​ដែល​គេ​មិនទាន់​ស្គាល់​ឈ្មោះ​​នៅ​ឡើយ​។ លោក​ឧត្តម​សេនីយ៍ត្រី ខេង ទីតូ បាន​មាន​​ប្រសាសន៍ថា “ ក្បាល និង​ជើង​​សត្វ​រមាំង​​អាច​ ត្រូវ​គេ​ប្រើ​ដើម្បីធ្វើ​ឱសថ​បុរាណ​”។

នគរបាល​ព្រំដែន​នៅ​ឯ​ប៉ុស្តិ៍​ត្រួ​តពិនិត្យ​ត្រពាំង​គ្រៀល​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​ពួក​គេ​បាន​រក​ឃើញ​ជើង​ និង​ក្បាល​របស់​សត្វ​រមាំង​ចំនួន​ប្រាំ​​ក្បាល​ក៏​ដោយ​ ក៏​ពួក​គេ​មិន​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​​ឈ្មោះ វ៉ាន់​ឌី ទេ​ ពីព្រោះ​ពួក​គេ​មិន​បាន​គិត​ថា ជន​នេះ​រត់​ពន្ធ​សត្វ​នោះ​ទេ​។ លោក​វរសេនីយ៍ទោ​  រស់​ ដាត​ ដែល​ទទួល​បន្ទុក​​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​បាន​លើក​ឡើង​ថា “យើង​បាន​រក​ឃើញ​សត្វ​ទាំង​នោះ​ដែរ ប៉ុន្តែ វា​មិន​មែន​ជាការ​រត់​ពន្ធ​នោះ​ទេ​ ពី​ព្រោះក្បាល​សត្វ​ ​និង​ជើងរមាំង​វាតូចតាច​ប៉ុណ្ណោះ ​ហើយ​វា​សម្រាប់​ធ្វើ​ជា​ឱសថ​បុរាណ​ ហើយ​អ្នក​ដែល​មក​ពី​ភ្នំពេញ​បាន​សួរ​រក​ឱសថ​នេះ​​ នេះ​បើ​តាម​​អ្នក​បើក​បរ​បាន​ប្រាប់​យើង​”។ កង​រាជអាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង​ក្រោយ​​មក​បាន​ធ្វើការ​ចាប់​ខ្លួន​៕ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស