33 C
Phnom Penh

បុរស​ជន​ជាតិ​អង់គ្លេស​ត្រូវ​បាន​ចាក់​ជា​ច្រើន​កាំ​បិត​នៅ​ផ្ទះ​​មិត្ត​ស្រី​ក្នុងខណ្ឌ​មា​ន​ជ័យ ​រាជធានីភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​អង់​គ្លេស​អាយុ​៦៣ឆ្នាំ​ម្នាក់​ត្រូ​វបាន​ជន​ដៃ​ដល់់កា​ន់​កាំ​​បិត​​ចាក់​​កាល​ពី​ព្រឹក​ម្សិលមិញ​ នៅ​ក្រៅ​គេហ​ដ្ឋាន​របស់​គាត់ នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជធានីភ្នំពេញ​។

លោក​ ជា សុខ​ហៃ ចៅសង្កាត់​ដែល​បាន​​សម្ភាស​អ្នក​ឃើញ​ហេតុការណ៍​ បន្ទាប់​ពី​ហេតុ​ការណ៍​នេះ​​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ឈ្មោះ ប៉ាទ្រីក ហ្សឺន ប៉ាសុន (Patrick Gene Parsons) ​ បាន​បើក​ទ្វារ​ផ្ទះ​របស់​គាត់​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែក្រោម​ នៅ​ម៉ោង​ប្រហែល​​១០​ព្រឹក​ឲ្យ​បុរស​វ័យ​ក្មេង​ម្នាក់ ​ដែល​និយាយ​​ទៅកាន់​បុរស​ជនជាតិ​អង់គ្លេស​រូប​នេះមួយ​ស្របក់​​ មុន​ពេល​ចាក់​ជន​រងគ្រោ​ះ​ជាច្រើន​កាំបិត​​ ហើយ​​បន្ទាប់​មកបាន​ជិះ​​ម៉ូតូ​មួយ​គ្រឿង​ដែល​ចត​នៅ​ទី​នោះ​គេច​ខ្លួន​បាត់​។

លោក​មាន​ប្រសាសន៍​ថា “លោក​ ប៉ាសុន ត្រូវ​បាន​ចាក់​ជា​​ច្រើន​កន្លែងត្រូវ​ដៃ​ ទ្រូង​ និង​ប្រអប់​​ដៃ​របស់​គាត់​ ហើយ​ត្រូវ​បា​ន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខណ្ឌ ដើម្បី​ព្យាបាល​ ក៏​ប៉ុន្តែ របួស​​របស់​គាត់​មិនធ្ងន់​ធ្ងរ​ទេ​”។

លោក​ សួង​ សំអៀត ប្រធាន​ភូមិ​ទូល​រកា បាន​មាន​ប្រសាសន៍ថា លោក​ ប៉ាសុន រស់​នៅ​​ផ្ទះ​គ្រួសារមិត្ត​ស្រី​ជន​ជាតិ​ខ្មែរអាយុ​២០​ឆ្នាំ​​របស់​គាត់​។
​ លោក​បាន​បន្ថែម​ថា លោក​សង្ស័យ​ថា អ្នក​វាយ​ប្រហារ​នេះ​ប្រច័ណ្ឌ​នឹង​ស្ត្រី​ដែល​លោក​ ប៉ាសុន កំពុង​រស់​នៅ​ជាមួយ​។ លោក​ លួ​ លីណូ នាយ​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា នគរ​បាល​កំពុង​តែ​តាម​រក​ជន​សង្ស័យ ហើយ​មិន​ទាន់​មាន​ព័ត៌មាន​បន្ថែម​ទៀតទេ​។ ស្ថានទូត​អង់គ្លេស​​ក្នុង​រាជធានីភ្នំ​ពេញ​មិន​ទាន់​ឆ្លើយ​តប​នឹង​សំណើ​សុំ​ព័ត៌​មាន​បន្ថែម​ទៀត​ឡើយ​៕ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស